ភ្នំពេញ ​ ​៖ ​ក្រុម​ចោរ​ញី​ឈ្មោល​ជំនាញ​ខាង​លួច​ និង​ប្លន់​របស់ទ្រព្យ​អ្នក​ដែល​ទៅ​រក​ស្រី​ដេក​ពេល​យប់​នោះ​ត្រូវ​បាន​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក​ និង​កម្លាំង​ផ្នែក​ជំនាញ​ខណ្ឌដូនពេញ​ស្រាវជ្រាវ​ចាប់​ឃាត់​ខ្លួន​កាលពី​វេលា ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ​ខែតុលា ​ឆ្នាំ​២០១៥​នេះ​។ លោក​កាន់ វណ្ណៈ​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​បាន​ឲ្យ​ដឹង​ថា​ កម្លាំង​ប៉ុស្តិ៍​របស់​លោក​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​យុត្តិធម៌ ​ខណ្ឌដូនពេញ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​ពីរ​នាក់​ ពី​បទ​លួច​ម៉ូតូ ​និង​កាបូប​លុយ​ដែល​ពួកគេ​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី​២ ​ខែកញ្ញា ឆ្នាំ​២០១៥​វេលា​ម៉ោង​១​និង​៣០នាទី​យប់​នៅ​ត្រង់​ចំណុច​ផ្លូវ​R៦​កែង​ផ្លូវ​ លេខ​៧០ ​ភូមិ​១ ​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​គឺ​ទី១-​ឈ្មោះ​អៀង ​ជា ​ហៅ​ទិត្យ​ ភេទ​ប្រុស ​អាយុ៣៧ឆ្នាំ ជន​ជាតិ​ខ្មែរ ​ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះ​ជួល​ផ្លូវ​ទេះ​ភ្លើង​ ភូមិ​ទួលគោក ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ។ ២-​ឈ្មោះ​ពិន ភាន់ ​ហៅ​តុល...

ភ្នំពេញ​ ៖ ​បើ​តាម​មន្ត្រី​ក្រសួងផែនការ​ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​១៤​និង​៥​នាទី​ថ្ងៃទី​១៦​តុលា​ឆ្នាំ​២០១៥​ថា ​ក្នុង​រយៈពេល​៥​ឆ្នាំ ​គិត​មកដល់​ឆ្នាំ​២០១៤​នេះ​អត្រា​បញ្ហា​សុខភាព​ប្រជារាស្ត្រ​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ​លើ​បញ្ហា​មរណភាព​ទារក​និង​កុមារ​ អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ជម្ងឺ​កុមារ​ និង​មេរោគ HIV/AIDS​ ស្ថានភាព​អាហារូបត្ថម្ភ​របស់​មាតា​និង​កុមារ ​ជម្ងឺ​ស្លេកស្លាំង ​និង​ពិការភាព​កុមារ​ជាដើម ។ ​​មន្ត្រី​ដដែល​បញ្ជាក់​ថា​នេះ​បើ​តាម​ប្រសាសន៍​លើកឡើង​របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ​ក្នុង​ឱកាស​អបអរសាទរ​ទិវា​ស្ថិតិ​ពិភពលោក​និង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ចុងក្រោយ នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១៤ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​កាំបូឌី​យ៉ាណា ។​ ​ក្នុង​ពិធី​នោះ​លោក​ទេសរដ្ឋមន្ត្រី​បាន​លើក​ឡើង​ឲ្យ​ដឹង​ទៀត​ថា​លទ្ធផល​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១៤ ដែល​ជា​អង្កេត​លើក​ទី​៤ គឺ​សម្រេច​បាន​លទ្ធផល ប្រកបដោយ​ភាព​ជោគជ័យ​នឹង​ប្រើប្រាស់​ទូលំទូលាយ​ដែល​ជា​មូលដ្ឋាន​សម្រាប់​បម្រើ​ឲ្យ​ការរៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​ជា​ឧបករណ៍​សម្រាប់​តាមដាន​និង​វាយតម្លៃ​អំពី​វឌ្ឍនភាព នៃ​ការ អនុវត្ត​គោលនយោបាយ...

