តាកែវ ៖ ​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ស្នើ​ឲ្យ​អធិការនគរបាល​គ្រប់​ស្រុក​ក្រុង​ទាំងអស់​ត្រូវតែ​រៀបចំ​ផែនការ ​យុទ្ធសាស្ត្រ​ឲ្យ​បាន​ហ្មត់ចត់ ​ដើម្បី​បង្ក្រាប ​នូវ​រាល់​បទល្មើស​ដែល​កើត​មានឡើង នៅ​តាម​មូលដ្ឋាន​របស់ខ្លួន ​ឲ្យ​មាន​ប្រសិទ្ធភាព ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ភូមិ​ឃុំ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ ​ឧ​ត្ត​ម​សេនីយ៍ សុខ សំណាង ស្នងការ​នគ​របាល​ខេត្តតាកែវ ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​របស់​អគ្គ ស្នងការ​នគរបាលជាតិ ​និង​បូកសរុប​សភាពការណ៍​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់ សង្គម​ប្រចាំខែ កាលពី​ម្សិល​ម៉ិ​ញ ​បាន​ឲ្យ​ដឹងថា​ រយៈពេល​៦​ខែ​ដើម​ឆ្នាំនេះ ​បទល្មើស​ឧក្រិដ្ឋ​នៅក្នុង​ខេត្ត​មាន ​ការថយចុះ ​តែ​ចំពោះ​បទល្មើស​ចោ​លួច​ ចោ​ឆក់​ មានការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដូច្នេះ​ដើម្បី​រក្សា​ឲ្យ​បាន ​នូវ​ភូមិ​ឃុំ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ អធិការ​គ្រប់​ស្រុក​ក្រុង​ ត្រូវតែ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឲ្យ​បាន​ហ្មត់ចត់​ ដើម្បី​បង្ក្រាប ​នូវ​រាល់​បទល្មើស​ដែល​កើតមានឡើង​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​។ លោក​ឧ​ត្ត​ម​សេនីយ៍​ បាន​ឲ្យ​ដឹងថា ករណី​ក្រុម​ចោ​លូច​ចោ​ឆក់ ​នៅក្នុង​ខេត្តតាកែវ...

កំពង់ធំ ​៖ តំណាង​ស្ថាប័ន​អយ្យកា អម​សាលាដំបូង​ខេត្តកំពង់ធំ ​លោក​ព្រះរាជអាជ្ញា អ៊ិត សុធា ​កាល​ពី​ព្រឹក​ថ្ងៃទី​១២ ​ខែកញ្ញា ឆ្នាំ​២០១៧ ​នៅ​សាលាដំបូង​ខេត្តកំពង់ធំ ​បាន​ប្រគល់​សត្វព្រៃ ​ឲ្យ​ក្រុម​សមត្ថកិច្ច​អន្តរាគមន៍​បង្ក្រាប​សត្វ​ព្រៃ ​នៃ​រដ្ឋបាល​ព្រៃឈើ ​និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ​ដើម្បី​អនុវត្ត​នីតិវិធីបន្ត​។ នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ​តេ​ឡេ​ក្រាម ​ផ្ទាល់ខ្លួន​ របស់​លោក​ព្រះរាជអាជ្ញា ​បាន​បន្ត​ឲ្យ​ដឹងថា ​សត្វព្រៃ​ទាំងនេះ​ មានការ​បង្ក្រាប​ពី​កងរាជអាវុធហត្ថ​ស្នាក់ការ ​ការពារ​សន្តិសុខ​៦០១​ កាលពី​យប់ ថ្ងៃទី​១១ ​ខែកញ្ញា​ នេះ ​ដោយ​មានការ​សម្រប​ សម្រួល ​ពី​ស្ថាប័ន​អយ្យកា​ ក្នុង​នោះ ​មាន​សត្វ​ប្រវឹក​ ១៥០​ក្បាល ​,​សត្វ...

មណ្ឌលគិរី​ ៖ ទោះបី​ខេត្តមណ្ឌលគិរី​ កាល​ពីដើមឆ្នាំ​២០១៧ មានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដ៏​កក្រើក​នៅ​តំបន់​អូរ​ហ៊ុ​ច ​ដែល​បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​នៅតាម​បន្ទាត់​ព្រំដែន​ខ្លាច​ញញើត​អំពី​ការ​ធ្វើ​ជំនួញ​ឈើ​ឆ្លងដែន​នោះ ​ប៉ុន្តែ​សមត្ថកិច្ច​២​រូប​ ដែល មាន​តួនាទី​ការពារ​នៅ​ប៉ុស្តិ៍​របៀង​ការពារ​ព្រំដែន​ក្បាលដំរី​ ក្នុងស្រុក​ពេ​ជ្រា​ដា​ គឺ​នៅតែ​មិន​ក្រែង​រ អារ​ជាមួយ​ចំណាត់​ ការ​របស់​គណៈកម្មកា​រ​បង្ក្រាប​និង​ទប់​ស្កាត​បទល្មើស​ព្រៃឈើ​នោះទេ ​ដោយ​ពួកគេ​បាន​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម ​បើក​ឲ្យ​មានការ​កាប់​ឈើ ហ៊ុប ​នៅក្បែរ​ប៉ុស្តិ៍​ក្បាលដំរី ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​គឃ្លើន ។ យោង​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​២​រូប ​បាន​លួច​បង្ហើប ​ឲ្យ​ដឹងថា លោក មុន ភី​នី ​មាន​តួនាទី​ជា​មេ​ប៉ុស្តិ៍​ស្ដីទី​ការពារ ព្រំដែន​ក្បាលដំរី និង​លោក កែវ សុ​ភ័​ក្រ ​មាន​តួនាទី​ជា​មេបញ្ជាការ​កងអនុសេនាតូច​លេខ​១ ​ពួកគេ​បាន​លួច​ឃុបឃិត ​ជាមួយ​ជនជាតិ​វៀតណាម ​បើក​ឲ្យ​មានការ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រក...

មណ្ឌលគិរី ៖ ​បើទោះជា​មានការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ត្រួតពិនិត្យ​ទប់ស្កាត់​ចំពោះ​ទំនិញ​ខូច​គុណភាព​យ៉ាងណាក៏ដោយ​ពី​សំណាក់ ​មន្ត្រី​កាំកុងត្រូល ​ដើម្បី​ធានា​សុខុមាលភាព​ប្រជាពលរដ្ឋ​នោះ​ ក៏​ទំនិញ​ខូចគុណភាព​មួយ​ចំនួន​នៅតែ​ត្រូវ​បាន​គេ​លូច​នាំចូល ​មក​លក់​ចែកចាយ​នៅ​តាម​ទីផ្សារ​នានា ​ក្នុងប្រទេស​កម្ពុជា ​ពិសេស​ទីផ្សារ​តំបន់​ជនបទ ​ដែល​ប្រជាពលរដ្ឋ​មិនសូវ​មានការ យល់ដឹង​អំពី​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​នេះ​។ មន្ត្រី​សាខា​កាំកុងត្រូល​ ខេត្តមណ្ឌលគិរី ​កាលពី​ចុង​សប្តាហ៍​មុននេះ បាន​រកឃើញ ​និង​រឹបអូស​ទំនិញ​ខូចគុណភាព ​ជាង​១០០​គីឡូក្រាម ​យក​ទៅ​ដុត​កម្ទេចចោល ​ដែលជា​ទំនិញ​របស់​អាជីវករ​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ហើយ​ការស្វែងរក​ចំណីអាហារ ​និង​ទំនិញ​ខូចគុណភាព​លើ​ទីផ្សារ និង​តាម​ហាង​លក់ទំនិញ​ខាង​លើនេះ ​គឺធ្វើឡើង​ដោយ មានការ​សហការ​គ្នារ​វាង​មន្ត្រី​កាំកុង​ត្រូល​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​។ លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី​ បាន​ឲ្យ​ដឹងថា​ ក្នុង​ប្រតិបត្តិការ​នេះ គឺ​មន្ត្រី​ជំនាញ បាន​ធ្វើ​តេស្ត​លើ​ទំនិញ​បន្លែ និង​ចំណីអាហារ​ជាច្រើន​ប្រភេទ ​និង​បាន​រក​ឃើញ​ភេសជ្ជៈ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់...

កំពង់ធំ​ ៖​ រយៈពេល​២​ថ្ងៃ ពីថ្ងៃ​ទី​៨-៩​កញ្ញា ឆ្នាំ​២០១៧ ​សមត្ថកិច្ច​ចំរុះ​ដឹកនាំ ​ដោយ​លោក​នាយរង​ខណ្ឌ ​រដ្ឋបាល​ជលផល ​កំពង់ធំ ជល ថា​ត បាន​បង្ក្រាប​បទល្មើស​ជលផល ​ដោយ​រុះរើ​របាំង​មួយ​ចំនួន និង​ចាក់​លែង​កូន​ត្រី​ទម្ងន់​២០០​គីឡូ ​នៅ​ឃុំ​ពាម​បាង​ ស្រុក​ស្ទោង ​ខេត្តកំពង់ធំ​។ លោក​នាយរង​ខណ្ឌ ជល ថា​ត បាន​ប្រាប់​ឲ្យ​ដឹងថា​ ឧបករណ៍​បទល្មើស​ទាំង​នេះ​ មាន​៖ របាំង​៥​របាំង​សរុប​ប្រវែង​២២៥០​ម៉ែត្រ​,​លូ​សាច់​អួន​ចំនួន​១៤​ឡុ​ក​,​សាច់​អួន​៩​គ្រឿង​, ​បង្គោល​១៦៥០​ដើម​, បង្គោល​ឈ្នក់​៤​ដើម​ និង​ចាក់​លែង​កូន​ត្រី​ទម្ងន់​២០០​គីឡូក្រាម​។ លោក​ ជល ថា​ត ​បាន​បន្ត​ឲ្យ​ដឹងថា ​ធ្វើឡើង​តាម​ការ​ផ្ដល់​ដំណឹង​ពី​សាធារណជន និង​យោង​តាម​បញ្ជា​បេសកកម្ម របស់​លោក ធី​វ វណ្ណ​ធី...

ភ្នំពេញ៖ សម្តេច​តេជោ ​ហ៊ុន ​សែន​ បាន​ប្រកាស​នៅ​រសៀល​ថ្ងៃទី០៩​ ខែ​កញ្ញា ​ឆ្នាំ​២០១៧​នេះ​ថា «ថ្ងៃ​ទន្ទឹង​រង់​ចាំ​បាន​មក​ដល់​ហើយ។​មុន​នេះ​បន្តិច​ចៅ​ប្រុស​ទី​១៩​បាន​សម្រាល​មក​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំមាន​លទ្ធ​ភាព​បង្កើ​តបាន​ក្រុម​បាល់​ទាត់​មួយ​ក្រុម​ដែល​ប្រមូល​ផ្តុំ​ចៅប្រុសៗ​ទាំង​១១​នាក់​និង​បើ​គិត​ទាំង​ចៅ​ប្រុស​មួយ​ទៀត​ដែល​នឹង​សម្រាល​នាខែ​តុលា​២០១​៧ខាង​មុខ​ខ្ញុំ​នឹង​មាន​ចៅប្រុស​១២​នាក់​និង​ចៅស្រី៨​នាក់​សរុប​២០​នាក់​»។ សម្តេចតេ​ជោ ​ហ៊ុន​ សែន​ បាន​បញ្ជាក់ថា «យើង​អាច​មាន​បាល់​ទាត់​បុរស​១ក្រុម​ បាល់​ទះ​បុរស​១​ក្រុម និង​បាល់​ទះ​នារី​១​ក្រុម​។ចៅ​ប្រុសៗ​ត្រូវ​តែចេះ​លេងបាល់​ទាត់​ផង និង​បាល់​ទះ​ផង​ ទើប​យើង​អាច​មាន​ក្រុម​បាល់​ទាត់​ផង​និង​ក្រុម​បាល់​ទះ​ផង​។ ​ចៅទី​១៩​ដែល​ទើបចេញ​ពី​ផ្ទៃម្តាយ​នឹង​ត្រូវ​ដាក់​ឱ្យ​លេង​នូវ​ខ្សែ​បម្រើ​។ខ្ញុំ​នឹង​ក្លាយ​ជា​គ្រូបង្វឹក​ទាំងបាល់​ទាត់​និ​ងបាល់​ទះ​សម្រា​ប់ចៅប្រុស​ៗ​។ចៅប្រុស​ដែល​ទើប​សម្រាល​មកនេះ​ត្រូវ​បាន​ឪពុក​ ម្តាយ​គេ​ដាក់​ឈ្មោះថា​(ឌី សែន​ វិទូ)»៕

កំពង់ធំ​ ៖ ជនសង្ស័យ​៥​នាក់​ ពាក់ព័ន្ធ​នឹង​ករណី​ នាំ​មនុស្ស​ចេញ​ក្រៅ​ប្រទេស​ខុសច្បាប់ ​ត្រូវបាន​សមត្ថកិច្ច​​ក្រសួង​មហាផ្ទៃ និង​ស្នងការដ្ឋាន​ នគរបាល​ខេត្តកំពង់ធំ ​បង្ហាញខ្លួន​ កាលពី​រសៀល​ម៉ោង​២ ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៧ ​នៅ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ​។ ឧត្ដមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋាន ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ​ ​មានប្រសាសន៍ថា​ ជនសង្ស័យ​៥​នាក់​ មានឈ្មោះ ១-​រឹម សិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ ក្រសាំង ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​,២- ឈ្មោះ ជា...

