សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

show about social security in bayon television

​ក្រចេះ ៖ ​ក្មេងប្រុស​ស្រី​២​នាក់ ពុល​នំ​កញ្ចប់ ​បណ្តាល​ឲ្យ​កុមារី​ម្នាក់​អាយុ​១១​ឆ្នាំ ​បាន​ស្លាប់ ​ក្រោយ​ពេល​ដែល​ក្រុមគ្រូពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​រាជធានី​ភ្នំពេញ ​និង​កុមារា​ម្នាក់ ​ ទៀត​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​។​​ករណី​នេះ ​ បាន​កើតឡើង​ កាលពី ថ្ងៃទី​១៣ -១៥ ​ខែឧសភា ​ឆ្នាំ​២០១៨ ​នៅ​ភូមិ​អំពិល​ទឹក ​ឃុំ​កំពង់ចាម​ ស្រុក​សំបូរ ​ខេត្តក្រចេះ ។ សព​កុមារី​រងគ្រោះ​ឈ្មោះ កាន់ ស្រី​និ​ត អាយុ ១១ឆ្នាំ (​សិស្ស​) ឪពុក​ឈ្មោះ រស់ សារុន អាយុ 48​ឆ្នាំ​នឹង​ម្ដាយ​ឈ្មោះ អ៊ឹម...

បន្ទាយមានជ័យ: ជនជាតិថៃ ៣នាក់ ដែលជាប់ពាក់ព័ន្ធកំពង់លួចលាក់គ្រឿងញៀនដើម្បីទុកលក់បន្តនោះ នៅវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ត្រូវកម្លាំងអហបានដឹកនាំ កម្លាំងជំនាញការិយាល័យគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះកបង្រ្កាបក្នុងបទ រក្សាទុក និងជួញដូរគ្រឿងញៀន ។ ការឃាត់ធ្វើឡើងនៅចំណុចបន្ទប់ជួលលេខ ៦៦០១ ស្ថិតក្នុងកាស៊ីណូមួយកន្លែង នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯវត្ថុតាងរឹបអូសបាន រួមមាន គ្រឿងញៀនប្រភេទពណ៌សថ្លាខេទឹកកកចំនួន៣ថង់២ថង់ធំ និង១ថង់តូចគ្រឿងញៀនប្រភេទយ៉ាម៉ាពណ៌ក្រហម ចំនួន២ថង់ ស្មើនឹង ២០គ្រាប់ ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១ និងដបសម្រាប់ជក់គ្រឿងញៀន ចំនួន ១ ។ លោកវរសេនីយ៍ឯក ស...

ឧត្ដរមានជ័យ ​៖ ​យ៉ាងហោចណាស់​ មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅ​នឹងកន្លែង​កើតហេតុ​ក្នុង​ករណី​គ្រោះ​រន្ទះបាញ់ ​កាលពី​វេលា​ម៉ោង ៣ និង​៣០​នាទី ថ្ងៃទី​១៣​ ខែ ឧសភា ឆ្នាំ​២០១៨ ​ស្ថិតនៅ​ចំណុច​វាល ស្រែ​ទ័ព​សៀម​ ស្ថិតនៅ​ខាងកើត​ ភូមិ​ត្បែង​ចាស់​ ឃុំ​អំពិល​ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។ ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​រន្ទះបាញ់​ស្លាប់ ​នៅនឹងកន្លែង​កើតហេតុ​រួមមាន​ ៖ ​​១​ឈ្មោះ សុង ម៉ៅ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ និង​២ ឈ្មោះ ឈៀ​ត ជួប ​ភេទ​ប្រុស អាយុ​២៥ ឆ្នាំ...

  ឧត្ដរមានជ័យ ​៖ មនុស្ស​ប្រុស-​ស្រី​ចំនួន ៥​នាក់ មាន​អាការៈ​ធ្ងន់ធ្ងរ និង​២​នាក់​ទៀត​ មាន​អាការៈ​ស្រាល​ បន្ទាប់ពី​បរិភោគ​បង្អែម​ បាយដំណើប​សង់ខ្យា ​បាន​រយៈពេល​១​ម៉ោង ​ទៅ​២ម៉ោង ​ដែល​មាន​អាការៈ​ក្អួតចង្អោរ ​និង​រាក ​ហើយ​អ្នកខ្លះ​រហូតដល់​សន្លប់ ​ដោយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបង្អែក ​ស្រុក​អន្លង់វែង​។ តាម​របាយការណ៍​សម​ត្ថ​កិច្ច​ បានឱ្យដឹងថា ជនរងគ្រោះ​ដែល​មាន​អាការៈ​ក្អួតចង្អោរ​ និង​រាក​ធ្ងន់ធ្ងរ ដែល​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ​កាលពី​វេលា​ម៉ោង ៨ និង​៤៥​នាទី យប់​ថ្ងៃទី​១០​ ខែឧសភា ឆ្នាំ​២០១៨ ​ស្ថិតនៅ​ភូមិ​អូរ​តា​ម៉េង ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ហើយ​មាន​ចំនួន ៥​នាក់​ មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ ត្រូវ​សម្រាក​ ព្យាបាល​នៅ​មន្ទីរពេទ្យ​រង​ចាំ​ការ​តាមដាន​ពី​ក្រុមគ្រូពេទ្យ...

បាត់ដំបង ៖ ​ដីព្រៃ​លិច​ទឹក​រាប់​សិប​ហិច​តា ​ដែល​ស្ថិត​នៅក្នុង​តំបន់​៣ ​នៃ​បឹង​ទន្លេសាប ​​ជាតំបន់​ហាមឃាត់ ក្នុង​ឃុំ​បឹង​ព្រីង ​ស្រុក​ថ្មគោល ​ខេត្តបាត់ដំបង ​កំពុង​រង​ការ​ឈូស​ឆាយ ​រុករាន​ធ្វើ​កម្ម​សិទ្ធ យ៉ាង​គគ្រឹកគគ្រេង​ អាជ្ញាធរ ​បាន​ត្រឹមតែ​ចុះ​ពិនិត្យមើល​មិន​មាន​វិធានការ​ច្បាប់​ម្តង​ជា​ពីរដង​។ ជាក់ស្តែង​ កាលពី​រសៀល​ថ្ងៃទី​៨ ​ខែឧសភា ឆ្នាំ​២០១៨ អភិបាលស្រុក​ថ្មគោល​ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ ស្តីពី​ការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ​ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​លោក​គ្រប់គ្រង ​បាន​ចាត់​ឲ្យ​លោក ​ហី​ង ប៊ុន​ឋាន ​អភិបាលរង​ស្រុក​ថ្មគោល ​ដឹកនាំ​កំលាំង​យោធា​សឹក​រង​ស្រុក ​៤​នាក់ ចុះ​ទប់ស្កាត់​សកម្មភាព ​ឈូស​ឆាយ​ដីព្រៃ​លិច​ទឹក​តំបន់​៣ ​ស្ថិតនៅ​ខាងត្បូង​អាង​ទី​ពី ​ក្នុងភូមិ​ប៉ោយ​តាសេក​ ឃុំ​បឹង​ព្រីង ​ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង...

​ឧ​ត្ត​រ​មានជ័យ​ ៖ ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ឈើ​​ក្រញូង​វ័យក្មេង​ ឈ្មោះ មករា ​និង​ឈ្មោះ ចូ​ច ​នៅ​ស្រុក​អន្លង់វែង​ ​ កាន់តែ​កំពុងតែ​ល្បីឈ្មោះ​ខ្លាំង​ ​​នៅ​ខេត្តឧត្ដរមានជ័យ និង​ខេត្តសៀមរាប ។ ​សេចក្ដីរាយការណ៍​​ បាន​ឲ្យដឹងថា ​ក្រុម​​ឈ្មួញ​រក ស៊ី​បទល្មើស​ឈើ​​ក្រញូង​ ពីរ​​នាក់​បងប្អូន​ឈ្មោះ មករា ​និង​ឈ្មោះ​ ចូ​ច ​នេះ​កំពុងតែ​កាក់កប ​និង​បាន​ផល​ ​ក្នុង​មុខ​ជំនួញ និង​ចរាចរ​​ឈើ​ក្រញូង​​នេះ នៅ​តំបន់​ក្រវ៉ាត់​ ព្រំដែន​ខ្មែរ​-ថៃ​ ។ ប្រភព​ បានបន្ថែម​ថា ​ឈ្មួញ​ពីរនាក់​បងប្អូន​​ ​​​ធ្វើ​ការ​ប្រមូលទិញ​ឈើប្រណិត ​​ផ្ដាច់មុខ ​តែម្តង ​នៅតាម​ច្រក​គាមរមាស...

