ភ្នំពេញ ​៖ វេលា​ម៉ោង ១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ​ខែ វិច្ឆិកា​នេះ នា​ទីស្តី​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​មាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​រវាង​ រាជរដ្ឋាភិបាល​កម្ពុជា ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ។ ពិធី​ចុះហត្ថលេខា​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​ភាព ​ឯកឧត្តម ​គាត ​ឈន់ ​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​។ ពិធី​ចុះហត្ថលេខា ស្ដីពី​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​តំបន់​ខ្ពង់រាប​ និង​ការគ្រប់គ្រង​វិស័យ​ធនធាន​ទឹក ​និង​គម្រោង​ទប់ស្កាត់​ជម្ងឺ​ឆ្លង​ក្នុង​មហា​អនុ តំបន់​មេគង្គ​ជំហាន​២​...

សៀមរាប​ ៖ ចៅអធិការ​វត្ត​រតនៈ​មណី​រោង​គោ ​ដែល​ចាប់​កូន​នេន​ចំនួន​១០​អង្គ ​រំលោភ​តាម រន្ធ គូទ​នោះ ​ម្តង​ម្នាក់ៗ​អស់​រយះ​ពេល​ជា​យូរ​ខែ​មក​ហើយ​ដោយ​ឱ្យ​លុយ​ពី​៣​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល ​និង​គំរាម​មិន​ឱ្យ​និយាយ​ប្រាប់​គេឯង​ ប៉ុន្តែ​ត្រូវ​បាន​បែកធ្លាយ​ដោយសារ​កូន​នេន​១​អង្គ ​ទើបតែ​បួស​បាន​ទៅ​ប្រាប់ ​ញោមប្រុស ​ញោមស្រី ​រហូត​ប្តឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់​ផ្សឹក​លោក​ចៅអធិការ​ល្មោភកាម​នោះ​ទាំង​យប់​ ថ្ងៃទី​០៨​ វិច្ឆិកា​ ឆ្នាំ​២០១៥​ភ្លាមៗ​តែម្ដង​។ ករណី​ចុះ​ចាប់​ព្រះ​ចៅអធិការ​ផ្សឹក​នេះ ​ធ្វើឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ស្ថិត​នៅក្នុង​បរិវេណ​វត្ត​រោង​គោ ភូមិ​រោង​គោ ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប...

​ ​ភ្នំពេញ​ ​៖ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១៦​លើក ក្នុងនោះ​យប់ ៧​លើក​, បណ្តាល​អោយ​មនុស្ស​ស្លាប់ ១២​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ១៨​នាក់ (​ស្រី ៤​នាក់​), និង​របួសស្រាល ១៩​នាក់ (​ស្រី ៥​នាក់​) ។​ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៥​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន...

​ភ្នំពេញ​៖ បណ្ដឹង​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប ត្រូវ​បាន​មេធាវី​ដាក់​ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ ទោះ​បី​យ៉ាង​ណា បុរស​៣​នាក់​ដែល​ចេញមុខ​សារភាព​ថា​ ជា​អ្នក​ប្រព្រឹត្ត​ហិង្សា​ត្រូវ​បាន​តុលាការ​ឃុំខ្លួន កាល​ពី​ពេល​ថ្មីៗ​នេះ ។  ​លោក​មេធាវី ជូ​ង ជូ​ងី បាន​ថ្លែង​តាម​ទូរស័ព្ទ ថា បណ្ដឹង​​ដែល​មាន​កម្មវត្ថុ​ប្ដឹង​​ក្រុម​បាតុករ បាន​ដាក់​ដល់​តុលាការ​ហើយ ដោយ​ភ្ជាប់​ការ​សំណូមពរ​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់ និង ទាមទារ​សំណង​ជម្ងឺ​ចិត្ត​១០០​លាន​រៀល ។ លោក​មេធាវី...

  ​ភ្នំពេញ ៖ ​​បើ​ទោះជា​គេ​នៅតែ​អាច​រ​កដី​បាន​សម្រាប់​សាងសង់​អាគារ​ខ្ពស់ៗ​ នៅ​តំបន់​បឹង​កេងកង​១.​ក៏ដោយ ​ប៉ុន្តែ​អ្នក​វិនិយោគ​មួយ​ចំនួន​បាន​ងាក​ចេញពី​តំបន់​នេះ ទៅកាន់​តំបន់​ក្បែរៗ​នោះ​ ដោយសារ​តម្លៃ​ដីធ្លី​នៅ​តំបន់​ដែល​កំពុង​ទទួល​ឥទ្ធិពល​ពី​តំបន់​បឹង​កេងកង​១​មាន​តម្លៃ​សមរម្យ​។ ​លោក​ កឺ​ក ណារិន ​អ្នកវិភាគ​អចលនទ្រព្យ​ឯករាជ្យ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៩​ វិច្ឆិកា​នេះ​ថា ​តាម​អ្វី​ដែល​លោក​បាន​រាប់​ដោយ​ខ្លួនឯង ​គឺ​បច្ចុប្បន្ន​នេះ​តំបន់​បឹង​កេងកង​១​មាន​ខុន​ដូ ​និង​អា​ផាត​ម៉ិ​ន​ ជាង​២០​គំរោង​បាន​និងកំពុង​សាងសង់ និង​ខុន​ដូ អា​ផាត​ម៉ិ​ន​មិន​ក្រោម​៥០​គំរោង​ទេ ​ដែល​បាន​និងកំពុង​ដំណើរកា​រ​ជួល​និង​លក់​។ លោក​បន្តថា តំបន់​បឹង​កេងកង​មួយ​នៅតែ​ជា​តំបន់ មាន​សក្តានុពល​ជា​តំបន់​ទី​១. ដែល​អ្នក​វិនិយោគ និង​អ្នក​មានបំណង​ជួល​កន្លែង​ស្នាក់នៅ ​តែង​ពិចារណា​ពី​តំបន់​នេះ​មុនគេ បើ​ទោះជា​តំលៃ​ខុន​ដូ​...