​ស្វាយរៀង ៖ កាល​ពី​​ព្រឹក​ថ្ងៃទី​១៦​តុលា​ឆ្នាំ​២០១៥​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៨៧​គ្រួសារ​ដែល​មាន​ទីលំនៅ​ភូមិ​ពោធិ​ថ្មី​ឃុំ​ស្វាយ​តា​យាន​ ស្រុក​កំពង់​រោទ៍​ ខេត្តស្វាយរៀង​បាន​នាំ​គ្នា​មក​តវ៉ា​នៅមុខ​សាលាខេត្ត​ស្វាយរៀង​ដើម្បី​ធ្វើ​លិខិត​សំ​តវ៉ា​សុំ​ឲ្យ​អគ្គិសនី​ធ្វើ​ការ​បញ្ចុះ​តំលៃ​ពី​៣៩០០៛​ក្នុង​១kw​ម៉ោង មក​នៅ​ត្រឹម​១៥០០៛​ក្នុង​១kw​ម៉ោង​ខណៈ​ភ្លើង​របស់​រដ្ឋ​តំលៃ​ត្រឹម​តែ​៦៥០៛​ក្នុង​១kw​ម៉ោង​ប៉ុណ្ណោះ​។ ​​បើ​តាម​សំដី​របស់​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​មក​តវ៉ា​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នាំគ្នា​មក​តវ៉ា​គឺ​ដោយសារ​ពួកគាត់​ដែល​ជា​អ្នកប្រើប្រាស់​អគ្គិសនី​កើតទុក្ខ​មិន​សុខ​ចិត្ត​ពីព្រោះ​តំលៃ​អគ្គិសនី​នៅក្នុង​សហគមន៍​ពួកគាត់​ចេះតែ​ឡើង​ថ្លៃ អស់​រយៈ​ជាង​៣​ឆ្នាំ​ហើយពី​១៥០០៛​ទៅ​២១៥០៛​ទៅ​២៣៥០​ទៅ​២៥០០៛​ទៅ​២៦០០៛​ទៅ​២៩០០៛ រហូត​ឡើង​ដល់​ថ្ងៃនេះ​តែម្ដង​៣៩០០៛​ក្នុង​១kw​ម៉ោង ជាហេតុ​នាំ​ឲ្យ​បះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ដូច្នេះហើយ​ទើប​ពូក​គាត់​នាំគ្នា​សម្រេច​ចិត្ត​មក​គ្នា​តវ៉ា​ដល់​សាលាខេត្ត​ស្វាយរៀង​ដើម្បី​ជួយ​អន្តរាគមន៍​ ធ្វើ​យ៉ាង​ណា​សំ​ឲ្យ​ចុះ​តំលៃ​ត្រឹម​១kw​ម៉ោង​១៥០០៛​បាន​ហើយ​។ ​ហើយ​ការ​បង​ថ្លៃ​សេ​វ៉ា​នេះ​ឲ្យ​ទៅ​ឈ្មោះ​ព្រាប សាន​ជា​មេភូមិ​ពោធិ​ថ្មី​ឃុំ​ស្វាយ​តា​យាន​ផ្ទល់​តែម្ដង​ហើយ​លោក​មេភូមិ​អ្នកម៉ៅការ​ចេះតែ​ឡើង​តំលៃ​រហូត​ហើយ​និយាយ​ថា​ខាត​រហូត​​ហើយ​ពួកគាត់​សំណូមពរ​ឲ្យ​សាខារដ្ឋ​ជួយ​ត​បណ្ដាញ​ចូល​ផង​ព្រោះ​ពួកគាត់​គឺ​ជា​ពលរដ្ឋ​ដែរ​ចង់បាន​តំលៃ​ភ្លើង​អគ្គិសនី​ក្នុង​១kw​ម៉ោង​៦៥០​ដែរ​​​បើ​តាម​លោក​កឹង​ធួ​ក​អនុប្រធាន​អគ្គិសនី​បាន​ឲ្យ​ដឹង​ថា​នេះ​ជា​រឿង​សហគមន៍​ជា​អ្នកទិញ​យក​ទៅ​បន្ត​ប្រើប្រាស់​និង​ឡើងថ្លៃ​ដោយ​ខ្លួនឯង​ហើយ​ខាង​សេ​វ៉ា​របស់​រដ្ឋ​មាន​គំរោង​និង​ដាក់​នៅ​ឆ្នាំ​២០១៦​នេះ​ហើយ​នៅ​តាម​បណ្ដាញ​ទូទាំង​ខេត្ត​ដែល​មាន​គំរោង​ហើយ​លោក​បាន​បន្ត​ទៀត​ថា​ក្រុមការងារ​របស់​លោក​និង​ចុះទៅ​ពិនិត្យមើល​នៅ​ល្ងាច​ថ្ងៃនេះ​តែម្ដង ៕ ​

