​​ចិន៖ ព្យុះ​រដូវរងារ បោកបក់​នាំមក​ជាមួយ​ខ្យល់​ត្រជាក់ និង​លាយ​ឡុំ​ជាមួយ​ព្រិល បង្ក​ភាពវឹកវរ​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ចិន ហើយ​គេ​រំពឹងថា វា​នឹង​អូ​ល​បន្លាយពេល​យ៉ាងហោចណាស់​ក៏​២-៣​ថ្ងៃ​ទៀត​ដែរ ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​មន្ទីរ​ព្យាករណ៍​ឧតុនិយម បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​ ​ព្យុះ​ព្រិល បាន​បោកបក់​មកលើ​តំបន់​ភាគ​ពាយព្យ​នៃ​ខេត្ត​ស៊ីន​ជែង ប្រ​ទស​ចិន កាលពី​ថ្ងៃ​សៅរ៍ ជាហេតុ​បង្ក​ឲ្យ​មាន​គំនរ​ព្រិល​កម្រាស់​១៥​សង់ទីម៉ែត្រ នៅ​តំបន់ភ្នំ​អាល់​តា​យ និង​ធ្វើ​ឲ្យ​សីតុណ្ហភាព​ធ្លាក់ចុះ​ដល់​៨​អង្សា​សេ​។​ ​ដោយឡែក ស្ថានភាព​ផ្លូវថ្នល់ មាន​លក្ខណៈ​រអិលខ្លាំង និង​រយៈ​ចម្ងាយ​មើលឃើញ​មាន​កម្រិត​ទាប ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ស្ទើ​គ្រប់​កំណាត់​ផ្លូវ​នៅក្នុង​ទីក្រុង​អាល់​តា​យ ក៏ដូចជា​បង្ខំ​ឲ្យ​ក្រុម​អាជ្ញាធរ ពន្យា​ពេល​សេវាកម្ម​ដឹក​ជ​ជញ្ជូន ទៅកាន់​តំបន់​កា​ណាស់​។​ ​ចំណែកឯ​តំបន់​ជាប់​ព្រំប្រទល់​ម៉ុង​ហ្គោ​លី​វិញ ស្ថិតនៅ​ភាគ​ខាងជើង​ប្រ​ទស​ចិន...

​ភ្នំពេញ​៖ លោក​បណ្ឌិត ហ៊ាង រិទ្ធី ជា​អនុប្រធាន​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ (​គ​.​ស​.​ស​.​ប​) បាន​ថ្លែង​ឲ្យ​ដឹង​ថា​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ចេញ​ដីកា រក្សា​ការពារ​ហាមឃាត់ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​បណ្ដោះអាសន្ន នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​សប្ដាហ៍​នេះ​។​ ​លោក​បណ្ឌិត ហ៊ាង រិទ្ធី​ បាន​បញ្ជាក់​ថា​៖ យោង​តាម​ការ​ជូន​ដំណឹង​ពី​មន្ត្រី​តុលាការ​ថា លោក​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកា​រក្សា​ការពារ និង​ផ្អាក​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ធ្វើ​សកម្មភាព​នយោបាយ​បណ្ដោះអាសន្ន​នៅ​ទូទាំង​ប្រទេស​រួចហើយ​។ សេចក្តី​សម្រេច​នេះ​នឹង​ប្រកាស ជា​ផ្លួវ​ការណ៍​នៅក្នុង​សប្ដាហ៍​នេះ​។​ ​សូម​ជំរាប​ថា​៖ កាល​ពី​ពេល​ថ្មីៗ​នេះ...

​ភ្នំពេញ៖ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន ១៦​លើក ក្នុង​នោះ​យប់ ៧​លើក​, បណ្តាល​អោយ​មនុស្ស​ស្លាប់ ១២​នាក់​(​ប្រុស​) អ្នក​រង​របួស​ធ្ងន់ ១៨​នាក់​(​ស្រី ៤​នាក់​), និង​របួសស្រាល ១៩​ នាក់ (​ស្រី ៥​នាក់​) នេះ​យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​ ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប...

​ភ្នំពេញ ៖ សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រថយន្ត ២​គ្រឿង ត្រូវ​បាន​គេ​អះអាង​ថា ​បើក​ប្រដេញ​គ្នា ហើយក៏ ជ្រុល​ចង្កូត​ទៅ​បុក​ចូល​ផ្ទះ​លក់​សាំង និង​ហ្គាស ​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ស្លាប់​ស្ត្រី​ម្នាក់ ដែល​ជិះ​នៅក្នុង​រថយន្ត និង​ឆេះ ផ្ទះ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​នោះ រហូតមកដល់​ពេលនេះ ព័ត៌មាន​ស្ដីពី​ដំណោះស្រាយ​យ៉ាងណា​នោះ គឺ នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ​នោះ​ទេ សូម្បីតែ​សមត្ថកិច្ច​ក៏​នៅ​មិនទាន់​កំណត់​ថា ករណីនេះ​ផ្ដើម​ចេញពី​រឿង អ្វី​ពិតប្រាកដ​នោះ​ដែរ ។ ប៉ុន្តែ អ្នកដឹង​រឿង​បាន​អះអាង​ថា...

​ភ្នំពេញ៖ ​ប្រធាន​បណ្ឌិត​សភា​នគ​របាល​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ សេង ផល្លី ថ្លែងថា គ្រប់​និស្សិត​នគរបាល​ដែល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រយៈពេល​៣​ឆ្នាំ នៅ​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា នឹង​ត្រូវ​បានផ្តល់​អាហារូបករណ៍ អោយ​ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត​រយៈពេល​១​ឆ្នាំ​ទៀត​បន្ថែម នៅ​សាធារណរដ្ឋ​ប្រមា​ជា​មានិត​ចិន​។ ការ​ថ្លែង​របស់​ឯកឧត្តម សេង ផល្លី គឺ​បាន​ឲ្យ​ដឹង​ពិធី​បូកសរុប​ការងារ​ប្រចាំ​ខែតុលា ​លើក​ទិសដៅ​ការងារ​អនុវត្ត​សម្រាប់​ខែ វិច្ឆិកា​២០១៥​នេះ​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា​នៅពេល​ថ្មីៗ​នេះ​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ សេង ផល្លី ​និយាយ​ទៀតថា ​សម្រាប់​និស្សិត​នគរបាល​ដែល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​បណ្ឌិត​សភា​នគរបាល​ក​ម្ពុ​ជា ​បាន​ន័យ​ថា​ លទ្ធផល​បន្ទាប់ពី​គេ​បាន​សិក្សា​ចប់​សព្វគ្រប់ គឺ​គេ​ទទួល​បាន​សញ្ញាប័ត្រ​ពីរ...

​ ប៉ៃលិន ៖  ខេត្ត​ប៉ៃលិនមិន​ត្រឹមតែ​សម្បូរ​ទៅ​ដោយ​រ៉ែ​ត្បូង​ដ៏​មានតម្លៃ​នាពេល​កន្លងមក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពោរពេញ​ទៅ​ដោយ​ព្រៃឈើ ​មាន​ទាំង​សត្វព្រៃ​គ្រប់​ប្រភេទ ​និង​ចម្ការ​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ដូចជា ស្វាយ ចេក សាវម៉ាវ ទុរេន មង្ឃុត សេ​ដា ជាពិសេស​គឺ​តា​ង៉ែ​ន​ ហៅ​មៀន​ប៉ៃលិន តែម្តង​ ជា​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ ដែល​ដុះ​នៅ​តំបន់​ខ្ពង់រាប និង​តំបន់ភ្នំ ។ ប្រជាពលរដ្ឋ​រស់​នៅក្នុង​ខេត្ត​ប៉ៃលិន តែង​ហៅ​រុក្ខជាតិ​នេះ​ថា​ ជា​ប្រភេទ​ផ្លែឈើ​មាន​រសជាតិ​ផ្អែម​ស្រដៀង​ទៅ​ នឹង​ផ្លែ​មៀន​ដែរ គ្រាន់តែ​តូច​ជាង​បន្តិច...