ពោធិ៍សាត់ ៖ ពពែជាសត្វមួយប្រភេទដែលគេនិយមចិញ្ចឹមផងដែរ ជាពិសេស ប្រជាពលរដ្ឋខ្មែរឥស្លាម ដោយសារវាស្រួលចិញ្ចឹម និងងាយស្រួលរកទីផ្សារលក់ដូរ។ ប្រជាពលរដ្ឋខ្មែរឥស្លាមមួយចំនួនក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការចិញ្ចឹមពពែលក់បានជួយសម្រាលបន្ទុកគ្រួសាររបស់ពួកគេមួយចំណែកធំ។ លោក អែល សូត ជាអ្នកចិញ្ចឹមពពែមួយរូបក្នុងចំណោមអ្នកចិញ្ចឹមពពែជាច្រើនទៀត ក្នុងខេត្តនេះ បានឲ្យដឹងថា ពពែគឺងាយស្រួលក្នុងការចិញ្ចឹម ដោយសារតែវាមិនសូវរើសចំណីអាហារ។ វាស៊ីស្មៅ និងស្លឹកឈើផ្សេងៗទៀត និងមានការលូតលាស់ធំធាត់លឿនផងដែរ។ លោក បានបញ្ជាកថា បងប្អូនខ្មែរឥស្លាម ចិញ្ចឹមពពែទុកសម្រាប់ធ្វើជាម្ហូប ឬលក់ដូរដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។ សត្វពពែ...

កំពត ៖ ការប្រកបមុខរបររកទទួលទាន មិនថា ជាមុខរបរអ្វីនោះទេ ឲ្យតែមានចិត្តឧស្សាហ៍ព្យាយាម គង់តែ នឹងទទួលបានផលជាក់ជាមិនខាន។ ខុសពីយុវវ័យដទៃដែលកើតនៅក្នុងត្រកូលអ្នកមាន មានលទ្ធភាពគ្រប់គ្រាន់អាចទទួលបានការសិក្សារៀនសូត្រខ្ពង់ខ្ពស់ កញ្ញា ឡុញ គឹមស៊ីន អាយុ២២ឆ្នាំ រស់នៅក្នុងភូមិត្រពាំងត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មិនបានរៀនចប់ថ្នាក់បាក់ឌុបទេ ប៉ុន្តែកញ្ញាមានគំនិតច្នៃប្រឌិត និងរៀនសូត្រតាមគេក្នុងការបង្កើតមុខរបរផ្ទាល់ខ្លួនមួយ គឺធ្វើចាហួយដូង។ ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ របរធ្វើចាហួយដូងនេះ បានជួយរកប្រាក់ចំណូលឲ្យនាង...

ភ្នំពេញ ៖ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ ផ្លូវរថភ្លើងភ្ជាប់រវាងប្រទេសថៃ មកកាន់រាជធានីភ្នំពេញ នឹងបញ្ចប់នៅឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអនុញ្ញាតឲ្យការធ្វើពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ កាន់តែសកម្មថែមទៀត។ លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ការជួសជុល និងស្ថាបនាផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែត នឹងមកដល់ខេត្តពោធិ៍សាត់ នៅឆ្នាំនេះ ហើយបើសិនជាមានថវិកាគ្រប់គ្រាន់ ការតភ្ជាប់ផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែត នឹងមកដល់រាជធានីភ្នំពេញនៅឆ្នាំ២០១៨ ខាងមុខនេះ។ លោក បន្តថា...

ភ្នំពេញ ៖ ក្រុមហ៊ុនបាយ័ន Cereal បានវិនិយោគទឹកប្រាក់ ៣០ម៉ឺនដុល្លារអាមេរិកធ្វើកិច្ចសន្យាកសិកម្ម ជាមួយកសិករនៅខេត្តបាត់ដំបង ប្រមាណជិត ១០០ គ្រួសារ ក្នុងផ្ទៃដី២០០ ហិកតា។ លោក យ៉ន សុវណ្ណ ប្រធានក្រុមហ៊ុន Bayon Cereal បានថ្លែងឲ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុនបានសម្រេចយកទីតាំងទឹកដីខេត្តបាត់ដំបង ចងក្រងជាសហគមន៍ផលិតស្រូវ ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយបានបោះទុនប្រមាណ ៣០ម៉ឺនដុល្លារអាមេរិកក្នុងផ្ទៃដី២០០...

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាឯកឧត្ដម ប៉ាន សូស័ក្តិ បានអំពាវនាវឲ្យអ្នកវិនិយោគឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជា ក្នុងពេលកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាពនយោបាយនិងបរិយាកាសវិនិយោគល្អប្រសើរ។ ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយទេសចរណ៍ឥណ្ឌូនេស៊ីនៅកម្ពុជាចាប់ពីថ្ងៃទី០៧ ដល់៩ កក្កដានេះឯកឧត្ដម ប៉ាន សូស័ក្តិ បានបន្តថា ឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន...

ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាកំពុងតែចរចាជាមួយក្រុមហ៊ុន COFCO របស់ចិនសម្រាប់កូតានាំអង្ករពីកម្ពុជាទៅប្រទេសចិនចំនួន៣០ម៉ឺនតោននៅឆ្នាំ២០១៨ខាងមុខ។ ឯកឧត្ដម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងក្នុងសេចក្តីប្រកាសរបស់សហព័ន្ធស្រូវអង្ករ នៅថ្ងៃទី ៧ខែកក្កដានេះ បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចទៅប្រទេសចិន រយៈពេល៣ថ្ងៃ ពីថ្ងៃទី៤ដល់ទី០៦ ខែកក្កដា...

ភ្នំពេញ ៖ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និងសភាពាណិជ្ជកម្មកម្ពុជាចង់ជំរុញ ឲ្យមានការអនុវត្តវិស័យការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទទួលបានការការពារដោយច្បាប់ត្រឹមត្រូវ។ ឯកឩត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឲ្យដឹងថា វិនិយោគនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ មានបំណងស្វែងយល់ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ និងបានពិភាក្សាអំពីស្ថានភាព និងគោលនយោបាយពាក់ព័ន្ធ នឹងវិស័យពាណិជ្ជនៅកម្ពុជា។ ឯកឩត្តម បានបន្តថា បច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យារបស់កូរ៉េមានការរីកចម្រើន ហើយភាគីកូរ៉េចង់មកជួយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិកនៅកម្ពុជា ខណៈដែលប្រព័ន្ធនេះនៅវ័យក្មេងពេក ដែលត្រូវស្វែងយល់ និងសិក្សាឲ្យបានស៊ីជម្រៅថែមទៀត។ ឯកឩត្តម បានបញ្ជាក់ទៀតថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកគឺ ជារឿងចាំបាច់បំផុតដែលកម្ពុជា...

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីថ្មីមួយទៀត ឈ្មោះ Mailindo Air នឹងចាប់ផ្តើមធ្វើការហោះហើរត្រង់រវាងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មកកាន់ទីក្រុងភ្នំពេញនៅខែសីហា ខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសនៅលើគេហទំព័ររបស់ក្រុមហ៊ុននេះ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Malindo Air នឹងចាប់ផ្ដើមជើងហោះហើរប្រចាំថ្ងៃមកប្រទេសកម្ពុជា។ ជាមួយ នឹងការបន្ថែមក្រុមហ៊ុនអាកាសចរណ៍នេះ កម្ពុជាមានការតភ្ជាប់ជើងហោះហើរដឹកអ្នកដំណើរ និងដឹកទំនិញសរុបចំនួន៤៤ ក្រុមហ៊ុនត្រឹមចុងឆ្នាំនេះ។ នេះបង្ហាញថា ចុងបញ្ចប់ប្រទេសកម្ពុជាអាច នឹងចាប់ផ្ដើមលើកកម្ពស់ដោយខ្លួនឯងចំពោះទិសដៅហោះហើរ»។ សេចក្តីប្រកាសព័ត៌មាន ដដែលបានឲ្យដឹងថា...

  ភ្នំពេញ ៖ នៅថ្ងៃម្សិលមិញនេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងមួយច្បាប់ ដើម្បីបញ្ជាក់ថា ក្រសួង បានខិតខំរកទីផ្សារជាច្រើន ដើម្បីជួយកសិករខ្មែរ។ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០៥ កក្កដា ឆ្នាំ ២០១៧ បានចេញសេចក្ដីជូនដំណឹងមួយ ដោ យបញ្ជាក់ថា ក្រសួងបានខិតខំរកទីផ្សារជាច្រើន ដើម្បីជួយដល់កសិករខ្មែរ ដែលក្នុងនោះមាន ដូចជា ទីផ្សារនៅសហរដ្ឋអាមេរិក, កាណាដា, សហគមន៍អឺរ៉ុប,...

ពោធិ៍សាត់ ៖ ក្រុមហ៊ុនរោងចក្រកាត់ដេរ តៃអ៊ីហ្សី បានចំណាយប្រាក់ចន្លោះពី២០ទៅ៣០ម៉ឺនដុល្លារ អញ្ជើញវេជ្ជបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញមកពីបរទេស ដើម្បីពិនិត្យព្យាបាលជំងឺទូទៅដោយមិនគិតថ្លៃពីពលរដ្ឋ និងកម្មការិនី សិស្សានុសិស្ស និងកុមារកំព្រានៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកស្រី លឹម ម៉ី ជាអ្នកចាត់ការទូទៅទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុន (តៃអ៊ីហ្សី) បានឲ្យដឹង នាព្រឹកថ្ងៃទី៥ កក្កដានេះថា ការផ្តល់សេវាពិនិត្យព្យាបាលជំងឺទូទៅនេះ គឺចាប់បើក នៅព្រឹកថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០១៧...