​ភ្នំពេញ៖ ក្រសួង​កិច្ចការ​នារី សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​នេះ បាន​រៀបចំ​សិក្ខាសាលា ស្តីពី​នីតិវិធី​រៀបចំ​និង​អនុវត្ត​ថវិកា​កម្មវិធី​។​ ​ក្នុង​សិក្ខាសាលា ស្តីពី​នីតិវិធី​រៀបចំ និង​អនុវត្ត​ថវិកា​កម្មវិធី នៅ​សណ្ឋាគារ​Inter Continental នេះ លោកជំទាវ​រដ្ឋមន្ត្រី ក្រសួង​កិច្ចការនារី អ៊ឹង កន្ថាផាវី បាន​លើកឡើងថា ថវិកា គឺជា​ឧបករណ៍ ដើរ​ទន្ទឹម នឹង​ការសម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ និង​គោលនយោបាយ​អភិវឌ្ឍន៍ មានន័យថា បើ​មាន​គោលនយោបាយ​ត្រឹមត្រូវ​ច្បាស់លាស់...

​ភ្នំពេញ៖ ​គម្រោង​វិនិយោគ​ថ្មីៗ​បាន​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ ​គម្រោង​មួយ​ចំនួនទៀត ​កំពុងអភិវឌ្ឍន៍​លំនៅឋាន​ប្រណិត​ៗ​នៅ​ទីនោះ​ផងដែរ​។ ​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ និង​មន្ត្រីខេត្ត​សៀមរាប​បាន​ថ្លែង​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​បាន​ហក់​ចូល​វិនិយោគ​ក្នុង​ខេត្ត​សៀមរាប ដោយ​ពួកគេ​មើល​ឃើញ​ពី​ការរីកចម្រើន​ខេត្ត​និង​ភ្ញៀវទេសចរ​ទើប​ជំរុញ​ឲ្យ​វិស័យ​សំណង់​បាន​រីក​ដុះដាល​ជា​បន្តបន្ទាប់​ជាមួយនិង​ការអភិវឌ្ឍន៍​ថ្មីៗ ផ្នែក​លំនៅឋាន​តែម្តង​។​ ​លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប​ បាន​ថ្លែង​បញ្ជាក់​ថា ខេត្តសៀមរាប​មាន​មូលដ្ឋានគ្រឹះ សម្រាប់​ការ​ទាក់ទាញ​គឺ​បេតិកភណ្ឌ​វប្បធម៌​បាន​ទាក់ទាញ​ទូទាំង​ពិភពលោក ​និង​ខុសពី​ប្រទេស​ផ្សេងៗ តែ​អ្វីដែល​សំខាន់​កត្តា​សន្តិភាព​តែម្តង ទើប​ទាក់ទាញ​អ្នកវិនិយោគ​វិស័យ​អចលនទ្រព្យ​ចាប់អារម្មណ៍​ខេត្តសៀមរាប​នេះ​។​ ​សម្រាប់​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ លោក​ឧកញ៉ា ចេង ខេង ​បាន​ចាត់ទុកថា...

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មានប្រសាសន៍ថា​កម្ពុជា​ បាន​ទទួល​នូវ​ផល​យ៉ាង​ច្រើន​អំពី​គំនិត​ផ្ដួចផ្ដើម​របស់​សិង្ហបុរី​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​,​ជាពិសេស​នៅ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​។​ ​​​សម្តេច​តេ​ជោ ហ៊ុន សែន​ បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ ខណៈ​អនុញ្ញាត​ឱ្យ​អោយ ឯកឧត្តម វី​វៀន បា​ឡា​គ្រី​ស្ស​ស្នាន់ (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេស​សឹង្ហ​បូរី​ជួប​សំដែង​ការគួរ​សម​និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១៧ ​ខែតុលា​នេះ​។​ ​​​ឯកឧត្តម អ៊ាង សុផ្លែត ជំនួយការ​សម្តេច​តេ​ជោ បានឱ្យ​ដឹងថា...

