​ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អះអាង​ថា ប្រទេស​កម្ពុជា​និង​គុយបា​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ចាប់តាំងពី​មាន​ទំនាក់ទំនង​ឆ្នាំ​១៩៦០ រហូតដល់​បច្ចុប្បន្ន​។​ ​​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ពិភាក្សា​ការងារ រវាង​ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​លោក Juan Carlos MarsanAguillera​អនុប្រធាន​គណៈ​ទាក់ទង​បរទេស​ការិយាល័យ​កណ្តាល​របស់​បក្ស​កុម្មុយនិស្ត​គុយបា​ថា មកដល់ពេលនេះ ប្រទេស​កម្ពុជា និង​គុយបា​មាន​ទំនាក់ទំនង​ល្អ ទាំង​ការទូត​និង​កិច្ច​សហប្រតិបត្តិការ​អស់​រយៈពេល​ជិត...

ភ្នំពេញ៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​ធ្វើការ​ក្រើនរម្លឹក ដល់​ប្រជាពលរដ្ឋ រួមទាំង​កម្មករ កម្មការិនី នៅតាម​រោងចក្រ សហគ្រាស​ទាំងអស់ រួមគ្នា​ថែរក្សា​សន្តិភាព​ដែល​ជា​មូលដ្ឋា​ន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​។​ ​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ធ្វើការ​រម្លឹក​ជាថ្មី​អំពី​ការងារ​នេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​ចំណេះ​សំ​ណា​ល​ជាមួយ​កម្មករ និយោជិត​ជាង​១​ម៉ឺន​៦​ពាន់​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន​២០ នៅ​តំបន់​ព្រៃទា ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១៧​ខែមករា​នេះ​។​ ​​​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ៣៩​ឆ្នាំ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ប្រឹងប្រែង​ងើបឈរ​ឡើង​ទាំងអស់គ្នា ធ្វើដំណើរ​ជាមួយគ្នា...

​ភ្នំពេញ៖ សច្ចភាព​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ទុកជា​ទុន​ផ្នែក​ស្មារតី​ដល់​សមាជិក សមាជិកា នៃ​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព សាខា​ខេត្ត​ស្ទឹងត្រែង ដែល​បាន​លេចចេញ​រូបរាង​ជា​ផ្លូវការ​ក្នុង​ថ្ងៃនេះ​។​ ​​ឯកឧត្តម ជុំ កុសល ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធានកិត្តិយស​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​រចនា​សម្ពន្ធ​ដឹកនាំ​របស់​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព សាខា​ខេត្តស្ទឹងត្រែង​, កាលពី​ថ្ងៃទី​១៦ មករា ២០១៨ ដែលមាន​អ្នកចូលរួម​ប្រមាណ​ជា ៣២០​នាក់​។​ ​ឯកឧត្តម​បន្តថា​​ ដូច្នេះ​យើង​រួមគ្នា​ទប់ស្កាត់ នូវ​រាល់​ព័ត៌មាន​បំភ្លៃ បំ​ភ្លើ​ស...

ភ្នំពេញ៖ ​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​ព្រះរាជអាជ្ញា​រង ហ៊ឹង ប៊ុនថន និង​ក្រោម​បទបញ្ជា​របស់ ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឆ្មក់​ចូល​ឆែកឆេរ សិប្បកម្ម​កែច្នៃ​ស្ករ​ត្នោត​មួយ​កន្លែង​នៅ​សង្កាត់​ច្បារអំពៅ​១ ដោយ​សម្រេច​ឃាត់ទុក​នូវ​ស្ករត្នោត​ប្រមាណ​ជិត​៤០​តោន​ទាំង​កែច្នៃ​រួច និង​មិនទាន់​កែច្នៃ​ក្រោយ​ពិនិត្យ​ជាបឋម​ឃើញ​មាន​លាយ​នូវ​សារធាតុ​ហ្វូ​និ​ច​(​ដែល​រក្សាទុក​បាន​យូរ​និង​ពណ៌​ស​)​។​ ​​ប្រតិបត្តិ​ការឆែកឆេរ​នេះ​គឺ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨​នេះ​ដែល​ស្ថិត​នៅផ្ទះ លេខ ២១៣​និង​២១៩ ផ្លូវ ៣៦៩ ភូមិ​ម៉ាក់​គ្លឿ​ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ដោយមាន​កម្លាំង​ចម្រុះ​មកពី​នាយកដ្ឋាន​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួងមហាផ្ទៃ​មន្ត្រី​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម និង​មន្ត្រី​មកពី​ក្រសួងសុខាភិបាល​ជាដើម​។​ ​​​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ខណៈ​ចុះ​ឆែកឆេរ​នោះ លោក​គង់ វុទ្ធី​អនុប្រធាន​សាខា​កាំ​កុង...

ភ្នំពេញ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​លើកឡើង​ថា ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ នាពេល​បច្ចុប្បន្ននេះ មាន​ភាពល្អ​ប្រសើ​ជាង​មុន​ហើយដោយ​ភាគី​ទាំង​ពីរបាន​ដោះស្រាយ បញ្ហា​ខ្វែងគំនិត​គ្នា​ជា​បន្តបន្ទាប់ មិនមាន​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៀត​នោះឡើយ​។​ ​ការលើកឡើង​របស់​ប្រមុខ​ការពារជាតិ​កម្ពុជា​រូបនេះ​គឺ​បានធ្វើ​ឡើង ក្នុង​សន្និសីទកាសែត​មួយ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បាន​ត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ប្រទេស​ឡាវ រយៈពេល​៥​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៧​ខែមករា​នេះ​។​ ​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា...

