កម្មវិធីទស្សនៈវិស័យថ្មី វគ្គ១ ១៣ តុលា ២០១៥

​ភ្នំពេញ ៖ ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ប្រារព្ធ​មហា​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២០​និង បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨ សម្រាប់​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៨ ​ ស្ថិតនៅ​សណ្ឋាគារ​សុខា​ភ្នំពេញ និង រ៉េស៊ីដង់ ក្នុង​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ​ចូលរួម​ជា​គណៈអធិបតី​នាឱកាស​នោះ មាន​វត្តមាន​លោក ហ៊ី សោភា រដ្ឋលេខាធិការ ក្រសួង​យុត្តិធម៌ តំណាង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក ទិ​ត្យ...

ភ្នំពេញ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ​ឥត ​សារ៉ាត់ អគ្គ​មេបញ្ជាការរង នឹង​ជានា​យក​ទីចាត់ការ​ហ្វឹកហ្វឺន​កង​យោធពលខេមរភូមិន្ទ ថ្លែងថា ​សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៥​ថ្នាក់​អគ្គមេបញ្ជាការ​ក​ង​ទ័ព​២៨​ប្រទេស ដែល​រៀប​ចំ​ដោយ​ក្រសួងការពារជាតិ​សហរដ្ឋ​អា​មេ​រិច គឺ​បាន​ផ្តោតជាសំខាន់​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​ត្រូវ​បង្កើន​ការអនុវត្ត​ច្បាប់​សមុទ្រ  ​ដែល​មាន​បណ្តា​ប្រទេស​ជាច្រើន​បាន​ចុះហត្ថលេខា និង​បាន​ផ្តោត​ជាសំខាន់​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ការទប់ស្កាត់​របស់​ពួក​រដ្ឋ​ឥស្លាម​ដែល​បច្ចុប្បន្នកំពុង​ធ្វើ​ឲ្យ​មាន​ភាព​ប៉ះពាល់​និង​រីក​រាលដាល​ដល់​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​ដូចជា អូស្ត្រាលី ​ម៉ាឡេស៊ី ឥ​ណ្តូ​នេ​ស៊ី ជាដើម​។ ការ​ថ្លែង​របស់​ឯកឧត្តម ឥត សារ៉ាត់ បាន​ធ្វើឡើង​បន្ទាប់ពី ឯកឧត្តម​ បាន​ដឹកនាំ​ប្រតិភូ​អគ្គបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ត្រលប់​មកពី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​អគ្គបញ្ជាការ​កងទ័ព​នៅ​រដ្ឋ​ហា​វ៉ៃ...

ស្ទឹងត្រែង ៖ ក្នុង​ឱ​កាស​ចុះ​ពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ និង​ច្រករបៀង​អន្លង់​មរកត​ស្ថិត​នៅតាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​ឡាវ​ថ្ងៃទី​១៦​តុលា​ឆ្នាំ​២០១៥​នេះ ​អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឲ្យ​មន្ត្រី​ប៉ុស្តិ៍​ប្រចាំការ​នូវ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​ ត្រពាំង​គ្លៀល សហការ​គ្នា​ពង្រឹង​កិច្ច​ការងារ​សណ្ដាប់ធ្នាប់​ព្រំដែន ដើម្បី​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍ ​និង​ជាពិសេស​សំរាប់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​តំបន់​នេះ​ប្រកប​របរ​រកស៊ី មាន​សុខ​សុវត្ថិភាព និង​លើកកម្ពស់​បាន​នូវ​ផ្នែក​ស្ថេ​ភាព​ស្បៀង​ក្នុង​គ្រួសារ។ ឯកឧត្តម ​ កុល សំអុល អភិបាលខេត្ត មាន​ប្រសាសន៍ ចាត់ទុកថា ការងារ​សន្តិសុខ​ព្រំដែន ជា​កត្តា​ចំ​បង​អាច លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ឲ្យ​រីកចម្រើន​បាន និង...

ក្រចេះ ៖ ​វត្ដ​វិហា​រ​ សសរ​១០០​ ដែល​ពុទ្ធបរិស័ទ​មាន​ជំនឿ​សក្ការៈបូជា​ស្ថិតនៅ​ឃុំ​សំបូរ ស្រុក​សំបូរ​ខេត្តក្រចេះ ​ពេលនេះ​បាន​សំរេច​ធ្វើការ​ជួសជុល​ដំបូល​ដែល​ចាស់​ទ្រុឌទ្រោម​នោះបាន​ល្អ​ឡើងវិញ​ហើយ​ដោយ​ចំណាយ​ទឹកប្រាក់​អស់​១៥​ម៉ឺន​ដុល្លារ ​ ជា​បច្ច័យ​បាន​កម​ពី លោកជំទាវ​ឧបនាយក​រដ្ឋមន្ត្រី ​ម៉ែន​សំអន​ រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ព្រមទាំង​សប្បុរសជន​ជិត​ឆ្ងាយ​។ គួរ​រំលឹកថា​ វត្ត​វិហា​រសសរ​១០០ ត្រូវបាន​កសាងឡើង​ដោយ​ព្រះបាទ​ច័ន្ទ​រាជា ក្នុង​សតវត្ស​ទី​១៦​គឺជា​វត្ត​ដែល​ពុទ្ធបរិស័ទ​មាន​ជំនឿ​សក្ការៈបូជា ​ដោយសារ​វត្ត​វិហា​រ​សសរ​១០០​មាន​ប្រវត្តិ​ទាក់ទង រឿង រាវ​ខ្លះ​របស់​ស្តេច ​កាលពី​សម័យ​ដើម​ដ៏​យូរ​លង់​មក​នោះ​។​ លោក ជំទាវ​ឧបនាយករដ្ឋមន្ត្រី ​ម៉ែន...

