បន្ទាយមានជ័យ ៖ អាជីវកម្ម​ឯកជន​មួយ​ដែល​ធ្វើ​សកម្មភាព​កាយ​និ ង​ដឹក​ដី​ ​បំផ្លាញ​ផ្លូវ​ និង​ធ្វើ​អោយ​ហុយ​លើ​ប្រជាពលរដ្ឋ រស់នៅ​សងខាង​ផ្លូវ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ  ។ ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​រថយន្ត​ដឹក​ដី ​ចេញពី​រណ្តៅ​មួយ​កន្លែង​ក្នុង​សង្កាត់​ផ្សារកណ្តាល​ បាន​លើកឡើង​ទៀតថា ​រណ្តៅ​ដី​ដ៏​ធំ​មួយ​កន្លែង​ដែល​កំពុងតែ​ធ្វើ​កម្ម​ភាព​ជីក​កកាយ ​ដឹក​យក​អាចម៍ដី​លក់​យ៉ាងសកម្ម​ក្នុង​ភូមិ​ទួល​ពង្រ ​មាន​ម្ចាស់​រណ្តៅ​ដី ​ឈ្មោះ តាំង ភេ​ង​ភាវ ​បាន​កំពុងតែ​ជីក​យ៉ាង​ជ្រៅ​ ហើយ​បង្ក​ការបាក់​ដី​បន្តបន្ទាប់​វា​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​មនុស្ស រហូត​ដល់​ពួកគាត់​និយាយ​ថា ​រដូវ​នេះ​ គឺជា​រដូវ​បំផ្លាញ​ផ្លូវថ្នល់​ទៀតហើយ​ ។ ដូចជា​ផ្លូវ​មួយ​ខ្សែ​ដែល​ស្ថាបនា​ឡើង​ដោយ​អង្គការ​ហ្សូ​អា​...

ភ្នំពេញ ៖ ​សម្តេច វិបុល​សេនា​ភក្តី ​សាយ​ឈុំ ​ប្រមុខ​រដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​ ឯកឧត្តម George EDGAR ចូល​ជួប​សំដែង​ការ​គួ​រសម​ និង​ជូន​សារតាំង នៅ​វិមាន​ព្រឹទ្ធ​សភា នា​ព្រឹក​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៥ ក្នុងឱកាស​ ដែល ឯកឧត្តម ​ត្រូវ​បានតែងតាំង ​ជា​ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ នៃ​សហភាព​អឺរ៉ុប...

​​ភ្នំពេញ ៖ កម្លាំង​គយ និង​រដ្ឋាករ​ក្រុងភ្នំពេញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​អយ្យការ​អម​សាលាដំបូង នៅ​វេលា​ម៉ោង ៩ និង ០០ នាទី​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥​នេះ បាន​ចុះ​ត្រួត​​ពិនិត្យ​ហាង​លក់​ទូរស័ព្ទ​ទំនើប​មួយ​កន្លែង​យីហោ « SingTech » មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ខាងក្រោយ​នឹង​ផ្សារ​ទំនើប​សុ​វណ្ណា ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​ ​គិត​មក​ត្រឹម​ម៉ោង ១៧ និង...

សៀមរាប ៖ ​មន្ត្រី​កាក​បាទ​ក្រហមកម្ពុជា​ កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា ២០១៥​  បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង អ្នក​ជម្ងឺ​អេដស៍​កុំ​ទាន់​អស់សង្ឃឹម ​ត្រូវ​ប្រឹង​ថែរក្សា​សុខភាព ​អោយ​បាន​ល្អ បន្ត​រស់នៅ​ជាមួយ​សង្គម​ដែល​គ្មាន​ការរើសអើង ​ព្រោះថា ​​កាកបាទក្រហម និង ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ចំពោះ​អ្នក​ទាំងនោះ ។ លោកជំទាវ គួ​យ ណា​លីន ឃឹម ប៊ុន​សុង...

ភ្នំពេញ​៖​ លោក ​George EDGAR ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៥ បាន​ប្រគល់​សារតាំង​របស់​លោក​ជូន​ដល់​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រមុខ​រដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ការ​ប្រគល់​ជូន​សារតាំង​នេះ គឺ​ដើម្បី​ការ​បញ្ជាក់​ពី​ការទទួលស្គាល់​ជា​ផ្លូវការ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។​ ​ឯកឧត្តម George Edgar មិនមែនជា​អ្នក​មក​ថ្មី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​លោក​បាន​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០០ ដែល​នៅក្នុង​រយៈពេល​នោះ លោក​បាន​ស្គាល់​ប្រទេស​កម្ពុជា​យ៉ាងច្បាស់ ហើយ​ផ្ដល់​ឲ្យ​គាត់​នូវ​ទឹកចិត្ត​គាំទ្រ ការ​ស្ងើចសរសើរ និង​ក្ដី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ដ៏​វិសេស​នេះ​។​ ​លោក​ឯកអគ្គរដ្ឋទូត...

ក្រចេះ  ៖ ​មន្ត្រី​ស្រុក​ចិត្រ​បុរី ​ខេត្តក្រចេះ​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី ៣០ ​ខែវិច្ឆិកា ​២០១៥ ​ថា អាជ្ញាធរ​បាន ​សម្រេច​បិទ​ទីតាំង​សិប្បកម្ម ឡធ្យូង ​ខុសច្បាប់​របស់​ក្រុមហ៊ុន​ចិន​មួយ​កន្លែង​មិន​ឲ្យ​ធ្វើ​សកម្ម​ភាពជា​បណ្តោះ ​អាសន្ន ខណៈ​គេ​រក​ឃើញថា​ ការធ្វើ​អាជីវកម្ម​ខាងលើនេះ ​គឺ​មិន​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង ឈាន​ទៅ រក​វិនាស​ហិនហោច​ព្រៃឈើ ។ លោក ហង្ស ចាន់​ឌី ​អភិបាលស្រុក​ចិត្រ​បុរី...

ភ្នំពេញ​៖ រាជធានី​ភ្នំពេញ​នឹង​បង្កើត​ឲ្យ​មាន​សង្កាត់​ថ្មី​ចំនួន​៨​បន្ថែម​ទៀត​រួម​ជាមួយ​នឹង​ការបង្កើត​ភូមិ​មួយចំនួន​ផង​ដែរ​។ ការបង្កើត​សង្កាត់​និង​ភូមិ​ថ្មី​បន្ថែម​នេះ​ធ្វើឡើង​នៅក្នុង​ខណ្ឌ​ចំនួន​៥ ប៉ុណ្ណោះ​ដែល​ជា​ខណ្ឌ​មាន​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ជាងគេ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​។​ ​ដើម្បីអោយ​ដំណើរការ​នៃ​ការរៀបចំ​បន្ថែម​សង្កាត់​នេះ ​អោយ​បាន​ត្រឹមត្រូវ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឯកឧត្ដម ប៉ា សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១​ ខែធ្នូ​នេះ​ ​បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​និង​អាជ្ញាធរ​ខណ្ឌ សង្កាត់​ពាក់ព័ន្ធ ក្នុង​ការ​កែសម្រួល​ព្រំប្រទល់​ភូមិ​,​បង្កើត​រដ្ឋបាល​សង្កាត់​ថ្មី​,​កែសម្រួល​រដ្ឋបាល​ខណ្ឌ និង​ព្រំប្រទល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាមួយ​ខេត្តកណ្តាល​។​ ​ឯកឧត្ដម ​ប៉ា សុជាតិ​វង្ស​ បាន​មានប្រសាសន៍ថា ការ​បំបែក​រដ្ឋបាល​សង្កាត់​ថ្មី និង ភូមិ​១​ចំនួន​នេះ​សំដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដល់​ការគ្រប់គ្រង​រដ្ឋបាល​,​ងាយស្រួល​ផ្តល់​ការអភិវឌ្ឍន៍​,​ពង្រឹង​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​កាន់តែ​គៀក​កិត​នឹង​ប្រជាពលរដ្ឋ ហើយ​លើ​ការងារ សាលា​រាជធានី​ភ្នំពេញ...

​ភ្នំពេញ ៖ ​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​បោស​សំ​អាច​មីន ​កម្ពុជា ​ឯកឧត្តម ​ហេង ​រតនា​ បាន​មានប្រសាសន៍ ​អោយដឹង​នៅ​ថ្ងៃទី​១ ​ខែធ្នូរ ឆ្នាំ ២០១៥ នេះ​ថា ​ប្រទេស​ជប៉ុន​បន្ត​សន្យា​ផ្តល់ជំនួយ​សម្ភារៈ និង​ថវិការ​បន្ថែមទៀត​ដល់​ម​មជ្ឈមណ្ឌល​សកម្មភាព​បោស​សំ​អាច​មីន​ ហៅ​កាត់​ថា (CMAC) ដើម្បី​បោស​សំអាត​មីន និង​គ្រប់​មិនទាន់​ផ្ទុះ ព្រមទាំង​អភិវឌ្ឍន៍​ក្នុង​តំបន់​ដែល​បោសសំអាត​គ្រប់​មីន​រួច​។ ឯកឧត្តម ​ថ្លែង​បែបនេះ​បន្ទាប់​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ និង​ ប្រធាន​នាយកដ្ឋាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងការបរទេស​ជប៉ុន​...

​ស្ទឹងត្រែង​៖ ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ជួបពិភាក្សា​ការងារ ជាមួយ​អភិបាលខេត្ត​យ៉ា​ឡាយ នៅ​ប្រទេស​វៀតណាម​រយៈពេល​២​ថ្ងៃ​ចាប់​ថ្ងៃទី​៣០​ ខែ​វិច្ឆិកា ​និង​ថ្ងៃទី​១ ​ខែធ្នូ ដើម្បី​បើក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ខេត្ត​យ៉ា​ឡាយ​ ដើម្បី​ពង្រឹង​តំលៃ​កសិផល​ក្នុងស្រុក​ឲ្យ​មាន​ស្ថិរភាព​ជួយ​កសិករ​ឲ្យ​មានការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​ទៅដល់​តាម​ទី​ជនបទ​។​ ​លោក​ កុល​​​ សំអុល​ អភិបាលខេត្ត​ស្ទឹងត្រែង​មាន​ប្រសា​ស៍​ថា ​ការ​ទំនាក់ទំនង​ជា​ផ្លូវការ​នេះ​ខេត្តស្ទឹងត្រែង​ស្នើ​ឲ្យ​សភា​ពាណិជ្ជកម្ម ​នៃ​ប្រទេស​ទាំងពីរ​បង្កើន​កិច្ច​ការងារ​របស់ខ្លួន​ឲ្យ​បាន​សកម្ម​ថែមទៀត​ទៅលើ​ការដោះដូរ​មុខទំនិញ​ទាំង​វត្ថុធាតុដើម និង​ផលិតផល​កែច្នៃ​រួច​។​ ​លោក​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ទៀត​ថា​ នេះ​ជា​ដំណោះស្រាយ​មួយ សំរាប់​ជួយ​កសិករ​បង្កើន​បាន​នៅ​ប្រាក់ចំណូល សំរាប់​ដោះស្រាយ​ជីវភាព រស់នៅ​តាមរយៈ​ការលក់ដូរ កសិផល​ដំណាំ​កសិកម្ម ឧស្សាហកម្ម ដូចជា​ម្រេច ស្វាយចន្ទី...

ភ្នំពេញ​៖ លោកជំទាវ​ ម៉ែន សំអន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា​៖ អត្រា​ផ្ទុកមេរោគ​អេដស៍ នៅ​កម្ពុជា ដែល​ធ្លាប់តែ​រីក​រាលដាល​មេរោគ​អេដស៍​ធ្ងន់ធ្ងរ​បំផុត​នៅ​ឆ្នាំ​១៩៩៨ ដោយមាន​អត្រា​ផ្ទុកមេរោគ​អេដស៍ ១,៦% ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទៅ ចាប់ពី​អាយុ ១៥ ទៅ ៤៩...

ព័ត៌មានថ្មីៗ