ភ្នំពេញ ៖​​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​ឯក​ឩ​ត្ត​ម សុខ ពុទ្ធិ​វុ​ធ​ បាន​ថ្លែង​​ថា​ សហព័ន្ធ​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​មិន​ឲ្យ​មានការ​ក្លែងបន្លំ​ម៉ាក់​អង្ករ នឹង​នាំចូល​អង្ករ​ពី​ប្រទេសជិតខាង​មក​កម្ពុជា​នោះ​ឡើយ ​ហើយ​សហព័ន្ធ​នឹង​មាន​វិធានការ​ថែមទៀត ​ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។ ឯក​ឩ​ត្ត​ម សុខ ពុទ្ធិ​វុ​ធ​ បាន​គូរ​បញ្ជាក់​នៅ​ក្នុង​សន្និសីទកាសែត​ថា  ទីផ្សារ​អង្ករ​មាន​ភាព​ទូលំទូលាយ​ណាស់ ​ ហើយ​អង្ករ​កម្ពុ​ជា​មាន​សក្តានុពល​ខ្ពស់ ​ហើយ​សហព័ន្ធ នឹង​រៀបចំ​ឡើងវិញ​នូ​វយន្ដការ​ផ្សេងៗ​ ដើម្បី​ពង្រឹង​ជាមួយ​ស្ថាប័នរដ្ឋ​កុំ​ឲ្យ​មានការ​លួច​នាំចូល​ពី​ប្រទេស​វៀតណាម​ជាដើម​។ ឯក​ឩ​ត្ត​ម​ បាន​បន្ថែម​ថា​« រឿង​ការ​នាំចូល​អង្ករ​ពី​ប្រទេសជិតខាង​ជា​រឿង​រសើប​មួយ​ដែល​សហព័ន្ធ​ស្រូវ​អង្ករ​ និង​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​ការងារ​នេះ​យ៉ាងសកម្ម ​ហើយ​ចំពោះ​អាជ្ញាប័ណ្ណ​នាំចូល​ខាង​សហព័ន្ធ...

  ​ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​ចិន បាន​ឯក​ភាពគ្នា​ជម្រុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ចំនួន ៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០១៧​ខាងមុខ បន្ត​ទាក់ទង​វិនិយោគ ​និង​ធុរកិច្ច​ឲ្យ​មាន​កំណើន​ជា​រៀង​រាល់ឆ្នាំ​។​ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ឯក​ឩ​ត្ត​ម ស៊ុន ចាន់ថុល​ ថ្លែ ង​ប្រាប់​​កាលពីពេល​ថ្មីៗ​នេះ​។ ឯក​ឩ​ត្ត​ម ស៊ុន ចាន់ថុល​មានប្រសាសន៍ថា កម្ពុជា​ចង់បាន​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​ចិន​បន្ថែម​ទៀត ហើយ​ពិសេស​នោះ​លើ​ការកែច្នៃ​ម្ហូបអាហារ វិស័យ​ឩ​ស្សា​ហ​កម្ម​ធុន​ស្រាល​តាម​គោល​នយោបាយ​រាជ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ឩ​ស្សា​ហ​កម្ម​ឆ្នាំ​២០១៥​ និង​ឆ្នាំ ២០២៥ ជាមួយ​គ្នានេះ កម្ពុជា​ចង់​ជម្រុញ​ឲ្យ​មាន​ឩ​ស្សា​ហ​កម្ម​ធុន​ស្រាល...

  ​ភ្នំពេញ ៖ ​ការលក់​រថយន្ត​ថ្មីៗ​នៅ​កម្ពុ​ជា​ មាន​កំណើន​ខ្ពស់​នៅ​ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារ​កំណើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ និង​និន្នាការ​ប្រើប្រាស់​រថយន្ត​ថ្មី​កាន់​តែ​មាន​ភាព​ពេញ​និយម ក្នុងចំណោម​ប្រជាជន​កម្ពុជា​។​ ​លោក ​សេង វឹង​ អគ្គនាយក​ផ្នែក​រថយន្ត​នៃ​ក្រុមហ៊ុន​RMA Cambodia​ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​​ថា​ ការលក់​រថយន្ត​ថ្មី​នៅ​ក្រុមហ៊ុន​RMA Cambodia​បាន​កំណើន​ក្នុង​រង្វង់​៣០​ភាគរយ​ ក្នុង​រយៈ​ពេល​១០​ខែ​ឆ្នាំនេះ​ធៀប ​ រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​លោក​ បន្តថា ​កំណើន​នៃ​ការ​លក់​រថយន្ត​នេះ ដោយសារ​ការ​រីកចំរើន​នៃ​សេដ្ឋកិច្ច កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា ​ប៉ុន្តែ​ភាព​តាន​តឹង​នយោបាយ​នាពេល​បច្ចុប្បន្ន​នេះ​ បានធ្វើ​ឲ្យ​លោក​មានការ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​កម្ពុជា​នា​ឆ្នាំ​២០១៦​ខាងមុខ​។ លោក...

ព័ត៌មានថ្មីៗ