​រតនគិរី​៖ ដី​និង​ផ្ទះ​សម្បទាន​សង្គមកិច្ច​ចំនួន​៤០​ខ្នង​ដែល​សាងសង់​រួច​ទុកចោល​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​សម្រាប់​ផ្តល់​ជូន​គ្រួសារ​អតីត​យុទ្ធជន មកដល់ពេលនេះ​មិនទាន់​បាន​ធ្វើ​​ការ​ប្រគល់​ទទួល​ឲ្យ​ពួកគាត់​នៅឡើយ​ទេ ។​ ​ ​ជាច្រើន​ទសវត្ស​កន្លង​មក​នេះ ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​គ្រួសារ​អតីត​យុទ្ធជន ជន​ចូល​និវត្ត ពលី ពិការ និង​បាត់បង់​សមត្ថភាព ដោយ​តម្រូវ​ឲ្យ​មន្ទីរ​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវ​នីតិសម្បទា និង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ផ្តល់​ដី​នឹង​ផ្ទះ​សម្បទាន​សង្គមកិច្ច​ជូន​ពួកគាត់ ។   យ៉ាងណាក៏ដោយ​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ ពួកគាត់​ពុំ​ទាន់​​ទទួល​បាន​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ទេ ដោយ​គ្រួសារ​ខ្លះ​បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​រស់នៅ មាន​ខ្លះ​រស់នៅ​ជាម​យ​យ​កូន ខ្លះ​ជួល​ផ្ទះ​គេ ហើយ​ខ្លះទៀត​សង់​ខ្ទម​តូច​មួយ​នៅ​លើ​ដី​គេ ឬ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាដើម...

ភ្នំពេញ៖ សម្តេច​តេជោ​ ហ៊ុន​ សែន​បញ្ជាក់ថា ​រាជ​រដ្ឋាភិបាល​ នឹង​ចេញ​សារាចរ​ដល់​ ប្រជា​ពលរដ្ឋ​រស់​នៅតា​មព្រំដែន​កុំ​អោយ​ជួល​ដី​អោយ​បរទេស​ (ដីស្រែ ​ចំការ)​ អោយ​ទៅ​ជន​ជន​ជាតិ​ វៀតណាម ​រួម​ទាំង​ថៃ ​និង​ លាវ​ជា​ដើម​ ដើម្បី​ចៀសវា​ងបញ្ហា ​(ដីខ្មែរ​ ស្រែ​វៀ​តណាម ​ដីខ្មែ​រស្រែ​ថៃ ​ឬ​ដីខ្មែរ​ ស្រែ​លាវ​) ជា​ដើម​។ រាជ​រដ្ឋាភិបាល​នឹងពិ​និត្យមើល​ស្ថាន​ភាពជា​ក់ស្តែង​នៅតាមទីតាំ​ងទាំ​ងនោះ ​ដើម្បី​រក​វិធាន​ការ ​អភិវឌ្ឍន៍​ រួម​ទាំង​ការ​សាងស​ង់លំ​នៅដ្ឋាន​សម្រាប់​កង​ទ័ព​នៅ​តាមបណ្តា​ព្រំដែន​ដើម្បី​ការពារ​ទឹក​ដីកម្ពុជា​។ ទន្ទឹម​នឹង​នោះដែ​ររាជ​រដ្ឋា...

ភ្នំពេញ៖ ព្រឹក​ថ្ងៃទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៥នេះ​ នៅ​វិមាន​ព្រឹទ្ធសភា​សម្ដេច​វិបុល​សេនា ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​បន្ត​ដឹកនាំ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ដោយមាន​កូរ៉ុម​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ប្រជុំ​ចំនួន​៥៦​រូប​។ របៀបវារៈ​ចំនួន​៤​សំខាន់ៗ​ដែល​ដាក់​ជូន​ក្នុង​អង្គប្រជុំ​វិសាមញ្ញ​នេះ​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​។ ​របៀបវារៈ​ទាំង​៤​នោះ​រួមមាន​៖ ១,​ពិនិត្យ​និង​សំរេច លើ​សំណើ​របស់​គណៈកម្មការ​ទី​៤​ព្រឹទ្ធសភា​សុំ​ដាក់ សេចក្តី​ស្នើ​ច្បាប់ ស្តី ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ។ ២,​ពិនិត្យ​និង​សំរេច​លើ​សំណើ​របស់​គណៈកម្មការ​​ទី​៣​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តី​ព្រាងច្បាប់ ស្តី​ពី​​ការ​អនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​រវាង រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង រដ្ឋាភិបាល​នៃ​សាធារណ រដ្ឋ​បេឡា​រុស​ស្តី​ពី​ការជំរុញ និង​ការ​ការពារ ទៅវិញទៅមក​នៃ វិនិយោគ...

នៅ​រសៀល​ថ្ងៃទី​១២​ ខែវិច្ឆិកា ​ឆ្នាំ​២០១៤​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​ធ្វើ​សន្និសីទ​តាមរយៈ​បណ្ដាញសង្គម​ Facebook ប្រតិកម្ម​ចំពោះ​ពាក្យ​សម្ដីរបស់​មេបក្ស​ប្រឆាំង​ លោក​ សម រង្ស៊ី​ និង​អ្នកគាំទ្រ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ​៖   https://youtu.be/yTVjydRpKb8

  បន្ទាយមានជ័យ ៖ រដូវប្រាំង​ដី​ហុយ ​ពេល​ធ្លាក់​ភ្លៀង​ផ្លូវ​រអិល​ស្អិត​ក្រឡុក​ធំៗ ​ទាំងសងខាង​ស្ទឹង​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ ពិបាក​ក្នុង​ការ​ធ្វើដំណើរ និង ទទូច​ស្នើ​ដល់​អាជ្ញាធរ​មេត្តា​ចុះ​ពិនិត្យ ​ជួសជុល​គ្រាន់​បាន​ធ្វើ​ដំណើរ​ងាយស្រួល។ ​នេះ​បើ​តាម​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​សិស្សានុសិស្ស​ដែល​ស្ថិត​ក្នុង​មូលដ្ឋាន​ខាងលើ។ ផ្លូវ​ដែល​រង​ការខូចខាត​ខាងលើ គឺ​ស្ថិត​នៅសងខាង​ ស្ទឹង​មង្គល​បូរី នៃ​ឃុំ​បត់​ត្រង់ ដែល​ស្ថិតនៅ​ចន្លោះ​ពី​ផ្លូវ​ក្រាល​កៅស៊ូ នៃ​ផ្លូវជាតិ​លេខ​៥ ​ដល់​ផ្លូវ​ក្រាល​កៅស៊ូ​មួយទៀត ដែល​ជា​ផ្លូវ​ខេត្ត ក្នុង​ឃុំ​រហាត់ទឹក​ ដែរ​មាន​ចម្ងាយ​ប្រមាណ​មិន​ដល់​១០​គីឡូ​ផង ផ្លូវ​នេះ​ជា​ផ្លូវ​គ្រួស​ក្រហម...

​ភ្នំពេញ៖ កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​រសៀល​ថ្ងៃទី​១២​វិច្ឆិកា​ឆ្នាំ​២០១៥​នេះ​ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី​ សាយ ឈុំ​ ប្រធាន​ព្រឹទ្ធសភា បាន​សំរេច​កំណត់​យក​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ស្អែក​នេះ បន្ត​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ចាប់ពី​ម៉ោង​៨​ព្រឹក​ដើម្បី​ពិនិត្យ​ពិភាក្សា​អនុម័ត​លើ​របៀប​វា​រះ​ចំនួន​៤​។​ ​​​របៀប​វារ​ទាំង​៤​នោះ​រួមមាន ១ -​ការពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៤​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តី​ស្នើច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស ក្រុម ប្រឹក្សា​ឃុំ​សង្កាត់ ទៅក្នុង​របៀបវារៈ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​នីតិកាល​ទី​៣​។ ២-​ការពិនិត្យ​និង​សំរេច​លើ​សំណើ​របស់​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្ដីពី​ការ អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​បេឡា​រុស​ស្តីពី​ជំរុញ​និង​ការ ការពារ​ទៅវិញទៅមក​នៃ​អ្នក​វិនិយោគ​ក្នុង​របៀបវារៈ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​នីតិកាល​ទី​៣​។​ ៣- ពិនិត្យ​និង​សំរេច​លើ​សំណើ​របស់​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី​ស្តីពី​ការ​ជំរុញ ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​នៅក្នុង​អង្គប្រជុំ​ព្រឹទ្ធសភា​។​ ៤-​ពិនិត្យ​និង​សំរេច​លើ​សំណើ​របស់​របស់​គណៈកម្មការ​ទី​ទី​ព្រឹទ្ធសភា...

ភ្នំពេញ ៖ ​សម្តេច​ក្រឡាហោម ​ស ​ខេង  ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយៗ​ទៀត​នេះ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប អាច​មាន​លទ្ធភាព​ទៅ​បោះឆ្នោត​នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​ធ្វើ​ការងារ ហើយ​អាច​មិនបាច់​ធ្វើដំណើរ​នៅ​តាម​ស្រុក​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​ចូលរួម​បោះឆ្នោត​។  ប្រសាសន៍​នោះ គឺ​បាន​លើកឡើង​ស្របតាម​ច្បាប់​បោះឆ្នោត ដែល​គេ​ទើបបាន​ធ្វើការ​កែទម្រង់​ថ្មី​នេះ​។ នៅ​ពិធី​ធ្វើ​បទ​បាឋកថា កែទម្រង់​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ​នៅ​ថ្នាក់មូលដ្ឋាន ​កែទម្រង់​ការបោះឆ្នោត និង​សភាពការណ៍​សន្តិសុខ​នៅ​ក្រោយ​ការបោះឆ្នោត នា​ព្រឹក​ថ្ងៃទី​១២​ ខែវិច្ឆិកា នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​កម្ពុជា  ​សម្តេច​ក្រឡាហោម ស ខេង...

​ភ្នំពេញ ៖ បណ្តឹង​សុំ​ផ្អាក​សកម្មភាព​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ទូ​ទាំងប្រទេស ពុំ​ទាន់​បញ្ចប់​ត្រឹម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ ពោល គឺ​បាន​បន្ត​ឡើង​ដល់​សាលាឧទ្ធរណ៍​។​ ​លោក​បណ្ឌិត ហ៊ាង រិទ្ធី អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ថ្លែង​ថា លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្រឆាំង​នឹង​ការសម្រេច​របស់​លោក​ចៅ​ក្រម លី សុខ​លេង​។​ ​លោក​ចៅក្រម លី សុខ​លេង សម្រេច​បដិសេធ​បណ្តឹង ​របស់លោក​បណ្ឌិត ហ៊ាង រិទ្ធី កាលពី​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា...