​កំពង់ឆ្នាំង​៖​ ​មាន​ភាព​ចំរូងចំរាស​មួយ​បាន​កើត​ឡើង រវាង​អាជីវករ​លក់ដូរ​ខាងក្រៅ​ផ្សារ​លើ​ប៉ែក​ខាងជើង ជាមួយ​គណៈកម្មការ​វាស់វែង​បែងចែក​ប្លង់​តាម​គំរោង​របស់​អាជ្ញាធរ​ខេត្ត​។ ​ការ​ប្រឈម​មុខ​ដាក់គ្នា​រវាង​អាជីវករ​ខាងក្រៅ​ផ្សារ​លើ​មួយចំនួន​តូច​ជាមួយ​គណៈកម្មការ និង​សមត្ថកិច្ច​ចំរុះ បាន​អូស​បន្លាយ​ពេល​ពេញ​មួយ​ល្ងាច​គឺ​ចាប់តាំងពី​ម៉ោង​ ២ ​រសៀល​រហូតដល់​ម៉ោង​៥ ​និង​ ៣០​នាទី​ល្ងាច ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងជើង​ផ្សារ​លើ​។​ ​ ​ក្រុម​អាជីវករ​មាន​ប្រមាណ​ជាង ​២០​នាក់​ដែល​បាន​នាំ​គ្នា​ស្រែក​តវ៉ា​ថា​​ ពួកគាត់​សុំ​អោយ​គណៈកម្មការ​រៀប​ចំបែង​ចែក​ប្លង់​រាន​លក់ដូរ​ខាងក្រៅ​ផ្សារ​លើ វាស់​ប្រវែង​២​ម៉ែត្រ​គុណ​នឹង​២​ម៉ែត្រ ព្រោះ​បើ​តាម​គំរោង​ប្លង់​បែងចែក​រាន​លក់ដូរ​របស់​គណៈកម្មការ គឺ​មាន​ភាព​តូច​ចង្អៀត ពួកគាត់​មិនអាច​ដាក់​​ឥវ៉ាន់​លក់ដូរ​បានទេ ដូចនេះ​សុំ​អោយ​លោក​អភិបាលខេត្ត​មេត្តា​ជួយ​ដោះស្រាយ​នូវ​បញ្ហា​នេះ​ផង​។​   ​ ​ដោយឡែក​នៅ​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈ​កម្មការ​រៀបចំ​សណ្ដាប់ធ្នាប់​ខេត្ត​បាន​មក​ដល់ ហើយ​បាន​ធ្វើ​​ការ​ពន្យល់​អាជីវករ​អោយ​យល់​ពី​ដំណាក់កាល និង​គំរោង​នៃ​ការរៀបចំ​ផ្សារ​លើ​នេះ​អោយ​មាន​របៀបរៀបរយ​ឡើងវិញ គឺ​មិន​ទុក​អោយ​មាន​ភាព​បាត់បង់​សណ្ដាប់ធ្នាប់ និង​បរិស្ថាន​មិនល្អ​ដូច​មុន​ទៀត​ឡើយ​។   ឯកឧត្តម​បាន​សំណូមពរ​អាជីវក​រដែ​ល​កំពុង​តវ៉ា ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត...

ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី ​បាន​សហការ​ជាមួយ​អង្គការ អន្តោប្រវេសន៍​អន្តរជាតិ​(IOM) អន្តរាគមន៍​ជួយ​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន​ ០២​នាក់ ​មានឈ្មោះ ​ថុល តុលា និង អ៊ុក កុសល ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពី​កោះ​ Ambon ​ខេត្ត​ Maluku ប្រទេស​ឥណ្ឌូណេស៊ី ត្រឡប់​មក​កម្ពុជា​វិញ ។ ​ពលករ​ខ្មែរ​រងគ្រោះ​ទាំង​០២​នាក់ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី​២១ ខែ តុលា ឆ្នាំ ២០១៥ វេលា​ម៉ោង ១០និង​២០ នាទី តាម​ជើង​យន្ត​ហោះ​MH 754 ៕​ ​

ភ្នំពេញ ៖ យុវតី​ខ្មែរ​ចំនួន​០៦​នាក់​ដែល​មាន​អាយុ​ចាប់ពី​១៥-១៧​ឆ្នាំ ​បាន​ចាញ់បោក​មេខ្យល់​ ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ធ្វើការ​ឃាត់ខ្លួន​នៅ​ការដ្ឋាន​សំណង់​ពី​បទ​ចូល​ប្រទេស​ថៃ​ខុសច្បាប់ និង​ធ្វើការ​ក្រោម​អាយុ​អនុញ្ញាត​។​​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើ​ការណែនាំ​ដល់​ស្ថាន​ឯកអគ្គ​- រាជទូត​កម្ពុជា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ ​អោយ​ទំនាក់ទំនង​អន្តរាគមន៍ ​ទៅ​អាជ្ញាធរ​ថៃ​ស្នើ​ បញ្ជូន​យុវតី​ខ្មែរ​ទាំងនោះ​ត្រឡប់​មកកាន់​កម្ពុជា​វិញ​ដោយសារ​អ្នក​ទាំងនោះ​ជា​អនីតិជន​ និង​ជា​ជនរងគ្រោះ​ពី​ការ​ជួញ​ដូរ​មនុស្ស​។ ​​អាជ្ញាធរ​ថៃ​បាន​យល់​ស្របតាម​សំណើ​របស់​កម្ពុជា ​ហើយ​បាន​នាំ​យក​យុវតី​ខ្មែរ​ទាំង​០៦​នាក់​នោះ​មក​រក្សាទុក​នៅ​មជ្ឈមណ្ឌល​គាំពារ និង​អភិវឌ្ឍន៍​វិជ្ជាជីវៈ Kredtrakarn មាន​ទីតាំង ​នៅ​ខេត្ត Nonthaburi នឹង​រៀបចំ​បញ្ជូន​យុវតី​ទាំងនោះ​មកកាន់​កម្ពុជា​វិញ​នៅ​ថ្ងៃទី ​២២ ​ខែ តុលា​ ឆ្នាំ ​២០១៥​ វេលា​ម៉ោង ១១និង​៣០ ​នាទី​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។ ​​លើស​ពី​នេះ​ទៀត​ ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ធ្វើ​ការណែនាំ ​ដល់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​សា​កែវ ​ត្រូវ​សហការ​អោយ​បាន​ល្អជា​មួយ​ភាគី​ថៃ​ដើម្បី ​ជួយ​សម្រួល​ដល់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​យុវតី​ខ្មែរ​ទាំង​០៦​នាក់​នោះ​...

សៀមរាប៖ កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប មន្ត្រី​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី​លួច​ចិញ្ចឹម​ត្រី​ឆ្ដោរ​ខុសច្បាប់​បាន​ចំនួន​​០៣​​ស្រះ​ និង​រឹបអូស​បានកូន​ត្រី​ឆ្ដោរ​ប្រមាណ​ជាង​ ២​ ម៉ឺន​ក្បាល​រួច​ប្រគល់​ឱ្យ​​មន្ត្រី​ជលផល​កំទេច​ចោល​​នៅ​នឹង​កន្លែង​។​ ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ចិញ្ចឹម​ត្រី​ឆ្ដោរ​ខុសច្បាប់​នេះ បាន​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ គឺ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​ស្ថិតនៅ​ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​ខេត្តសៀមរាប ក្រោម​កិច្ច​ដឹក​នាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ។​ ​ការ​កម្រើក​ឡើង​នៃ​ប្រតិបត្តិការ​នេះ គឺ​ដោយ​ទទួល​បាន​នូវ​សេចក្តី​ណែនាំ របស់​ក្រសួងកសិកម្ម និង បទបញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​សាលាខេត្ត ដែល​ត្រូវ​បាន​ដាក់ចេញ​យ៉ាង​ម៉ឺងម៉ាត់ លើ​ប្រសិទ្ធិ​ភាព​នៃ​វិធានការ​បញ្ឈប់ និង​លុបបំបាត់​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ នៅក្នុង​ខេត្តសៀមរាប ដែល​ជា​ប្រភេទ​ត្រី​ស៊ី​ចំណី​ត្រី​ដូចគ្នា​ធ្វើ​ឱ្យ​ហិនហោច​នូវ​ពូជ​ត្រី​ធម្មជាតិ ព្រមទាំង​ធ្វើ​ឱ្យ​កើត​នូវ​បទល្មើស​នេសាទ​ទ្វេ​ឡើង​ថែមទៀត ។ នេះ បើ​តាម​ការ​ឲ្យ​ដឹង​ដោយ​លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា...

