​ភ្នំពេញ៖ យោងតាម​របាយ​ការ​បឋម​នៃ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៣ ​បាន​បង្ហាញថា កម្ពុ​ជា​មាន​កសិករ​ជិត ១,៩ លាន​គ្រួសារ គឺ​ប្រមាណ ៨៥​ភាគរយ កំពុង​ប្រកប មុខរបរ​កសិកម្ម​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៤ កន្លង​មកនេះ ការផលិត​ស្បៀង​សរុប​ចំនួន​ប្រមាណ ជាង ៩ លាន​តោន​ស្រូវ និង​នៅសល់​ស្បៀងអាហារ​ក្រៅពី​ការ​ហូបចុក ដែល​គិត​ជា​អង្ករ​មាន​ជាង ៣ លាន​តោន សម្រាប់​ធ្វើ​ការនាំចេញ​។ ក្នុង​ឆ្នាំ​២០១៤ កម្ពុជា...

ព្រះសីហនុ​៖ នាវា​ទេសចរណ៍​បរទេស​មួយ​គ្រឿង​ឈ្មោះ​ Ms. Legend of the Seas​របស់​ប្រទេស Bahamas ផ្ទុក​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍ ​ជាង​២​ពាន់​នាក់ ដែល​មាន​ ៤៨​ជាតិ​សាសន៍ បាន​ចូល​ចត​កំពង់ផែ​ស្វយ័ត​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ ទី​២៥ ខែតុលា ឆ្នាំ​២០១៥​នេះ​។ ​​លោក​វរសេនីយ៍ ស៊ា​ង ឡេង មេ​ប៉ុស្ដិ៍​អន្តោប្រវេសន៍​នៅ​ច្រក​កំពង់ផែ​ស្វយ័ត​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នាវា​ទេសចរណ៍​នេះ​ធ្លាប់​បាន​ចូល​ចត​៣​ដង​រួច​មក​ហើយ នេះ​ជា​លើក​ទី​៤ ដោយ​ក្នុង​ដំណើរ​មកពី​ប្រទេស​ថៃ...

​​កំពង់ឆ្នាំង ​៖​​ ក្រោយពី​​ការ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ធ្វើស្រែ​ប្រាំង ​នៅ​តំបន់​ដីក្រហម​ក្នុង​ឃុំ​កោះ​ថ្កូវ ​ស្រុក​ជល​គី​រី​រួចមក ​ម៉ាស៊ីនបូមទឹក​ធុន​ធំ​ចំនួន​១៤​គ្រឿង​ ត្រូវ​បាន​គេ​ដឹក​ចេញ​ជា​បន្តបន្ទាប់​ទៅកាន់​តំបន់​ដែល​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ធ្វើស្រែ​ប្រាំង​នៅក្នុង​ស្រុក​ទាំង​៣ ​គឺ​ស្រុក​រលាប្អៀរ​ ស្រុក​កំពង់ត្រឡាច និង​ស្រុក​ជល​គី​រី ហើយក៏​​មាន​ប្រេង​ប្រមាណ​ជាង​៤​ពាន់​លីត្រ​ក៏​ត្រូវ​បាន​ឧបត្ថម្ភ​ជូន​ប្រជាកសិករ ដើម្បី​បូមទឹក​ទន្លេ​បញ្ចូល​ក្នុង​អាង​ស្តុក​សំរាប់​ធ្វើ​ស្រែប្រាំង​ឆ្នាំនេះ​​សកម្មភាព​អន្តរាគមន៍​ដឹក​ម៉ាស៊ីនបូមទឹក ចុះ​ជួយ​បូមទឹក​ទន្លេ​អោយ​ប្រជាកសិករ​ទាំង​៣​ស្រុក​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥​។ ​​​​លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​បាន​ថ្លែង​អោយ​ដឹង​ថា​៖​ក្រោយ​ទទួល​បញ្ជា​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​ភ្លាម នៅ​ថ្ងៃទី​២៤ ​ខែតុលា ឆ្នាំ​២០១៥ មន្ទីរ​ធនធានទឹក...

ភ្នំពេញ៖សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាច​ក្រកម្ពុជា ​និង​គណៈ​ប្រតិភូ​អម​ដំណើរ​បាន​ទៅ​ដល់​ប្រទេស​បារាំង​ ដោយ​សុវត្ថិភាព​នៅវេ​លាម៉ោ​ង០៧​ និង​១០​នាទី​ព្រឹក​ម៉ោង​នៅ​ក្រុង​ប៉ារីស​ ត្រូវ​នឹង​ម៉ោង ​១៣ ​និង​១០ ​នាទី​ម៉ោង​នៅ​រាជធានី​ភ្នំពេញ ​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ ​ហ៊ុន សែន​និង​គណៈ​ប្រតិភូ​អម​ដំណើរ ត្រូវ​បាន​ទទួល​បដិសណ្ឋារ​កិច្ច​ដ៏ខ្ពង់​ខ្ពស់​ពី​ មន្ត្រី​ការ​បរទេស​បារាំង​ លោក ​Jean​-Claude ​POI-​BOEUF ​លោក ​Jérome Cauchard ​អនុប្រ​ធាន​ពិធី​ការ​ ការ​បរទេស​បារាំង...