​ភ្នំពេញ៖ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់ ជី​ម៉ាក់ (GMAC) នៅ​ព្រឹក​ថ្ងៃ​ទី​​១៧ ខែ​តុលា​នេះ បាន ឲ្យ​ដឹង​ថា គ្រោង​នឹង​ដាក់​ញត្តិ​របស់ខ្លួន​ទៅកាន់​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្វែងរក​ការផ្តល់​ពន្ធ​អនុគ្រោះ (GSP) សម្រាប់​ផលិត​ស្បែកជើង​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​អាមេរិក​។​ ​ ក្នុង​សេចក្តីប្រកាស​ព័ត​មាន​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក កាំ​ង ម៉ូ​នី​កា អគ្គលេខា​ធិ​- ការរង​សមាគម បាន​មានប្រសាសន៍ថា ការដាក់​ស្នើសុំ​នេះ​ធ្វើឡើង​ដោយមាន​ការគាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម និង​ផ្អែកលើ​ការទទួលបាន​ភាពជោគជ័យ​ក្នុងការ​សម្រេចបាន​នូវ​ការអនុម័ត​ពីស​ភា​នៃ​ច្បាប់​ពង្រីក​បន្ថែម​នៃ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឆ្នាំ​២០១៥ ដែល​បានធ្វើ​ឲ្យ​បន្ទាត់​ពន្ធ​ចំនួន​២៨​ជួរ​នៃ​មុខទំនិញ​កាបូបយួរ​របស់​អ្នកដំណើរ...

សៀមរាប ៖ ​ វត្ថុ​បុរាណ​ត្រូវបាន​ចាត់ទុកថា​ ជា​របស់​តំណាង​ឲ្យ​ជាតិ​សាសន៍​នីមួយៗ​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​។ ប្រជា ពលរដ្ឋ​ភាគច្រើន​នៅ​លើ​ពិភពលោក​មានការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ចំពោះ​វត្ថុ​បុរាណ​។ សារមន្ទីរ​ជាតិ​អង្គរ ខេត្ដ​សៀមរាប បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ ឲ្យ​ចូល​ទស្សនា​វត្ថុ​បុរាណ ក្នុង​មួយថ្ងៃ​យ៉ាង​ហោច​ណាស់​មាន​ចំនួន​៤០០​នាក់ ​ប៉ុន្ដែ​ភ្ញៀវ​ជាតិ​មិនសូវ​ចាប់អារម្មណ៍​លើ​រូប​ចម្លាក់​បុរាណ​របស់​ខ្លួន​នោះទេ​។ លោក យក់ បឋម​រដ្ឋ ប្រធាន​ធនធានមនុស្ស និង​រដ្ឋបាល​នៃ​សារមន្ទីរ​ជាតិ​អង្គរ ​បាន​ប្រាប់​​កាលពី​ម្សិលមិញ​ថា ​សារមន្ទីរ​នេះ ប្រមូលផ្តុំ​ដោយ​រូបចម្លាក់​បុរាណ​ជាច្រើន​ប្រភេទ​ ត្រូវ​បាន​នាំ​យក​មកពី​បណ្ដា​ប្រាសាទ​បុរាណ​ក្នុង​ខេត្ដ​ផ្សេងៗ ​និង​រាជធានី​ភ្នំពេញ​។ ​បើ​គិត​ជា​មធ្យម​ សារមន្ទីរ​ជាតិ​អង្គរ មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចម្រុះ​ជាតិ​សាសន៍​...

តាកែវ ៖ ​អភិបាលខេត្ត​តាកែវ​ប្រាប់​អាជ្ញាធរ​ មូលដ្ឋាន ​ឲ្យ​យក​អត្តសញ្ញាណប័ណ្ណ ​និង​សំបុត្រកំ​ណើត​ចែកជូន​ ដល់​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ​ដែល​នេះ ​ជា​កាតព្វកិច្ច​របស់​មន្ត្រី​ដែល​ជា​អ្នកបម្រើ​សេវា​សាធារណៈ​។ ​អភិបាល​ខេត្តតាកែវ ​បាន​ធ្វើការ​ដាស់តឿន​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ​ជាពិសេស​អាជ្ញា​ឃុំ ស្រុក ត្រូវតែ ប្រឹងប្រែង​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​រហ័ស​ទាន់​ចិត្ត ​ជាពិសេស​ការបម្រើ​សេវា​តម្រូវការ ​មាន​ដូចជា ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ ​ការធ្វើ​សំបុត្រកំណើត​ ជាដើម​ ត្រូវតែ​ធ្វើ​ឲ្យ ​និង​យក​ចែកជូន​ទៅដល់ ​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​តែម្ដង​។ នៅក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាល​ថ្មី​ នៃ​ស្រុក​ព្រៃកប្បាស ​...

