ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ខែមករា​ឆ្នាំ​២០១៦​នេះ​ក្រុម​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដឹក​នាំ​ដោយ ឯកឧត្តម ​ហ៊ុន​ ម៉ានី​បាន​ប្រារព្ធ​ពិធី​គោរពវិញ្ញាណក្ខន្ធ​ និង​និមន្ត​ព្រះសង្ឃ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​ជន​រងគ្រោះ​ក៏ ដូច​ជា​​អតីត​យុទ្ធជន​ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​មាតុ​ភូមិ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​ ១៩៧៩​ នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ ជើង​ឯក​ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ពិធី​នេះ​បាន​ចាប់​ផ្ដើម​ពី​ម៉ោង​០៧​និង​០០​នាទី​ព្រឹក​ដោយ​មាន​ការ​និមន្ត​ និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ​ ដូន​ជី​ តាជី​ និង​ថ្នាក់​ដឹក​នាំ​ គណៈកម្មាធិការ​កណ្ដាល​ សមាជិក​ សមាជិកា ​​សហភាព​សហព័ន្ធ​យុវជន...