​ភ្នំពេញ ៖ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ប្រកាស​អោយ​ដឹងថា​ ស្ពាន​អាកាស​ តិច​ណូ​ នឹង​ត្រូវដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន ​នៅ​ថ្ងៃទី​២១ ​ខែវិច្ឆិកា ខាងមុខនេះ ​ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរណ៍​។ ថ្លែង​ក្នុង​ពិធី​ដាក់​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ជ្រោយចង្វារ ​សម្តេច​តេ​ជោ​ បាន​ប្រកាស​ថា​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ជា​បណ្តោះអាសន្ន​នេះ ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​នៅ​ពេល​បុណ្យអុំទូក​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ​២៤​ដល់​ថ្ងៃទី​២៦​ ខែវិច្ឆិកា​។ សម្តេច ​តេ​ជោ ​បាន​បន្តថា នាយករដ្ឋមន្ត្រី​រុស្ស៊ី​ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ ​ពី​ថ្ងៃទី​២៣​...

​បាត់ដំបង ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណៈ មេបញ្ជាការ​កងរាជអាវុធហត្ ថ​ខេត្តបាត់ដំបង​ កាលពី​ថ្ងៃទី ២១ ខែតុលា​ ២០១៥ ​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កំលាំង​របស់​ខ្លួន ឲ្យ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុងការ ​ការពារ​សន្តិសុខ និង ​ថែរក្សា​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ ​ដើម្បី​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បាន ​សប្បាយរីករាយ ​ខណៈដែល​អាជ្ញាធរខេត្ត ​នឹង​រៀបចំ​ពិធី​អុំទូក​ប្រណាំង​សាកល្បង​នៅ​តាម​ដងស្ទឹង សង្កែ ​ចាប់ពី​ថ្ងៃទី ២៤ ​ដល់​ថ្ងៃទី...

បាត់ដំបង ៖ លំនៅឋាន​១​ខ្នង​ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​អស់​ទាំងស្រុង​ ខណៈ​ដែល​ម្ចាស់ផ្ទះ​ ​ចេញ​មក​សម្រាក​លេង​នៅ​ក្រោម​ម្លប់​ឈើ​ខាង​មុខ​ផ្ទះ​ ។​ករណីនេះ ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ត្រង់​ចំណុច​ក្រុម​ទី​២៤ ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​នេះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៩,៥០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី និង​ជា​កម្មសិទ្ធិ​របស់​លោក កើត សារិន​ ភេទ​ប្រុស...

​ភ្នំពេញ ​៖ ​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រុង​ចុះ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​ដែល​បង្កប់​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ថ្នាំញៀន​ចំនួន​២​កញ្ចប់​ធំ និង​ទូ​ហ្គេម​បាញ់​ត្រី​១​ផង​ដែរ ។ករណីនេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំនុច​ពី​ទីតាំង​ផ្សេងគ្នា ផ្លូវ​១៩២ សង្កាត់​ទឹកល្អក់​៣ និង ផ្លូវ​ច្រក​ធ្យូង ផ្លូវ​៣៣៦ ភូមិ​១០​ក្រុម​៨ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​ ​ជនសង្ស័យ​ទី​១ ឈ្មោះ សុខ ហ៊ុយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ...

​ បាត់ដំបង ៖ ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា​ នៅ​ក្នុង​តំបន់​ស្រុក​ភ្នំព្រឹក ​ខេត្ត​បាត់ដំបង ​មាន​មនុស្ស​មួយ​ចំនួន​កំពុងតែ​សម្រុក​យ៉ាង​ញាប់​ដៃ ​ញាប់​ជើង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​ដោយ​ខុសច្បាប់ ដោយ​ ពួកគេ​មិនបាន​គិត​ថា ​អនាគត​ នៃ​កាកសំណល់​សារធាតុ​គីមី​ និង​អាចម៍ដី​ដែល​ពួកគេ​បង្ហូរ​ចូល​ទៅ​ក្នុង​អូរ​ព្រំដែន ​នោះ​ នឹង​ក្លាយទៅ​ជា​យ៉ាងណា​នោះ​ទេ។ ជាក់ស្ដែង​នៅ​ត្រង់​ចំណុច​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ដែល​ស្ថិតនៅ​កៀក​នឹង​អូរ ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ​ត្រូវ​បាន​ក្រុម​ឱកាសនិយម​មួយ​ចំនួន​សំងំ​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​ យ៉ាង​គគ្រឹក​គគ្រេង ដែល​ហាក់​ដូចជា​គ្មាន​ខ្លាច​អ្វី​បន្តិច​ទាល់តែសោះ​សម្រាប់​ផ្លូវច្បាប់ ​ដែល​គេ​មិន​ដឹង​ថា ​តើ​ក្រុម​នេះ​មាន​ខ្នងបង្អែក​ខាង​ណាខ្លះ​បានជា​ហ៊ាន​ធ្វើ​អាជីវកម្ម​តាម​ លក្ខណៈ​បែប​ចំហ​យ៉ាង​នេះ​? កន្លងមក​...

