កណ្ដាល ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ លោក សម្ងំ ឫទ្ធីវាសនា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតំណាងអយ្យការសាលាដំបូង ខេត្តកណ្តាល បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទឈ្មោះ ហ៊ុល សុធី ហៅ ផាន់ គឹមយន់ ហៅក្រៃថោង (ជាមេក្លោង) ក្រុមចោរប្លន់ឆ្លងខេត្ត យកមកដើម្បីសាកសួរ បន្ថែម។ លោក សម្ងំ ឫទ្ធីវាសនា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតំណាងអយ្យការសាលាដំបូងខេត្តកណ្តាល បានប្រាប់ថា ការសាកសួរជនជាប់ចោទឈ្មោះ ហ៊ុល សុធី ហៅផាន់ គឹមយន់ ហៅក្រៃថោង (ជាមេក្លោង)...

ក្រចេះ៖ ដំរីញីមួយក្បាល ដែលជាមធ្យោបាយ ដើម្បីជិះដើរលក់ថ្នាំបុរាណ បានរអិលផុងជើងធ្លាក់ចូលរណ្ដៅចាស់មួយកន្លែងបណ្ដាលឲ្យស្រុត(ងាប់) ខណៈសត្វដំរីនេះបានដើរទៅរកផឹកទឹកនៅចំណុចខាងក្រោយបរិវេណវត្តមួយកន្លែង នៅស្រុកស្នួល ខេត្តក្រចេះ។ នគរបាលស្រុកស្នួល បានឲ្យដឹងថា ករណីសត្វដំរីញីធ្លាក់រណ្ដៅបណ្ដាលឲ្យស្រុត(ងាប់)នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែមិថុនា នៅចំណុចផ្សារស្នួល ស្ថិតក្នុងភូមិក្បាលស្នួល ឃុំ/ ស្រុកស្នួល បន្ទាប់ពីម្ចាស់គេបាននាំយកមកពីខេត្តមណ្ឌលគីរី ដើម្បីជិះដើរលក់ថ្នាំបុរាណ។ អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានបញ្ជាក់ថា ដំរីមួយក្បាលនេះពេលធ្វើដំណើរមកដល់ទីប្រជុំជនស្រុកស្នួល...

ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទតាមសមុទ្រទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយសារតែនៅថ្ងៃទី២២ ដល់ថ្ងៃទី២៧ខាងមុខនេះនៅតាមតំបន់មួយចំនួនជាពិសេសមាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ខ្លាំង។ ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បានលើកឡើងថា បន្ទាប់ពីបានធ្វើការតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ជ្រលងសម្ពាធទាបបាន និងកំពុងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ហើយជ្រលងទាបនេះ នឹងតភ្ជាប់ទៅនឹងកំនួចខ្យល់នៅលើសមុទ្រចិនខាងត្បូង(ក្បែរប្រទេសវៀតណាម)។ សេចក្តីប្រកាសព័ត៌មាន បានបន្តទៀតថា លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចខាងក្រោម« ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយពេញមួយសប្ដាហ៍ក្នុងក្របខ័ណ្ឌទូទាំងប្រទេសជាមួយនឹងបរិមាណពីមធ្យមទៅបង្គួរ។ បណ្តាខេត្តមួយចំនួនដែលស្ថិតនៅក្នុងតំបន់ទាបកណ្ដាលភាគខាងកើត(ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម) និងតំបន់មាត់សមុទ្រអាចនឹង មានភ្លៀងធ្លាក់ខ្លាំង ហើយលើផ្ទៃសមុទ្រផ្ទៃមេឃមានសភាពអាប់អួ និងមានភ្លៀងធ្លាក់ខ្លាំង រលក សមុទ្រមានកំពង់ខ្ពស់ៗជាដើម»។ តែយ៉ាងណាក្តីក្រសួងធនធានទឹកបានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ...

បន្ទាយមានជ័យ ៖ ក្នុងប្រតិបត្តិការបង្ក្រាប គ្រឿងញៀនខុសច្បាប់លើកទី១ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាល និងអាវុធហត្ថ ឃាត់ខ្លួន បានជនសង្ស័យ៤៩៦នាក់ រួមនឹងថ្នាំញៀន ជាច្រើន ។ យោងតាម កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្ត ផែនការយុទ្ធនាការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៧ នៅខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ក្រោមការចូលរួមពីសំណាក់ លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្ត្រី...

ភ្នំពេញ ៖ មន្ត្រីជំនាញកាំកុងត្រូល បានបង្ហាញថា ក្រោយពីត្រួតពិនិត្យបន្លែ ផ្លែឈើដែលអាជីវករដាក់តាំងលក់ក្នុងផ្សារដងទង់ និងនាំចូលតាមច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង រថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល បានរកឃើញកាកសំណល់កសិកម្ម មាននៅក្នុងស្លឹកខ្ទឹម ស្លឹកគូឆាយ ហើយដកហូត ទៅកម្ទេចចោលបានចំនួន១៦គីឡូក្រាម ។ ក្រុមការងារថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូលដែលដឹកនាំដោយលោក ឆាយ ផលរ័ត្ន អនុប្រធាន នាយដ្ឋានកាំកុងត្រូល រួមសហការជាមួយមន្ត្រីពាណិជ្ជកម្ម មន្ត្រីសាលាក្រុងខេមរភូមិន្ទនិងគណៈកម្មការផ្សារ បានចុះទៅពិសោធន៍ និង ត្រួតពិនិត្យគុណភាពលើបន្លែផ្លែឈើ មឹក បង្គា ត្រី សាច់គ្រប់មុខ របស់អាជីវករដែលបានដាក់តាំងលក់នៅក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។ អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង...

