កម្មវិធីព័ត៌មានសេដ្ឋកិច្ច ៩ វិច្ឆិកា ២០១៥ (12h)

​ឧត្តរមានជ័យ ​៖ ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្ដ​ភាព​កម្ពុជា​-​ថៃ ​នៅ​ខេត្ដ​ឧត្ដ​រ​មាន​មានជ័យ​ និង​ ខេត្ដ​នានា​ ជាប់ ​ព្រំដែន ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ក្នុង​គោលបំណង​រឹតចំណង​សាមគ្គីភាព​មិត្ដ​ភាព​រវាង​ប្រទេស ជិតខាង​ក្នុង​តំបន់​អាស៊ាន​តែមួយ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ០៩ ​ខែ វិច្ឆិកា​នេះ ។ ​ឯកឧត្ដម ស ថា​វី អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ឧត្ដ​រមានជ័យ ​បាន​មាន​ប្រសាសន៍​ថា ​ពិព័រណ៍​ពាណិជ្ជ​កម្មនេះ ​គឺ​រៀបចំ​ធ្វើឡើង​ដើម្បី​ដាក់​លក់​ផលិតផល​ក្នុង​តំបន់​នានា​របស់ ប្រទេស​ទាំងពីរ​ក្នុងការ​ដោះដូរ​ផលិតផល​គ្នា​ទៅវិញទៅមក​ជាមួយ​ខេត្ដ​នានា​ជាប់​ព្រំដែន ។ ឯកឧត្តម បាន​ឲ្យ​ដឹង​ថា...

បន្ទាយមានជ័យ៖​ក្រុម​មន្ត្រី​មាន​គម្រោង​នឹង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​បន្ថែម​ទៀត​លើ​ទំហំ​ផ្ទៃដី​ជាង ៥០ ហិតា​នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​​ក្រុម​មន្ត្រី​ខេត្ត និង ក្រុម​អ្នកវិនិយោគទុន​របស់​ក្រុមហ៊ុន Phnom Penh SEZ Co.,Ltd កាលពី​ថ្ងៃទី ០៥ ខែវិច្ឆិកា បាន​ចុះទៅ​ធ្វើការ​ពិនិត្យ និង សិក្សា​ដល់ទី​កន្លែង​ដែល​គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ។​ ​មិន​មាន​ការ​បញ្ជាក់​ច្បាស់លាស់​ថា​តំបន់​នេះ នឹង​ត្រូវ​បង្កើត​នៅ​ពេល​ណា​ ឬ ​ដើម្បី​ ធ្វើ​អ្វី​នោះ​ទេ ខណៈ​ដែល​ក្រុម​មន្ត្រីខេត្ត...