​ភ្នំពេញ ៖ បន្ទាប់ពី​យាង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​រយៈពេល​៤​ថ្ងៃ​របស់​ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី​ បាន​យាង​មក​ដល់​មាតុ​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី២១ខែតុលា​ឆ្នាំ២០១៥​នេះ​នៅ​វេលាម៉ោង​ប្រមាណ​១១​ព្រឹក។​ ​នៅក្នុង​ព្រះរាជ​ដំណើរ​យាង​ មកកាន់​មាតុប្រទេស​វិញ​នេះ ​មាន​មន្ត្រីជាន់ខ្ពស់​កំពូលៗ បាន​អញ្ជើញ​ចូលរួម ​ទទួល​ដំណើរ​យាង​និវត្តន៍​មាន​៖​ សម្ដេច សាយ ឈុំ​, សម្ដេច ហេង សំរិន និង សម្ដេច ហ៊ុន សែន ព្រមទាំង មន្ត្រីជាន់ខ្ពស់ សំខាន់ៗ​ជា​ច្រើន​រូប​ទៀត​។​ ​សូម​ជំរាប​ថា...

បន្ទាយមានជ័យ ៖ ​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង​គោយន្ត​កន្ត្រៃ​បើក​ឡើង​ផ្លូវជាតិ​លេខ​៦  បាន​វិល​បត់​ក្បាល​មកវិញ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​បណ្តាល​អោយ​របួស​ស្រាល​៧​នាក់។ ហេតុការណ៍នេះ ​បាន​កើត​ឡើង ​កាលពី​រសៀល​ថ្ងៃទី​២១​ តុលា ​២០១៥ ​ត្រង់​ចំណុច​ផ្លូវ​ចូល​អន្លង់​សា​ ក្នុង​ឃុំ​ភ្នំ​លៀប  ​ស្រុក​ព្រះនេត្រព្រះ  ខេត្តបន្ទាយមានជ័យ ​​។ លោក ក្លឹង វិចិត្រ នាយរង​នគរបាល​សណ្តាប់ធ្នាប់​ស្រុក​ព្រះនេត្រព្រះ ​បាន​អោយ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរ​នេះ ​កើតឡើង​ដោយសារ​គោយន្ត​កន្ត្រៃ​មួយ​គ្រឿង​មាន​អ្នក​រួម​ដំណើរ​ជាមួយ​តៃកុង​ចំនួន​៣​នាក់​ បាន​បើក​ចេញពី​ផ្លូវលំ​ផ្នែក​ខាងត្បូង​នៃ​ផ្លូវជាតិ​លេខ​៦​ សំដៅ​ឆ្លង​ផ្លូវជាតិ ​បាន​ប្រមាណ​ជា​២០​ម៉ែត្រ​ ទៅ​ផ្នែក​ខាងលិច​ក៏​ត្រឡប់​ក្បាល​ទៅ​ខាង​កើត​វិញ​ខោក​បុក​និង​រថយន្ត​កាំ​មា​រី​ចង្កូត​ ស្តាំ​ពណ៌​ទឹក​ប៉ិច​សេរី​ឆ្នាំ​១៩៩៥...

​ភ្នំពេញ​៖ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្រសួងមហាផ្ទៃ​ថា នឹង​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​បន្ធូរ​បន្ថយពន្ធ​នាំចូល​មួក​សុ​វត្ថ​ភាព ដើម្បី​សម្រួល​ដល់​សេចក្តី​ត្រូវការ​ប្រើប្រាស់​ជូន​ដល់​ប្រជាពលរដ្ឋ​។ ​​នេះ​បើ​តាម​ប្រសាសន៍​លោក ទី ឡុង តំណាង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ជា​អនុប្រធាន​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្រសួងមហាផ្ទៃ ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ ស្តី​ពី​«​យុទ្ធនាការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ អំពី​ការ​ពាក់​មួក​សុវត្ថិភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ និង​កុមារ នៅ​វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែតុលា​នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ សំដៅ​រួមចំណែក​បង្កើន​ការ​ពាក់​មួក​សុវត្ថិភាព ជាពិសេស​ក្នុងចំណោម​អ្នក​រួម​ដំណើរ​ជាមួយ​ទោចក្រយានយន្ត ព្រមទាំង​កុមារ​ឱ្យ​បាន​ខ្ពស់​ជា​អតិបរិមា ព្រោះថា​«​មួក​សុវត្ថិភាព​មួយ​ជួយ​ជីវិត​មនុស្ស​បាន​ម្នាក់​»៕ ​