ភ្នំពេញ ៖ ឯកឧត្ដម សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អោយ​ដឹង​តាម​សារ​អេឡិចត្រូនិក​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​ កម្ពុជាបាននិង​កំពុងត្រូវបាន ​ពូនជ្រុំ និង​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ តាម​រយៈការការអនុវត្តច្បាប់ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា ។ តាមរយៈការអនុវត្តច្បាប់ចំពោះអំពើល្មើសច្បាប់របស់ជនមួយចំនួននៃចេញពីមជ្ឈដ្ឋានប្រឆាំងនៅក្នុងប្រទេសនិងមានសម្ព័ន្ធភាពពីខាងក្រៅ ។ ដូច្នេះហើយពួកក្រុមជនដែលទទួលរងនូវដំបង ប្រជាធិបតេយ្យ កំពុងតែឃោសនាបំពុល បរិយាកាស នយោបាយថាលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជារួមតូច ចង្អៀត ហើយជិតនឹងស្លាប់ទៀតផង ។...

សៀមរាប ៖ សារមន្ទីរមួយនេះ កសាងឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា ជាមួយសាកលវិទ្យល័យ សូហ្វីយ៉ា ដោយ មូលនិធិនៃក្លឹប ១% របស់ក្រុមហ៊ុន AEON ដើម្បី​ដាក់​តាំង​និង​តម្កល់វត្ថុបូរាណ ដែលបានរកឃើញដោយការសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យសូហ្វីយ៉ា ។ ចាប់តាំងពីបើកដំណើរការទទួលភ្ញៀវចូលទស្សនានាអំឡុងឆ្នាំ២០០៨មក សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប បានពង្រីក ការតាំងពិព័រណ៌សមុច័្ចយរបស់ខ្លួន...

ភ្នំពេញ៖ កម្ពុជា​-​ចិន​បាន​ឯកភាព​គ្នា​លើ​អនុស្សរណៈ​យោគយល់​គ្នា ៦​ចំណុច និង​បាន​ចុះ​ហត្ថលេខា​ព្រម​ព្រៀងគ្នា​នៅ​ថ្ងៃ​២០ ខែ​កញ្ញា ឆ្នាំ​២០១៧ នា​វិមាន​សន្តិភាព​ទីស្ដីការ​នាយករដ្ឋមន្ត្រី​។​ ​អនុស្សរណៈ​នៃ​ការយល់​យោគ​រវាង​កម្ពុ​ជា និង​ចិន ដែល​ត្រូវ​ចុះហត្ថលេខា​នា​ពេល​នេះ មាន​ដូច​ជា អនុស្សរណៈ​ស្ដីពី​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា និង​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស​កុម្មុយនីស្ត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណបក្ស​ប្រជាជន​កម្ពុជា​, អនុស្សរណៈ​ស្ដីពី​ការ​ជំរុញ​ទំនាក់​ទំនង ​និង​សហប្រតិបត្តិការ​រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា ​រវាង​បណ្ដាញ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចិន​ដើម្បី​ទំនាក់ទំនង​អន្តរជាតិ និងវេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​, អនុស្សរណៈ​ស្ដីពី​ការអនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ រ​វា​ង​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​,...

