​ព្រះសីហនុ​ ៖ ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជិត​២​ពាន់​ម៉ែត្រ​គ្រោង​រៀបចំ​ស្ថាបនា​ក្នុង​ឆ្នាំ​២០១៦​ដោយ​សាលាក្រុង ព្រះសីហនុ​ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅក្នុង​ភូមិ​ថ្មី​សង្កាត់​លេខ​៣​។​ ​នៅក្នុង​ការ​ចុះ​ត្រួតពិនិត្យ ​គម្រោង​ផ្លូវ​ដែល​ត្រូវ​សាងសង់​នេះ​ លោក​ អ៊ី ​សុខ​ឡេង​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹង​ថា​គម្រោង​សាងសង់​ដែល​គ្រោង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៦​នេះ​នឹង​ចាប់ពី​ចំណុច​រង្វង់​មូល​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ជាប់​រ៉ា​(​ចំណត​រថភ្លើង​) កាត់​ភូមិ​ថ្មី ត​ភ្ជាប់​ផ្លូវ​ទំនប់រលក​ទៅ​ស្រុក​ស្ទឹងហាវ ដោយ​គ្រោង​ស្ថាបនា​ទទឹង​៨​ម៉ែត្រ និង​បណ្តោយ​ជិត​២​ពាន់​ម៉ែត្រ​។​ ​លោក បាន​បន្ត​ថា​សម្រាប់​ជំ​ហ៊ាន​ដំបូង លោក​នឹង​ស្នើ​សុំ​ទៅ​សាលា​ខេត្ត​ រួម​ជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​សាធារណៈ​ការ​​និង​ដឹក​ជញ្ជួន​ខេត្ត​ព្រះសីហនុ ​ចុះ​ជួយ​ឈូស​ពង្រាប​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ជ​បណ្ដោះអាសន្ន​សិន​មុននឹង​គម្រោង​ផ្លូវ​នេះ​ត្រូវ​បាន​ស្ថាបនា​។​ ​នៅពេល​ចាប់ផ្ដើម​ឈូស​ឆាយ ​លោក​អភិបាលក្រុង ​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី​ថា សូម​បងប្អូន​ជួយ​សហការ​ជាមួយ​អាជ្ញាធរ ក្រុមការងារ​ខេត្ត​ចុះ​មក​ធ្វើការ​ឈូស​ឆាយ​ជួសជុល​ផ្លូវ​ជូន​បងប្អូន​ប្រើប្រាស់ ហើយ​សូម​បង​បង្អូន​ជួយ​ថែរក្សា​ផ្លូវ​ដែល​ឈូស​ឆាយ​រួច ដើម្បី​ផលប្រយោជន៍​រួម​ទាំងអស់គ្នា ដូចជា​ជួយ​កាយ​ដី ឲ្យ​ទឹក​ហូរ​ចេញពី​ផ្លូវ​កុំ​ឲ្យ​ទឹក​ដក់​លើ​ផ្លូវ​នាំ​ឲ្យ​ខូច​ជាដើម​។​​​ ​លោកស្រី សែម​ ប៊ុន​ធឿន តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​នូវ​សេចក្ដីត្រេកអរ​ចំពោះ​ការ​យក​ចិត្ដ​ទុកដាក់​ពី​អាជ្ញាធរ​ខេត្ត...

ភ្នំពេញ​៖ យុវជន​ម្នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌ​ទួលគោក បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​សាកសួរ​ករណី​គាស់​​លួច​ទូរស័ព្ទដៃ​ជាង​១០០​គ្រឿង​។ រហូត​មកទល់​ពេលនេះ តុលាការ​ពុំទាន់​មាន​ចំណាត់ការ​យ៉ាងណា​នៅឡើយ​ទេ ពោល គឺ​យុវជន​រូប​នេះ កំពុង​ស្ថិត​ក្រោម​ការ​សាកសួ​រ​របស់លោក​ព្រះរាជអាជ្ញារង ចែ សុង ។​ ​យុវជន​រូប​នេះ​ឈ្មោះ ម៉េង លី អាយុ ២១​ឆ្នាំ មុខរបរ​រៀន​ជួសជុល​ទូរស័ព្ទ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹក ល្អក់​ទី​៣ ខណ្ឌទួលគោក ត្រូវបាន​នគរបាល​ខ​ណ្ឌ​ទួលគោក ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​ពាក្យ​បណ្តឹង​របស់​ជនរ​ង​រងគ្រោះ។​ ​ជនរងគ្រោះ​ឈ្មោះ ឃុ​ត សុខ​កេង អាយុ...

