​ភ្នំពេញ ៖ ​បន្ទាប់ពី​ភាគី​កម្ពុជា -​ចិន​បាន​ឯកភាពគ្នា​ប្រកាស​រួម​នូវ​វេទិកា​ស្តីពី​«​ផ្លូវ​សូត្រ​លើ​សមុទ្រ​កម្ពុជា​-​ចិន​»​រួចមក​នោះ ភាគី​កម្ពុជា​រំពឹងថា ​នៅពេល​ខាងមុខនេះ​ប្រទេស​កម្ពុជា នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​កាន់តែ​ច្រើនឡើងៗ មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ​។​ ​ឯក​ឩ​ត្ត​ម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​បាន​មានប្រសាសន៍​ក្នុង​ ពិធី​បើក​វេទិកា​ផ្លូវ​សូត្រ​លើ​សមុទ្រ​កម្ពុជា​-​ចិន នៅ​ថ្ងៃ​ពុធ​ទី​២៧ ​ខែតុលា ឆ្នាំ​២០១៥​នេះ​ថា ភាគី​ក​ម្ពុជា​បាន​គាំទ្រ ១០០%​ លើ​វិថី​សូត្រ​នៅ​សត វត្សរ៍​ទី ២១ ដែល​បាន​រៀបចំឡើង ដោយ​ភាគី​ចិន ​ហើយ​កម្ពុជា​សង្ឃឹមថា...

​ភ្នំពេញ ៖ ​ស្របពេល​តម្លៃ​កៅស៊ូ​របស់​កម្ពុជា ក៏ដូចជា​ទីផ្សារ​កៅស៊ូ​នៅ​លើ​ពិភពលោក​ធ្លាក់ចុះ​នោះ កសិករ ​ដែល​ធ្លាប់​ដាំ​ដំណាំ​កៅស៊ូ ​បាន​បង្វែរ​ការ​ដាំ​កៅស៊ូ​មក​ដាំ​ដំណាំ​ផ្សេងៗ​វិញ ​ដែល​កំពុង​មាន​សក្ដានុពល​ទីផ្សារ ​ដូចជា ដំណាំ​ម្រេច​ និង​ស្វាយចន្ទី​ជាដើម ។ លោក ម៉ក់ គឹមហុង ប្រធាន​សមាគម​កៅស៊ូ​កម្ពុជា ​បាន​មានប្រសាសន៍ថា ៖ «​ទោះបីជា​តម្លៃ​កៅស៊ូ​បាន​ធ្លាក់​ចុះ​មែន​ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន​ដែល​ដាំ​កៅស៊ូ​ធំៗ ​មិនបាន​បន្ថយ​ការ​ដាំដុះ​របស់ខ្លួន​ទេ នៅតែ​ពង្រីក​មហិច្ឆតា​របស់​ខ្លួន​ទៅតាម​ផែនការ ​។ ​ប្រជាកសិករ​ដែល​ដាំ​កៅស៊ូ​ខ្នាតតូច ​ពេលនេះ​បាន​បង្វែរ​មក​ដាំ​ម្រេច ​ឬ​ដំណាំ​ផ្សេងៗ​វិញ​»​។ លោក​បន្តថា...

​កំពត​ ៖ ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​កំចាយ ស៊ី​ណូ ហាយ​ដ្រូ បាន​ចំណាយ​ថវិកា​ប្រមាណ​៤០​ម៉ឺន​ដុល្លារ​​អាមេរិក ក្នុង​មួយ​ឆ្នាំ​ក្នុង​គម្រោង​ស្តារ​បរិស្ថាន​ឡើងវិញ ​នៅ​ខេត្តកំពត​។ នេះ​បើតាម​ការអះអាង​របស់​លោក អ៊ុក ចាន់ឌីណា ​នាយក​ឧទ្យាន ព្រះមុនីវង្ស​បូកគោ​កាលពី​ព្រឹក​ថ្ងៃទី​២៨​ ខែតុលា ឆ្នាំ​២០១៥ ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី ​តំបន់​ការពារធម្មជាតិ ​និង​ផលប្រយោជន៍​ធនធានធម្មជាតិ ព្រៃឈើ ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត​។ បើតាម​លោក អ៊ុក ចាន់ឌីណា...

