តាកែវ ៖ ប្រជាកសិករកម្ពុជានៅជិតតំបន់ព្រំដែន កាលពីមុន គឺភាគច្រើនបានពឹងផ្អែកស្ទើរទាំង ស្រុងទៅលើទីផ្សាររបស់ប្រទេសវៀតណាម សម្រាប់ការលក់ទិន្នផលស្រូវរបស់ពួកគេ ប៉ុន្តែបច្ចុប្បន្ន ការនាំស្រូវទៅលក់នៅក្នុងប្រទេសវៀតណាម មានការថយចុះបន្តិច ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកំណើនរោងម៉ាស៊ីនកិនស្រូវនៅក្នុងស្រុក។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ លោក ញ៉េប ស្រ៊ន បានឲ្យដឹងថា គិតមកត្រឹមពាក់កណ្តាលខែសីហានេះ ការចរាចរណ៍ស្រូវចេញទៅប្រទេសវៀតណាមតាមច្រកខេត្តតាកែវនេះ គឺមានប្រមាណតែជាង១៤ម៉ឺនតោនប៉ុណ្ណោះ។ ហើយក្នុងរយៈពេលពេញមួយឆ្នាំ២០១៦កន្លងមក ស្រូវដែលបាននាំចេញតាមច្រកខេត្តតាកែវ...

កំពង់ចាម ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ បានផ្តល់ថវិកាចំនួន ១២៤ ៨៣៩ ដុល្លារអាមេរិក ដល់អង្គការមូលនិធិ (អង្គការ PHJ) ដើម្បីអនុវត្តគម្រោងពង្រឹងប្រព័ន្ធសុខភាពបឋមមាតា និងទារកនៅ ខេត្តកំពង់ចាម ដំណាក់ការទី៣ដែលជាគម្រោងការណ៍នៃជំនួយឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា...

កំពង់ចាម ៖ ជនសង្ស័យប្រុស-ស្រីចំនួន៥នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានបើកប្រតិបត្តិការ បង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់។ ករណីទី១ សមត្ថកិច្ចបានធ្វើឡើង កាលពីវេលាម៉ោង១ និង១៥នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ដោយកម្លាំងជំនាញ បានធ្វើការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយប្រើវិធានញុះញង់...

កំពង់ធំ ៖ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានចាត់ឲ្យតំណាងលោក យ៉ូវ សេងគុណ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ និងក្រុមការងារនាំយកថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋដែលកំពុងនាំគ្នាជួសជុលស្ពានឈើពីរកន្លែង ដែលមានសភាពចាស់ទ្រុឌទ្រោម ងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។ ស្ពានឈើ ដែលកំពុងទទួលរងការខូចខាតដោយសារទឹកជំនន់ហូរខ្លាំង បាក់ស្រុត មានប្រវែង ៤០ម៉ែត្រ គុណ៣ម៉ែត្រ...

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់វិទ្យាស្ថានស្តង់ដារជាតិ បានថ្លែងឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តយកស្តង់ដារអន្តរជាតិ និងស្តង់ដារក្នុងប្រទេសអាស៊ានទាំង១០ សរុបចំនួន៨៤៨ស្តង់ដារ មកជាស្តង់ដារជាតិបាន៨០៤ស្តង់ដាររួចហើយ ដើម្បីជួយជំរុញ និងជាប្រយោជន៍ សម្រាប់ជួយដល់ម្ចាស់ឧស្សាហករ សិប្បកម្ម និងដល់ម្ចាស់សហគ្រាសផ្សេងៗក្នុងការប្រកួតប្រជែងនូវផលិតផលរបស់ខ្លួនប្រកបដោយគុណភាព។ ឯកឧត្តម ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងប្រាប់ភ្នាក់ងារ អ្នកយកព័ត៌មាន BTV NEWS នៅថ្ងៃទី១៨...

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានជំរុញអោយអាជ្ញាធរមូលដ្ឋាន ពិសេសមន្ត្រីដែលធ្វើការងារលើផ្នែកសុខភាពទាំងអស់គួរត្រូវរួមគ្នាផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ដឹងពីការប្រើប្រាស់ថង់ប្លាស្ទិក ដែលបង្កផលប៉ះពាល់ដល់សុខភាព ពិសេសគឺត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតែម្ដង។ នៅក្នុងសិក្ខាសាលាពង្រឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានលើកាអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ នៅរាជធានីភ្នំពេញថ្ងៃទី១៧ ខែសីហានេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម អ៊ឹង ភីរុន ថាការប្រើប្រាស់ថង់ប្លាស្ទិក សម្រាប់ដាក់ចំណីអាហារផ្សេងៗ ពិសេសការប្រើប្រាស់ដាក់ចំណីអាហារក្តៅៗ ដែលបង្កអោយកើតមានជំងឺកាចសាហាវនានាដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺថ្លើមជាដើម។ លោកបញ្ជាក់ថា ប្លាស្ទិក ដែលគេយកទៅប្រើប្រាស់ដាក់នៅក្នុងសរីរាង្គកាយ ដូចជាការដាក់ធ្មេញនៅក្នុងមាត់ ឬដាក់នៅក្នុងផ្នែកណាមួយនៃរាងកាយរបស់មនុស្សគឺជាប្លាស្ទិក...

ភ្នំពេញ ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ ACU ប្រកាសថា ACU ហ៊ានទិញ ឬ ផ្តល់រង្វាន់១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ករណីអ្នកស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងបាក់ឌុប និងមានបុគ្គលណាផ្សេងចាប់បាន ភស្តុតាងច្បាស់លាស់ថា មានការបែកធ្លាយវិញ្ញាសា ប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នេះ។ ថ្លែងប្រាប់បណ្តាអ្នកស្ម័គ្រចិត្តសង្កេតការណ៍មុនការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចឆ្នាំប្រលងកន្លងមក...

ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មកម្ពុជា ថៃបានកើនឡើងជិត១០ភាគរយ នៅក្នុងដំណាច់ឆមាសទី១ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានទំហំទឹកប្រាក់ជិត៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។នេះបើយោងតាមរបាយការណ៍របស់ស្ថានទូតថៃប្រចាំកម្ពុជា។ របាយការណ៍ដដែល បានឲ្យដឹងទៀតថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង៩,៨៩ភាគរយ ដោយការនាំចេញទំនិញពីកម្ពុជាទៅថៃ មានចំនួនជាទឹកប្រាក់ជាង៤រយលានដុល្លារ ធ្លាក់ចុះជាង២០% ខណៈដែលថៃនាំចូលទំនិញ និងផលិតផលមកកម្ពុជា មានទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារ គឺកើនឡើងជាង១៨% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហានេះ ស្ថានទូតថៃរៀបចំពិព័រណ៍ពាណិជ្ជកម្មThailand Products Expo ជាលើកទី២...

បន្ទាយមានជ័យ ៖ មន្ត្រីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ប្រទេសកម្ពុជា-ថៃ នឹងភ្ជាប់ផ្លូវដែកជាមួយគ្នាត្រង់ចំណុចក្រុងប៉ោយប៉ែត និងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នៅដើមខែក្រោយនេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ។ មន្ត្រីខេត្តបន្ទាយមានជ័យ បានឲ្យដឹងកាលពីម្សិលម៉ិញថា មកទល់ពេលនេះ កម្ពុជាបានសម្រេចការស្តារ និងអភិវឌ្ឍន៍កំណាត់ផ្លូវដែកកម្ពុជាឡើងវិញនៅភាគពាយព្យ។ ចំណែកត្រង់ចំណុចក្រុងប៉ោយប៉ែត ផ្លូវរត់ប្រវែង៦គីឡូម៉ែត្រក៏បានជួសជុលរួចរាល់ ហើយផ្លូវចតក្នុងស្ថានីយប្រវែងជាង៦គីឡូម៉ែត្រនឹងត្រូវជួសជុលរួចរាល់នៅចុងខែនេះ។ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យោងការណែនាំរបស់ឯកឧត្តម...