ភ្នំពេញ÷ លោកគី តិច មេធាវីតំណាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងយកពាក្យបណ្តឹងប្តឹងលោក កឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែកនេះ។ លោកកឹម សុខ គឺជាមនុស្សទី៣ហើយ ដែលសម្តេចតេជោ ហ៊ុន សែន ប្តឹងទៅតុលាការ បន្ទាប់ពីលោកសម...

បាត់ដំបង ៖ សំណង់អគារបុរាណជាច្រើន នៅក្នុងក្រុងបាត់ដំបង ត្រូវបានគេមើលឃើញថា កំពុងក្លាយជាគោលដៅសំខាន់បំផុតមួយ ក្នុងការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។ ខេត្តបាត់ដំបង ដែលជាទឹកដីមានវ័យចំណាស់មួយនេះ គឺជាទិសដៅទស្សនា និង សិក្សាស្រាវជ្រាវ ដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស គឺសំណង់អាគារបុរាណទាំងឡាយនៅក្នុងខេត្តនេះ ដែលមានអាយុកាលយូរឆ្នាំមកហើយនោះ ។ អាជ្ញាធរខេត្ត និងមន្ទីរជំនាញ កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការរៀបចំកែលម្អសោភ័ណភាព ឲ្យកាន់តែប្រសើរឡើង នៅតាមតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនានា...

​ភ្នំពេញ៖ ​ឯកឧត្ដម ​ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​នៃ​មណ្ឌល​កំពង់ស្ពឺ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ត្រូវជា​កូនបង្កើត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​មួយ​កើតឡើង​ចំពោះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្ក​ឡើង​ដោយ​ក្រុម​បាតុករ​មួយ​ក្តាប់​តូច ​ក្នុងចំណោម​បាតុករ​រាប់​ពាន់​នាក់​តវ៉ា​មុខ​រដ្ឋសភា ស្នើ​ឲ្យ​រដ្ឋសភា​ដក​តំណែង​លោក កឹម សុខា ចេញពី​អនុ​ប្រធាន​រដ្ឋសភា​នា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​នេះ​។​ ​ថ្លែង​តាម​រយៈ​ហ្វេ​ស​បុក​របស់​ឯកឧត្ដម​ផ្ទាល់ ក្រោយពី​អំពើ​ហិង្សា​នេះ​ បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​មក​នោះ ឯកឧត្ដម ហ៊ុន ម៉ា​នី​ បាន​លើក​ឡើងថា​”...

កំពង់ឆ្នាំង ៖ កាលពីខែ មិថុនា ឆ្នាំនេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ស្តីពីការហាមមិនឲ្យជក់បារី និង បង្ហុយ ផ្សែងបារី នៅកន្លែងធ្វើការ និង ទីសាធារណៈ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ។ អាជ្ញាធរខេត្តកំពង់ឆ្នាំង កាលពីម្សិលម៉ិញ ថ្ងៃទី១៤ ខែកញ្ញា នេះ បានធ្វើការផ្សព្វ ផ្សាយអនុក្រឹត្យ ស្តីពីវិធានការហាមជក់ ឬ...

​កំពង់ចាម​៖ ប្រធាន​ក្រុមប្រឹក្សា​ស្តា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ចាម​ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី​១២ ឧសភា ឆ្នាំ​២០១៦ បាន​ចុះ​សួរ​សុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្នារ​ស ឃុំ​ទងត្រឡាច និង​ឃុំ​ជី​ផាល ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម​។​ ​លោក ហេង វណ្ណ​នី អភិបាលស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹង​ថា​ ស្រុក​ស្រី​សន្ធរ​មាន​ផ្ទៃដី​៣៥០,៥០​គីឡូម៉ែត្រ​ក្រឡា​, ចែកចេញជា​១៤​ឃុំ មាន​ប្រជាជន​សរុប ១២៣,៤៩៦​នាក់ ស្មើនឹង​២៥៧៥០​គ្រួសារ​។ ចំពោះ​បញ្ហា​ទឹក​ប្រើប្រាស់​ក្នុង​ឃុំ​ទាំង​៣ គឺ​ពុំ​មាន​ការខ្វះខាត​ធ្ងន់ធ្ងរ​ឡើយ ដោយ​នៅ​ថ្ងៃទី​៦...

​តាកែវ៖ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តី​ការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ កុមារា​ជា​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ស្តារ​ស្រះ​នៅក្នុង​ភូមិ​ថ្មី ដែល​ជា​ជំហាន​ចាប់ផ្តើម​មុនគេ​ក្នុងចំណោម​ស្រះ​ទឹក​ចំនួន​១៥។​ ​ឯកឧត្តម ស្វាយ ស៊ីថា បាន​រំលឹក​ឡើងវិញ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា ការ​បើក​ការដ្ឋាន​ស្តារ​ស្រះ​ទឹក​នៅ​ថ្ងៃនេះ គឺ​កើត​ចេញពី​ស្មារតី​នៃ​ការទទួលខុសត្រូវ​ខ្ពស់ គិតគូរ​ពី​សុខទុក្ខ និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម និង​កង្វះខាត​ទឹក​ប្រើប្រាស់ ហេតុដូច្នេះ​ហើយ​ទើប​រូបលោក​ផ្ទាល់​បាន​បរិច្ចាគ​ថវិកា​ចំនួន​២០​លាន​រៀល ដើម្បី​ប្រកាស​បើក​ការដ្ឋាន​ស្តារ​ស្រះ​ចំនួន​១៥ ក្នុង​ឃុំ ហើយ​មន្ត្រីរាជការ​ទាំង​អស់​ក្នុង​អង្គភាព​ព័ត៌មាន...

ត្បូងឃ្មុំ៖ ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែនចារថ្មី កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧។ ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានមានប្រសាសន៍ថា គោលបំណងរបស់សមាគម...

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យរបស់ព្រះអង្គជួយជនរងគ្រោះ និងងាយរងគ្រោះ តាមរយៈកាកបាទក្រហមកម្ពុជា៕