ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បណ្ដាទូរ ATM នៅតាមទីសាធារណៈទាំងអស់របស់ ធនាគារឯកជន អាចនឹងលុបបំបាត់ចោលទាំងស្រុងដើម្បីធានាសុវត្ថិភាព និងសន្តិសុខដល់សង្គម។ ឯកឧត្ដម ប៉ា សុជាតិវង្ស បានបញ្ជាក់ ទៅកាន់មន្ត្រីក្រោមឱវាទ កម្លាំងប្រដាប់អាវុធទាំង២ភេទ មន្ទីរពាក់ព័ន្ធនិង ស្ថាប័នតុលាការដូចនេះ ក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ប្រចាំខែ មីនា ។ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះដែរ ឯកឧត្ដម ប៉ា សុជាតិវង្ស បានបញ្ជាក់ដែរថា ដើម្បីអនុវត្តឲ្យបាននូវគោលនយោបាយទាំង៩ចំណុចរបស់ភូមិ សង្កាត់ មានសុវត្ថិ ដែលបានដាក់ចេញដោយរដ្ឋាភិបាលនោះ រដ្ឋបាលរាជធានីភ្នំពេញយល់ឃើញថា ទូរ ATM ដែលដាក់តាមទីសាធារណៈ ក្នុងរាជធានីភ្នំពេញទាំងអស់គួរតែលុបបំបាត់ចោលបើមិនមានអ្នកការពារ...

កំពត ៖ ជាការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ មន្ត្រីកាំកុងត្រូល បានបង្កើនការងារត្រួតពិនិត្យគុណភាពទំនិញនាំចូលពីក្រៅប្រទេសតាមច្រកទ្វារអន្តរជាតិនានា ដើម្បីធានាថា ទំនិញ នាំចូលទាំងនោះគឺមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។ មន្ត្រីកាំកុងត្រូលខេត្តកំពត បានចុះត្រួតពិនិត្យគុណភាពទំនិញមួយចំនួនដែលបាននាំចូលតាមច្រកទ្វារ អន្តរជាតិព្រែកចាក ក្នុងគោលបំណង ដើម្បីពង្រឹងការអនុវត្តន៍ នៃការគ្រប់គ្រងអំពីគុណភាព សុវត្ថិភាពចំណីអាហារ និងផលិតផលទំនិញទាំងឡាយ សំដៅរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋឲ្យ បានកាន់តែប្រសើរឡើង។ ការត្រូតពិនិត្យនេះ បានធ្វើឡើងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា នេះ តាមគោលការណ៍នៃការអនុវត្តន៍ការគ្រប់គ្រងហានិភ័យ និងកិច្ចការសម្រួលពាណិជ្ជកម្ម ។ មន្ត្រីជំនាញកាំកុងត្រូល បានឲ្យដឹងថា មុខទំនិញមួយចំនួន ត្រូវបានកំណត់ ហានិភ័យរបស់វា ហើយ ផលិតផលម្ហូបអាហារដែលមានហានិភ័យខ្ពស់ ត្រូវបានត្រួតពិនិត្យផ្នែករូបវន្តយ៉ាងហ្មត់ចត់ និងមានការធ្វើតេស្តបឋម ដើម្បីស្វែងរកសារធាតុគីមីខុសច្បាប់ ក្នុងនោះ មានផលិតផលបន្លែ...

ភ្នំពេញ ៖ រហូតមកទល់ពេលនេះ ក្រុមអធិការកិច្ចនៃក្រសួងយុត្តិធម៌ ពុំទាន់ចេញលទ្ធផល ករណី លោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានយកកាំភ្លើងភ្ជង់ក្បាល និងពោះ លើក្រឡាបញ្ជីជាជនពិការ ហើយយកគ្រាប់កាំភ្លើងដាក់ចូលកែវស្រា បង្ខំឲ្យផឹក ថែមទាំងគ្រវែងឈើច្រត់នៅឡើយទេ ។ មន្ត្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា ការស៊ើបអង្កេតនៅតែបន្ត ហើយលទ្ធផល នឹងត្រូវ បង្ហាញជាសាធារណៈ ។ ជំហររបស់ក្រុមអធិការកិច្ចក្រសួងយុត្តិធម៌បែបនេះ គឺ ធ្វើឡើងបន្ទាប់ពីលោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្តីថ្លែងការណ៍សុំទោស លោកក្រឡាបញ្ជីជាសាធារណៈ ។ លោក ជិន ម៉ាលីន...

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាង៥០គ្រួសារ នៅក្នុងភូមិស្រងាំទេ ឃុំប្រស្នឹប ស្រុករលា ប្អៀរ នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ បានលើគ្នាមកតវ៉ានៅចំណុចទីតាំងបូមខ្សាច់មួយកន្លែង នៅក្នុងភូមិស្រងាំទេរ ដើម្បីសុំអោយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញជួយបិទ អាជីវកម្មបូមខ្សាច់មួយនេះ ព្រោះតែកន្លងមកអាជីវកម្មនេះ បានដឹកខ្សាច់ធ្វើអោយផ្លូវលំជាច្រើនកន្លែងនៅក្នុងមូលដ្ឋានរងការខូចខាត។ លោក ប៉ិច សុផា តំណាងប្រជាពលរដ្ឋនៅក្នុងភូមិស្រងាំទេរ បានអោយដឹងថា អាជីវ កម្មបូមខ្សាច់នេះ ជារបស់ជនជាតិវៀតណាមម្នាក់ឈ្មោះ ទ្រី នៅផ្សារក្រោម ក្រុងកំពង់ឆ្នាំង គេបានធ្វើសកម្មភាពបូមខ្សាច់នៅចំណុចនេះជិតមួយឆ្នាំមកហើយ និងលោកមិនបានដឹងថា គេមានច្បាប់ ឫ អត់ច្បាប់នោះទេ។ ប៉ុន្តែកន្លងមកជិតមួយឆ្នាំនេះ រថយន្តដឹកខ្សាច់នេះបានធ្វើអោយផ្លូវលំនៅក្នុងភូមិជាច្រើនកន្លែងបានរងការខូចខាត ...

