​ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នៅ​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥​នេះ​ នឹង​ដឹកនាំ​ប្រតិភូ​ក្រសួងការពារជាតិ បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ចូលរួម​មិទ្ទិញ​អបអរសាទរ ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លើក​ទី​៤០។ ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​បញ្ជាក់​ថា ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ទៅកាន់​ប្រទេស​ឡាវ​នោះ នឹង​ត្រូវ​​បាន​ធ្វើ​ឡើង​រ​យៈ​ពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។   ​គួរ​រំលឹក​ថា ប្រទេស​លាវ ឬ ប្រទេស​ឡាវ​មានឈ្មោះ​ជា​ផ្លូវការ​ថា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​បន្ទាប់ពី​ប្រទេស​មួយ​នេះ...

កំពត៖ នេះ​គឺជា​ការ​បញ្ជាក់​ក្នុង​មោទនភាព​របស់​ឯកឧត្ដម ជា ចាន់តូ អគ្គទេសាភិបាល​ធនាគារ​​​ជាតិ​នៃ​កម្ពុជា​ក្នុង​ឱកាស​ដែល​ឯកឧត្ដម​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពត​។​ អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពត​នេះ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​ ឆ្នាំ២០១៥ ដែល​មាន​កម្ពស់​ពីរ​ជាន់​កន្លះ​ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ពន្លឿន​សេដ្ឋកិច្ចជាតិ​និង​ក៏​ជា​ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​មក​លើ​ប្រព័ន្ធ​ធនាគារ​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ផង​ដែរ​។ ហើយ​ពិធី​ក៏​មាន​​ការ​អញ្ជើញ​ធ្វើជា​អធិបតី​ពី​ឯកឧត្ដម ខូ​យ ឃុន​ហ៊ួ​រ អភិបាល​ខេត្តកំពត និង ឯកឧត្ដម​កែន ស​ត្ថា អភិបាលខេត្ត​កែប​ផង​ដែរ​។​ លោក​ ម៉ុ​ញ ឈិន នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពត​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​អគារ​ថ្មី​នេះ​ចាប់ផ្តើម​ដំណើរការ​សាងសង់​ថ្ងៃទី​១៧ ​ខែកញ្ញា ឆ្នាំ​២០១៤​ ប្រើ​ពេល​សាងសង់​ជាង​ចំនួន​១​ឆ្នាំ​ពោ​លះ​គារ​នេះ​បាន​សាងសង់​រួច​មុន​ផែនការ​៤​ខែ​ដែល​សាងសង់​ឡើង​តាម​រចនាបថ​សម័យ​អាណានិគមនិយម​បារាំង​មាន​លក្ខណៈ​ដូច​អគារ​សាខា​ខេត្តបាត់ដំបង​បច្ចុប្បន្ន​នេះ​។​ លោក​បាន​ឲ្យ​ដឹង​ទៀត​បន្ត​ថា​​ អគារ​ថ្មី​នេះ​មាន​កម្ពស់​ពីរ​ជាន់​កន្លះ​។​...