​ភ្នំពេញ​៖ លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ស្ថិតនៅ​ទល់មុខ​មន្ទីរ​ព្រឹទ្ធ​សភាជាតិ ស្ថិត​នៅ​ក្រោយ​ស្ថានទូត ជប៉ុន​ក្នុងភូមិ​៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ ត្រូវ​បាន​អគ្គិភ័យ ឆេះ​អស់ គ្មាន​សល់ ទាំង​ព្រលឹម​អុល ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ​ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មនុ​ស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។​ អ្នក រស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​រៀបរាប់​ឲ្យ​​ដឹង​ថា នៅមុន​ពេល​មាន​អណ្ដាត​ភ្លើង​ឆាបឆេះ គឺ​ដំបូង​ឡើយ​គឺ​លឺ​សូរ​មាន​ស្នូរ​ផ្ទុះ​ចេញពី​លំ​នៅ​ដ្ឋាន នៅ​ក្បែរ​នោះ​បន្ទាប់មក​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់​តែ​មាន​ជា​អណ្ដាត​ភ្លើង​ឆាបឆេះ​ចេញ​មក​យ៉ាង​សន្ធោ​សន្ធៅ ហើយ​រាលដាល​ចូល​ដល់​លំនៅឋាន ចំនួន ២​ខ្នង​ផ្សេងទៀត​ដែល​សង់​ជាប់​នោះ​ខ្ទេច​អស់​គ្មាន​សល់ ។​   ​អាជ្ញាធរ​សង្កាត់​បាន​និយាយ​ថា...

បន្ទាយមានជ័យ​ ៖ ​ពេល​ប្រមូល​ផល​ដំបូង​សម្រាប់​ស្រូវ​ស្រាល​ប្រភេទ​សូ​ម៉ាលី​  ស្រូវ​នេះ​ មានតម្លៃ​៩៦​បាត​ ឬ​ជិត​១.០០០​រៀល ​ក្នុង​១​គីឡូក្រាម​។ ប្រជា​កសិករ ​ឈ្មួញ​កណ្តាល​មួយ​ចំនួន​ដែល​យើ​បាន​ជួប​សម្ភាសន៍​និយាយ​ថ្ងៃទី​ ៩​ វិច្ឆិកា​ថា​ មាន​វាលស្រែ​ដែល​មាន​ស្រូវ​ល្អ ​បាន​ផល​ខ្ពស់​តែ​នៅ​ភូមិ​ខ្លះ​ក្នុងស្រុក​ថ្មពួក​,​ស្រុក​ភ្នំស្រុក​,​មង្គល​បូរី ​និង​ស្វាយចេក​ប៉ុណ្ណោះ​។​ តែ​ជាទូទៅ​ស្រូវ​នៅ​ខេត្ត​នេះ​មិនល្អ​ទេ​ព្រោះ​ខ្វះ​ទឹក ​និង​ផុត​រដូវ​លូតលាស់​។ ឥឡូវនេះ កសិករ​ និង​បានការ​គាំទ្រ​ពី​មន្ត្រី​អាជ្ញាធរ​ដែនដី​ មន្ត្រី​ជំនាញ​បាន​ចុះ​បូម​ទឹក​ដាក់​ស្រូវ​មួយ​ចំនួន​។​ប៉ុន្តែ​គេ​បារម្ភ​ថា​ បើ​ខំ​បូម​ទឹក​អស់​ នៅ​រដូវប្រាំង​ខាងមុខ​នឹង​ខ្វះ​ទឹក​ប្រើប្រាស់ ​និង​ទឹក​ផឹក​។កសិករ​ ដែល​មាន​ស្រូវ​គ្រាន់​បាន​ទិន្នផល​ល្អ​និង​បាន​តម្លៃ​ខ្ពស់​ពេល​ប្រមូល​ផល​ដើម​រដូវ​នេះ​និយាយ​ថា ផ្ទៃដី​ស្រូវ​ហុច​ផល​ល្អ​មាន​តិចតួច​ណាស់​។​ទិន្នផល​ជាទូទៅ​គឺ​ទាប​ណាស់​បើ​ធៀប​នឹង​ឆ្នាំមុន​។ គេ​បានឃើញ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​និង​ប្រកាន់​រដូវ​មួយ​ចំនួន​តូច​នៅ​ភូមិ​ខ្លះ​ក្នុងស្រុក​ភ្នំស្រុក ថ្មពួក...