ព្រះសីហនុ៖ លោ​ក ​នូ សុ​ផល ​ប្រធាន​មន្ទីទេសចរណ៍​ខេត្ដ​ព្រះសីហនុ​ បា​នប្រា​ប់ឲ្យ​ដឹង​ នៅ​ថ្ងៃ​ទី១៤​ ខែ​តុលា ​ឆ្នាំ២០១៥ ថា ​ភ្ញៀវទេសចរណ៍មក​លំហែ​កម្សាន្ត​ឆ្នេរ​សមុទ្រ​ និង​រមនីយ​ដ្ឋាន​នានា​ក្នុង​ខេ​ត្ដព្រះសីហ​នុ នៅ​តែ​បន្ត​ហក់​ឡើង​ខ្លាំង​រយៈ​ពេល​៣ថ្ងៃ ​នារ​ដូវ​ភ្ជុំបិ​ណ្ឌឆ្នាំនេះ ​ដែល​មាន​ចំនួន​៩០.៣៤០​នាក់​ ស្មើ​នឹង​៣៣,៤៧%​ ធៀប​ទៅ​នឹង​បុណ្យ​ភ្ជុំ ​បិណ្ឌ​ ឆ្នាំ​មុន​(២០១៤) មាន​ត្រឹម​តែ ​៦៧.៦៨៥នា​ក់។ លោក​បាន​បន្ដថា​ ក្នុង​រយៈ​ពេល១៥​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ការ​រៀបចំរក្សា​សន្ដិសុខសុវត្ថិភាព​របស់​ អាជ្ញាធរ​ខេត្ដ​ ជាពិ​សេសក​ម្លាំង​សមត្ថកិច្ច​ចម្រុះ​ចេញ​ល្បាត​តាម​គោល​ដៅ...

ភ្នំពេញ ​៖ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ផ្ដាំផ្ញើ​បែប​នេះ​នៅ​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​តំណាង​សមាគម​នាវា​យុវជន ​អាស៊ីអាគ្នេយ៍​កម្ពុជា​ចំនួន​៣ នាក់ និង​ប្រតិភូ​យុវជន​កម្ពុជា​ចំនួន​២៩​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ចូលរួម​ក្នុង“​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​លើក​ទី​៤២”ឆ្នាំ​២០១៥ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៥។ ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍​នៅ​ក្នុង​ជំនួប​នោះ​ថា កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤២ នៅ​ឆ្នាំ​២០១៥​នេះ​មានការ​ចូលរួម​របស់​យុវជន​៣៣០​នាក់​មកពី​ប្រទេស​អាស៊ាន​ ទាំង​១០ និង​ប្រទេស​ជប៉ុន ដែល​នឹង​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ចំនួន​៥​រួមមាន ជប៉ុន...

  ​ភ្នំពេញ ៖ ​​បន្ទាប់មក​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ​អញ្ជើញ​ទស្សនា​មជ្ឈមណ្ឌល​ប្រព័ន្ធ​ទិន្នន័យ​របស់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ ​វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​រាក់ទាក់​​ពី​លោក ​ម៉ៅ លោក ​ហូ ​ជាន​ អនុ​ប្រធាន​ក្រុមហ៊ុន​ហ្សេ​ត​ធី​អ៊ី និង ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃ​មជ្ឈមណ្ឌល​ប្រព័ន្ធ​ទិន្នន័យ​របស់​ទីក្រុង​ប៉េកាំង​ជា​ច្រើន​រូប​។ លោក ម៉ៅ និង​លោក ហូ...

បន្ទាយមានជ័យ ​៖ ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ធំ​ នា​ថ្ងៃទី​១២​ និង​ថ្ងៃទី​១៣ ​កន្លងទៅនេះ​ រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​នៃ​អាងទឹក​ត្រពាំងថ្ម​ ដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​ឆ្លងកាត់​តំបន់​នេះ នៅតែ​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ ​មក​ទស្សនា ​និង​កំសាន្ត ​លេង​យ៉ាង​សប្បាយ​ក្នុង​មួយថ្ងៃ​ជាង​១​ម៉ឺន​នាក់ ។ លោក ​យ៉​ត ​សុផល ​អធិការ​នគរបាល ​ស្រុក​ភ្នំស្រុក​ បាន​អោយ​ដឹង​ថា ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ឆ្នាំនេះ អាងទឹក​ ត្រពាំងថ្ម ​ក្នុង​ថ្ងៃទី​១ ​ទទួល​បាន​ប្រជាពលរដ្ឋ​ខ្មែរ​មក​កម្សាន្ត​លេង ​ជិត​២​ម៉ឺន​នាក់...

ព្រះសីហនុ ៖ ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​កន្លង​មក​នេះ​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៣ ខែ​តុលា​ ខេត្ត​ព្រះសីហនុ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មកលេង​មាន​ចំនួន​ជាង​៩​ម៉ឺន​នាក់។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ។ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា ​ខេត្ត​ព្រះសីហនុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​៩០.៣៤០​នាក់ មានការ​កើន​ឡើង​ចំនួន​៣៣.៤៧% បើ​ប្រៀប​ធៀប​រយៈពេល​ដូចគ្នា​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៤ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​៧៩.២៦១​នាក់ កើន​ឡើង​៤៤.១៨% និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​១១.០៧៩​នាក់ ថយ​ចុះ​៣.១៣៤%។ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្នុង​ឆ្នាំ​២០១៥​នេះ ស្រប​ពេល​ដែល​អាកាស​ធាតុ​មាន​លក្ខណៈ​ល្អ​ប្រសើរ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទៅលេង​កម្សាន្ត​នៅ​តាម​បណ្ដា​កោះ​មាន​ចំនួន​សរុប​៣.១៣៤​ នាក់...

ភ្នំពេញ៖ មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា ​ មក​ដល់​ពេល​នេះ​ការ​ស្ថាបនា​ ស្ពាន​អាកាស ​និង​ផ្លូវ​ក្រោម​ដី​តិច​ណូ ​បាន​ឈាន​ដល់​ដំណាក់​កាល​ចាក់​បេតុង​ស្រទាប់​ក្រោម​នៃ​តួរ​ស្ពាន​អាកាស​កំណា​ត់កំណាត់​ទី​៣ហើយ ​ក្នុង​ប្រវែង​៩០​ម៉ែត្រ ទ​ទឹង ​១៥,៨​ម៉ែត្រ​ ត្រូវ​ជាប​រិមាណបេ​តុង៥​០៥​ម៉ែត្រ​គូប​ មាន​ន័យ​ថា​តួ​ស្ពាន​ទាំង​មូល​ត្រូវ​បាន​ចាក់​បេតុ​ងតភ្ជាប់​គ្នា​ទាំង​ស្រុង​ហើយ​។ គិត​ត្រឹម​ពេ​លនេះ​លទ្ធ​ផល​ជា​រួម​នៃការស្ថាប​នា​សម្រេច​បាន​៨៥%​ហើយ​ ហើយ​ក្នុង​ខណៈ​នេះសា​លារាជធានី​ភ្នំពេញសុំកា​យោគយល់​ចំពោះការប៉ះ​ពាល់​នៃ​ការធ្វើ​ចរាចរណ៍​ និង​ការ​រំខាន​នានា​នៃ​ការស្ថាប​នេះ ​ពិសេស​ការកក​ស្ទះ​ចរាចរណ៍​តែ​ម្តង​ ដែល​តម្រូវ​អោយ​ប្រជាពល​រដ្ឋ​ បើ​មិន​ចាំបាច់​គួរ​ធ្វើ​ដំណើរវាង​ការ​ដ្ឋាននេះ​តែ​ម្តង​។ តាម​គម្រោង​ ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​តិចណូ​នេះនឹ​ងសាងសង់​អោយ​បាន​រួច​រាល់​នៅក្នុងថ្ងៃទី​០១ មករា ឆ្នាំ២០១៦ ​ប៉ុន្តែ​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​យប់​ ទាំង​ថ្ងៃរ​បស់​ក្រុមហ៊ុន​ដែល​ទទួល​ការ​សាងស​ង់នេះ​ គម្រោង​នេះអា​ចរួចរា​ល់មុន​គម្រោង​រយៈ​ពេល​២​ខែ ​មាន​ន័យ​ថា​ ស្ពាននិ​ងផ្លូ​វក្រោម​ដី​នេះអាច​សាងសង់រួ​ចរាល់នៅ​ចុង​ខែ១​១ឆ្នាំ​២០១​៥ខាង​មុខ​នេះ...

ភ្នំពេញ៖ នៅរាត្រី​ថ្ងៃ​ទី១៣ តុលា​ សម្តេច​អគ្គ​មហាសេ​នាបតី​តេជោ ​ហ៊ុន​ សែន​ នាយ​ក​រដ្ឋ​មន្រ្តី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ឯក​ឧត្ត​ម Wang​ Jianui​ រដ្ឋ​មន្រ្តី​គណៈ​ទាក់​ទង​អន្ត​រជា​តិនៃ​បក្ស​កុម្មុយនី​ស្តចិន​។ ក្នុង​ជំនួប​ពិភាក្សា​ដែល​ធ្វើ​ឡើង​មុន​ពិធី​ទទួលទាន​អាហារ​ពេល​រាត្រី ​ឯក​ឧត្តម​ Wang​ Jianui​ មាន​ប្រសាសន៍​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​ក​ក់ក្តៅ​បំផុត​ ចំពោះ​វត្ត​មាន​របស់​សម្តេច​តេ​ជោនា​យក​រដ្ឋ​មន្រ្តី​ និង​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាលក​ម្ពុជា​ ដែល​បាន​អញ្ជើញ​ មក​កាន់​ទីក្រុង​ប៉េកាំ​ងប្រទេស​ចិន​សារ​ជា​ថ្មី​ម្តង​ទៀត​ ដើម្បី​ចូល​រួម​សន្និសីទ​ពិសេស​របស់​គណបក្ស​នយោ​បាយ​នៅ​អាស៊ី​ ស្តី​ពី​ផ្លូវ​សូត្រ​។ ឯក​ឧត្តម​មាន​ប្រសាសន៍​បន្ត​ថា ​នេះគឺជា​លើកទី៣​ហើយ​ដែល​ឯក​ឧត្តម​បាន​ជួប​ពិភាក្សា​បន្ទាប់​ពី​ជំនួប​លើក​ទី២ ​នៅ​ទីក្រុង​សៀង​ហៃកា​លពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤​កន្ល​ងទៅ។​ ក្នុង​ជំ​នួប​ពិភាក្សា​នោះ​ដែរ​...

កម្មវិធីទស្សនៈវិស័យថ្មី វគ្គ២ ១៣ តុលា ២០១៥