​សៀមរាប ៖ ​នៅក្នុង​មួយថ្ងៃៗ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ពី​៧​ទៅ​២០​នាក់​បាន​នាំ​គ្នា​មក​ជិះ​ រទេះ​គោ​របស់​អ្នកភូមិ​ក្នុង​សហគមន៍​ទេសចរណ៍ធម្មជាតិ​ខ្នារ​ពោធិ​បន្ទាយ​អំពិល​ឃុំ​ខ្នារ​ពោធិ ​ស្រុក​សូត្រ​និគម​ខេត្តសៀមរាប​ដើម្បី​ទស្សនា​កំសាន្ត​សម្រស់​ធម្មជាតិ​វាលស្រែ ​វាល​ស្រូវ​ និង​ស្វែងយល់​អំពី​ប្រពៃណី​ទំនៀមទម្លាប់​រស់នៅ​របស់​អ្នកភូមិ​នៃ​សហគមន៍​នោះ​។​លោក Gerry Trower​ដែល​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់​ក្នុងចំណោម​ក្រុម​របស់​ពួកគាត់​ចំនួន​២០​នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ជិះ​រទេះគោ​តាមផ្លូវ​ទី​ជនបទ​ ទស្សនា​វាលស្រែ​បៃតង​ដ៏​ស្រស់​ស្អាត​បាន​និយាយ​ថា​វាល​ស្រូវ​ស្រែ​ពណ៌​បៃតង ជាមួយនឹង​រទេះគោ​នៅ​ទី​ជនបទ​នៃ​ប្រទេស​កម្ពុជា​ធ្វើ​ឱ្យ​អ្នក​មក​កំសាន្ត​នៅ​ទីនេះ​មាន​អនុស្សាវរីយ៍ រីករាយ​ជា​មួយ​និង​ប្រជាពលរដ្ឋ​ដែល​រួសរាយ​រាក់ទាក់​។​ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ ដែល​នៅ​មាន​ទី​ជនបទ ​ព្រមទាំង​តំបន់​ទេសចរណ៍ធម្មជាតិ​ល្អ​ណាស់​។​លោក​បាន​បន្ត​ទៀត​ថា​ លោក​ពេញចិត្ត​និង​ទិដ្ឋភាព​បែបនេះ ហើយ​នៅ​ពេល​ដែល​លោក​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ លោក​នឹង​និយាយប្រាប់​ក្រុម​គ្រួសារ​មិត្តភក្ដិ ឱ្យ​គេ​បានដឹង​និង​ចាប់អារម្មណ៍ ហើយ​គាត់​នឹង​មក​ទីនេះ​ម្ដងទៀត​ជាមួយ​គ្រួសារ និង​មិត្តភក្ដិ​ទាំងនោះ ។ ​ ​លោក គង់ ប៊ុន​លួស តំណាង​សហគមន៍​ទេសចរណ៍ធម្មជាតិ​ខ្នារ​ពោធិ​បន្ទាយ​អំពិល​បាន​ឱ្យ​ដឹង​ថា ដោយមាន​ការ​យកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​ស្រុក​ក៏ដូចជា​មន្ទីរ​ទេសចរណ៍​ខេត្ត ទើប​ភ្ញៀវ​ទេសចរ​អន្តរជាតិ បាន​មក​ស្គាល់​និង​ទស្សនា​កំសាន្ត​នៅ​តំបន់​នេះ​​​លោក​បាន​បញ្ជាក់​ថា ភាព​ទាក់ទាញ​នៅក្នុង​តំបន់​នេះ គឺ​សម្រស់​ធម្មជាតិ​វាលស្រែ​ព្រៃឈើ​សហគមន៍ និង​ប្រពៃណី​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​កំសាន្ត​របស់​ភ្ញៀវ​នៅក្នុង​សហគមន៍​នេះ​ មាន​ពេល​ខ្លះ​ភ្ញៀវ​ឥត​ទៅ​សម្រាក​នៅ​ឯ​ក្រុង​សៀមរាប​នោះ​ទេ​ពួកគេ​ស្នាក់នៅ​ក្នុងភូមិ កសាង​ភាព​ស្និត​ស្នាល...

