ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារ អបអរសាទរ និងសូមជូនពរដល់បងប្អូន ប្រជាពលរដ្ឋសាសនិកឥស្លាមកម្ពុជា រួមនឹងបងប្អូនឥស្លាមកម្ពុជា នៅឯបរទេស ព្រមទាំងឥស្លាម នៅលើសកលលោកដែល បាន ឆ្លងបញ្ចប់បួសខែរ៉ម៉ាឌន នៅថ្ងៃទី ២៥ ខែ មិថុនា...

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រវត្តិសាស្រ្តពិតគឺបានលាតត្រដាងបង្ហាញច្បាស់ដល់ប្រជាពលរដ្ឋឱ្យបានឃើញពីការវិវឌ្ឍនៃកម្ពុជា នៅក្នុងដំណាក់កាលនីមួយៗដែលមិនអាចប្រឌិតបាន។ ទន្ទឹមនឹងនេះកូនខ្មែរត្រូវយល់ដឹង និងចងចាំឱ្យបានច្បាស់ ចៀសវាងការប្រឌិតភូតភរណាមួយមិនពិត។ សម្តេចបន្តថា ជាក់ស្តែង នៅក្នុងពេលដែលប្រទេសជាតិទាំងមូលធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម ដែលប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានដឹង និងចងចាំច្បាស់បំផុតនោះគឺនៅក្នុងឆ្នាំ ១៩៧៥ ដែលពេលនោះកម្ពុជាត្រូវបាន ធ្លាក់ក្នុងរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត។ ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបានដកសិទ្ឋិ សេរីភាពទាំងស្រុង សាសនាត្រូវបានកម្ទេច សាលារៀន មន្ទីរពេទ្យ វត្តអារាម ក៏ត្រូវបានកម្ទេចចោលដែរ។ ក្រុមគ្រួសារប្តីប្រពន្ឋកូនចៅបងប្អូនត្រូវបានបំបែកចាប់បង្ខំឱ្យធ្វើការហួសកម្លាំង...

- កម្មវិធីយុវជនថ្ងៃនេះ (Youth Today) | Part 1 https://youtu.be/sa4rdvVRdRM - កម្មវិធីយុវជនថ្ងៃនេះ (Youth Today) | Part 2 https://youtu.be/vX4Akk_k_DE  - កម្មវិធីយុវជនថ្ងៃនេះ (Youth Today) | Part 3 https://youtu.be/1ja46al9wyY

- កិច្ចពិភាក្សាប្រចាំសប្តាហ៍ វគ្គ ១ https://youtu.be/P5qDHVvW5b8 - កិច្ចពិភាក្សាប្រចាំសប្តាហ៍ វគ្គ ២ https://youtu.be/CZ61YQUkOmI - កិច្ចពិភាក្សាប្រចាំសប្តាហ៍ វគ្គ ៣ https://youtu.be/NkKCG6ps2XY

ភ្នំពេញ៖ គណៈកម្មាធិការជាតិររៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសផ្លូវការ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី២៥ ខែមិថុនា ដោយចាក់ផ្សាយតាម ទទក និងវិទ្យុជាតិ។

យ៉ាងហោចណាស់អង្គការសង្គមស៊ីវិលចំនួន៦ បានរួមសហការគ្នាជាមួយ មន្ត្រីមកពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកធ្វើសិក្ខាសាលាមួយ ស្តីពីការសិក្សាវាយតម្លៃទិន្នន័យដើម្បីត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា។ ភ្នំពេញ៖ សិក្ខាសាលានេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមិថុនា នេះនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងគោលបំណងដើម្បីសិក្សាវាយតម្លៃពីសមត្ថភាព និងបញ្ហាប្រឈមក្នុងការឆ្លើយតបគ្រោះមហន្តរាយ គ្រោះអាសន្ននានា និងការស្វែងរកយន្តការក្នុងកិច្ចសហការជាអន្តរជាតិ ដើម្បីជួយដល់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោក...

អគ្គនាយកបច្ចេកទេសរបស់ធនាគារជាតិ នៃកម្ពុជា បានសម្តែងសុទិដ្ឋិនិយមថា បើអត្រាប្ដូរនៅកម្ពុជាមានស្ថិរភាពនោះ វានឹងធ្វើឲ្យអតិផរណាបានល្អប្រសើរ ខណៈដែលប្រទេសកម្ពុជាជាប្រទេសមួយដែលមានកម្រិតដុល្លាររូបនិយកម្មខ្ពស់ជាងគេធៀបទៅប្រទេសជិតខាង។ ភ្នំពេញ៖ លោក ជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសរបស់ធនាគារជាតិ នៃកម្ពុជាបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមចុះហត្ថលេខាជាមួយធនាគារកណ្ដាលកូរ៉េ សម្រាប់ការស្រាវជ្រាវរួមគ្នាស្ដីពី «ទំនាក់ទំនងរវាងអត្រាប្ដូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា»ដែលបានធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់នៅព្រឹកថ្ងៃទី២៣មិថុនា។...

ឧត្តមសេនីយ៍ឯក ណុប រតនា នាយរងសេនាធិការចម្រុះ និងជាមេបញ្ជារការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានលើកឡើងថាកងទ័ពនៃបញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជារការ ខ.ភ.ម មានជំនាញគ្រប់គ្រាន់ក្នុងការបាញ់កាំភ្លើងធំគ្រប់ប្រភេទ មិនថាកាំជ្រួចបាញ់រយៈវែងឬឆ្លងទ្វីបនោះឡើយ ហើយថាជំនាញទាំងនេះគឺសុទ្ធតែធ្វើការហ្វឹកហាត់ពីប្រទេសចិន និងរុស្ស៊ីជាដើម។ ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះនាបញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលស្ថិតនៅខេត្តកំពង់ស្ពឺ...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសំណេះសំណាល ស្វែងយល់សុខទុក្ខនិស្សិតកម្ពុជាចំនួន៦១នាក់ ដែលកំពុងសិក្សានៅប្រទេសឡាវ ព្រមទាំងបានជំរុញឲ្យនិស្សិតទាំងអស់ខិតខំរៀនសូត្រ ដើម្បីយកចំណេះទាំងនោះ មកបម្រើប្រទេសជាតិ។ ភ្នំពេញ៖ សម្តេច ហេង សំរិន បានជំរុញដូចនេះក្នុងឱកាសស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ សម្តេចពញាចក្រី ហេង...

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញប្រកាសផ្តល់ការសាងសង់អគារសិក្សានិងអគារគណៈចាងហ្វាងជូនសាសនិកឥស្លាមកម្ពុជាសម្រាប់គោរពប្រតិបត្តិឱ្យស្របតាមទំនៀមទម្លាប់នៃសាសនាឥស្លាម។ ភ្នំពេញ៖ ថ្លែងក្នុងពិធីស្រាយបួសសម្រាប់សាសនិកឥស្លាមកម្ពុជានៅវិហារឥស្លាមកម្ពុជាគីឡូម៉ែត្រលេខ៩ក្នុងទឹកដីសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ២៣មិថុនាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា គណៈចាងហ្វាងឥស្លាមក៏មិនខុសពីសម្តេចព្រះសង្ឃរាជនោះដែរ ដូច្នេះ គួរតែមានកន្លែង១ដូចគ្នា។ ដោយយោងលើកត្តានេះ ទើបសម្តេចតេជោប្រកាសផ្តល់ការសាងសង់អគារសិក្សា៤ជាន់២៤បន្ទប់និងអគារគណៈចាងហ្វាង១ខ្នងប្រហែល៤ជាន់ជូនសាសនិកឥស្លាមកម្ពុជានៅគីឡូម៉ែត្រលេខ៩សម្រាប់គោរពប្រតិបត្តិឱ្យស្របតាមទំនៀមទម្លាប់នៃសាសនាឥស្លាម។ សម្តេចបន្តថា...