​ ឧត្តរមានជ័យ ​៖ មនុស្ស​ប្រុស​២​នាក់ ​បាន​រង​របួស​ធ្ងន់​ និង​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ​កាលពី​វេលា​ម៉ោង​៣​ និង​៣៩​នាទី​ថ្ងៃទី​២៧ ​ខែធ្នូ ឆ្នាំ​២០១៥នៅ​ចំណុច​មុខ​វរៈ​៦២ ស្ថិតនៅ​ក្នុង​ភូមិ​ថ្នាល់​កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ​។ នគរបាល​ចរាចរណ៍​ បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នោះ​រួមមាន​១/​ឈ្មោះ ភាព ភី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នាល់​កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ជា​ទាហាន​លេខ​៦ ម្ចាស់​ម៉ូតូ​វេ​វ របួសធ្ងន់​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ​ខេត្តសៀមរាប ២​ឈ្មោះ​ឡំ រ៉ា​ន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ស្រុក​អង្គ​ជុំ ខេត្តសៀមរាប រង​របួស​បាក់​ជើង​ស្តាំ​ត្រូវជា​ម្ចាស់​ម៉ូតូ​វីវ៉ា បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។ ​រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​យើង​យក​មក​...

បន្ទាយមានជ័យ ៖ ទោះបីជាការបង្ក្រាបបទល្មើសគ្រឿងញៀន មានសកម្មភាពពុះកញ្ជ្រោល យ៉ាងណាក៏ដោយ តែបទល្មើសគ្រឿងញៀននៅតែបន្តកើតមាន លោកស្នងការខេត្តបន្ទាយមានជ័យ បានអះអាងថា នៅតែបន្តចាត់វិធានការក្តៅលើការបង្ក្រាបនេះដដែល ។ ជាមួយ និងការលើកឡើងខាងលើលោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានក្រើនរំលឹកដល់បណ្តានគរបាលគ្រប់ស្រុកក្រុង ធ្វើយ៉ាងណាបន្តយុទ្ធនាការ បង្ក្រាបបទល្មើសគ្រឿងញៀន អោយខានតែបាន ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ ព្រោះ ការបង្ក្រាបបទល្មើសគ្រឿងញៀន អាចកាត់បន្ថយបទល្មើសជាច្រើនដូចជា ចោរលួច ឆក់ ប្លន់ជាដើម ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ  ថ្លែងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអាគាអធិការនគរបាលក្រុងប៉ោយប៉ែតថ្មី កាលពីថ្ងៃទី១១ មិថុនា ២០១៦...

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សភាស៊ើបសួរសាលាឧទ្ធរណ៍ និង តុលាការកំពូល សម្រេចរក្សាទុកលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារដដែល ដើម្បីឲ្យតុលាការបន្តនីតិវិធី ។ សំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់លោក អ៊ុំ សំអាន ត្រូវបានតុលាការបដិសេធជាបន្តបន្ទាប់ ខណៈលោក អ៊ុំ សំអាន ត្រូវបានចោទប្រកាន់ពីបទល្មើសឧក្រិដ្ឋចំនួនពីរករណី ។ តុលាការកំពូល នៅព្រឹកថ្ងៃទី១៧ ខែសីហា សម្រេចបន្តឃុំខ្លួនលោក អ៊ុំ សំអាន ក្នុងពន្ធនាគារដដែល ដើម្បីទុកលទ្ធភាពឲ្យសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធី កាត់ទោសលោក អ៊ុំ សំអាន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (...

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៩​លើក ក្នុង​នោះ​យប់ ៤​លើក​, បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ (​ប្រុស​) អ្នក​រងរបួស​ធ្ងន់ ១១​នាក់​(​ស្រី ៤​នាក់​), និង​រងរបួស​ស្រាល ៨​នាក់​(​ស្រី ១​នាក់​)​។   នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន១៣​គ្រឿង​, រថយន្ត​ធុន​តូច ៤​គ្រឿង​, និង​រថយន្ត​ធន់​ធំ ១​គ្រឿង។   ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ថា មូល​ហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន...

​ព្រះសីហនុ​ ៖​ បញ្ជូន​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន ​រួម​ជា​មួយ​ប្រមូល​វត្ថុ​តាង ​និង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប​ និង​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ចង្ហោន​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​ខេត្តកំពត កាល​ពី​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥​។​ ​ក្រោយពី​ការសាកសួរ​រួច​កម្លាំង​សមត្ថកិច្ច​ជំនាញ ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿង​ញៀន​នៃ​បញ្ជាការ ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​កសាង​សំណុំរឿង​របស់​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ម៉ោង​១៤និង១៦​នាទី​កាល​ពី​​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៥​។​ ​លោក​ឧត្ដមសេនីយ៍ ហេង ប៊ុន​ទី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ដែល​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​៥​នាក់ ដែល​ត្រូវ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន នៅ​ល្ងាច​កាល​ពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥​នោះ​មាន​-១.​ឈ្មោះ ជូរ​សម្រស់​ភេទ​ប្រុស​២៤​ឆ្នាំ​មុខរបរ​មិន​ពិត​លំនៅ​បច្ចុប្បន្ន​ភូមិ​បឹង​វែង​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​-២.​ឈ្មោះ សុខ​ហាន់​ភេទ​ប្រុស​៣៥​ឆ្នាំ​មុខរបរ​ជួសជុល​ទូរស័ព្ទ​លំនៅ​បច្ចុប្បន្ន​ភូមិ​ច​ង្ហោ​ន​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​ខេត្តកំពត​។​-៣.​ឈ្មោះ កែវ​កក្កដា​ភេទ​ប្រុស​៣៣​ឆ្នាំ​មុខរបរ​ជាង​ផ្សា​ដែក​លំនៅ​បច្ចុប្បន្ន​ភូមិ​ក្ដាត​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​ខេត្តកំពត​។​-៤.​ឈ្មោះ ដួង​បូរី​ភេទ​ប្រុស​៣៤​ឆ្នាំ​មុខរបរ​នេសាទ​លំនៅ​បច្ចុប្បន្ន​ភូមិ​ច​ង្ហោ​ន​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​ខេត្តកំពត​។​-៥.​ឈ្មោះ គ្រី​យ៉ា​ភេទ​ប្រុស​២២​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​លំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​ត្រាវ​ឃុំ​អណ្ដូង​ថ្ម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុ​តាង​រួមមាន -​ម្សៅ​ស​ថ្លា​ចំនួន​០៦​កញ្ចប់ ស្មើនឹង​៦.៨៥​ក្រាម​-​ជញ្ជីង​ថ្លឹង​ចំនួន​០១-​ដប​ជក់​ចំនួន​០១-​ដាវ​សា​ម៉ូ​រៃ​ចំនួន​០១-​ដែក​មុខស្រួច​ចំនួន​០១-​ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង​-​ប្រាក់​រៀល​ចំនួន​៥៥០០០៛-​ម៉ូតូ​ចំនួន​០២​គ្រឿង​។​ ​លោក​ឧត្ដមសេនីយ៍ បាន​បញ្ជាក់​ថា...

​ក្រចេះ៖ ប្រភពពី​ប្រជាពលរដ្ឋ​ស្រុក​ស្នួល ​បាន​អោយដឹងថា​ គ្រាន់តែ​យប់​ម៉ិ​ញ​មាន​រថយន្ត​ដឹកឈើ​ប្រណីត​រាប់​សិប​រថយន្ត​ដែល​គេ​ដឹង​ថា សុទ្ធសឹងតែ​ជា​របស់​ឧកញ៉ា​ល្បី​ខាង​កាប់​បំផ្លាញ​ព្រៃឈើ ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ពី​ទឹកដី​ខេត្ត​មណ្ឌល​គី​រី​ចេញ​តាម​ច្រក​ភ្នំ​ព្រិច​ឆ្លងកាត់​ស្រុក​ស្នួល​ខេត្តក្រចេះ​និង​បន្ត​ឆ្ពោះ​ខេត្ត​ត្បូងឃ្មុំ​ពុំ​មាន​ការ​រំខាន​ពី​សំណាក់​សមត្ថកិច្ច​ណា​ឡើយ​។ ​ប្រភព​បន្ត​រថា ក្នុងចំណោម​រថយន្ត​ដឹកឈើ​ប្រណិត​ជាង​៣០​គ្រឿង មាន​មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ចំណុច​ជើងភ្នំ​ព្រិច​តាំងពី​វេលា​ម៉ោង​១២​យប់​លុះ​ព្រឹក​ឡើង​គេ​ចំណាយ​ពេញ​មួយ​ព្រឹក​ក្នុងការ​ស្ទួ​ច​ទាញ ឈើ​ចេញពី​បាត​អូរ ដើម្បី​សាង​ដាក់​រថយន្ត​ផ្សេង​មួយ​គ្រឿង​ទៀត នៅតែ​ពុំ​មាន​ការ​រំខាន​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឬ​មន្ត្រី​ពាក់​ព​ន្ឋ័​ណា​ឡើយ​។​ ​បើ​តាម​សេចក្តី​រាយការណ៍​ពី​សមត្ថកិច្ច​នៅ​តំបន់​នោះ ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយថ្ងៃៗ ជាពិសេស​ពេលយប់​ម៉ិ​ញ​នេះ មិន​តិចជាង​៣០ ទៅ​៤០​យី​ឌុប​នោះ​ទេ ដែល​ជា​របស់​ឧកញ៉ា​ឧកញ៉ា​ថៃ និង​ឧកញ៉ា សឹង សំអុល ត្រូវបាន​ដឹក ជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​ចេញ​បន្ត​កន្ទុយ​គ្នា​ដោយ​គេ​មិន​ដឹងថា ​រថយន្ត​ទាំងនោះ​ច្បាប់​ដឹក​ជញ្ជូន​ប៉ុន្មាន​គ្រឿង​បានជា​មន្ត្រី​ជំនាញ​ធ្វើ​មិនដឹង​បែបនេះ​។​ ​ទាក់ទិន​បញ្ហា​នេះ​បណ្ដាញ​ភ្នាក់​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការ​បញ្ជាក់​ពី​លោក​ឧកញ៉ា​ទាំងពីរ​បានទេ កាលពី​រសៀល​ថ្ងៃទី​២៣​នេះ​។​ ​លោក គង់ សុផល នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម បាន​អោយដឹងថា លោក​មិន​បានដឹង​ទេ​ចំពោះ​រថយន្ត​ក្រឡាប់​ធ្លាក់​ជើងភ្នំ​នោះ លោ​កថា​យប់​ម៉ិ​ញ​រថយន្ត​ដឹក​ចេញ​តាម​ច្រក​ខាងលើ​ជាង​១០​គ្រឿង​មានច្បាប់ ប៉ុន្តែ​រកា​ដឹក​ចេញពី​ក្រុមហ៊ុន​ណា ជា​របស់​អ្នកណា​លោក​មិនដឹង​ទេ ព្រោះ​គេ​មិន​អោយ​ច្បាប់​នោះ​មើល​ផង​។​ ​ទោះជា​យ៉ាងណាក៏ដោយ...

ភ្នំពេញ ៖ តុលាការកំពូល កាត់ទោសលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី គឺជារឿងរ៉ាវសំខាន់ក្នុងស្ថាប័នតុលាការប្រចាំសប្ដាហ៍នេះ ។ ក្រៅពីនេះនៅមានរឿងរ៉ាវជាច្រើនទៀត ដូចជា តុលាការសម្រេចឃុំខ្លួនអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ប៊ុណ្ណា រៀល ធីគ្រុប ពីបទចេញសែកស្អុយជាង៤០ម៉ឺនដុល្លារ ជាដើម ។ ខាងក្រោមនេះគឺជារឿងរ៉ាវសំខាន់ប្រចាំសប្ដាហ៍ ៖ ទី១ ៖ តំណាងមហាអយ្យការអមតុលាការកំពូល ស្នើឲ្យតុលាការកំពូលបន្តឃុំខ្លួនលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ក្នុងពន្ធនាគារដដែលដោយយល់ថា ការរក្សាទុកលោក ហុង សុខហួរ ក្នុងពន្ធនាគារ នឹងមិនធ្វើឲ្យមានចលាចលក្នុងសង្គម...

ព័ត៌មានថ្មីៗ