សៀមរាប ៖ ជា​រៀង​រាល់​ឆ្នាំ ​នៅ​ថ្ងៃទី​២០ ​ខែតុលា​ គឺជា​ទិវា​អន្តរជាតិ​ចុងភៅ​ពិភពលោក​ហើយ​សម្រាប់​ឆ្នាំ​២០១៥​នេះ ​គឺ​ស្ថិត​ក្រោម​ប្រធានបទ ​សុខភាព​កុមារ​នៃ​អនាគត​លោក​ ឡុង​ បូរ៉ា អនុប្រធាន​សមាគម​ចុងភៅ​កម្ពុជា​ បាន​បង្ហាញ​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ​នា​រាត្រី​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល ឃី​ង​រ៉ូ​ដ ​នា​ក្រុង​សៀមរាប​ក្នុង​ខណៈ​ពេល​ ដែល​សមាជិកសមាគម​ចុងភៅ​កម្ពុជា ជួបជុំគ្នា​អបអរ​ទិវា​ចុងភៅ​អន្តរជាតិ​ពិភពលោក ។លោក បាន​និយាយ​ថា​ជា​មោទនភាព​ខ្លាំង​ណាស់ ​ដែល​សមាគម​ចុងភៅ​កម្ពុជា បាន​ចូល​ជា​សមាជិក​នៃ​សមាគម​ចុងភៅ​ពិភពលោក ហើយ​សមាគម​ចុងភៅ​កម្ពុជា បាន​បំពេញ​តួនាទី​ប្រកបដោយ​មោទនភាព នាំ​យក​រសជាតិ​នៃ​ម្ហូប​ខ្មែរ បង្ហាញ​ពិភពលោក​លើ​ឆាក​អន្តរជាតិ និង​បាន​រួម​ចំណែក​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា ស្ថិត​ក្នុង​ជំហាន​នៃ​វឌ្ឍនភាព តាមរយៈ​នៃ​ការ​ព្យាយាម ផ្តល់​សេវា​ម្ហូបអាហារ ស្របតាម​ត្រូវការ​នៃ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ​ប្រកបដោយ​រសជាតិ អនាម័យ...

​ភ្នំពេញ​ ៖ ​នៅ​វេលា​ម៉ោង​៩ ព្រឹក​ថ្ងៃទី​២១ ​ខែតុលា ឆ្នាំ​២០១៥ ​តុលាការ​កំពូល​​កំពុង​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្តី​រួមគំនិត​ក្បត់ ​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ​សេចក្តី​អំពាវនាវ ​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ​លិខិត​អញ្ជើញ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វៀតណាម និង​ការ​ចែកចាយ​មួក​ត្នោត ដែល​មាន​ស្លាក "​រណសិរ្ស​រំដោះជាតិ​ខ្មែរ​" នៅក្នុង​រាជធានី​ភ្នំពេញ ។​ ​សវនាការ​នេះ​ដឹកនាំ​ដោយ​លោកស្រី ​គិ​ម ស​ត្ថា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក វ៉េង ប៊ុន​ធឿន ​ជា​តំណាង​មហាអយ្យការ ៕​

​កំពង់ឆ្នាំង​៖ យោង​តាម​ផែនការ​រៀបចំ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម នៅក្នុង​ក្រុង​កំពង់ឆ្នាំង គណៈកម្មការ​ចំរុះ​ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​ដឹកនាំ​ក្រុម​ចំរុះ​ដែល​មាន​គ្រប់​អង្គភាព​ពាក់ព័ន្ធ ចុះ​ទៅ​ពិនិត្យ​ផ្សព្វផ្សាយ​ផែនការ​ជំហាន​ទី​២ ​ដោយ​កំណត់​អោយ​អាជីវករ​លក់ដូរ​ឈើ​ ស្លឹក​ ពីង​ពុង​ចំនួន​២០​កន្លែង​ រួម​ទាំង​លក់ដូរ​មួយ​ចំនួន​ទៀត​ នៅ​តាម​ច្រាំងទន្លេ​មុខ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ ស្ថិត​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ធ្វើ​ការ​ផ្លាស់ប្ដូរ​ទីតាំង​ថ្មី​ទៅ​លក់ដូរ​នៅ​ចុង​ភូមិ​ចុង​កោះ​វិញ​ ដោយ​កំណត់​​ ពី​ថ្ងៃ​ទី​២១ ខែតុលា ដល់​ថ្ងៃទី​០៤ ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​។ ​​ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ធ ​ប្រធាន​គណៈកម្មការ​ចំរុះ​ខេត្ត​បាន​អោយ​ដឹង​ថា​​អនុវត្ត​តាម​ផែនការអភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ច្រាំងទន្លេ​ផ្សារ​ក្រោម​របស់​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ គណៈកម្មការ​ចំរុះ​ថ្នាក់​ខេត្ត បាន​ចុះ​ពិនិត្យ​ឃើញ​មាន​រោង​លក់ដូរ​ឈើ ស្លឹក ពីង​ពុង​ចំនួន​២០​កន្លែង និង​រោង​លក់ដូរ​ឥវ៉ាន់​មួយ​ចំនួន​ទៀត ​នៅ​មុខ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​មាន​ភាព​បាត់បង់​សណ្ដាប់ធ្នាប់​​គណៈកម្មការ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​អោយ​ពួកគាត់​បានដឹង និង​ស្ម័គ្រ​ចិត្ត​ចូលរួម​ផ្លាស់ប្ដូរ​ទៅ​រក​ទីតាំង​លក់ដូរ​ថ្មី​ដោយ​ខ្លួនឯង​នៅ​ចុង​ភូមិ​ចុង​កោះ​ និង​បាន​កំណត់​​ពី​ថ្ងៃ​ទី​២១...

​កំពង់ឆ្នាំង ​៖​​ មាន​ភាព​ចំរូងចំរាស​មួយ​បាន​កើត​ឡើង រវាង​អាជីវករ​លក់ដូរ​ខាងក្រៅ​ផ្សារ​លើ​ប៉ែក​ខាងជើង ជាមួយ​គណៈកម្មការ​វាស់វែង​បែងចែក​ប្លង់​តាម​គំរោង​របស់​អាជ្ញាធរ​ខេត្ត​​​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​អាជីវករ​ខាងក្រៅ​ផ្សារ​លើ​មួយ​ចំនួន​តូច​ជា​មួយ​គណៈកម្មការ​ និង​សមត្ថកិច្ច​ចំរុះ បាន​អូស​បន្លាយ​ពេល​ពេញ​មួយ​ល្ងាច​គឺ​ចាប់តាំងពី​ម៉ោង​២​រសៀល​រហូតដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច កាល​ពី​ថ្ងៃទី​២០​ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងជើង​ផ្សារ​លើ​។​ ​​ក្រុម​អាជីវករ​មាន​ប្រមាណ​ជាង​២០​នាក់​ដែល​បាន​នាំ​គ្នា​ស្រែក​តវ៉ា​ថា​​ពួកគាត់​សុំ​អោយ​គណៈកម្មការ​រៀប​ចំបែង​ចែក​ប្លង់​រាន​លក់ដូរ​ខាងក្រៅ​ផ្សារ​លើ​ វាស់​ប្រវែង​២​ម៉ែត្រ​គុណ​នឹង​២​ម៉ែត្រ ព្រោះ​បើ​តាម​គំរោង​ប្លង់​បែងចែក​រាន​លក់ដូរ​របស់​គណៈកម្មការ គឺ​មាន​ភាព​តូច​ចង្អៀត ពួកគាត់​មិនអាច​ដាក់​ឥវ៉ាន់​លក់ដូរ​បានទេ ដូចនេះ​សុំ​អោយ​លោក​អភិបាលខេត្ត​មេត្តា​ជួយ​ដោះស្រាយ​នូវ​បញ្ហា​នេះ​ផង​។​ ​ដោយឡែក​នៅ​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់​ខេត្ត​បាន​មក​ដល់ ហើយ​បាន​ធ្វើ​ការ​ពន្យល់​អាជីវករ​អោយ​យល់​ពី​ដំណាក់កាល និង​គំរោង​នៃ​ការរៀបចំ​ផ្សារ​លើ​នេះ​អោយ​មាន​របៀបរៀបរយ​ឡើងវិញ គឺ​មិន​ទុក​អោយ​មាន​ភាព​បាត់បង់​សណ្ដាប់ធ្នាប់ និង​បរិស្ថាន​មិនល្អ​ដូច​មុន​ទៀត​ឡើយ​។ ឯកឧត្តម​បាន​សំណូមពរ​អាជីវក​រដែ​ល​កំពុង​តវ៉ា ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ​ដើម្បី​កិត្តិយស​ខេត្ត​របស់​យើង ​ហើយ​ឯកឧត្តម​អភិបាលរង​ខេត្ត​បាន​សុំ​អោយ​អាជីវករ​ផ្តល់​ឱកាស​អោយ​គណៈកម្មការ​គូស​បែងចែក​ប្លង់​សិន ចំពោះ​សំណូមពរ​របស់​អាជីវ​ករ គណៈកម្មការ​នឹង​យក​ទៅ​ប្រជុំ​ពិភាក្សា​ដោះស្រាយ​បន្ត​។​ ​​អាជីវករ​ជាច្រើន​នាក់​នៅ​ផ្សារ​លើ​បាន​ប្រាប់​ថា​៖ ការ​វាស់​ចែក​ប្លង់​រាន​លក់ដូរ​មាន​ទំហំ​តូច​ពេក​នេះ គឺ​មកពី​អាជីវករ​មួយចំនួន​ដែល​មាន​លុយ​បាន​ចុះឈ្មោះ​ក្នុង​ម្នាក់​ចាប់ពី​៣​ទៅ​៥​រាន​ និង​មាន​អ្នកខ្លះ​មាន​រហូតដល់​៩​រាន​ទៀត​ផង ម្ល៉ោះ​ហើយ​អាជីវករ​មួយ​ចំនួន​ទៀត​ដែល​គ្មាន​លុយ​បាន​ត្រឹមតែ​...

​​កំពង់ឆ្នាំង ​៖​​លោកយាយ ជួន អាយុ​ជិត​៩០​ឆ្នាំ​ រស់នៅ​តែលតោល​ម្នាក់ឯង​ កំពុង​ខ្វះខាត​ជីវភាព ​និង​មាន​ជម្ងឺ​ប្រចាំ​កាយ​ផង​នោះ ត្រូវ​បាន​លោកជំទាវ ​តុង​ ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​នាំ​យក​អង្ករ ទឹកស៊ីអ៊ីវ​ ទឹកត្រី​ សារុង ​ក្រមា​ នំ ​ស្ករស ​និង​ថវិកា​មួយចំនួន​ផ្តល់​ជូន​លោកយាយ​នៅ​រសៀល​កាល​ពី​​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ​ស្ថិត​នៅ​ភូមិ​ចំការ​តា​ម៉ៅ​ ឃុំ​ស្រែ​ថ្មី ​ស្រុក​រលាប្អៀរ ​ខេត្តកំពង់ឆ្នាំង ​ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​លោកយាយ​បាន​មួយ​រយៈ​ពេល​។​​​នៅ​ក្នុង​ពេល​នាំ​យក​អំណោយ​ជួន​លោកយាយ​នោះ​ លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​បាន​ពាំ​នាំ​នូវ​ការសាកសួរ​សុខទុក្ខ​របស់​លោកជំទាវ ហ៊ុន ម៉ា​ណា ​អគ្គនាយិកាវិទ្យុ​និង​ទូរទស្សន៍​បាយ័ន ដែល​ជា​និច្ច​ជា​កាល ​លោកជំទាវ​តែង​គិតគូរ​ជាប្រចាំ​ដល់​សុខទុក្ខ​ជន​ចាស់ជរា​គ្មាន​ទីពឹង​ ជន​ពិការ ​និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ជួប​ការ​លំបាក​ខ្លាំង​ នៅ​គ្រប់​ទីកន្លែង...