កំពង់ស្ពឺ​៖ ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែ​កញ្ញា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​ក្រុម​គ្រួសារ​សាច់ញាតិ​ បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌជាមួយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ​នៅ​វត្តវាំង​ចាស់​ក្នុងស្រុក​ឧដុង្គ​ខេត្ត​កំពង់ស្ពឺ​។​ ​​ជា​រៀង​រាល់​ឆ្នាំ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​អញ្ជើញ​មក​ចូលរួម​ក្នុង​ថ្ងៃ​ភ្ជុំ​ដែល​ហៅថា ថ្ងៃ​ឆ្លង​បិណ្ឌ​នៅ​ទី​អារាម​នានា​មិនដែល​ខាន​ឡើយ​ ជាពិសេស​ទី​អារាម​វត្ត​វាំង​ចាស់​នេះ​តែ​ម្ដង ប៉ុន្តែ​ឆ្នាំនេះ​សម្ដេច​តេ​ជោ មិនបាន​អញ្ជើញ​មក​ចូលរួម​នោះ​ទេ ដោយ​សម្ដេច​លោក​មាន​ភារកិច្ច​ដែល​ខាន​មិនបាន​។ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​នាំ​យក​នូវ​គ្រឿង​សក្ការៈ​បូជា ដែល​មាន​ទៀន​ធូប​ផ្កា​សម្រាប់​បូជា​ចំពោះ​ព្រះពុទ្ធ​អង្គ និង​ព្រះ​រតនត្រ័យ ហើយ​នឹង​នាំ​យក​នូវ​ទេយ្យទាន​ជា​គ្រឿង​ឧបភោគ​បរិភោគ និង​បច្ច័យ​ប្រគេន​ចំពោះ​ព្រះសង្ឃ ព្រមទាំង​រាប់បាត្រ បង្សុកូល...

ភ្នំពេញ៖ អគ្គលេខាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ត្រូវ​បាន​អង្គការ​សហ​ប្រ​ជាជាតិ និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន យក​ធ្វើជា​ទីតាំង​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ស្ដីពី​បច្ចុប្បន្ន​ភាព​គោលដៅ​ទសវត្ស​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១៦ ឆ្នាំ​២០២០ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្ដើមពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញាខាងមុខ​នេះ​។ លោកជំទាវ មិណ ម៉ា​ណាវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈ​កម្មា​ធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​​លើក​ឡើង​ថា សិក្ខាសាលា​នេះ​គឺជា​ផ្នែក​មួយ​នៃ​អង្គការ​សេដ្ឋកិច្ច និង​សង្គម​នៃ​អង្គការសហប្រជាជាតិហៅ​កាត់​យូ​អិន​អេ​ស្កា​ប់ មាន​ធ្វើ​កម្មវិធី​ទសវត្ស​សុវត្ថិភាព​ចរាចរណ៍​ដែល​ត្រូវ​ពិនិត្យ​ឡើងវិញ និង​ជំរុញ​ការកាត់បន្ថយ​អ្នក​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​អោយ​ធ្លាក់​ចុះ​អោយ​បាន​៥០%​ ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២០​។ លោក​ជំទាវ មិណ...

ភ្នំពេញ៖ ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា​នេះ​លោក​វរសេនីយ៍ឯក ឡេង វណ្ណា មេបញ្ជាការ​កង​វិស្វករ​កម្ម​លេខ​៣៦៩ នៅ​ប្រទេស​លី​បង់​បាន​ថ្លែង​ថា ឆ្លើយ​លទ្ធផល​ជោគជ័យ​នៃ​ការ​បំពេញ​បេសកកម្ម​ កម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ក្នុង​ប្រទេស​លី​បង់​នោះ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​នេះ​ខាង​មុខ​លោក​ឧត្ដមសេនីយ៍ Sandeep Sinh Bajaj មេបញ្ជាការ​រង​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​លី​បង់ រួម​នឹង​មន្ត្រី​ជាន់​ខ្ពស់​នានា​ទៀត​មកពី​អង្គការសហប្រជាជាតិ នឹង​បំពាក់​មេដាយ​ការងារ​ជូន​កម្លាំង​មួក​ខៀវ​កម្ពុជា​ទាំង ​១៨៤​រូប​ដែល​បាន​បំពេញបេសកកម្ម​បាន​ជិត​ ១​ឆ្នាំ​កន្លង​ទៅ​នេះ​។ លោក​ឡេង វណ្ណា បន្ត​ថា ការ​បំពាក់​មេដាយ​នោះ​លើកទឹកចិត្ត​នោះ​ពី​ UN នោះ​គឺ​នឹង​ធ្វើឡើង​មុន​ពេល​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ១៨៤​នាក់​ទាំងនោះ...

៖ វេន​កាន់បិណ្ឌ​ទី​១៤​ នៅ​វត្ត​បទុម​វត្តី រាជធានី​ភ្នំពេញ ដែល​មាន​សម្តេច​ព្រះមហា​សុមេធាធិបតី​ ន​ន្ទ ង៉ែត សម្តេច ព្រះសង្ឃ​នាយក ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ បាន​ប្រារព្ធ​វេន​កាន់បិណ្ឌ​ទី​១៤ ​យ៉ាង​អធិកអធម ​ដែល​មាន​ការចូលរួម​ដោយ​ឯកឧត្តម​ ឧកញ៉ា លី គៀក​ និង​លោកជំទាវ​ ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​យ៉ាង​កុះករ ​ហើយ​តាមរយៈ​នេះ​ក៏​ទទួល​បាន​បច្ច័យ​សង្កត់​បិណ្ឌ​១២​លាន​រៀល ​និង​១​ពាន់​ដុល្លារ​អាមេរិក​។ ​បុណ្យកាន់បិណ្ឌ​ ឬ​ ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​មួយ​...

កែប​៖ ឯកឧត្តម ​ចម ប្រសិទ្ធ ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម​ ​មាន​ប្រសាសន៍​ប្រាប់ ​ដល់​សិស្សានុសិស្ស​ទាំងអស់​ដែល​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​ សិក្សា ២០១៦-​២០១៧​ ឲ្យ​ខិតខំ​រៀន​សូត្រ​ឲ្យ​បានល្អ​បន្ថែមទៀត ពេល​បន្ត​នៅ​មហាវិទ្យាល័យ ​ ព្រោះ​វា​ជា​ដំណាក់កាល​ដ៏​សំខាន់​បំផុត​ ក្នុង​ការ​ចាប់​យកចំណេះ​ជំនាញ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ល្អ ហើយ​ ជាពិសេស​កុំទៅ​គិតគូរ និង​ជឿ​រឿង​នយោបាយ​បោក​បញ្ឆោត​របស់​ពួក​អគតិ​ចង់​ធ្វើ​បដិវត្ត​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ ការ​លើកឡើង​បែបនេះ​ នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​បណ្តោះ​អាសន្ន ​និង​ជូន​រង្វាន់​សិស្សានុសិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា ​ទុតិយភូមិ​ ឆ្នាំ​សិក្សា​២០១៦-២០១៧...

ព្រះសីហនុ ៖ ​ជាមួយនឹង​ការ​មកដល់​នូវ​អ្នក​វិនិយោគ​ និង​ទេសចរណ៍​ចិន​ បានធ្វើ​ឲ្យ​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​ កើនឡើង​យ៉ាង​គំហុក ​ជាក់ស្តែង​បច្ចុប្បន្ននេះ​មាន ​កាស៊ីណូ​នៅ​ក្រុងព្រះសីហនុ​ ជិត​២០​កន្លែង​ កំពុងដំនើរការ ​ និង​រំពឹង​កើន​ឡើង​ដល់​២៤​កន្លែង​ នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ ជួន ណារិន ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ម្សិលមិញ​នេះ​ថា បច្ចុប្បន្ននេះ​ ខេត្ត​ព្រះសីហនុ​មាន​កាស៊ីណូ​ចំនួន​១៨ ទៅ​១៩​កន្លែង​កំពុង​ដំណើរការ ​និង​កាស៊ីណូ​មួយ​ចំនួនទៀត​កំពុង​សាងសង់...

ភ្នំពេញ ៖ ​​ ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ពេល​ថ្មីនេះ ​ឯកឧត្តម ហាប់ ទូច អគ្គនាយក​បច្ចេកទេស​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​បាន​ឲ្យ​ដឹងថា ​៖ ក្រសួង​វប្បធម៌ ​បានដាក់​ល្ខោនខោល និង​តម្បាញ​សូត្រ​ ស្នើ​ទៅ​អង្គការ​យូណេស្កូ ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី ​នៃ​មនុស្សជាតិ នាពេល ​ខាងមុខនេះ​។ ឯកឧត្តម បន្តថា​ បន្ទាប់ពី​បាន​ដាក់​បញ្ចូល​ចាប៉ីដងវែង​ខ្មែរ នៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី...