ភ្នំពេញ ៖ ​រយៈពេល​១១​ខែ​ឆ្នាំ​២០១៥​នេះ ធនាគារ​អេស៊ីលីដា​បាន​ទទួល​បាន​ប្រាក់​ចំណេញ​រហូត​ដល់​៩៨​លាន​ ដុល្លារ​អាមេរិក​ ធៀប​នឹង​៨២​លាន​ដុល្លារ​នៃ​ប្រាក់ចំណេញ​ទទួល​បាន​កាលពី​ឆ្នាំ​២០១៤​។ លោក ​អ៊ិន ចាន់នី​ អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភី​អ៊ិ​ល​ស៊ី​ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​៧​ ធ្នូ​នេះ​ថា ក្នុង​រយៈពេល​១១​ខែ​ឆ្នាំនេះ​ប្រាក់ចំណេញ​របស់​ធនាគារ​បាន​កើន​ដល់​៩៨​លាន​ដុល្លារ ដែល​ស្មើនឹង​កំណើន​១០៥​ភាគរយ​ធៀប​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៤ ​កន្លងមក​។ លោក​ បាន​បន្តថា ជាមួយ​គ្នានេះដែរ ​ការដាក់​ប្រាក់​បញ្ញើ​ក៏​មាន​កំណើន​ពី​២២០០​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដល់​២៦១២ ​លាន​ដុល្លារ​នា កើន​ទ្បើង​ជាង​២០​ភាគរយ និង​ការ​ផ្តល់​ឥណទាន​មាន​កំណើន​២១​ភាគរយ​ផងដែរ ​ដែល​មាន​កំណើន​ទឹកប្រាក់​៤២១​លាន​ដុល្លារ ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ លោក​ បន្តថា...