​ភ្នំពេញ ៖ សំណុំរឿង​ចោទប្រកាន់​លោក ផែង វ​ណ្ណះ ​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ និង អ្នកស្រី ហង្ស បុរី មន្ត្រី​យោធា​ក្រសួងការពារជាតិ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ត្រូវ​បាន​តុលា​ការ​លើក​យក​មក​បើកសវនាការ​ជំនុំជម្រះ កាល​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​ក្រោយ​ការ​សួរដេញដោល​ តុលាការ​បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​រសៀល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ ។​ ​សវនាការ​នេះ​មាន​លោក តុ​ប ឈុន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ...

កណ្ដាល ៖​យុវជន​២​នាក់ ម្នាក់​ជា​សិស្ស និង​ម្នាក់​ទៀង​ជា​កម្មករ​រោងចក្រ ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សិត្បូរ ​សហការ​ជាមួយ​កម្លាំង​អន្តរា​គម​ន៏​ស្រុក​ស្អាង​ ធ្វើការ​ឃាត់ខ្លួន​កាល​ពី​​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ២១​និង​៣៦​នាទី ត្រង់​ចំណុច​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង​ខេត្តកណ្តាល ដោយ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៩​កញ្ចប់ ។​​លោក​វរសេនីយ៍​សេង សុជាតិ ​អធិការ​នគរបាល​ស្រុក​ស្អាង បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ​ខែតុលា ឆ្នាំ​២០១៥​នេះ​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន​ពី​យប់...

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល​កាល​ពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ នេះ កម្លាំង​សមត្ថកិច្ច​អន្តោប្រវេសន៍ ​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២២​នាក់​(​ប្រុស​ចំនួន​១១​នាក់​) ពាក់ព័ន្ធ​និង​ករណី ​មក​រស់នៅ​ប្រទេស​កម្ពុជា​ខុសច្បាប់ នៅ​តាម​បណ្ដោយ​ផ្លូវ​២២៣ កែង​និង​ផ្លូវ​៣៣៦ ចំណុច​ឈូក​ទិ​ព្ធ ​ក្នុង​សង្កាត់ ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​ លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្តន៍​នីតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ធ្វើការ​ស្រាវជ្រាវ និង​ទទួល​បាន​ព័ត៌មាន​ថា មាន​ជនជាតិ​វៀតណាម ចំនួន​២២​នាក់​(​ប្រុស​ចំនួន​១១​នាក់​)...

​ព្រះសីហនុ​៖ មន្ត្រី​កាកបាទក្រហម​សាខា​ខេត្ត​ព្រះសីហនុ​បាន​នាំ​ជំនួយ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ​ចំនួន​៧៥​គ្រួសារ​ដែល​ជា​ប្រជាកសិករ​ក្រីក្រ ជួប​គ្រោះធម្មជាតិ​មកពី​ឃុំ​ចំនួន​៤​ក្នុងស្រុក​ព្រៃនប់ នៅ​វត្ត​ព្រីង​ច័ន្ទ​ស្ថិតនៅ​ភូមិ​ព្រៃនប់​២ ឃុំ​ព្រៃនប់ ​ស្រុក​ព្រៃនប់ នា​រសៀល​កាល​ពី​ថ្ងៃទី​២៧​ខែតុលា ឆ្នាំ ២០១៥​។​ ​ឯកឧត្ដម លូ គីម​ឈុន​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​សាខា​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ទៅកាន់​ប្រជាកសិករ​ក្រីក្រ ​នៅក្នុង​វត្ត​ព្រីង​ច័ន្ទ​បារមី​ថា​ប្រមុខ​រាជរដ្ឋាភិបាល​តែងតែ​យក​ចិត្ដ​ទុកដាក់​អំពី​សុខទុក្ខ​របស់​បងប្អូន​ជាពិសេស​សម្ដេច​កិត្ដិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កា​បាទ​ក្រហម​កម្ពុជា បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ​បងប្អូន​យើង​ទាំងអស់ និង​បាន​ចាត់​តំណាង​ចុះ​ជួយ​សម្រួល​សម្រាលទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ទូទៅ​មិន​គិត ​ពី​ពណ៌​សម្បុរ​ជាតិ​សាសន៍​ សាសនា ​ឬ​បក្ស​ណា​ឡើយ​​តាមរយៈ​រូបលោក​ជា​ប្រធាន​កាកបាទក្រហម​សាខា​ខេត្ត​ព្រះសីហនុ និង​តំណាង​ឲ្យ​កាកបាទក្រហមកម្ពុជា...