ភ្នំពេញ ៖ ករណីមានមនុស្សស្លាប់ជាង ១០ នាក់នៅក្រចេះ គឺបណ្ដាលមកពីការទទួលទានស្រា-ស មានជាតិពុលខ្ពស់ និង បណ្ដាលមកពីការទទួលទានទឹកអូរ ដែលមានសារធាតុថ្នាំបាញ់ សម្លាប់ស្មៅ និង សត្វល្អិត។ នេះបើតាមសេចក្ដីជូនព័ត៌មានបន្ថែមរបស់ក្រសួងសុខាភិបាល ចេញនៅយប់ថ្ងៃ ០៨ ឧសភា។ ក្រៅពីបញ្ជាក់ដូច្នេះ ប្រភពពីក្រសួងសុខាភិបាលដដែល ក៏បានចេញវិធានការដោយហាម ប្រាមប្រជាពលរដ្ឋ​នៅទីនោះ មិនឱ្យយកស្រា-ស ដែលបិតឬផលិតនៅទីនោះដែលមិនមាន លក្ខណៈត្រឹមត្រូវ​មកទទួលទាន​នោះឡើយ។​ ក្រសួងក៏បានហាមជាបណ្ដោះអាសន្ន កុំឱ្យ​ប្រជាពលរដ្ឋ​នៅទីនោះយកទឹកពីព្រែកតេ និង អូរគគីរ មកប្រើប្រាស់ និង ត្រូវប្រើតែទឹកស្អាត​ដែលអាជ្ញាធរផ្គត់ផ្គង់ជូននិងត្រូវទទួលទានទឹក​ដែលដាំពុះបាន​ល្អត្រឹមត្រូវ​ផងដែរ។ ក្រៅពីនេះ ប្រជាពលរដ្ឋនៅទីនោះ ត្រូវអនុវត្តអនាម័យឱ្យបានល្អ ជាពិសេសគឺអនុវត្តអនាម័យអាហារចំណីស្អាត រស់នៅ...

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ​ទី០៦​ ខែឧសភា​ ឆ្នាំ២​០១៨នេះ ​សមាគម​គ្រូពេទ្យស្ម័គ្រ​ចិត្ត​យុវជ​នសម្តេច​តេជោ​(TYDA) ​សហការ​ជា​មួយអាជ្ញាធ​រខ​ណ្ឌឫស្សីកែវ​ បានចុះមកអប់រំសុខ​ភាព​ អនាម័យ​រស់​នៅ​ដល់ ប្រជា​ពលរដ្ឋ​ ៥​សហគម​ន៍ផ្សេង​គ្នា ​គឺ​សហគមន៍​រួម​មិត្ត​ សហគមន៍​ស្ត្រីឃ្លាំង​សាំង​ សហគមន៍​ភូមិ​ដើម​ស្រស់​ សហគមន៍​មិត្ត​ភាព​ និ​ងសហគម​ន៍ភូមិ​សាមគ្គី​នៃ​សង្កាត់​ឫ​ស្សីកែវ ​ខណ្ឌ​ឫស្សីកែ​វ​ រាជ​ធានី​ភ្នំពេញ​ បាន​ចំនួន​៤៨​៧គ្រួ​សារ​។ នៅក្នុង​សកម្ម​មនុស្ស​ធម៌​នេះ​ ក្រុមកា​រងា​រស្ម័គ្រ​ចិត្ត​នៃសមាគមTYDA​អប់​រំសុខភាពប្រ​ជាពលរដ្ឋ​តាម​ខ្នងផ្ទះ​និង​បាន​ចែក​ខិត​ប័ណ្ណព័​ត៌មា​នព្រមទាំង​ណែនាំ​អំពីរោគ​សញ្ញា ​និង​វិធី​សាស្ត្រ​បង្ការ​ជំងឺ​រាគ​ និង​ការព្យាបាល​ជំងឺកម្រិត​ស្រាល​នៅក្នុ​ងសហគមន៍​ ឬត្រូវ​បញ្ជូ​នទៅ​មណ្ឌល​សុខភាព​ក្នុង​ករណី​ចាំបា​ច់។​ ជា​រឿយៗពេ​ល​ចុះ​បំពេញ​សកម្មភាព​មនុស្ស​ធម៌​តាមសហគមន៍ ​ក្រុម​ការ​ងារ​សមាគម​TYDA ​បាន​ពិនិត្យ និង​បញ្ជូន​អ្នក​ជំងឺ​ដែល​មានករ​ណីធ្ងន់ធ្ងរ​មក​ព្យាបាល​បន្ត​នៅ​ភ្នំពេញ​។ ជាក់​ស្តែង​មាន​ករណីអ្នក​ជំងឺដែលមាន​ជំងឺស​ន្លាក់​ធ្ងន់​ធ្ងរ​ ត្រូវ​បាន​បញ្ជូន​មកព្យាបាលនៅមន្ទី​ពេទ្យ​លោកសង្ឃក្រោ​មការឧបត្ថម្ភ​ព្យាបាល​ ការ​ស្នាក់​នៅ ​ការ​ហូបចុ​ក និងការ​ចំណាយផ្សេង​ៗពីសំណាក់​លោក​ ហ៊ុន​ ម៉ាណែត...

ក្រចេះ៖ អភិបាលខេត្ត​ក្រចេះ ឯកឧត្តម វ៉ា ថន បាន​ប្រាប់​ឱ្យដឹងថា ​រហូតមកដល់​ពេលនេះ ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​ពុល​នៅ​ខេត្តក្រចេះ បាន​កើន​ដល់​១០​នាក់​ហើយ ខណៈ​ជនរងគ្រោះ​ចំនួន ១២១​នាក់​ទៀត (​ស្រី​៦៨​នាក់​) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​។​ ​រហូតមក​ទល់នឹង​ពេលនេះ​អាជ្ញាធរ​មិនទាន់​អាច​កំណត់​នូវ​មូលហេតុ​នាំ​ឲ្យ​មានការ​ពុល​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ជាបឋម​សមត្ថកិច្ច​សង្ស័យថា ពលរដ្ឋ​រងគ្រោះ​បាន​ផឹកទឹក​ដែលមាន​ផ្ទុក​នូវ​ជាតិពុល​។​ហើយ​មន្ត្រី​ជំនាញ​ផ្នែក​មន្ទីរពិសោធន៍ កំពុង​ពិសោធ​ន៍រក​ប្រភព​នៃ​មូលហេតុ​ជាក់លាក់​។​ ​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​ក្រចេះ មន្ត្រី​សុខាភិបាល​ខេត្តក្រចេះ និង​មន្ត្រី​អាជ្ញាធរ​ដទៃ​ផ្សេងទៀត​បាន​ចុះ​ទៅដល់​ភូមិ​កើតហេតុ​ស្ថិតនៅ​ភូមិ​ស្រែ​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ដើម្បី​ពិនិត្យ​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ និង​ផ្តល់​សេវា​សម្រាក់​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដោយ​ឥតគិតថ្លៃ​។ ​ឯកឧត្តម​បញ្ជាក់ថា អាជ្ញាធរ​និង​ក្រុមគ្រូពេទ្យ​ប្រមាណ​ជិត​១០០​នាក់ កំពុង​ប្រចាំការ​នៅ​កន្លែងកើតហេតុ​ដើម្បី​អ​ន្តា​គម​ន៍ ក្នុងករណី​មាន​អ្វី​កើតឡើង​ភ្លាមៗ​។ ឯកឧត្តម អះអាងថា​អាជ្ញាធរ​បាន​បិទ​តាម​ដងព្រែក​មិនឱ្យ​ប្រជាជន​ប្រើប្រាស់​នោះទេ​ដោយ​មន្ត្រី​អាជ្ញាធរ​បានរៀបចំ​ទឹក​ជូន​ពលរដ្ឋ​សម្រាប់​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​។​ ​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត លោកស្រី​វេជ្ជបណ្ឌិត យាវ ចាន់​លី...

​បន្ទាយមានជ័យ ៖ ប្រភព​ព័ត៌មាន បាន​ទម្លាយ​ថា លោក​វរសេនីយ៍ឯក ង៉ែត ព្រឿង កំពុង​ប្រឆាំង និង​បទបញ្ជា​សម្ដេច​ក្រឡាហោម ស ​ខេង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បើក​ច្រក​របៀង​ខុសច្បាប់ ​នាំ​ពលករ នឹង​ទំនិញ​គេចពន្ធ​ឆ្លងដែន​ ដោយ​ខុសច្បាប់ ។ ប្រភពព័ត៌មាន ដដែល បាន​បន្ដថា ​លោក​វរៈសេនីយ៍​ឯក ង៉ែត ព្រឿង មិន​គិត​ពី​សុវត្ថិភាព ពលករ​ចំណាកស្រុក​ និង លោក​គិតតែ​ពី​ប្រមូល​លុយ​ដាក់ ហោប៉ៅ នឹង​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។ លោក​វរសេនីយ៍ឯក ​ង៉ែត ព្រឿង ​បាន​បើក​ច្រក​របៀង​ អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ ​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​...