បាត់​ដំបង ៖ ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ ណែនាំ​ដល់​លោក​​ស្នងការ​ថ្មី​ខេត្ត​បាត់ដំបង ​​ត្រូវ​រក្សា​ឲ្យ​បាន​នៅ​សាមគ្គីភាព​ផ្ទៃ​ក្នុង​ និង​គោលការណ៍ ​របស់​រដ្ឋាភិបាល​ដាក់​ជូន។​ នាយ​ឧ​ត្ត​ម​សេនីយ៍ ចាន់ អ៊ា​ន​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ​តំណាង​សម្ដេច​ក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បានថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច ​តែងតាំង​មុខតំណែង​នឹង​បំពាក់​ឋានន្តរសក្ដិ ​ស្នងការ​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង ​នៅ​ព្រឹក​ថ្ងៃទី​៧ ​ខែកញ្ញា ​ឆ្នាំ​ ២០១៧​នេះ ។ នាយ​ឧ​ត្ត​ម​សេនីយ៍ ចាន់ អ៊ាន​ ​ក៏​ណែនាំ​ដល់​​ស្នងការ​បាត់ដំបង​ថ្មី ​ត្រូវ​បន្ត​ដឹកនាំ​នៅ​អ្វី​ ដែល​លោកស្នងការ​ចាស់​ បាន​ដឹកនាំ​កុំ​ពេល​បាន​ចូលកាន់​តំណែង​ថ្មី​ ធ្វើការ​ផ្លាស់ប្ដូរ​នាំ​អោយ​ខុស​ជំនាញ​ព្រោះ​ តាម​លោក​ដឹក​ គណៈស្នងកា​រខេត្តបាត់ដំបង ​​រហូតដល់​អធិការ​សុទ្ធ​តែ​ជា​អ្នកមាន​បទ​ពិសោធន៍​ និង​ជំនាញ​...

ភ្នំពេញ ៖ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ កាលពី​ថ្ងៃទី​៤ ខែកញ្ញា​នេះ ​បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ប្តឹង​កាសែត​បរទេស ​The Cambodia Daily ​ដោយ​ប្តឹង​ផ្ទាល់ ​ចំពោះ​ដឹកនាំ​ថ្នាក់​ នៃ​កាសែត​មួយ​នេះ​ចំនួន​៣ រូប ​មាន ​ម្ចាស់​ស្ថាប័ន​, បណ្ណាធិការ ​និង​ចាងហ្វាង​ការផ្សាយ​កាសែត​ The Cambodia Daily ​ចំពោះ​ការ​គេចវេះ​មិន​បង់ពន្ធ​ជូន​រដ្ឋ ។ ពាក្យ​បណ្តឹង​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​បង្ហាញ​ថា ​ថ្នាក់ដឹកនាំ​នៃ​កាសែត​ The Cambodia Daily (​ខេ​ម​បូ​ឌា​ដេលី​) ​ចំនួន​៣​រូប ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ដាក់ពាក្យ​បណ្តឹង​នោះ​ រួមមាន​ លោក Bernard Krisher (​បឺ​ណាដ...

មណ្ឌលគិរី ៖ យ៉ាងហោចណាស់មានមនុស្សប្រុស-ស្រីជាង១០នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ក្រោយពេល ដែលមនុស្សទាំងនោះត្រូវគេសង្ស័យថា បានរងនូវការពុលអាហារ ដែលបានកើតឡើងកាលពីចុងសប្តាហ៍មុននេះ ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រធានមណ្ឌលសុខភាពស្រែខ្ទុម លោក ប្រាក់ បូណារិទ្ធ បានឲ្យដឹងថា ក្រុមគ្រូពេទ្យរបស់លោកបានយកចិត្តទុក ដាក់ជួយសង្គ្រោះលើអ្នកជំងឺទាំង១៦នាក់ នោះ ដែលក្នុងនោះមានទារកម្នាក់អាយុ០៦ខែ ដែលពុលតាមរយៈការបោះទឹក ដោះម្ដាយ។ បើទោះជានៅទាន់ដឹងច្បាស់ថាជនរងគ្រោះពុលអ្វីឲ្យប្រាកដនោះទេ តែគេសង្ស័យថា ជនរងគ្រោះទាំងនោះ អាចពុលចំណីអាហារ ព្រោះចំណោមជនរងគ្រោះទាំងនោះ មានអ្នកខ្លះបានទិញបន្លែផ្លែឈើដែលគេដឹក លក់តាមម៉ូតូ ហើយក៏មានអាការៈមិនស្រួលខ្លួនតែម្តង។ លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា រហូតដល់ពេលនេះ...