ព្រះសីហនុ​ ៖ លោក​វរសេនីយ៍ឯក ស៊ា​ង ឡេង ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វា​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​អោយ​ដឹង​ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៦ ខែតុលា​ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរណ៍​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន ១៧១៣​នាក់ បាន​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍​យក្ស​មួយ​គ្រឿង​មានឈ្មោះ LEGEND of The SEAS សញ្ជាតិ BAHAMA នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាស្ត្រ​មកពី​ប្រទេស​ថែ ចូល​ចត​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក ក្នុង​ដំណើរ​ទស្សនាចរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​មួយថ្ងៃ មុននឹង​ចាកចេញ​ទៅកាន់​ប្រទេស​វៀតណាម នៅ​វេលា​ម៉ោង ១៧​និង​០០​នាទី​ល្ងាច​ថ្ងៃ​ដដែល ។​ ​លោក​វរសេនីយ៍ឯក ស៊ា​ង ឡេង បាន​អោយ​ដឹង​បន្ត​ទៀត​ថា​ នាវា Legend of The seas មាន​បណ្តោយ​២៦៤...

​ កណ្ដាល ​៖ សព​បុរស​វ័យ​ចំណាស់​ម្នាក់​សមត្ថកិច្ច​អះអាង​ថា ស្លាប់​ដោយសារ​ខ្យល់គរ​ត្រូវ​​បាន​គណៈ​កម្មការ​វត្ត​ប្រទះឃើញ​ដេក​ស្លាប់​ នៅក្នុង​បន្ទប់​សាលាបឋមសិក្សា​វត្ត​កោះ​សត្ថារាម​កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី​ព្រលឹម​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥​នៅក្នុង​វត្ត​កោះ​សត្ថារាម​ស្ថិត​ក្នុង​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​ ​នគរបាល ​​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ​តា មឿ​ន​ហៅ​ហែម ភេទ​ប្រុស អាយុ ប្រហែល​៦០ឆ្នាំ (​កំពស់​១.៧០ ម៉ែត្រ​) ជន​ជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត​នៅ​ស្រុក​កំចាយ​មា ខេត្ត​ព្រៃ​វែង បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​វត្ត​កោះស​ត្ថា​រាម ភូមិ​ចិន​កោះ ​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ហើយ​ប្រហែល​ជិត​មួយឆ្នាំ​មក​ម្ល៉េះ​ដោយសារ​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ និង​ផឹកស្រា​មិន​ហូប​បាយ ហើយ​គ្មាន​សាច់ញាតិ​បងប្អូន​នោះ​ទេ។​ ​ នគរបាល ​​បាន​ឲ្យ​ដឹង​ទៀត​ថា លោកតា​គណៈកម្មការ​វត្ត​កោះស​ត្ថា​រាម​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា​ មាន​មនុស្ស​ដេក​ស្លាប់​ក្នុង​បន្ទប់​សាលាបឋមសិក្សា​វត្ត​កោះ​ស​ត្ថា​រាម​ ក្រោយពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​​គគីរ​បាន​សហ​ការណ៍​ កម្លាំង​ជំនាញ​កោសល្យវិច័យ...