ក្រចេះ ៖ មន្ត្រីជំនាញជលផលខេត្តក្រចេះ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស កាលពីចុងសប្តាហ៍កន្លងមកនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រើប្រាស់ឧបករណ៍ឆក់ក្នុងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ។ មន្ត្រីជំនាញជលផលខេត្តក្រចេះ នៅថ្ងៃទី២០ ខែមីនា នេះ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី១៨ ខែមីនា ចុងសប្តាហ៍កន្លងមកនេះ ក្នុងពេលប្រព្រឹត្តអំពើនេសាទខុសច្បាប់ ដោយប្រើឧបករណ៍ឆក់ក្នុងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ ឋិតក្នុងចំណុចភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ។ លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេ បានឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ ដែលសមត្ថកិច្ចចម្រុះ ឃាត់ចាប់បាន គឺមានឈ្មោះ ភួង ណាន...

ស្វាយរៀង ៖ សំរាមជាច្រើនតោន នៅថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០១៧ ត្រូវបានដុតបំផ្លាញចោល ដើម្បី ទប់ស្កាត់ការសាយភាយក្លិនល្អ និងបង្កមេរោគ ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋរស់ក្នុងភូមិចុងព្រែក លោក អ៊ុំ ណាក់ បានទទួលស្គាល់ថា សំរាមនេះ មានជះក្លិនខ្លះដែរ នៅរដូវប្រាំង តែនៅរដូវវស្សា មានភ្លៀងបង្អុរ ដូចជា មិនមានក្លិនគួរចាប់ឲ្យអារម្មណ៍នោះទេ ដោយក្រុមហ៊ុនឈូសដីលប់ និង បាចកំបោរ។ ដោយឡែក ប្រធានក្រុមហ៊ុន សុភីសម្បត្តិពាណិជ្ជ ដែលដេញថ្លៃប្រមូលសំរាមបាន លោកស្រី យោគ សានីន បានប្រាប់...

កណ្ដាល ៖ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ទើបចូលកាន់តំណែង ប្ដេជ្ញាសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជាប្រយោជន៍ច្បាប់ ប្រយោជន៍រដ្ឋ និង ប្រយោជន៍សង្គម ។ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក លាវ ស្រេង ព្រះរាជអាជ្ញាតុលាការខេត្តកណ្ដាល ទើបចូលកាន់តំណែង នាពេលនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នាសាលប្រជុំសាលាខេត្តកណ្ដាល ។ លោក លាវ ស្រេង ថ្លែងថា ផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺ ជាផ្នែកមួយនៃអភិបាលកិច្ចល្អ ដែលជាបុរេលក្ខណៈសំខាន់បំផុត ដើម្បីធានាឲ្យមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាពសមធម៌ និង យុត្តិធម៌សង្គម...

រតនគិរី ៖ មានបញ្ហាកើតឡើងមានម្តងទៀតហើយ! អ្នកទោសជាប់ពន្ធនាគារ ភ្នំស្វាយ ២នាក់ បានហែកគុករត់ចេញដោយសុវត្ថិភាព កាលពីវេលាម៉ោងប្រមាណ៣ និង០០នាទី រសៀល ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ ម្សិលមិញ នេះ។ យោងតាមរបាយការណ៍ពីមន្ត្រីពន្ធធានាគារខេត្ត បានឲ្យដឹងថា បានជូនដំណឹងដល់ អធិការក្រុងស្រុក និង ការិយាល័យជំនាញ ថា មានអ្នក ទោសហែក គុករត់ចេញចំនួន២ នាក់ទី១- ឈ្មោះ រាជ សុភ័ក្រ ពាក់ព័ន្ធករណី លួច និងទី២- ឈ្មោះ...

បន្ទាយមានជ័យ ៖ នៅមិនទាន់មានដំណោះស្រាយណាមួយជួនប្រជាពលរដ្ឋនៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ដែលមន្ត្រីនគរបាលព្រំដែនច្រក៤២ម្នាក់ បានរំលោភលើទំនុកចិត្តខ្ចីលុយ ដោយមានកិច្ចសន្យាប្រព្រឹត្តិ នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ កន្លងទៅ មិនព្រមសង។ ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានដំណោះស្រាយ ក្រោយពីបានប្តឹងទៅស្នងការ និងតុលាការលោកស្រី ម៉ាន ម៉ៅ បានឲ្យដឹងថា ពួកគាត់គឺជាជាពលរដ្ឋរស់នៅភូមិត្រកៀតឃុំមុខប៉ែន ស្រុកពួក មានគ្នា១០នាក់ បានទៅដាក់ពាក្យប្តឹងឈ្មោះ កាន់ គឿន និងប្រពន្ធ ឈ្មោះមឿង មានសួរ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទៅតុលាការខេត្ត...

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការរឿងក្ដីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ករណីចោទថា រាជរដ្ឋាភិបាលកម្ពុជា នៅពីក្រោយខ្នង នៃអំពើឃាតកម្មលើលោកបណ្ឌិតកែម ឡី ។ ឯកសារតុលាការ បង្ហាញថា សវនាការនេះ នឹងធ្វើ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នាសាលសវនាការទី១ ដោយមានលោក អ៊ី ថាវរៈ ជាចៅក្រមជំនុំជម្រះ និង លោក លី សុផាណា ជាតំណាងអយ្យការ ។ លោក សម រង្ស៊ី ជាប់ចោទពីបទ "...