តាកែវ ៖ ​គណៈប្រតិភូ​ព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ឆេ​ក ​បានធ្វើ​ដំណើរ​ទស្សនកិច្ច​មន្ទីរ​​ពេទ្យ​ភ្នែក ខេត្តតាកែវ ​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ​ម្សិលមិញ ខណៈដែល​មន្ទីរ​ពេទ្យ​នេះ កំពុង​ទទួល​ជំនួយ​ថវិកា​ពី​អង្គការ​ របស់​ប្រទេស​នេះ​។ ​អភិបាល​ខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ឆេ​ក ​បន្ត​ជួយ​គាំទ្រ​ថវិកា​ដល់​មន្ទីរពេទ្យ​ភ្នែក ​ខេត្ត​នេះ ​រយៈពេល​បី​ឆ្នាំ​បន្តទៅទៀត​ ខណៈ​ចំនួន​អ្នក​មក​រក​ការពិនិត្យ ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នែក​នេះ​ កាន់តែ​មានការ ​កើន​ឡើងជា​លំដាប់​។ សំណើ​របស់​ឯកឧត្តម...

ភ្នំពេញ ៖ ​ អាជ្ញាធរ​អប្សរា និង​ស្ថាប័ន​គម្រោង​អាឡឺម៉ង់​ អភិរក្ស​ទេពអប្សរ ចុះ​MOU​ លើ​គម្រោង​ជួសជុល ​និង​អភិ រក្ស​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ដោយសារ​អាយុកាល ​និង​កត្តា​ធម្ម ជាតិ​។ អនុស្សរណៈ​ នៃ​ការយោគយល់ ដើម្បី​បង្កើត​គម្រោង​កិច្ច​សហប្រតិបត្តិការ ​តាមរយៈ​អង្គភាព អចិន្ត្រៃយ៍​ នៃ​អ្នក​ជំនាញ​ក្នុង​វិស័យ​ជួសជុល និង​អភិរក្ស​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ ​និង​រមណីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ​ផ្សេងទៀត ​ក្រោម​ការគ្រប់គ្រង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង...

ប​ន្ទាយមានជ័យ ៖​​​ ការ​មាន​សេវាកម្ម​ល្អ និង​បរិស្ថាន​អនាម័យ​ល្អ ​គឺជា​ការចាំបាច់​សម្រាប់​សហគមន៍​នីមួយៗ ​ដើម្បី​អាច​ទាក់ទាញ​ចំណាប់ ​អារម្មណ៍​របស់​ភ្ញៀវទេសចរ ​ឲ្យ​ទៅ​កម្សាន្ត​ក្នុង​សហគមន៍​ទេសចរណ៍​ទាំងនោះ​។ សហគមន៍​ទេសចរណ៍​ប្រាសាទ​បន្ទាយឆ្មារ នឹង​ខិតខំ​ពង្រឹង​គុណ​ភាណ​សេវា​បន្ថែមទៀត ​ក្រោយ​ទទួល​ពានរង្វាន់ ​កាលពីពេល​កន្លងមក​ថ្មី​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ លោក តាត សុផល ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សហគមន៍​ទេសចរណ៍​ប្រាសាទ​បន្ទាយឆ្មារ​ បាន​ប្រាប់​​ថា សហគមន៍​នេះ ត្រូវ​បាន​បង្កើតឡើង និង​ទទួលស្គាល់​ផ្លូវការ នៅ​ឆ្នាំ​២០០៧​ ដោយបាន​ជំនួយ​បច្ចេកទេស និង​គាំទ្រ ថវិកា​ពី​អង្គ​ការជួយ​កម្ពុជា​រប​ស់​ប្រទេស​បារាំង និង​អង្គការ​មូលនិធិ​បេតិកភណ្ឌ​ពិភពលោក​។...

ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សារ​បែប​ចំអក​ត្រឡប់​ទៅ​ នឹង​អ្វី​ដែលថា​ បរទេស​នឹង​បិទ​ទិដ្ឋាការ​ និង​បង្កក​ទ្រព្យសម្បត្តិ​នោះ​ ដោយ​លើកទឹកចិត្ត​ឱ្យ​បង្កក​ទៅ​ចុះ​។ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​តប​ទៅ​ នឹង​អ្វីដែល​ជា​ការ​គំរាម​បែបនេះ​ខណៈ​សម្តេច​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​រាជរដ្ឋាភិបាល​ជូន​ដល់​កីឡាករ កីឡាការិនី ជ័យលាភី​មេដាយមាស ​ក្នុងការ​ប្រកួត​កីឡា SEA Games​ លើក​ទី​២៩ ​និង​ការប្រកួត​ជើងឯក​គ្រប់​កម្រិត​ជា​លក្ខណៈ​អន្តរជាតិ ​នៅ​វិមាន​សន្តិភាព ​នា​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូ​នេះ​។ សម្តេច​ បាន​មានប្រសាសន៍ថា...

ភ្នំពេញ៖ ឯក​ឧត្តម​ ហ៊ុន ​ម៉ាណែត ​បាន​ប្រកាស​ថ្លែង​អំណរគុ​ណដល់​ខ្មែរ​រស់នៅក្រៅប្រ​ទេស​ទាំង​អស់​ ដែល​មាន​ភាព​ជឿជាក់​លើ​ការ​ដឹក​នាំរ​បស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​បងប្អូន​ប្រជាពល​រដ្ឋ​ និង​និស្សិតខ្មែរ​នៅប្រ​ទេសអូ​ស្រ្តាលី ​និង​ណូវែលហ្សេ​ឡង់​នៅ​រាត្រីថ្ងៃទី ​១៤ ខែធ្នូ​ ឆ្នាំ​២០១៧ ​នៅ​ភោជនីយ​ដ្ឋាន​ទន្លេ​បាសាក់២ ​ឯកឧ​ត្តម​ ហ៊ុន​ ម៉ាណែត​បាន​បញ្ជាក់​ថា ​ដោយ​សារ​ប្រទេស​មាន​សុខស​ន្តិភាព​ សេរីភាព​ និង​ការ​អភិវឌ្ឍ​ ដូច​នេះ​ហើយ​ទើប​សិស្ស ​និស្សិ​តមា​នឱកាស​បន្ត​ការ​សិក្សានៅ​ឯ​បរទេស​។ ឯក​ឧត្តម​បន្ត​ថា ជាក់ស្តែង​សិស្ស...

ភ្នំពេញ៖ ​នៅព្រឹ​កថ្ងៃទី១៥​ ខែធ្នូ ​ឆ្នាំ២​០១៧​​នេះ ​សម្តេចអ​គ្គម​ហាសេ​នាបតីតេ​ជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្រ្តី ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ផ្តល់​កិត្តិយស​ប្រគល់​ប្រាក់​រង្វាន់​រាជ​រដ្ឋាភិបាល​ ជូន​កីឡាករ​ កីឡាការិនី​ ដែល​បាន​ឈ្នះមេ​ដាយមាស​ក្នុង​ការ​ប្រកួត​ SEA ​Game​s លើក​ទី២៩​ និង​ការ​ប្រកួត​ជើង​ឯក​គ្រប់កម្រិត​ជា​លក្ខណៈ​អន្ត​រជាតិ​ កន្ល​ងទៅថ្មី​ៗនេះ​។ កីឡាករ កីឡាការិនី ដែលទទួលជ័យលាភី ពីការប្រកួតលក្ខណៈអន្តរជាតិ រួមមាន៖ I-ការប្រកួតជ្រើសរើសជើងឯកពិភពលោក ១)កីឡាតុងហ្គីលម៉ូដ៉ូពិភពលោក នៅសាធារណៈរដ្ឋកូរ៉េ ២)កីឡាវ៉ូវីណាមពិភពលោកលើកទី៥ នៅប្រទេសឥណ្ឌា II-ការប្រកួតជ្រើសរើសជើងឯកអាស៊ី ១)កីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី២០...

ភ្នំពេញ៖ នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នា​រសៀល​ថ្ងៃ​១៤​ធ្នូ​បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​មូលនិធិ​សកល​កម្ពុជា​លើក​ទី​១១​អាណត្តិ​២០១៦-២០១៧​។​ ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​មូលនិធិ​សកល​កម្ពុជា​គឺជា​កិច្ចប្រជុំ​នៃ​សមាជិក​ចម្រុះ​ដែល​មាន​តំណាង​ពី​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍ​តំណាង​ស្ថានទូត​នៃ​ប្រទេស​ម្ចាស់​អំណោយ​ដែល​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ដល់​គម្រោង​មូលនិធិ​សកល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​របេង​គ្រុនចាញ់​និង​គម្រោង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​និង​ក្រុម​អ្នកតំណាង​ប្រជាជន​ដែល​មាន​ជំងឺ​និង​/​រឺ​រង​ការប៉ះពាល់​ពី​ជំងឺអេដស៍​របេង​និង​គ្រុនចាញ់​។​ ​កិច្ចប្រជុំ​ពេលនេះ​បាន​បោះឆ្នោត​អនុម័ត​សមាជិកភាព​សំរាប់​អាណត្ត​ថ្មី​២០១៨-២០១៩​។​សមាជិក​ក៏បាន​ពិនិត្យ​និង​អនុម័ត​លើ​លទ្ធផល​ជ្រើសរើស​អង្គភាព​អនុវត្ត​បន្ត​សំរាប់​គម្រោង​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅតាម​សហគមន៍ មូលដ្ឋាន​ចំពោះ​បទ​អន្តរាគមន៍​ថែទាំ​ព្យាបាល​និង​គាំទ្រ​សង្គម​ចាំបាច់​បំពេញបន្ថែម​លើ​បទ​អន្តរាគមន៍​នានា​របស់​កម្មវិធី​ជាតិ​។​ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​អៀង​មូលី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​មូលនិធិ​សកល​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សមាជិក​នៃ​គណៈកម្មាធិការ​សម្របសម្រួល​មូលនិធិ​សកល​កម្ពុជា​ដែល​បាន​ខិតខំ​លះបង់​ចំណាយ​ពេលវេលា​កំលាំង​បញ្ញា​ស្មារតី​ចូលរួមចំណែក​ក្នុងការ​សម្របសម្រួល​គ​ម្រោ​ង​មូលនិធិ​សាកល​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​របេង​និង​គ្រុនចាញ់​នៅ​កម្ពុជា​ក្នុង​អាណត្តិ​២​ឆ្នាំ​កន្លងមកនេះ​៕ ​

ភ្នំពេញ៖​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ស្នើ​ដល់​ម​ន្រី្ត​ក្របខណ្ឌ​វប្បធម៌​ទាំងអស់ អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ផ្តល់​សេវាសាធារណៈ​លើ​វិស័យ​វប្បធម៌​ឲ្យ​ចំ​គោលដៅ។​ ​ឯកឧត្តម ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ការផ្តល់សេវា​សាធារណៈ​លើ​វិស័យ​វប្បធម៌ ជូន​ដល់​ម​ន្រី្ត​ក្របខណ្ឌ​វប្បធម៌ ប្រមាណ​១០០​នាក់​, នាទី​សី្ត​ការ​ក្រសួង​នៅ​ល្ងាច​ថ្ងៃ​១៤ ធ្នូ​។ ​ឯកឧត្តម​បន្ត​ថា​ ​ជាពិសេស​លើ​ការងារ​ផ្តល់​សេវាសាធារណៈ​លើ​វិស័យ​វប្បធម៌​នេះ​តែម្តង សំដៅ​ធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​លើ​ការងារ​វប្បធម៌​របស់​យើង​ឲ្យ​បាន​ធំ​ទូលំទូលាយ ដល់​គ្រប់​ស្រទាប់​មហាជន​ទាំង​នៅក្នុង​ស្រុក និង​នៅលើ​ឆាក​អន្តរជាតិ ក្នុង​គោលដៅ​ផ្សព្វផ្សាយ​នូវ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​យើង ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ពិភពលោក ឲ្យ​មក​ទស្សនា​កម្ពុជា ស្របតាម​ទិសដៅ...

​ភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង នៅ​ពេលដែល​ផែនការ​រាជរដ្ឋាភិបាល​ផ្លាស់ប្តូរ​ពី​កសិកម្ម ទៅជា​ឧស្សាហ​កម្ម​នា​អនាគត​។​ ​​ឯកឧត្ដម ស៊ីម សំណាង ទីប្រឹក្សា​ក្រសួង​និង​ជា​អគ្គនាយករង​អគ្គនាយកដ្ឋាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើកឡើង​យ៉ាង​ដូច្នេះ ក្នុង​ពិធី​បិទ​វគ្គ​គម្រោង​បណ្តុះបណ្តាល​សាកល្បង​ជំនាញ​បន្សារ បន្ស៊ី​លោហៈ កែច្នៃ​បន្លែ ផ្លែឈើ និង​ធ្វើ​នំ នា​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ​២០១៧​នេះ។ ឯកឧត្ដម​បន្តថា​ នៅពេល​កម្លាំង​ពលកម្ម​របស់​យើង​ត្រូវបាន​រៀបចំខ្លួន​ដោយ​ចំណេះដឹង និង​ជំនាញ​គ្រប់​ជ្រុងជ្រោយ ការប្រកួតប្រជែង​រប​ស់​ជាតិ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់ ក៏​មាន​ការ​កើនឡើង​ផងដែរ​។...

​ភ្នំពេញ៖ ​សមាគម​ឱសថ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤ ​ខែ​ធ្នូ​នេះ​ បាន​រៀបចំ​សិក្ខា​សិលា​មួយ ដោយ​ជំរុញ​ដល់​ម្ចាស់​ឱ​ស​ស្ថាន ​និង​ហ្វា​ម​ស៊ី​នៅ​កម្ពុជា​ត្រូវ​ប្រើប្រាស់​កញ្ចប់​វេច​ខ្ចប់​ច្រក​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មួយនិង​ព័ត៌មាន​ត្រឹមត្រូវ​ដល់​អតិថិជន​។​ ​លោក ឱសថការី លឹម រតនៈ ប្រធាន​សមាគម​ឱសថ​កម្ពុជា​ បាន​ថ្លែង​ក្នុង​សិក្ខា​សិលា​នៅ​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​នេះ​ថា ការរៀបចំ​សិក្ខា​សិលា​នេះ​ឡើង​គឺ​ក្នុង​បំណង ដើម្បី​ផ្សព្វផ្សាយ​និង​បង្ហាញ​នូវ​កញ្ចប់​ច្រក​ថ្នាំ ដោយសារតែ​កន្លងមក​ប្រជាជន​ខ្មែរ ដែល​ទៅ​ទិញ​ថ្នាំពេទ្យ​នៅ​តាម​បណ្តា​ឱសថ​ស្ថាន​ឬ​គ្លីនិក មិនមាន​ព័ត៌មាន​ពិត​ប្រា​កកដ​នៃ​ការប្រើប្រាស់​ដល់​អតិថិជន​នៅឡើយ​ទេ ហេតុ​ដូច្នោះ​ហើយ​បានជា​សមាគម​ឱសថ​កម្ពុជា​រៀបចំ​សិក្ខា​សិលា​នេះ​ឡើង​។​ ​ឱសថការី លឹម រតនៈ បាន​បន្ត​ទៀតថា សមាគម​ឱសថ​ចង់​ឲ្យ​ម្ចាស់​ឱសថ​ស្ថាន​និង​ប៉ា​ម៉ា​ស៊ី​ទាំងអស់​ប្រើ​កញ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ផ្តល់​ព័ត៌មាន​ប្រើប្រាស់​ថ្នាំ​ត្រឹមត្រូវ​ដល់​អតិថិជន​នៅឡើយ​ទេ​។ ដូច្នោះ​ហើយ​ដើម្បី​ការពារ​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​នោះ ចាំបាច់​ណាស់​ការប្រើប្រាស់​កញ្ចប់​ថ្នាំ​និង​ព័ត៌មាន​ប្រើប្រាស់​ថ្នាំ​ពិតជា​មាន​សារៈសំខាន់​ណាស់​។​ ​សម្រាប់​អ្នកនាង...