​បន្ទាយមានជ័យ ៖ ​នា​ព្រឹក​ថ្ងៃទី​១៥ ​ខែតុលា ឆ្នាំ​២០១៥ នៅ​ និង​សាលប្រជុំ​សាលាខេត្ត​ក្រុមប្រឹក្សា​ខេត្ត ​គ​ណះ​អភិបាលខេត្ត​បន្ទាយមានជ័យ ​ព្រមទាំង ​កងកម្លាំងប្រដាប់អាវុធ ​មន្ត្រីរាជការ ​ប្រជា​ពលរដ្ឋ​ ប្រមាណ​ជាង​២០០​នាក់​ បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម ​សីហនុ ​ព្រះមហាវីរក្សត្រ​ ព្រះវររាជបិតា​ ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម រតន​កោដ្ឋ​...

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ជាថ្ងៃរំលឹកខួប៣ឆ្នាំ នៃការយាងចូលព្រះទីវង្គត និងគោរពថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ សម្តេចព្រះបរមរតនកោដ្ឋ។ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ទ្រង់បានសោយព្រះទីវង្គតដ៏គួរឱ្យសោកស្ដាយអាឡោះអាល័យពន់ពេក នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៥ តុលា ឆ្នាំ២០១២ត្រូវនឹងម៉ោង១និង២០នាទី រំលងអធ្រាត្រ ម៉ោងនៅរាជធានីភ្នំពេញដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។ ព្រះករុណាព្រះមហាវីរក្សត្រ សម្តេចព្រះបរមរតនកោដ្ឋព្រះអង្គទ្រង់ប្រសូត្រនៅថ្ងៃអង្គារ...

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកម្មវិធីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរហិរញ្ញវត្ថុអន្តរជាតិ ក្រោមប្រធានបទ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ

ភ្នំពេញ ៖ ការ​ស្នើសុំ​ឲ្យ​ផ្តល់​ចំលើយ​ជា​វិជ្ជមាន​នេះ ត្រូវ​បាន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក គឹម ហុង​យុន (Kim Hong-kyun)​អនុរដ្ឋមន្ត្រី ​ការបរទេស​ទទួលបន្ទុក​នយោបាយ​នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងការបរទេស។ លោក ​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​ បាន​មាន​ប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​ភាគី​ទាំងពីរ​បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ជុំវិញ​ការ​ពង្រឹង...

ពោធិ៍សាត់ ​ ៖​ ក្នុង​រដូវ​​​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​មាន​តំបន់​ថ្មី​មួយ​កន្លែង​ ស្ថិត​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​តែ​៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ គឺ​តំបន់​អាងទឹក​អភិរក្ស​ដំណាក់​ក្រាញ់​ ក្នុង​ភូមិ​អន្សក្ដាម ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​ បាន​និង​កំពុង​ទាក់ទាញ​អ្នកដំណើរ​កម្សាន្ត​ចូល​​​ទៅ​ទស្សនា​លេង​ទឹក​ កម្សាន្ត​ជា​លើកដំបូង​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​តំបន់​ថ្មី​មួយ​នេះ។ ការ​កើន​ឡើង​នូវ​ចំនួន​​អ្នក​ដំណើរ​កម្សាន្ត​នេះ ក្រោយ​ពី​មាន​ការ​​ខ្នះខ្នែង​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ និង​ក្រុមការងារ​សហការ​ជាមួយ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម និង​អង្គការ​មួយ​ចំនួន ​ដោយ​បាន​ស្ថាបនា​បន្តបន្ទាប់ ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​របស់​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ​ក្នុង​ការ​ ប្រើប្រាស់​ប្រភព​ទឹក​នៃ​តំបន់​នេះ​ ហើយ​ក៏​មាន​តំបន់​កម្សាន្ត​ដ៏​ទាក់ទាញ​មក​ទស្សនា​មួយ​ចំនួន​ទៀត​នៅ​ទូទាំង​ ខេត្ត​ពោធិ៍សាត់​រាប់​រយ​ពាន់​នាក់​ផង​ដែរ។ លោក​មោគ កោ ដែល​ជា​មេឃុំ​ស្នា​អន្សា...

ព្រះសីហនុ៖ លោ​ក ​នូ សុ​ផល ​ប្រធាន​មន្ទីទេសចរណ៍​ខេត្ដ​ព្រះសីហនុ​ បា​នប្រា​ប់ឲ្យ​ដឹង​ នៅ​ថ្ងៃ​ទី១៤​ ខែ​តុលា ​ឆ្នាំ២០១៥ ថា ​ភ្ញៀវទេសចរណ៍មក​លំហែ​កម្សាន្ត​ឆ្នេរ​សមុទ្រ​ និង​រមនីយ​ដ្ឋាន​នានា​ក្នុង​ខេ​ត្ដព្រះសីហ​នុ នៅ​តែ​បន្ត​ហក់​ឡើង​ខ្លាំង​រយៈ​ពេល​៣ថ្ងៃ ​នារ​ដូវ​ភ្ជុំបិ​ណ្ឌឆ្នាំនេះ ​ដែល​មាន​ចំនួន​៩០.៣៤០​នាក់​ ស្មើ​នឹង​៣៣,៤៧%​ ធៀប​ទៅ​នឹង​បុណ្យ​ភ្ជុំ ​បិណ្ឌ​ ឆ្នាំ​មុន​(២០១៤) មាន​ត្រឹម​តែ ​៦៧.៦៨៥នា​ក់។ លោក​បាន​បន្ដថា​ ក្នុង​រយៈ​ពេល១៥​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ការ​រៀបចំរក្សា​សន្ដិសុខសុវត្ថិភាព​របស់​ អាជ្ញាធរ​ខេត្ដ​ ជាពិ​សេសក​ម្លាំង​សមត្ថកិច្ច​ចម្រុះ​ចេញ​ល្បាត​តាម​គោល​ដៅ...

ព័ត៌មានថ្មីៗ