​ភ្នំពេញ ៖ ​ថ្លែង​នៅ​ឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បន្ទាប់ពី​បាន​បញ្ចប់​ទស្សនា​កិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស​ក្នុង​រយះពេល​១១ថ្ងៃនោះ ​ឯកឧត្ដម ​ប៉ា សុជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​បាន​ទៅ​ទស្សនា​កិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស ​នោះ​បាន​ប្រាប់​ ឲ្យ​អ្នក​សារ​ព័ត៌មាន​ដឹងថា​ ៖ ​នៅក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនា​កិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស​ក្នុង​រយះពេល​១១​ថ្ងៃនោះ ​គឺ​បាន​ធ្វើការ​ស្វែងយល់បាន​ច្រើន​លើ​ការងារ​ដឹកជញ្ជូន​អ្នក​ដំណើរ​-​ការ​រៀបចំ​ក្រុង​នគរោបនីយកម្ម ​និង​ការងារ​ជំនាញ​រៀបចំ​បំភ្លឺ​ផ្លូវ​សា​ធា​រណះ​។​ ការងារ​ដែល​ទទួល​បាន​នេះ​ គឺជា​លទ្ធផល​ល្អប្រសើរ​ដែល​សុទ្ធ​ជា​ពិសោធន៍​ល្អៗ​របស់​ទីក្រុង​ប៉ារីស​មាន​នោះ​នឹង​ក្លាយ​ជា​បទពិសោធន៍​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​យក​មកប្រើ​ប្រាស់​ស​ម្រា​ប់​ការរៀបចំ​កែ​លំអរ​បន្ថែមទៀត​នូវ​ការងារ​ជាក់​ស្តែង​របស់​ទីក្រុង​ភ្នំពេញ​។​ ​ឯកឧត្ដម​ ប៉ា សុជាតិ​វង្ស ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ៖ ​អ្វី​ដែរ​មានការ​ចាប់​អារម្មណ៍ ​របស់​សាលា​រាជធានី​ភ្នំពេញ​ទៀត​នោះ​គឺ​បញ្ហា​សេវា​ដឹកជញ្ជូន​សា​ធា​រណះ​របស់​ទីក្រុង​ប៉ារីស​ក្នុង​នោះ​រួមទាំង​សេវា​សំអាត​ទីក្រុង​ឲ្យ​ដែរ ដែល​សុទ្ធ​ជា​ការងារ​សំខាន់​ស្រប​ពេល​ដែល​រាជធានី​ភ្នំពេញ​បាន​និងកំពុង​ប្រឹងប្រែង​នោះ​។ ពាក់​ព័ន្ធ ការងារ​នេះ​ទីក្រុង​ប៉ារីស​ បាន​សន្យាថា​...

​ភ្នំពេញ ៖ ​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ឯកឧត្តម ហោ ណាំហុង នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ចំនួន​ពីរ​ថ្ងៃ​គឺ​ ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩​ខែតុលា ​ឆ្នាំ​២០១៥​ខាងមុខនេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចំរុះ​កម្ពុជា វៀតណាម​លើក​ទី​១៤​។​ ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​ដែល​បាន​ចេញ​នៅ​ថ្ងៃទី​១៦ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ថា ​តប​តាម​ការ​អញ្ជើញ​របស់​ឧបនាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ផាម ប៊ិ​ញ មិ​ញេ​ឯកឧត្តម ហោ ណាំហុង​នឹង​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ដើម្បី​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចំរុះ​កម្ពុជា វៀតណាម​លើក​ទី​១៤...

​ភ្នំពេញ ៖ ​រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​លើក​ទី​៥ នីតិកាល​ទី​៥ ​នា​ថ្ងៃ​អង្គារ​ទី​២០​ ខែតុលា ឆ្នាំ​២០១៥​ខាងមុខនេះ​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន ប្រធានរដ្ឋសភា​លើ​របៀបវារៈ​ ចំនួន​ចំនួន​៦​។​ យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន រដ្ឋសភា​ នា​ថ្ងៃទី​១៦​ ខែតុលា ឆ្នាំ​២០១៥​នេះ​ថា ​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២០​ខែតុលា ឆ្នាំ​២០១៥​ខាងមុខនេះ​រដ្ឋសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នឹង​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥​នីតិកាល​ទី​៥ ដើម្បី​អនុម័ត​របៀបវារៈ​មួយចំនួន​ដូច​ការ​គ្រោងទុក​កាលពី​កន្លងទៅ​។ សេចក្តីជូនដំណឹង​ដដែល ​បាន​ឲ្យ​ដឹង​ទៀតថា កិច្ចប្រជុំ​លើក​ទី​៥​នីតិកាល​ទី​៥​នោះ​នឹង​លើក​របៀបវារៈ​​ចំនួន​៦ រួម​មានះ​១ ព្រះរាជសា​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី...