តាកែវ ៖ ​ បញ្ហា​ពាក់ព័ន្ធ​នឹង​អនាម័យ សោភ័ណភាព និង តម្លៃ បានធ្វើ​ឲ្យ​មានការ​រិះគន់​ ទៅលើ​តំបន់​រមណីយដ្ឋាន​ ​ទន្លេបាទី ​ដែល​ជា​ទីតាំង​ទេសចរណ៍ធម្មជាតិ​ដ៏​ពេញនិយម​មួយ​របស់​ខេត្តតាកែវ ។ អភិបាលខេត្ត​តាកែវ ​បានធ្វើការ​ព្រមាន​ថា ​នឹង​រំលាយ​សហគមន៍​មណ្ឌល​ទេសចរណ៍​ទន្លេបាទី​ ចោល​ ប្រសិនបើ​ នៅ​បន្ត​មាន​បញ្ហា​កើតឡើង​ពាក់ព័ន្ធ​ទៅ​នឹង​ការលក់​កោ​ភ្ញៀវ​ទេសចរ​ហើយ​អនាម័យ​ បរិស្ថាន​ នៅតែមាន​សភាព​ស្មោកគ្រោក​នោះ ។ លោក ឡាយ វណ្ណៈ បានធ្វើការ​ព្រមាន​យ៉ាង​ដូច្នេះ កាលពី​ថ្ងៃទី​២៩ ខែឧសភា ម្សិល​ម៉ិ​ញ​ ក្នុង ពេល​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ចុះទៅ​ប្រជុំ​ជាមួយ​ប្រជា​សហគមន៍​មណ្ឌល​ទេសចរ​ណ៍​ទន្លេបាទី ​ដើម្បី​ធ្វើ​យ៉ាងណា​ពង្រឹង​ប្រសិទ្ធភាព​ការគ្រប់គ្រង​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នេះ ​អោយ​បាន​ល្អ​ប្រសើរ​ ឡើងវិញ​និង​ដើម្បី​ចៀសវាង​នូវ​ការរិះគន់​នានា ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ។លោក​អភិបាលខេត្ត​ បាន​បញ្ជាក់ថា...

​ភ្នំពេញ ៖ ​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ទៀត ​ប្រកាស​ថា​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ចំពោះ​បណ្ដា​អង្គការ​សមាគម​ណា​ដែល​ហ៊ាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា ​នឹង​ផ្ដល់​អត្រា​ការប្រាក់​លើ​ប្រាក់​បញ្ញើ​ក្នុង​រង្វង់​១០% ផ្ទុយ​ពី​លក្ខន្តិកៈ ​និង​សកម្មភាព​របស់​អង្គការ​សមាគម ​ខណៈ​បណ្ដា​ធនាគារ​ពាណិជ្ជកម្ម ​គ្មាន​លទ្ធផល​ភាព​ផ្ដល់​ការប្រាក់​ក្នុង​កម្រិត​នេះ​នោះ​ទេ​។​ ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ ស្ដីពី​ការ​ធ្វើ​ប្រតិបត្តិការ​គ្មាន​ការអនុញ្ញាត​ ក្នុង​វិស័យ​មូលបត្រ ​និង​ការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល នា​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​ឧសភា ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ឯកឧត្ដម ងី ច័​ន្ទ្រ​ផល​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ថ្លែង​ថា ​ការសន្យា​ធានា​ផ្ដល់​ការប្រាក់​ក្នុង​រង្វង់​១០%​របស់​អង្គការ​សមាគម និង​បណ្ដា​ក្រុមហ៊ុន​មួយ​ចំនួន​នោះ ​គឺជា​ការសន្យា​ឆបោក និង​មាន​ភាព​រងគ្រោះ​ធ្ងន់ធ្ងរ​ទៅលើ​ប្រជាពលរដ្ឋ ខណៈ​ប្រជាពលរដ្ឋ​ជាច្រើន​មិនបាន​ស្រាវជ្រាវ​ឲ្យ​បាន​យល់ដឹង​ច្បាស់​ពី​បញ្ហា​នេះ​។​ ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោកជំទាវ ងួន សុខា ថ្លែង​ថា​បច្ចុប្បន្ន​នៅ​តាម​បណ្ដា​ធនាគារ​ពាណិជ្ជ​កម្ម​នានា...

សៀមរាប ៖ នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ជូនដល់បុគ្គលិក គ្រឹះស្ថានអង្គរ នាល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ  ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានថ្លែងប្រាប់ ទៅកាន់សិក្ខាកាម ចំនួន ១៩៨នាក់ ថា បុគ្គលិកគ្រឹះស្ថានអង្គរ នឹងត្រូវបញ្ចូលជាបុគ្គលិកពេញសិទ្ធិរបស់រដ្ឋ នាពេលខាងមុខនេះ។ ឯកឧត្តម សៀង ណាំ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចជូនបុគ្គលិកគ្រឹះស្ថានអង្គរនៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៦ថា បុគ្គលិកគ្រឹះស្ថានអង្គរទាំងអស់ដែល ជាអតីតបុគ្គលិករបស់ក្រុមហ៊ុនសុខា-អង្គរ ដែលបំរើការងារ លក់ ប័ណ្ណ និងត្រួតពិនិត្យប័ណ្ណ ចូលទស្សនាអង្គរ តាំងពីឆ្នាំ១៩៩៩...

ពោធិ៍សាត់ ​៖​ ផ្លូវ​យុត្តិសាស្ត្រ​លេខ​៤៨​ចាស់ ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​ត​ភ្ជាប់​ពី​ខេត្ត​ពោធិ៍សាត់​ ទៅ​ខេត្ត​កោះកុង ​ត្រូវ​បាន​កាត់ផ្ដាច់​ចរាចរណ៍​ទៅ​មក​​ ​កាលពី​វេលា​​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​អូតាលាស់ ស្ថិត​​ក្នុង​ភូមិ​ឆាយ​លូក ​ឃុំ​អូ​សោម ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​ ដោយសារ​តែ​អំណាច​នៃ​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង​ ធ្វើ​ឲ្យ​ថ្មភ្នំ​ធ្លាក់​​ បែក​ផ្កាភ្លើង​ឆេះ​ព្រៃ ​រាល​ទៅ​ឆេះ​ស្ពាន​អស់​មួយ​ខ្សែ​ទាំងស្រុង។ លោក​សេង សុភា​ណា អភិបាល​ស្រុក​វាលវែង ​បាន​ឲ្យ​ដឹងថា​​  មុន​ពេល​កើតហេតុ​នោះ​ គឺ​ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល ​ឆាបឆេះ​តំបន់​ជួ​រភ្នំក្រវាញ​នេះ​ ស្ទើរ​គ្រប់កន្លែង​ មិន​ថា​ ទីតាំង​ណា​ទេ​ ពោល​គឺ​នៅ​រដូវប្រាំង​ចូល​មក​ដល់​ អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង ​ធ្វើ​ឲ្យ​ផ្ទាំង​ថ្ម​ធំ​ៗ​លើ​កំពូលភ្នំ​ក្ដៅ​ប្រេះ​ធ្លាក់​មក​ជើងភ្នំ​ បង្ក​​ជា​ផ្កាភ្លើង​ឆាបឆេះ​ព្រៃ​តែម្ដង។ លោក​ បន្ត​ថា ដោយឡែក​ភូមិសាស្ត្រ​ចំណុច​ខាង​លើ​នោះ​គឺ​នៅ​លើ​ផ្លូវ​យុត្តិសាស្ត្រ​ផ្លូវ​ លេខ​៤៨​ចាស់​...

ព្រៃវែង ​៖​ ឃាតកម្ម​ដ៏​សាហាវ​ មួយ​បាន​កើត​ឡើង​ ​ដោយ​​សិស្ស​​​​ថ្នាក់​ទី​១១ ​នៃ​វិទ្យាល័យ​ព្រៃ​ពោន ​​​​​ម្នាក់​បាន​យក​ កាប៊ីន​កាំភ្លើង ចាក់​យុវ​សិស្ស​ម្នាក់ទៀត​បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត​ក្រោយពេល​បញ្ជូន ​ដល់​មន្ទីរ​ពេទ្យ។ ឃាតកម្ម ​​ដ៏​សាហាវ​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៥៥​នាទីព្រឹក ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ​ឆ្នាំ​២០១៦ ​នៅ​ត្រង់​ចំណុច​ខាង​កើត​វិទ្យាល័យ​ព្រៃ​ពោន ​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ពោន ​ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង។ សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ​ជន​ដៃ​ដល់​​​​​ឈ្មោះ​លី សុធីរៈ ​ភេទ​ប្រុស អាយុ១៧ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រៃពោន​ថ្នាក់​ទី​(១១D)​ រស់នៅ​ភូមិ​ឃុំ​ខាង​លើ​ បាន​យក​កាប៊ីន​កាំភ្លើង​ចាក់​ទៅ​លើ​យុវ​សិស្ស​ម្នាក់ទៀត​ ដែល​មាន​ឈ្មោះ​ជុំ រី​ឆាត​ អាយុ​១៩ឆ្នាំ​ ជា​សិស្ស​នៃ​វិទ្យាល័យ​ព្រៃពោន​ដូចគ្នា​ ​ត្រូវ​ផ្នែក​ខាងក្រោយ​ខ្នង​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​ និង​បាន​ស្លាប់​បាត់​បង់ជីវិត​ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ។...

ភ្នំពេញ ៖ ​ពិធីករ​ទូរទស្សន៍​ហង្ស មាស​ លោក សាន់​ ពិសាល បាន​ដាក់​ពាក្យ​បណ្តឹង​ចោទប្រកាន់ ​នារី​ម្នាក់​ ដែល​ធ្លាប់​រស់នៅ​ជាមួយគ្នា​ជាង​៦​ ខែ​ឆ្នាំ​ ពីបទ​ បរិហារកេរ្តិ៍ និង គំរាមកំហែង​ទារប្រាក់ ។ រហូត​មក​ទល់​រសៀល​ថ្ងៃទី​២៤ ​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ​ពាក្យ​បណ្តឹង​នេះ ​ពុំទាន់​ចាត់​ទៅ​ឲ្យ​ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រូប​ណា ​ចាត់ការ​នៅឡើយ​ទេ ។ ក្នុង​ពាក្យ​បណ្តឹង ចុះ​ថ្ងៃទី​១៨ ខែ​ កុម្ភៈ ឆ្នាំ​២០១៦ លោក ​សាន់ ពិសាល បាន​បញ្ជាក់ថា ​ខ្លួន​បាន​ស្គាល់​នារី​ម្នាក់​ឈ្មោះ ​សេង...

​ភ្នំពេញ ៖ ​ ករណី​បាញ់​ស្លាប់​៣​នាក់​នៅ​ខណ្ឌចំការមន​ រួមមាន​មេភូមិ​ទី​៤ កូនប្រុស និង ចៅប្រុស នោះ នៅ​ថ្ងៃទី​២១ ​ខែធ្នូ ឆ្នាំ​២០១៥ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ បាន​បញ្ជូន បុរស​ម្នាក់​ជា​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ មក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។ ​ដោយឡែក​ជន​ដៃដល់​ម្នាក់ទៀត​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ប៉ុន្តែ​ក្រោយ​ការសាកសួរ លោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ សម្រេច​ដោះលែង​បុរស​ឈ្មោះ កែវ សុវណ្ណារ៉ា​ អាយុ​៣៤​ឆ្នាំ ឱ្យ​មាន​សេរីភាព​ឡើងវិញ ។​ ពាក់ព័ន្ធ​ករណីនេះ ​ពុំ​អាច​ទំនាក់ទំនង​លោក​ព្រះរាជ​អាជ្ញារង ​មាស ច័ន្ទ​ពិ​សិ​ដ្ឋ​ បានទេ​ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល ។ ហេតុការណ៍​នេះ...