ក្រោយមានការប្រកាសតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធានការមួយចំនួនចំពោះរឿងរ៉ាវលោកឧត្ដមសេនីយ៍ឯក ម៉ម ស៊្រីមវណ្ណា និងមន្ដ្រីនគរបាលចរាចរផ្លូវគោកម្នាក់ ដែលមានភាពចំរ៉ូងចំរ៉ាស់ពេលអនុវត្តច្បាប់ចរាចរនោះ លោកឧត្ដមសេនីយ៍ឯក ម៉ម ស៊្រីមវណ្ណា និងមន្ដ្រីនគរបាលចរាចរផ្លូវគោក គ្រោងនឹងជួបគ្នាដោយផ្ទាល់នារសៀលថ្ងៃនេះ។ លោកឧត្ដមសេនីយ៍ឯក ម៉ម ស៊្រីមវណ្ណា ដែលជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងតាមទូរស័ព្ទជាមួយ BTV មុននេះបន្តិចថា លោកពិតជារីករាយណាស់ចំពោះវិធានការរបស់សម្ដេចតេជោ ដែលបានប្រោសប្រណីដល់គាត់ និងក្រុមគ្រួសារគាត់...

ភ្នំពេញ ​៖ ​កសិករ​កម្ពុជា​ដែល​ប្រកប​របរ​ដាំស្វាយ​​​មិនសូវ​មាន​ក្ដី​បារម្ភ​ពី​ទីផ្សារ​ទៀត​ទេ ​​​ដោយ​សារ​ប្រទេស​កូរ៉េខាងត្បូង​​យល់​ព្រម​ទិញ​ស្វាយ​ពី​កម្ពុជា​ទៅ​ប្រទេស​របស់​ខ្លួន​។ ​នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ ​ក្នុង​​ពិធី​​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ ​( MOU)​ ​​ រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ​ ​​​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង ​កាលពី​ថ្ងៃទី​២៧ ខែមេសា ​ឆ្នាំ ២០១៦​ នេះ​ ។ ​អ្នកនាំពាក្យ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​លោក ​អ៊ាង សុផល្លែត ...

ភ្នំពេញ ៖ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បានសម្រេច​ឲ្យ​អ្នកបើកបរ​ទោចក្រយាន​ប្រភេទ ​ក​១​ មាន​កម្លាំង​១២៥​សេសេ​ចុះ​ ដែល​​រាជ​រ​ដ្ឋា​ភិ​បាល​ លើកលែង​​មិន​បាច់​មាន​ប័ណ្ណ​បើកបរ​នោះ ​ មកដល់ពេលនេះ ក្រសួងមហាផ្ទៃ ​បានសម្រេច​ឲ្យ​អ្នកបើកបរ​ទាំងនោះ ​ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ ខ្មែរ​ នៅពេល​ធ្វើដំណើរ​នៅ​តាម​ដងផ្លូវ​។ នៅ​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ ​និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​មករា  ឆ្នាំ​២០១៦ ​ នា​ល្ងាច​ថ្ងៃទី​១​ ខែកុម្ភៈ ​នៅ​ទីស្តីការក្រសួង​ សម្តេច​ក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី ស...

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹងថា ​ក្រសួងមហាផ្ទៃ​ បានសម្រេច​ជ្រើសរើស​មន្ត្រី​ថ្មី​រួចហើយ​ សម្រាប់​ត្រៀម​ចូលកាន់​ដំណែង​ធ្វើជា​អភិបាលខេត្ត​ នៅ​បណ្តា​ខេត្ត​មួយ​ចំនួន ​ខណៈ​បណ្តា​អភិបាលខេត្ត​ទាំងនោះ ​មាន​អាយុ​វ័យ​ជិត​ចូលនិវត្តន៍​។ នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៥ ​ទិវា​នារី​អន្តរជាតិ ៨ មីនា ឆ្នាំ​២០១៦ នៅ​ទី​ស្តី​ក្រសួង រសៀល​ថ្ងៃទី​៧​ ខែមីនា​នេះ ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី  ​ស ​ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​មានប្រសាសន៍ថា ​ការកំណត់​ជ្រើស​រើស​យក​មន្ត្រី​ថ្មី ​ត្រៀម​ចូលកាន់​ដំណែង​ធ្វើជា​អភិបាលខេត្ត​...

ភ្នំពេញ ៖ ​ក្រសួង​ធនធានទឹក ​​បាន​បញ្ជាក់ថា​ ចាប់ពី​ថ្ងៃទី​២៣​ដល់ ​ថ្ងៃទី​៣ ​ឧសភា  ​ ស្ថានភាព​អាកាស  អតិបរមា  ​នៅ​តំបន់​វាលទំនាប ​កណ្តាល​ មាន​ចាប់ពី ៣៨​អង្សា សេ ទៅ​៤១​អង្សា សេ​។ តំបន់​ខ្ពង់រាប​ មាន​ចន្លោះ​ ពី ៣៦​អង្សា សេ ទៅ ៤២...

​ភ្នំពេញ ៖ ​តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា​ រដ្ឋាភិបាល​ចិន​គ្រោង​នឹង​ផ្ដល់​នូវ​សម្ភារៈ​ជា​ច្រើន​មុខ​ដល់​ក្រសួងការបរទេស ​នៅ​ព្រឹក​ថ្ងៃទី​ ១៦ តុលា​ស្អែក​នេះ​។​ នេះ​បើ​តាម​សេចក្ដី​ជូន ព័ត៌មាន​របស់​ក្រសួង ការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ ចេញផ្សាយ​ឱ្យ​ដឹង​។ ប្រភព​ដដែល​បាន​ឱ្យដឹង​ទៀត​ថា ​កម្មវិធី​ប្រគល់ និង ទទួល​សម្ភារៈ​ទាំងនោះ នឹង​ត្រូវ​រៀបចំ​ធ្វើ​ក្រោម​អធិបតីភាព​ប្រមុខ​ការទូត​កម្ពុជា ​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ហោ​ ណាំហុង និង លោកជំទាវ ប៊ូ...

​ភ្នំពេញ៖ គោលការណ៍​៤​ចំណុច ដែល​បាន​ចុះហត្ថលេខា​ទទួលស្គាល់ ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មកនេះ ត្រូវ​បាន​លោក ឃ្លាំង សា​ម៉េ​ត ប្រធាន​ការិយាល័យ​និយតកម្ម នៃ​នាយកដ្ឋាន​ឱសថ​ក្រសួងសុខាភិបាល លើក​យក​មក​ផ្សព្វផ្សាយ​សារ​ជាថ្មី​ម្តង​ទៀត ដើម្បី​ក្រើនរំលឹក​ដល់​អ្នកលក់​ឱសថ​ឲ្យ​ចូលរួម​គោរព​ទាំងអស់គ្នា ជាពិសេស​អាជីវករ​លក់​ដូរ​ឱសថ​នៅពេល​យប់​។ ​ការ​ផ្សព្វផ្សាយ​នូវ​គោលការណ៍​ទាំង​៤​ចំណុច​នេះ ​ក្នុង​បំណង​ដើម្បី​បំរើ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ សម្រាប់​ការ​ទទួល​បាន​នូវ​ភាព​ងាយស្រួល​រក​ទិញ​ឱសថ ដែល​ស្ថិត​នៅ​ក្បែរ​លំនៅ​ដ្ឋាន​រប​ស់​ពួកគេ​។ ​ក្នុង​ពិធី​សម្ពោធ​ឱសថស្ថាន ហេ​ប ផ្លឹ​ស នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា​នេះ លោក ឃ្លាំង សា​ម៉េ​ត​...

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ក្រសួងមហាផ្ទៃបានចេញផ្សាយស្តីពីការផ្ទេរភាកិច្ច និងតែងតាំងមន្ត្រីរាជការ(ដក និងតែងតាំងថ្មី) ក្នុងនោះដក ១-លោក កៀ សុវណ្ណា ប្រធានមណ្ឌលអប់រំកែប្រែទី៣ ២-លោក ភិន យ៉ាន ប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ ៣-លោកហ៊ូ ពុធវិសាល ប្រធានពន្ធនាគារភ្នំពេញ និង៤- លោកពេជ្រ យ៉ុន អនុប្រធាននាយកដ្ឋាននយោបាយ៕