​ភ្នំពេញ៖ ​កម្ពុជា និង​ជប៉ុន បាន​សហការ​គ្នា ចាប់ផ្តើម​ដំណើរការ​ជួសជុល​ស្ពាន​ហាល​ចូល​ប្រាសាទអង្គរវត្ត ដំណាក់កាល​ទី​២ ខណៈ​ការ​ជួសជុល​ដំណាក់កាល​ទី​១​ប្រវែង​៩០​ម៉ែត្រ ​ត្រូវ​បាន​បញ្ចប់​ដោយ​ប្រើប្រាស់​រយៈ ពេល ១២​ឆ្នាំ​កន្លងមក​។​ ​គម្រោង​ជួសជុល​ស្ពាន​ហាល​ដំណាក់កាល​ទី​២​នេះ បាន​បើក​ការដ្ឋាន​ជួសជុល​នៅ​ថ្ងៃទី​០៩​ឧសភា​ប្រវែង​១០០​ម៉ែត្រ ដែល​នឹង​ប្រើប្រាស់​រយៈពេល​៤​ឆ្នាំ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​នេះ​តទៅ​។ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧ​ប​នាយកដ្ឋាន​មន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា ស្ពាន​ហាល​ខាងលិច​ចូល​ប្រាសាទ​អង្ករ​វត្ត​នេះ បាន​ចាប់ផ្តើម​ជួសជុល​តាំងតែ​ពី​ទស្សវត្សរ៍​១៩៦០ ដោយ​សាលា​បារាំង​ចុង​បូព៌ា បាន​ពាក់​កណ្តាល ហើយ​ក៏បាន​ផ្អាក​ទៅវិញ​ដោយ​សង្គ្រាម ក្រោម​មក​ចាប់ពី​ឆ្នាំ​១៩៩៦...

​ភ្នំពេញ៖ ឯកឧត្តម​ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី​និង រដ្ឋមន្ត្រី​ក្រសួងការបរទេស នៅ​រសៀល​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​ទទួល​ជួបពិភាក្សា​ការងារ​មួយចំនួន​ជាមួយ និង​លោក ហ្ស​ង់ ក្លូត ពាំ​ប៊ី​ហ្វ​(Jean Claude POIMBEUF)​ឯកអគ្គរដ្ឋទូត បារាំង​ប្រចាំ​កម្ពុជា​។​ ​កិច្ច​ជំនួប​នោះ ​គឺ​មាន​គោលបំណង​ផ្លាស់ប្ដូរ​កំណត់​ទូត ស្តីពី​ការអនុញ្ញាត​ឲ្យ​ភរិយា ឬ​ស្វាមី​អ្នកការទូត​ប្រទេស​ទាំងពីរ អាច​ធ្វើ​ការងារ​ដើម្បី ទទួល​ប្រាក់កម្រៃ​បាន​និង​ពិភាក្សា​អំពី​នៃ​ការរៀបចំ​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស​ស្តីអំពី​សន្តិភាព​នៅ​កម្ពុជា​ផង​ដែរ​។​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា កិច្ច​ជំនួប​រវាង​ឯកឧត្តម...

​ភ្នំពេញ៖ ​ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី ឯកឧត្តម​ខេ​វីន ឆក​(H.E.MrKevin. Cheok)​បាន​ថ្លែង​ថា ប្រធានាធិបតី​ប្រទេស​សឹង្ហ​បុរី​គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​ ​បន្ទាប់ពី​ជំនួប​ពិភាក្សា និង​ជម្រាបលា​សម្តេច​អគ្គ​មហា​ញ្ញាច​ក្រី​ហេង សំរិន​ នៅ​វិមាន​រដ្ឋសភា ឯកឧត្តម កែវ​ពិសិដ្ឋ​ អ្នកនាំពាក្យ​ខុទ្ទកាល័យ​សម្តេច​ប្រធានរដ្ឋសភា​បាន​ប្រាប់​ថា ​ក្នុង​ជំនួប​ពិភាក្សា​នោះ ឯកឧត្តម ខេ​វីន ឆក​(Kevin. Cheok)​បាន​ជំរាប​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ថា ​ខណៈ​ដែល​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ការទូត​ល្អ និង​ដៃគូ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ល្អ​នោះ ប្រធានាធិបតី​នៃ​ប្រទេស​សិង្ហ​បុរី នឹង​មាន​គំរោង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​នា​ពេល​អនាគត​ឆាប់ៗ​នេះ​។ ឯកឧត្តម​បន្ត​ថា...

