ភ្នំពេញ ៖ ​ការ​សំណូមពរ​ចង់​ឱ្យ​ទិវា​ច្រូតស្រូវ​ដែល​ប្រារព្ធ​ឡើងជា​រៀងរាល់​ឆ្នាំ​ មាន​លក្ខណៈ​ទឹកតូច​ ក្លាយទៅជា​ទិវា​ថ្នាក់​ជាតិ​ ដូច​នឹង​ទិវា​មច្ឆា​ជាតិ​និង ​រុក្ខទិវា​ដែរ​បែបនេះ​គឺធ្វើឡើង​ក្នុង​ទិវា​ច្រូតស្រូវ​ឆ្នាំ​២០១៥ ​លើក​ទី​១៦ ដោយមាន​សកម្មភាព​នៃ​ការ​ច្រូតកាត់ ​បោក​បែន​  ការ​ដាល់អំបុក ​ការ​ដាំ​បាយ​ធ្វើ​បង្អែម​ដំណើម​ រួម​និង​ការ​ប្រកួតប្រជែង​គ្នា​ផ្នែក​ចំណេះ​ដឹង​នៃ​ការ​ដាំដុះ​ដំណាំ​កសិកម្ម​ដើម្បី​ដណ្តើម​យក​រង្វាន់​យ៉ាង​ផុលផុស​ដែល​ធ្វើឡើង​នៅ​លើ​ដីស្រែ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​(CARDI) ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​ ។ ​យោង​តាម​ការលើកឡើង​ពី​លោក​បណ្ឌិត អ៊ុក  ម៉ា​កា​រា ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​ បាន​ឲ្យ​ដឹងថា ​ការរៀបចំ​ទិវា​នេះ​គឺ​ក្នុង​គោលបំណង​ចង់​បង្ហាញ​ពី​វិធីសាស្ត្រ​នៃ​ការ​ដាំដុះ​ស្រូវ​របស់​កសិករ​ពីព្រោះ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ប្រកបដោយ​សក្ដានុពល​លើ​វិស័យ​កសិកម្ម​ និង​ក៏​ជាការ​ជម្រុញ​ឲ្យ​ប្រជាកសិករ​ខិតខំ​ក្នុង​ការ​បង្កបង្កើនផល​ស្រូវ​នេះ​ឱ្យ​មាន​គុណភាព​និង​និរន្តរភាព​យូរអង្វែង​សម្រាប់​ទ្រទ្រង់​ជីវភាព​ក្នុង​គ្រួសារ​ផងដែរ ...

ភ្នំពេញ៖ សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ​ហ៊ុន​ សែន​​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ក្នុង​ពេល​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​ថៃបា​នបញ្ជាក់​ថា​ ទស្សនៈ​កិច្ច​ផ្លូវ​ការ​ថ្ងៃទី១​ត្រូវ​បាន​បញ្ចប់​ជា​មួយ​នឹង​លទ្ធ​ផល​ប្រកប​ដោយ​ផ្លែ​ផ្កា​។ សម្តេច​តេ​ជោប​ញ្ជាក់​ថា ថ្ងៃ​នេះគណៈ​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​និង​ប្រជុំជា​លើក​ទី២បន្ទាប់​ពី​ការ​ប្រជុំ​នៅ​ឆ្នាំ​២០០៣​។ ឯក​សារមួ​យចំ​នួន​នឹង​ត្រូវ​ចុះ​ហត្ថ​លេខា​ដែល​សុទ្ធ​សឹង​តែ​ជា​ផល​ប្រយោជន៍​នៃ​ប្រជាជន​ទាំង​សង្ខាង​កម្ពុជា និង​ថៃ​។ ទាំង​ទស្សន​កិច្ច​ទាំង​ការ​ប្រជុំគណៈ​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ឡើង​ចំ​ពេល​ខួប​អនុស្សាវរីយ៍​លើក​៦៥​ឆ្នាំ​នៃទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំងពី​រ​កម្ពុជា​ ថៃ​។ រាល់​ការ​សន្ទនា​សម្តេចតេជោ​មិន​ភ្លេច​លើក​ឡើង​អំពី​ពលករកម្ពុ​ជាដែល​កំពុង​ធ្វើ​កា​រ​នៅក្នុង​ប្រទេស​ថៃ​ដែល​បាន​ស្នើ​ឱ្យ​ភាគី​ថៃយក​ចិត្ត​ទុក​ដាក់​ជួយ​ថែទាំ ​និង​ខិត​ខំ​រួម​គ្នា​ដើម្បី​លុប​បំបាត់​ពួក​ជួញ​ដូរ​មនុស្ស​ និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​។ សម្តេច​តេ​ជោប​ញ្ជាក់​ថា ​«សូម​បង​ប្អូន​ពលករ និង​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា និង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ​មេត្តា​យោគ​យល់​អធ្យា​ស្រ័យ​ដែល​ខ្ញុំពុំ​មាន​លទ្ធ​ភាព​រៀប​ចំការ​ជួប​សណេះ​សំណាល​បាន​ អាស្រ័យ​ដោយ​ពុំ​មាន​ពេល​វេលា​គ្រប់​គ្រាន់​។ខ្ញុំសូម​ផ្តាំផ្ញើសា​កសួរសុ​ខទុក្ខ​ និង​សូម​ជូន​ពរ​បង​ប្អូន​ទាំង​អស់​ជួប​តែ​សេច​ក្តី​សុខ​»៕

ភ្នំពេញ ៖ ​នៅ​រាត្រី​ថ្ងៃទី​១៨​ខែធ្នូ ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ឆា​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ​បាន​ប្រារឰ​រៀបចំ​ពិធី​លាង​សាយភោជន​ជា​មហា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​បំផុត ​ជូន​ចំពោះ​សម្ដេច​​​តេ​ជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល កម្ពុជា ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​នៅ​ព្រះរាជាណាចក្រ​ថៃ​ពិសេស​គឺ​ការ​ប្រារព្ធ​ខួប ​អនុស្សាវរីយ៍​លើក​ទី​៦៥ ​នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ​កម្ពុជា-ថៃ​។ ពិធី​ដ៏​មាន​អត្ថន័យ​ដ៏​ឧត្តុង្គ ​ឧត្តម​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ​លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ថៃ ​និង​ ផ្នែក​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ថៃ​ជា​ច្រើន​រូប​។...