ភ្នំពេញ ៖ ​​ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​គ្រោង​នឹង​ចេញ​សេចក្តី ​ជូនដំណឹង​មួយ​អំពី​កិច្ចសន្យាការងារ ​ដែល​មាន​សារៈសំខាន់​បំផុត​ចំពោះ​បងប្អូន​កម្មករ​និយោជិត​។ លោក អ៊ុក ចាន់ធូ​ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ ​នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល វិជ្ជាជីវៈ ​បាន​មាន​ប្រសាសន៍​ថា ​ក្រសួង​បាន​ជួបពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ ទាក់ទង​នឹង​ការរៀបចំ​សេចក្តីជូន​ដំណឹង​ដែល ​ពាក់ព័ន្ធ​នឹង​កិច្ចសន្យាការងារ​។ ​បន្ថែមទៀត​នោះ​ក្រសួង​ក៏បាន​ជួប​ទំនាក់ទំនង ​និង​ពិភាក្សា​ជាមួយ​អង្គការ អន្តរជាតិ​ខាង​ការងារ (​អាយ​ឡូ​) ផងដែរ​។...

កណ្តាល ៖ ​អភិបាលខេត្ត​កណ្តាល​ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ដែល​កំពុង​ស្ថាបនា​ផ្លូវ​នៅ​ក្រោម​កញ្ចប់​ថវិកា​គម្រោង ​អភិវឌ្ឍន៍​ឆ្នាំ​២០១៧ ​នៅក្នុង​ក្រុង​តាខ្មៅ​ទាំងអស់ ត្រូវ​ព​ន្លឿ​ន​ការងារ​ស្ថាបនា​របស់​ខ្លួន ​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅ​ចុងឆ្នាំ ​២០១៧​នេះ ក្នុង​នោះ​ក្រុម​ព្រឹក្សា​អភិវឌ្ឍន៍​ខេត្ត ​នឹង​ពិនិត្យ​កញ្ចប់​ថវិកា​គម្រោង​ឆ្នាំ​២០១៨ ដើម្បី​អភិវឌ្ឍន៍​បន្ត​។ ឯកឧត្តម ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល ​បាន​ថ្លែង​លើកឡើង ​នៅក្នុង​វេទិការ​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្តកណ្តាល ​លើក​ទី​៤ អាណត្តិ​ទី​២​ កាលពី​ម្សិលម៉ិ​ញ​ថា ​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត មាន​សោភ័ណភាព​ល្អ...

ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​មានប្រសាសន៍ថា​ កម្ពុជា​ នឹង​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​អ្នកច្បាប់​រៀបចំ​ធ្វើ​ការងារ​ ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​បាន​ផ្តល់​សច្ចាប័ន​ដល់​មជ្ឈមណ្ឌល​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី ​បាន​ដំណើរការ​ជា​ផ្លូវការ ។ សម្តេច​តេ​ជោ​ ​មានប្រសាសន៍​យ៉ាង​ដូច្នេះ ​ខណៈ​អនុញ្ញាត​ឱ្យ​សាស្ត្រាចារ្យ ​ក្រា​ស៊ែ​ ឆា​ណាវ​ង្ស ( krasae Chana wongse) ​ប្រធាន​មជ្ឈមណ្ឌល​បង្ការ​​គ្រោះ មហន្តរាយ ​អាស៊ី ​ជួប​សំដែង​ការគួរសម...

ភ្នំពេញ ៖ ​​អ្នកនាំពាក្យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម​ សុខ ឥសាន ​បាន​លើក​ឡើងថា​ក្រុម​តំណាងរាស្ត្រ ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​ឲ្យ​រាស្ត្រ​ខកចិត្ត​យ៉ាងខ្លាំង ​ខណៈ​ពួក​ផង​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ហើយ​ ខុស​ទៀត​ ជាពិសេស​ពួកគេ​បាន​ក្បត់​ពាក្យ​សម្បថ​របស់ខ្លួន​ ចំពោះ​​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ​និង​សម្តេចព្រះ​ សង្ឃរាជ​ទាំងពីរ​គណៈ​ព្រមទាំង​ព្រះ​ស្វេតច្ឆត្រ​ផង​នោះ​។ ថ្លែង​តាមរយៈ​តេ​លេ​ក្រាម​ នា​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧​នេះ ឯកឧត្តម សុខ​ ឥសាន ​បាន​លើក ឡើង​ថា ​ប្រជាជន​កម្ពុជា​...