ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី​១០ ខែមករា​បានចេញ​សេចក្តី​សម្រេច​មួយ​ស្តីពី​ការបង្កើត​ក្រុមការងារ​វេទិកា​អប់រំ ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​ ​សេចក្តីសម្រេច​ដែល​ចុះ​ហត្ថ​លេខ​ដោយ​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្តេច​ក្រឡា​ហម សរ ខេង បានអោយដឹងថា មាន​សមាសភាព​មន្ត្រី​ចំនួន​១១​រូប​ដើម្បី​ចាត់ចែង​បង្កើត​យុទ្ធនាការ​ផ្សព្វផ្សាយ​និង​បង្រៀនច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ទូលំទូលាយ ដល់​សាធារណជន​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​សំដៅ​ធានា​រក្សា​សណ្តាប់ធ្នាប់ និង​លើក​កំពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នគរបាលជាតិ ​កាលពី​ថ្ងៃទី​១០ ខែមករា បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​សន្និសីទកាសែត​ថា​ក្រុមការងារ​អន្តរក្រសួង​រួមមាន ក្រសួងមហាផ្ទៃ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ក្រសួងយុត្តិធម៌ ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​សេដ្ឋកិច្ច...

ភ្នំពេញ ៖ មូលនិធិរូបិយប័ណ្ណអន្តរជាតិហៅកាត់IMF បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ និងឆ្នាំ២០១៨ នឹងសម្រេចបានកំណើន៧ភាគរយ ប៉ុន្តែស្ថាប័នអន្តរជាតិនេះ បានជំរុញឲ្យរដ្ឋាភិបាលបង្កើនការប្រមូលពន្ធ ដើម្បីទប់សម្ពាធដែលរដ្ឋាភិបាលបានបង្កើនការចំណាយ។ លោក Jarkko Turunen សេដ្ឋវិទូនៅ IMF បានឲ្យដឹងក្នុងសន្និសីទកាលពីព្រលប់ថ្ងៃម្សិលម៉ិញ បន្ទាប់ពីបញ្ចប់ការពិគ្រោះយោបល់មាត្រាIV ប្រចាំឆ្នាំរបស់ខ្លួនថា ក្រុមសេដ្ឋវិទូមានចក្ខុវិស័យវិជ្ជមាន ដ៏ទូលំទូលាយសម្រាប់សេដ្ឋកិច្ច កម្ពុជាជាមួយកំណើន ដែលនៅតែខ្លាំងក្នុងអត្រា៧ភាគរយសម្រាប់ឆ្នាំនេះ និងឆ្នាំ២០១៨ ទោះបីជា«ការធ្លាក់ចុះការវិនិយោគ ដោយសារការបោះឆ្នោតទាក់ទងនឹងភាពមិន...

​ព្រះសីហនុ​ ៖ ​លោក អ៊ុក សុ​មេធី នាយករង​ផែនការ​ស្ថិតិ​លទ្ធកម្ម​នៃ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ​បាន​ថ្លែងឲ្យដឹង​នៅថ្ងៃទី​១០ ខែវិច្ឆិកា ២០១៥​ ​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​គ្រោង​បោះ​លក់​មូលបត្រ​របស់​ខ្លួន​យ៉ាង​យូរ​នៅ​ឆមាស​ទី​១ ​ដើមឆ្នាំ​ក្រោយ​។ លោក អ៊ុក សុ​មេធី​ បាន​ឲ្យ​ដឹងថា ពីមុន​មាន​សហគ្រាស​មួយ​ចំនួន​ដែល​បាន​ចូល​ផ្សារ​ហ៊ុន ហើយ​ទន្ទឹម​នោះ​កំពង់ផែ​ព្រះសីហនុ​បាន​ត្រៀមខ្លួន​ផង​ដែរ​នៅ​ឆ្នាំ​២០១៦​ខាង​មុន​ខ​។ ការ​ចូល​ផ្សារ​ហ៊ុន​នេះ ក្នុង​បំណង ដើម្បី​ស្វែងរក​ចំណូល​បន្ថែម​ទៀត ក្នុងការ​ប្រើប្រាស់​ពង្រីក​ផែ កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍​តំបន់ ពង្រីក​ផលិតភាព​ឲ្យ​បាន​កាន់តែ​ធំ​ដើរ​ឲ្យ​ទាន់​ផែ​នៅក្នុង​តំបន់​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា...

​ ​រតនគិរី​ ៖ ​​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​ខេត្តរតនគិរី​ឆ្នាំនេះ​បាន​ថយ​ចុះ​នូវ​កំណើន​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ជាតិ​មាន​កំណើន​ត្រឹម​ជាង​១​ភាគរយ ​និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​កំណើន​៩.៩៦​ភាគរយ​ប៉ុណ្ណោះ​។ លោក​ រឿង ភិ​រុន ​ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១៨ ធ្នូ​នេះ​ថា គិត​ត្រឹម​ពាក់​កណ្តាល​ខែធ្នូ​ នេះ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ចូល​ទស្សនា​ ខេត្តរតនគិរី​ បាន​កើន​ពី​១៥៣ ៩៧៨​នាក់​កាលពី​ឆ្នាំមុន​ដល់​ចំនួន​១៥៦ ៧១៦​នាក់​ស្មើ​ នឹង​កំណើន​១.៧៨​ភាគរយ ​និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​កើន​ពី​២១ ១២៦​នាក់​ដល់​២២ ​៥៩៦​នាក់​កើន​ចំនួន​៩.៩៦​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ លោក​ បន្តថា​ ខេត្តរតនគិរី​បច្ចុប្បន្ន​មាន​សណ្ឋាគារ​ចំនួន​១៤...

ភ្នំពេញ ៖ ជាថ្មីម្តងទៀតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រកាសថា នឹងទុកពេល ៣ខែទៀតឲ្យក្រុមហ៊ុននិងសហគ្រាស សាខា ទាំងអស់មកចុះបញ្ជីពាណិជ្ជកម្មឡើងវិញ តាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នាពេលកន្លងមក។ ឯកឩត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ ប្រាប់កាលពីថ្ងៃទី ៤ខែកក្កដានេះថា មូលហេតុ ដែលក្រសួងពាណិជ្ជកម្មពន្យា ពេលនៃការចុះបញ្ជីពាណិជ្ជកម្មឡើងវិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មនោះ ដោយសារតែកន្លងមកក្រុមហ៊ុនដែលបានចុះបញ្ជីពីមុនឲ្យចុះតាមប្រព័ន្ធអេឡិចត្រូនិច និងអាចចុះតាមប្រព័ន្ធអ៊ីនធ័រណេត  ដែលត្រូវឯកភាពឲ្យចុះឡើងវិញ ដោយខ្លួនឯង...

​​កណ្ដាល ៖ ​ផ្លូវ​បេតុង​អ​មេ​មួយ​ខ្សែ​មាន​ប្រវែង​ជិត​៣០០​ម៉ែត្រ​ត្រូវ​បាន​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៥​ក្រោម​អធិបតីភាព​លោក​នឹម​នី​រ៉ា​ដេ​ត​អភិបាល​នៃ​គណ​អភិបាលស្រុក​អង្គស្នួល​។​ ផ្លូវ​ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​នា​ពេល​នេះ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤​ចូល​មក​ភូមិ​មនោ​រម្យ​មាន​ប្រវែង​២៥០​ម៉ែត្រ​ដែល​ជា​គម្រោង​ថវិកា​មូលនិធិ​របស់​ស្រុក​ដែល​ត្រូវ​ចំណាយ​អស់​ប្រមាណ​ជាង​៨១​លាន​រៀល​ស្មើនឹង​ជាង​២​ម៉ឺន​ដុល្លារ។​ លោក​អភិបាលស្រុក​បាន​លើក​ឡើង​ថា​គម្រោង​មួយ​នេះ​មាន​តាំងពី​សម័យ​លោក​អភិបាលស្រុក​មុន​ម្ល៉េះ​ប៉ុន្តែ​កាលនោះ​ពុំ​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​ទើប​គម្រោង​នេះ​ត្រូវ​អូស​បន្លាយ​រហូតមកដល់​ពេលនេះ​​​លោក​បន្ត​ថា​កាល​មុន​យើង​ធ្វើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​តែ​ពល​នេះ​យើង​បាន​ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​វិញ​គឺ​ត្រូវ​ធ្វើ​ផ្លូវ​បេតុង​ទោះបី​មិនបាន​វែង​តម្រូវ​ចិត្ត​ប្រជាពលរដ្ឋ​ក៏​ដោយ​យើង​បាន​ផ្លូវ​ខ្លី​មែន​ប៉ុន្តែ​វា​ជាប់​បាន​យូរ​អង្វែង​រាប់​សិប​ឆ្នាំ នៅពេល​ក្រោយ​ទៀត​យើង​បន្ត​ធ្វើ​ទៅ​មុខ​ទៀត​តាមរបៀប​ជំ​ហ៊ាន​គីង្គក់​។​ លោក​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួល​ផល​មេត្តា​ជួយ​តាមដាន​សកម្មភាព​រប​ស់​ក្រុមហ៊ុន​ផង​ថា​តើ​គាត់​ធ្វើ​ត្រឹមត្រូវ​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ឬ​អត់បើ​ខុសត្រូវ​ប្រាប់​ឲ្យ​គាត់​កែសម្រួល​ឡើងវិញ​ព្រោះ​អ្វី​គឺ​ត្រូវ​បាន​កំណត់​រួច​អស់ហើយ​មុននឹង​ដាក់​ឲ្យ​ដេញថ្លៃ​នោះ​។​លោក​បាន​ណែនាំ​ឲ្យ​ចេះ​ថែរក្សា​ផ្លូវ​កុំ​ឲ្យ​រថយន្ត​ធន់​ធំ​ដឹក​ធ្ងន់​បើកបរ​ចេញចូល​ដើម្បី​ធានា​ឲ្យ​ផ្លូវ​ជាប់​បាន​យូរ​អង្វែង​៕​