​ភ្នំពេញ៖ ​ប្រធាន​កិត្តិយស​ឧ​ត្ត​ម​ប្រឹក្សា​សេដ្ឋកិច្ចជាតិ​លើក​ឡើងថា កម្រង​ច្បាប់​ខ្មែរ​ពី​បុរាណ​គិត​មកដល់ពេលនេះ​មាន​អាយុកាល​១២៥​ឆ្នាំ​ហើយ​ដែល​ត្រូវតែ​រៀបចំ​ចងក្រង​ឡើងវិញ និង​ត្រូវតែ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ផងដែរ​តាម​ក្រសួង​ស្ថាប័ន របស់​រដ្ឋ​។​ ​​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់ ប្រធាន​កិត្តិ​សយ​ឧ​ត្ត​ម​ប្រឹក្សា​សេដ្ឋកិច្ចជាតិ​ បាន​ជំរុញ​ដូចនេះ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​កម្រង​ច្បាប់​ខ្មែរ​ពី​បុរាណ​ដល់​តំណាង​ក្រសួង ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ​តុលាការ អង្គភាព​ថ្នាក់​កណ្តាល និង ថ្នាក់​មូលដ្ឋាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៩ ឧសភា ឆ្នាំ​២០១៦​។​ ​​​ឯកឧត្តម គាត ឈន់...

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ​នៅ​ថ្ងៃ​ចន្ទ​ទី ៩​ខែ​ឧសភា​នេះ ​បាន​លើក​ឡើងថា គិត​ត្រឹម​ឆ្នាំ​២០១៦​នេះ អ្នកប្រើប្រាស់​សេវា​អ៊ីនធឺណិត មាន​សរុប​ចំនួន ៦​លាន ៧​សែន​នាក់​នៅ​ទូទាំង​ប្រទេស​ហើយ​មាន​កំណើន​ប្រមាណ ៤០%​។ ​វិស័យ​ទូរគមនាគមន៍​ និង​ព័ត៌មាន ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុងការ​ផ្លាស់ប្ដូរ​ក្របខណ្ឌ​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការបង្កើត​បរិយាកាស​វិនិយោគ​ប្រកបដោយ​ភាព​ទាក់ទាញ​ការបង្កើត​ការងារ​លើកកម្ពស់​ផលិតភាព ហើយ​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៦​នេះ អ្នក​ជាវ​សេវា​អ៊ីនធឺណិត នៅ​កម្ពុ​ជា​មាន​ចំនួន ៦​លាន​៧​សែន​នាក់​ស្មើ ៤០%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប។ នេះ​បើ​តាម​ការ​ថ្លែង​របស់ ឯកឧត្តម ត្រាំ...

​ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៦ បាន​ជំរុញ​ឲ្យ​ស្ថាប័នរដ្ឋ ភាគី​និយោជក និង​ភាគី​កម្មករនិយោជិត រួមគ្នា​ទប់ស្កាត់​ហានិភ័យ​ការងារ និង​រួមគ្នា​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​ភាព​តានតឹង​អារម្មណ៍​នៅ​កន្លែងធ្វើការ។​ ​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជំរុញ​ដូចនេះ​ក្នុង​ទិវា​ពិភពលោក ដើម្បី​សុខភាព និង​សុវត្ថិភាព​ការងារ ដែល​ធ្វើ​នៅក្នុង​ក្រុមហ៊ុន រ៉ូ​ស៊ី​ង ហ្គា​មេន ខូ​ល​អ៊ិ​ល ធី​ឌី​។...

ភ្នំពេញ ៖ សម្ដេច​តេជោ​ ហ៊ុន​សែន​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ថែ​រក្សា អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ​នៅ​កម្ពុជា។ សម្ដេច​បញ្ជាក់​ថា​គ្រោះ​រាំង​ស្ងួត​អាច​ប៉ះពាល់​ដល់​ជីវិត​មនុស្ស ​សត្វ​ពាហនៈ និង​សត្វ​ស្លាប​​មួយ​ចំនួន​ធំ​ផង​ដែរ។​ សម្ដេច​បន្ត​ថា​«ទោះ​បី​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ​ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ចូល​រួម​ថែ​រក្សា​ការពារ​ប្រភេទ​ពូជ​សត្វ​ស្លាប​ដ៏​កម្រ​ទាំង​នេះ។​ សូម​កុំ​ប្រមាញ់ ​ឬ​ដាក់​ថ្នាំ​បំពុល​យក​សត្វ​ស្លាប​ទាំង​នេះ​មក​ទទួល​ទាន​ធ្វើ​អាជីវកម្ម»គួរ​បញ្ជាក់​ថា​ សត្វ​ស្លាប​ដ៏​កម្រ​ទាំង​នេះ​មិន​ត្រឹម​តែ​សម្បត្តិ​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេស​យើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​នឹង​ទាក់​ទាញ​ទេសចរណ៍​បរទេស​មក​ទស្សនា​កម្ពុជា​ទៀត​ផង​ ​ដូច​ជា​នៅ ​បឹង​ពារាំង​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ជា​ដើម​៕

ភ្នំពេញ ៖ សម្ដេច​តេជោ​ បាន​មាន​ប្រសាសន៍​ថា​ទន្ទឹម​នឹង​ការ​ខិតខំ​ពី​កម្ពុជា​ដោយ​ខ្លួនឯង​ក្នុង​ការ​ថែរក្សា​ អភិរក្ស ​និង​ជួសជុល​ប្រាង្គ​ប្រសាទ​ជាច្រើន​នៅ​ក្នុង​ទឹកដី​ខេត្ត ​សៀមរាប​ ក៏​មាន​មិត្ត​បរទេស ជាពិសេស​អង្គការ​ UNESCO ​បាន​យកចិត្តទុកដាក់​ជួយ​កម្ពុជា​នៅ​ក្នុង​ដំណើរការ​នេះ​។​ នៅ​ពេល​នេះ​គឺ​យើង​ឈាន​ទៅ​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ដែល​មាន​ប្រវែង​១៩០​ម៉ែត្រ​ ទទឹង​១១,៦០​ម៉ែត្រ​​ និង​កម្ពស់​៤​ម៉ែត្រ​​ សាង​ពី​ថ្មបាយក្រៀម​ក្រាល​ដោយ​កម្រាល​ថ្ម​ភក់​ និង​លម្អ​ដោយ​បង្កាន់ដៃ​នាគ​យ៉ាង​ល្អ​ឯក គឺជា​ច្រក​ចូល​ដ៏​សំខាន់​របស់​ប្រាសាទអង្គរវត្ត​តែ​ម្ដង​។ ​​រមណីយដ្ឋាន​អង្គរ​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ដែល​បាន​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​១៤ ​ខែ​ធ្នូ ​ឆ្នាំ​១៩៩២​ បន្ទាប់ពី​មានការ​អំពាវនាវ​ស្នើសុំ​ពី​ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ក្នុង​ព្រះ​ឋានៈ​ជា​ព្រះប្រធាន​នៃ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​នៅ​ឆ្នាំ​១៩៨៩​។ ​​កម្ពុជា​សូម​អរគុណ​បណ្ដា​ប្រទេស​ដៃគូ​ អ្នកស្ម័គ្រចិត្ត...