ភ្នំពេញ៖ ក្រុមហ៊ុន​ចិន Prince Realestate​ បានប្រគល់​រថយន្ត​ចំនួន​១៣​គ្រឿង ដល់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដើម្បី​យក​ទៅ​បម្រើ​ដល់​ការងារ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់ និង​ជា​រៀងរាល់ថ្ងៃ​។​ ​​រថយន្ត​ចំនួន​១៣ គ្រឿង​នេះ គឺជា​ប្រភេទ​រថយន្ត​កូរ៉េ ដែល​អាច​ផ្ទុក​មនុស្ស​ប្រមាណ​ជា​២០​នាក់ ក្នុង​មួយ​គ្រឿង ដែល​ត្រូវ​យកទៅ​បែងចែក​ទៅតាម​អង្គភាព​ជំនាញ​របស់​អគ្គស្នងការ​នគរបាលជាតិ ហើយ​ពិធី​ប្រគល់​ទទួល​នេះ​គឺធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា...

ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ បានលើកឡើង​ថា ​ការគ្រប់គ្រង​បញ្ហា​អតិផរណា​ឆ្នាំ​២០១៧​នៅ​កម្ពុជា​ បាន​ប្រព្រឹត្តិ​ទៅបាន​យ៉ាង​ប្រសើរ​ដោយ​អតិផរណា​មាន​ត្រឹមតែ​២,៩%​ប៉ុណ្ណោះ​។ សម្ដេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា ​បានលើកឡើង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ ​កម្មការិនី​ ជាង​១ ​ម៉ឺន ​៦​ពាន់​នាក់ ​មកពី​រោងចក្រ ​សហគ្រាស​ចំនួន​២០ ​នៅ​តំបន់​ព្រៃទា ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​ថា ឆ្នាំ​២០១៧​កន្លងមក ​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​អតិផរណា​បាន​យ៉ាង​ប្រសើរ...

ភ្នំពេញ ៖ ​គម្រោង​បង្កើត​មូលនិធិ​របស់​រដ្ឋាភិបាល​ដើម្បី ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​សញ្ញា​រឹងមាំ​ និង​ជា​គ្រឹះ​សំខាន់​ ដើម្បី​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ដំណើរការ​ជា​និរន្ត ​នឹង​បន្ត​ជួយ​កុមារ​កម្ពុជា​ ឲ្យ​ទទួល​បាន​សេវា​កម្ម​ព្យាបាល​ ដែល​មាន​គុណភាព​ខ្ពស់​ និង​មិនបាន​បង់​កំរ៉ៃ​។ លោក​វេជ្ជបណ្ឌិត Peter A. STUDER ជា​ប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា​ បន្ទាប់ពី​លោក​វេជ្ជ​បណ្ឌិត ​Beat Richner ​បានលើកឡើង​ នា​រសៀល​ថ្ងៃទី ១៦ ​ខែមករា​ ឆ្នាំ​២០១៨​ កន្លង​មក​ថា ការ​ប្រកាស​បង្កើត​មូលនិធិ...

ភ្នំពេញ ៖ ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​សរសើរ​ដល់​ការ​ខិតខំ​របស់​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ក្រសួងសុខាភិបាល និង​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ដែល​បាន​បើក​ផ្តល់​ប្រាក់​ជូន​ដល់​កម្មការិនី​មាន​ផ្ទៃពោះ​នៅ​នឹងកន្លែង​ភ្លាមៗ ។ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល បាន​លើក​សរសើរ​អំពី​ការ​យកចិត្តទុកដាក់​ទៅលើ​កម្មការិនី មាន​ផ្ទៃពោះ និង​សម្រាលកូន​ដែល​ជា​ការងារ​អាទិភាព​មុនគេ​ទៅលើ​កម្មការិនី​បែបនេះ ​ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិក ​ចំនួន​ជាង​១​ម៉ឺន​៦​ពាន់​នាក់ មកពី​រោងចក្រ​ សហគ្រាស ចំនួន​២០ នៅ​តំបន់​ព្រៃទា​...

ភ្នំពេញ៖ បន្ទាប់​ពី​បាន​សំណេះសំ​ណាល ​ជា​មួយ​ក្មួយៗ​កម្មករ ​កម្មការិនី ​ចំនួន ​១៦,៩០៩​នាក់​ មក​ពី​រោង​ចក្រ​ សហ​គ្រាស​ចំនួន​២០​ នៅ​តំប​ន់ព្រៃទា ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជ​ធានី​ភ្នំពេញ​ រួច​ហើយ​នោះ ​សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយករ​ដ្ឋ​មន្ត្រី​បាន​អញ្ជើញ​សួរ​សុខ​ទុក្ខ​ និង​ផ្តល់​ថវិកា​មួយ​ចំនួន​ដោយ​ផ្ទាល់​ដល់​ស្ត្រីដែល​ជាក​ម្មការិ​នីមា​នផ្ទៃពោះចំនួន​៤៨៥​នាក់​។ សម្តេច​តេជោ ​ហ៊ុន​ សែន ​នឹង​ប​ន្តដោះ​ស្រាយបញ្ហា​ជាច្រើនទៀ​តជូន​ក្មួយ​ៗ​ ហើយ​ការ​ដំឡើង​ប្រាក់​ខែ​គឺ​នឹង​ដំឡើង​នៅ​រៀង​រាល់​ឆ្នាំ​៕