​កំពង់ស្ពឺ ៖ មន្ទីរ​កិច្ចការ​នារី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ក្រុម​ចោរ​មិន​ស្គាល់​មុខ ​បាន​ធ្វើ​សកម្មភាព​ចូល​លួច​យក​អស់​សម្ភារៈ​មួយចំនួន ប៉ុន្តែ​មន្ត្រី​នៃ​មន្ទីរ​មួយ​នេះ​ទើប​ចាក់​សោ​ចូល​ទៅ​ធ្វើការ​ទើប​ដឹង​ថា​បាត់​របស់របរ​ភាព​ភ្ញាក់ផ្អើល​ចោរ​ចូល​គាស់​សោ​ទ្វា​បន្ទប់ធ្វើការ​លួច​យក​របស់របរ​នេះ​បាន​កើតមានឡើង​កាលពី​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៥​កន្លង​មក​នេះ ក្នុង​មន្ទីរ​កិច្ចការ​នារី​ខេត្តកំពង់ស្ពឺ ស្ថិត​ជាប់​ផ្លូវជាតិ​លេខ ៤ ក្នុង​សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ ​​លោក​វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុង​ច្បារមន បាន​ប្រាប់​នៅ​ម៉ោង ១២ និង​២០​នាទី ថ្ងៃទី​១៦ ខែតុលា​នេះ​ថា នៅ​មន្ទីរ​កិច្ចការ​នារី ខេត្តកំពង់ស្ពឺ​ពិតជា​មាន​ករណី​ចោរ​គាស់​សោ​រលួយ​លួច​យក​របស់របរ​ពិតប្រាកដ​មែន​លោក​បន្ត​ថា ហេតុការណ៍​ខាងលើ​មិនដឹង​កើតមាន​តាំងពី​ថ្ងៃ​ណា​មក​ទេ ប៉ុន្តែ​ទើបតែ​ថ្ងៃទី​១៤ ខែតុលា​ពេល​មន្ត្រី​ចូល​ទៅ​ចាក់​សោ​បើកទ្វារ ក៏​មាន​ការ​ភ្ញាក់​ផ្អើល​តែម្តង ។ ​​លោក​ធី...

ភ្នំពេញ ​៖ ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រថយន្ត​ដឹក​ដី​បើក​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹក​ដែក នៅក្នុង​ទឹកដី​ខណ្ឌដង្កោ បណ្ដាល​មនុស្ស​២​នាក់​ទទួល​រង​របួស​ធ្ងន់ធ្ងរ​ កាល​ពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៦​ខែតុលា ​ឆ្នាំ​២០១៥ នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ខណ្ឌដង្កោ​ ពួកគាត់​ត្រូវ​ទាមទារ​សំណង​ថ្លៃ​ព្យាបាល​ចំនួន​ ៦០០០​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ។​​ប៉ុន្តែ​ការ​ណាត់​ជួបគ្នា​ចរាចរ​រវាង​ភាគី​ទាំង​២​របស់​សមត្ថកិច្ច ​នា​ព្រឹក​ថ្ងៃទី​១៦ ​ខែតុលា ឆ្នាំ​២០១៥ នេះ ត្រូវ​បាន​រំសាយ​ទៅវិញ ​ដោយសារ​ភាគី​ខាង​រថយន្ត​ដឹក​ដី​បង្កហេតុ មិន​ព្រម​ចូលខ្លួន​ដោះស្រាយ ធ្វើ​ឲ្យ​ភាគី​ខាង​ជនរងគ្រោះ​មិនសូវ​សប្បាយចិត្ត​នោះ​ទេ​ ខណៈ​ដែល​បងប្អូន​របស់​គាត់​ ដែល​ជា​ជន​រង​គ្រោះ​ទាំង​២​នាក់ កំពុងតែ​សង្គ្រោះ​បន្ទាន់​នៅឡើយ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហើយ​រហូត​មក​ដល់​ពេល​នេះ ​គឺ​ពួកគាត់​ត្រូវ​ចំណាយ​លុយ​ផ្ទាល់ខ្លួន សម្រាប់​ថ្លៃ​ព្យា​បាល​សរុប​ប្រមាណ​ជាង ៤០០០​ដុល្លា មក​ហើយ​។ ​សូម​បញ្ជាក់​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង ១៥ នឹង​១០​នាទី​រសៀល​កាល​ពី​ថ្ងៃទី​០៥ ​ខែតុលា...

​​កំពង់ធំ​៖ ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​រិះគន់​ទៅលើ​អាជ្ញាធរ​ស្រុក​កំពង់​ស្វាយ​ថា​មិន​មាន​ការ​រៀប​ចំ​ឬ​ការ​រៀប​ចំ​ឲ្យ​ប្រសិទ្ធភាព ​នូវ​សកម្មភាព​អនាធិបតេយ្យ​គ្មាន​សណ្ដាប់ធ្នាប់​ដែល​បង្កឡើង​ពី​អ្នក​បើកបរ រថយន្ត​ឈ្នួល​ដឹក​អ្នកដំណើរ​និង​អ្នក​លក់​ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ នៅ​ចំណុច​ផ្លូវបំបែក ​ស្រុក​កំពង់ ស្វាយ​នោះ​ទេ ដោយ​សមត្ថកិច្ច​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ទីនោះ សំកុក​រង់​ចាំ​តែ​យក​លុយ​ពី​រថយន្ត ទាំង​នោះ ​តែប៉ុណ្ណោះ​។​ ​ ​ប្រជាពលរដ្ឋ នៅ​ទីនោះ​ក៏ដូចជា​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ បាន​និយាយ​ឲ្យ​ដឹង​ថា ​នៅ​ផ្លូវ​បំបែក​ខាង​លើ​គឺ​ជា​ចំណុច​ផ្លូវជាតិ​លេខ​៦ ​ទៅ​ខេត្តសៀមរាប​និង​ផ្លូវ​លេខ​៦២ ​ទៅ​ខេត្តព្រះវិហារ​ហើយ​នៅ​ចំណុច​នោះ​ជា​រៀងរាល់​ព្រឹក​ គឺ​អ្នកបើកបរ​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ​និង ​អ្នក​ហៅ​ម៉ូយ​បាន​ឈប់​រថយន្ត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ហើយ​រត់​ប្រសេចប្រសាច​ស្វែង​ចាប់​ម៉ូយ ​នៅ​លើ​ទ្រូង​ផ្លូវ​ហើយ​នៅពេល​ខ្លះ​អ្នកដំណើរ​ឈប់​នៅ​កណ្ដាលផ្លូវ​តែម្ដង ​ដោយ​សារតែ​ការ​ស្ទាក់​ចាប់​ម៉ូយ​របស់​អ្នក​បើកប​រថយន្ត​ឈ្នួល ។​ ​​ប្រភព​ដដែល​នេះ​បាន​បន្ត​ថា​ ជា​មួយ​គ្នា​នេះ​ក៏​មាន​អ្នកលក់​ជាច្រើន​តូប​ នៅ​លើ​ចិញ្ចើម​ផ្លូវ​នៅ ​ចំណុច​ផង​ដែរ​ បណ្ដាល​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​,​សោភ័ណភាព​និង​កកស្ទះ​ចរាចរ​ ទីប្រជុំ​ជន​នេះ​ផង​ដែរ ព្រោះ​ថា​ចំណុច​នេះ​គឺជា​ទីប្រជុំជន​និង​ជា​កន្លែង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ​នៅ​ជាប់​ក្រុង​ស្ទឹងសែន​។​ ​​ទាក់ទិន​នឹង​សកម្មភាព​ដែល​បង្ក​ឲ្យ​ខូច​សណ្ដាប់​នៅ​ចំណុច​ផ្លូវបំបែក​នេះ លោក​វរសេនីយ៍ត្រី ខេន ឈុន​គ័​រ​ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​បាន​ប្រាប់​​ឲ្យ​ដឹង​ថា ​ចំពោះ...