ចាប់ពីថ្ងៃទី០១ ខែមករា ដល់ ៣១ ខែឧសភា ឆ្នាំ២០១៧ ប្រាក់ពិន័យពីបទល្មើសចរាចរណ៍មានជាង២៦០០លានរៀល ខណៈប្រាក់ពិន័យប្រចាំខែឧសភាមាន១១៩លានរៀល។ ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោគប្រចាំខែឧសភាឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី២០ ខែឧសភា និងលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកខែឧសភាឆ្នាំ២០១៧បានត្រួតពិនិត្យយានយន្តសរុបចំនួន ១១៨.៩៨១គ្រឿង...

កំពង់ស្ពឺ៖ ទណ្ឌិត ពិរុទ្ធជន និងជនត្រូវចោទ ចំនួន៥នាក់ បានលួចរត់ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ នៅចន្លោះម៉ោង២-៣ ឈានចូលព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧, នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។ តាមការបញ្ជាក់ ពួកគេទាំងនោះសុទ្ធតែអ្នកមានជំងឺ ដែលត្រូវយកទៅឃុំឃាំងនៅកន្លែងដាច់ពីគេ ទើបពួកគេមានឱកាសហែកដំបូលក្បឿងរត់គេចខ្លួនតែម្តង៕

កំពត ៖ រថយន្តក្រុងមួយគ្រឿងដឹកភ្ញៀវពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈធ្វើដំណើរចុះពីលើភ្នំបូកគោ បណ្តាលឱ្យរបួសអ្នកដំណើរជាច្រើននាក់ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ។ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់នៅមុននេះថា ពិតជាមានគ្រោះថ្នាក់ហ្នឹងមែន នៅចំណុចគីឡូម៉ែត្រទី១០ ផ្លូវឡើងទៅកាន់ភ្នំបូកគោ តែលោកមិនទាន់អាចបញ្ជាក់លម្អិតនៅឡើយទេ ខណៈកំពុងស្រូតទៅកន្លែងកើតហេតុ។ បើតាមលោកស្នងការ នៅពេលនេះ អភិបាលខេត្តកំពត ក៏បានឲ្យបញ្ជូនរថយន្តសង្គ្រោះបន្ទាន់បើកទៅកាន់កន្លែងកើតហេតុផងដែរ ដើម្បីជួយដឹកជនរងគ្រោះ។ តាមសេចក្តីរាយការណ៍ខ្លះបានឲ្យដឹងជាបឋមថា រថយន្តក្រុងនេះអាចក្រឡាប់ធ្លាក់ផ្លូវតែម្តង៕

ភ្នំពេញ ៖ អគ្គីភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញដ៏ធំមួយ បានបំផ្លាញទំនិញមួយចំនួនក្នុងឃ្លាំង ប៉ុន្តែអគ្គីភ័យនេះ មិនបានបណ្ដាលឲ្យនរណា ម្នាក់ រងគ្រោះថ្នាក់នោះទេ។ សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ឃ្លាំងស្តុកទំនិញនាំចូលប្រភេទស្ករកៅស៊ូ ដាប់ប៊លមីន និងស្ករគ្រាប់ ឃួលអ៊ែរ មួយកន្លែងនៅខាងកើតសាលាបឋមសិក្សាភ្នំពេញថ្មី ត្រូវបានអគ្គីភ័យឆាបឆេះ។សមត្ថកិច្ច បន្ថែមថា អគ្គីភ័យនេះ បានឆេះឃ្លាំងលេខ ៥០៧ ដែលស្ថិតតាមបណ្ដោយផ្លូវលេខ ១៩៧៤ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ វាបានកើតឡើងកាលពី វេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី១៩ ខែមិថុនានេះ។ អាជ្ញាធរ បានរាយការណ៍ថា ករណីនេះ មានរថយន្តពន្លត់អគ្គីភ័យចំនួន ១៣គ្រឿង...

ស្វាយរៀង ៖ អាជ្ញាធរឃុំ ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានស្នើដល់មន្ត្រីជំនាញឲ្យចុះត្រួតពិនិត្យគ្រឿងឧបភោគបរិភោគ ដូចជា បន្លែ ផ្លែឈើ សាច់ ស៊ុត នាំចូលពីប្រទេសវៀតណាមតាមច្រករបៀង ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋ។ លោកស្រី លឹម វាសនា ជំទប់ទីមួយឃុំសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជួសមុខឲ្យប្រជាពលរដ្ឋនៅក្នុងឃុំ បានប្រាប់ BTV កាលពីថ្ងៃទី១៦ ខែមិថុនា ម្សិលម៉ិញនេះថា បច្ចុប្បន្ន ដោយសារតែឃុំរបស់លោកស្រី នៅកៀកនឹងព្រំដែន ក្រុមឈ្មួញវៀតណាម និងខ្មែរ បានដឹកជញ្ជូនសាច់ ស៊ុត បន្លែ ផ្លែឈើ គ្រឿងឧបភោគ-បរិភោគ...