​ប៉ោយប៉ែត ៖ ​ទោះជា​រដ្ឋាភិបាល​បាន​និងកំពុង​គ្រោង​រៀបចំ​តំបន់​នេះ ​ជា​តំបន់​ឧស្សាហកម្ម​ក្តី ប៉ុន្តែ​តម្លៃ​ដីធ្លី​នៅ​ក្រុង​ប៉ោយ ប៉ែត​ ខេត្តបន្ទាយមានជ័យ​ នៅតាម​កំណើន​តិចតួច​ប៉ុណ្ណោះ​នា​ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ លោក​ប៉ូ អ៊ា​វ​គង់​អគ្គនាយក​ក្រុមហ៊ុន​អេ​ស៊ា​រៀល​អេ​ស្ទេ​ត ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​៣០ ធ្នូ​នេះ​ថា ​ប្រសិនជា​មើល​ពី​និន្នាការ​ការ​អភិ​វឌ្ឍន៍ ​ទីក្រុង​នេះ​ ហាក់​មានការ​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ ​ ហើយ​ការសាងសង់​រោងចក្រ សហគ្រាស​ថ្មីៗ​ក៏​មាន​កម្រិត​ផងដែរ​ ដែល ធ្វើ​ឲ្យ​តំលៃ​ដីធ្លី​មាន​កំណើន​តែ​នៅ​តំបន់​ទីប្រជុំជន​ប៉ុណ្ណោះ​។ លោក ​បន្តថា ​ដីធ្លី​មាន​កំណើន​ចន្លោះ​ពី​៥ ទៅ​១០​ភាគរយ​ប៉ុណ្ណោះ​នា​ឆ្នាំនេះ ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន...

​ភ្នំពេញ ៖ ​ក្រសួងសុខាភិបាល ស្នើ​ឲ្យ​លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​ ឱសថការី ​ទន្តពេទ្យ បើ​ទោះជា​បាន​ចូលនិវត្តន៍​ហើយ​ក្តី ​សូម​បន្ត​ជួយ​ដល់​វិស័យ​សុខាភិបាល​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅបាន​។ រដ្ឋ​មន្រី្ត​ក្រសួងសុខាភិបាល ​ឯកឧត្តម​ ម៉ម ប៊ុនហេង ​លើកឡើង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​និវត្តន៍​ជន ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ បុគ្គលិក ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ​កាលពី​ល្ងាច​ថ្ងៃទី​២៩ ​ខែធ្នូ ឆ្នាំ​២០១៥ ។ ឯកឧត្តម​ បន្តថា...

ភ្នំពេញ ៖ ប្រទេស​អូស្ត្រាលី​បាន​អះអាង​សន្យា​ថា ​នឹង​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ទាំង​ធនធាន បច្ចេកទេស និង​បទពិសោធន៍ ដូចដែល​បាន​ធ្វើ​នា​ពេល​កន្លងមក លើ​វិស័យ​អាទិភាព​ជា​ច្រើន​ដូចជា វិស័យ​អប់រំ សុខាភិបាល កសិកម្ម យុត្តិធម៌ ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ជា​បន្តបន្ទាប់ និង​ជំរុញ​ឲ្យ​មានការ​កើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។ នេះ​ជា​ការ​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​របស់​ឯកឧត្តម​ ម៉ម ប៊ុននាង មន្ត្រី​នាំ​ពាក្យ​ព្រឹទ្ធសភា​ឲ្យដឹង​នៅក្រោយ​ជំនួប​សម្តែង​ការគួរសម និង​ជម្រាបលា​របស់​ លោកស្រី អា​លី​សុន បូ​រ៉ូ​វ្ស...

​ព្រះវិហារ ៖ ​ជីវិត​កសិករ​ និង​ឈ្មួញ​កណ្តាល​ មាន​ជីវភាព​រស់នៅ​ខុសគ្នា​ឆ្ងាយ​ខ្លាំង​ណាស់​មួយ​ប្រើ​ទឹក​លុយ​ និង​ប្រាជ្ញា​ជា​អាវុធ​កេងប្រវ័ញ្ច​ញើស​ឈាម​ប្រជាកសិករ​មួយទៀត​ប្រើ​តែ​កម្លាំង​ពលកម្ម​ធ្វើស្រែ​ចំការ​ប្រមូល​យក​ផលិតផល​កសិកម្ម​ទុក​លក់​អោយ​ឈ្មួញ​ជា​រៀងរាល់ឆ្នាំ​ប៉ុន្តែ​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​នៅតែ​ជួប​ការ​លំបាក​រីឯ​ឈ្មួញ​កាន់តែ​មាន​លុយ​ទៅៗ​។ មូលហេតុ​ដែល​ឈ្មួញ​កាន់​មាន​លុយ​ច្រើន​ទៅៗ​ក្លាយទៅជា​សេដ្ឋី​ និង​ឧកញ៉ា ​គឺ​សង្ស័យ​ឈ្មួញ​ធំៗ​នៅ​កម្ពុ​ជា​ មាន​កលល្បិច​បន្ថោក​និង​សម្រុត​តម្លៃ​កសិផល​ដែល​កសិករ​ធ្វើ​បាន​ក្នុងស្រុក​អោយ​ឃ្លីងឃ្លោង​ដូច​ទឹក​នៅ​លើ​ស្លឹក​ឈូក​។​តម្លៃ​កសិផល​ម្ដង​ថ្លៃ​ម្តង​ថោក​វា​ប្រែប្រួល​តាម​អំពើ​ចិត្តជា​រៀងរាល់ឆ្នាំ ​រីឯ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ដូច​ទីងមោង​ចាំ​ស្រែចំការ​គឺ​មិន​មាន​លទ្ធភាព​រក្សា​លំ​នឹង​តម្លៃ​កសិផល​ជូន​ប្រជាកសិករ​ខ្មែរ​នោះ​ទេ​។ ជាក់​ស្តែង​តំលៃ​ដំ​ទ្បូ​ង​មី​ ទាំង​ស្ងួត​ និង​ស្រស់ៗ​ដែល​ប្រជាកសិករ​នៅ​ទូទាំង​ខេត្តព្រះវិហារ ​ប្រមូល​ផល​នៅ​ដើមដៃ​ឆ្នាំ​២០១៥​ នេះ​ឈ្មួញ​បន្ថោក​តំលៃ​រហូតដល់​៥០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ ធ្វើអោយ​កសិករ​ចំនួន​រាប់​រយ​គ្រួសារ​ថ្ងូរ​ដូច​ព្រាប​ឈឺ​ ព្រោះ​បើ​ទូទាត់​ថ្លៃ​ទុន​ចំណាយ​បាន​ត្រឹម​រួចខ្លួន​និង​ខាត​បង់​ដើមទុន​ថែមទៀត​។ កសិករ​ដាំ​ដំ​ទ្បូ​ង​មី​ នៅ​ភូមិ​ភារកិច្ច​សង្កាត់​ប៉ា​លហាល​ បានអោយដឹង​ថា​ ឆ្នាំនេះ​ គាត់​ដាំ​ដំ​ទ្បូ​ង​មី​ទទួល​ផល​បាន​ជាង​១០​តោន​ គឺ​គាត់​មិនទាន់​លក់​ចេញ​ទៅ​អោយ​ឈ្មួញ​កណ្តាល​នៅ​ទ្បើ​យ​ទេ​ដោយ​សារ​តំលៃ​វា​បាន​ត្រឹម​៥២០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​តែប៉ុណ្ណោះ​។​កសិករ​ និយាយ​ថា​ បើ​បាន​តម្លៃ​៧០០​រៀល ​ទៅ​៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​...

  ​ភ្នំពេញ ​៖ ក្រុមហ៊ុន​ចិន​ចំនួន​៣ ​គ្រោង​ នឹង​វិនិយោគទុន​ប្រមាណ ​៤០០​លាន​ដុល្លារ ​អាមេរិក ​ដើម្បី​សាង​សង់​ឃ្លាំង​ស្តុក​ស្រូវ​ តម្លៃ​នៅ​កម្ពុជា​ ក្នុង​ការ​រួមចំណែក​ជំរុញ​កំណើន​ការ​នាំ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ក៏ដូចជា​ប្រទេស​ចិន​ផង​ដែរ​។ គំរោង​វិនិយោគ​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ ដ៏​ធំ​នេះ ​បាន​ធ្វើឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​មួយ​រវាង​ឯកឧត្តម ​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​ជាមួយ​លោក Winston Wang ប្រធាន​ក្រុមហ៊ុន Chongqing Grain Group លោក...

​ភ្នំពេញ ៖ ទោះបីជា​ស្ថានភាព​រាំងស្ងួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំនេះ​ បាន​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ទិន្នផល​ស្រូវ និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត​ក៏ដោយ ក៏​អ្នក​ផលិត​អំបិល​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប បាន​ទទួល​ផល​យ៉ាង​ច្រើន​ដោយសារ ​តែ​មាន​ភ្លៀង​ធ្លាក់​តិចតួច។ លោក ប៊ុន បារាំង នាយក​ប្រតិបត្តិ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត ​និង​ខេត្ត​កែប​ បាន​និយាយ​ប្រាប់​ វិទ្យុ​ក្នុង​ស្រុក​មួយ​ថា សហគមន៍​ផលិត​អំបិល​នៅក្នុង​ខេត្ត​ទាំងពីរ​នេះ​ ផលិត​ទិន្នផល​អំបិល​បាន​ ប្រមាណ​១៧​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៥​នេះ ​គឺ​ស្មើនឹង​ជិត​ពីរដង ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៤ និង​ឆ្នាំ​កន្លងមក។ លោក​ បាន​បន្ត​ថា​«​ឆ្នាំ​២០១៤ និង​២០១៥...

ភ្នំពេញ ៖ តំណាង​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ផ្អែក​តាម​លក្ខខណ្ឌ​៧​ចំណុច ក្នុង​ការ ប្រកួតប្រជែង​ទៅតាម​កម្មវិធី​ស​៥ មាន​សហគ្រាស​ចំនួន​៧​ទទួល​បាន​ជ័យលាភី​នៅ​ក្នុង​សហ​គ្រាស​សរុប​១៤។ លោក ហេង សុខ​ហៀ​ង ប្រធាន​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ទិសដៅ​រួម​នៃ​សិក្ខាសាលា ស្ដីពី​ប្រកាស​ជ័យ​លាភី​ប្រគល់​ពាន់​រង្វាន់ និង​ចែក​វិញ្ញាបនបត្រ​ប្រចាំ​ឆ្នាំ​២០១៤ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ មាន​ការអនុញ្ញាត​ពី​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម និង​សិប្បកម្ម បាន​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង ប្រមូលផ្ដុំ​គំនិត លើកកម្ពស់​ផលិត​ភាព​ជាតិ...

ភ្នំពេញ ៖ ​​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ​ស្តង់ដារ​អន្តរជាតិ​ថ្មី​មួយ ​នឹង​បើក​ដំណើរ​ការ​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៦​ខាងមុខនេះ ​ដើម្បី​ឆ្លើយតប​នឹង​កង្វះ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ ក៏ដូច​ជា​លើក​កំពស់​ការប្រកួតប្រជែង​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។ លោក​លី សែន​លាភ​អគ្គនាយក​ក្រុមហ៊ុន​FURI Real Estate​ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពីពេល​ថ្មីៗ ​នេះ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​FURI​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​វិទ្យាស្ថាន​COLINTAN ដែល​មាន​មូលដ្ឋាន​នៅ​ប្រ​ទេ​សិង្ហបុរី​ ដើម្បី​បង្កើត​វិទ្យាស្ថាន​មួយ​ឈ្មោះ FURI COLINTAN Institute​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​នេះ ដោយ​គ្រោង​បោះ​ទុន​វិនិយោគ​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​អាមេរិក​។ លោក ​បន្តថា ​វិទ្យាស្ថាន​នេះ​មាន​គោលដៅ​លើក​កំពស់​ការ​បណ្តុះបណ្តាល ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ឲ្យ​មាន​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ ដែល​អាច​លើកស្ទួយ​វិស័យ​នេះ​ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​។ លោក ​បន្តថា “​ខ្ញុំ​ធ្វើ​អ្វី​តែង​យក​ចំណាត់ថ្នាក់​លេខ​១...