ភ្នំពេញ ៖ ​អគ្គនាយក​កំពង់ផែ​ស្វយ័ត​​ភ្នំពេញ ​បាន​ស្នើ​ឲ្យ​ប្រទេស​ចិន​បង្កើត​វិទ្យាស្ថាន​សិក្សា​ពី​ផល​ប៉ះពាល់​ និង​ផលប្រយោជន៍​ដែល​ទទួល​បាន​ពី​ទន្លេមេគង្គ ​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ទាំង​៦​ប្រទេស ​ដែល​បាន​និង​កំពុង​អាស្រ័យ​ផល​ពីទន្លេមេគង្គ​។ លោក ​ហ៊ី បា​វី​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​  ក្រុងភ្នំពេញ​បាន​ជូន​លោកស្រី​ហ្សា​ង ជី​ង​ហ្វេ​ង ​អ​តី​ត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ និង​ជា​សមាជិកសភា ទទួលបន្ទុក​ផែនការ​យុ​ទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ត្បូងៗ​នៃ​ប្រទេស​ចិន កាលពី​ចុង​សប្តាហ៍​មុន​ថា ​ប្រទេស​ទាំង​ប្រាំមួយ​ដែល​រស់នៅ​អាស្រ័យ​ផល​ពី​ទន្លេ​មេគង្គ​គួរ​បាន​ទទួល​ផលប្រយោជន៍​ពី​ទន្លេ​នេះ ​និង​ថែ​រទាំ​ទន្លេ​នេះ​ឲ្យ​បាន​សមស្រប ​តាម​និយាម​អន្តរជាតិ​ទាំង​អស់គ្នា ​ខណៈ​ប្រទេស​ក្នុង​តំបន់​ចំនួន​៤​បាន​និង​កំពុង​ប្រើប្រាស់​ទន្លេ​នេះ ​ហើយ​ប្រទេស​ភូមា ​និង​ប្រទេស​ចិន​គួរ​ចូលរួម​លើ​ការងារ​នេះ​ទាំង​អស់គ្នា ។ ប្រទេស​ចំនួន​៦​ដែល​ទទួល​ផល​ពី​ទន្លេមេគង្គ ​រួមមាន...

ភ្នំពេញ ​ ៖ ​នៅក្នុង​ជំនួប​ជាមួយ​លោក Rich Darling នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កិច្ចការ​សាធារណៈ ​និង​និរន្ត​ភាព​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​នៃ​ក្រុម Li & Fung​ប្រចាំ​ទីក្រុង​ញ៉ូវយ៉​ក​ក៏​ល្បីល្បាញ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ ខែតុលា​នៅ​ទី​ស្តី​ក្រសួង ​ឯកឧត្តម ​​អ៊ិត ​សំហេង ​រដ្ឋមន្ត្រីក្រសួង​ការ​ងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា ​ក្រុមហ៊ុន​ឯកជន​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស ​កម្ពុជា​។ ​ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​ក្រុម​ហ៊ុន Li & Fung​ជា​ដៃគូ​មួយ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ផង​ដែរ។​ ​ ឯកឧត្តម  ​បន្ត​ថា...

  ភ្នំពេញ ៖ ​តំណាង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន Green One  ប្រទេស​កូរ៉េ បាន​ថ្លែងថា ដោយ​មើល​ឃើញ​ពី​សក្តានុពល ​នៃ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា លោក​គ្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​អគ្គិសនី ដែល​សន្សំ​ថាមពល​បាន ​ច្រើន​ជា​គេ​បំផុត ​សម្រាប់​ដំណើរការ​នៅក្នុង​ទីផ្សារ​នៅ​កម្ពុជា ។ នេះ​ជាការ​ថ្លែង​ឲ្យ​ដឹង​ពី​លោក ឆុន យ៉ុង​ថេប នាយក​ក្រុមហ៊ុន Green One ប្រទេស​កូរ៉េ ក្នុង​សិក្ខា សាលា​ធ្វើ​បទ​បង្ហាញ នៃ​ការប្រើប្រាស់​ផលិត​គ្រឿងអគ្គិសនី LED...