កណ្ដាល ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​កូនប្រសា​ថ្លើមធំ​ចាក់​នឹង​កាំបិត​ត្នោត​បណ្ដាល​ឲ្យ​រង​របួស​ជាច្រើន​កន្លែង​ដោយសារតែ​ផ្ដើម​ចេញពី​ទំនាស់​រឿង​កូន​ប្រសា​រូប​នោះ​ទារ​លុយ​ពី​ប្រពន្ធ​មិនបាន ។ ដោយ​រករឿង​ឈ្លោះ​គាប់​ជួន​ពេលនោះ​បុរស​ជា​ឪពុកក្មេក​មក​ទាន់​ក៏​ទាក់​ពាក្យសម្ដី​គ្នា​រហូត​ឈាន​ដល់​ការ​វាយ​កាប់​ចាក់​គ្នា​បែបនេះ​តែម្ដង​ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​១៥​នាទី​ល្ងាច​កាល​ពី​​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្ទះ​ជនល្មើស​ក្នុងភូមិ​ស្វាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​ជនរងគ្រោះ​ជា​ឪពុកក្មេក​មានឈ្មោះ​នួន ង៉ូវ​ ភេទ​ប្រុស​អាយុ​៧២​ឆ្នាំ​មុខរបរ​កសិករ​និង​ឡើងត្នោត​ផង​នៅ​ភូមិ​ឃុំ​កើតហេតុ​ជនល្មើស​មានឈ្មោះ​វឿន តុញ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​កម្មករ​សំណង់​នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​ជនរងគ្រោះ​រង​របួស​០៤​កន្លែង​ត្រង់​ឆ្អឹងស្លាបប្រចៀវ​០១​កន្លែង ក្រោម​ឆ្អឹង​​ស្លាបប្រចៀវ​ខាងឆ្វេង​០១​កន្លែង​ថ្ពាល់​ខាងស្តាំ​០១​កន្លែង​រយះ​បាតដៃ​ឆ្វេង​១​កន្លែង​និង​ស្មងជើង​ខាងស្តាំ​០១​កន្លែង​។ ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​ជនល្មើស​ជា​កូនប្រសា​បាន​ផឹកស្រា​ស្រវឹង ហើយ​សំឡុត​សួររក​លុយ​ពី​ប្រពន្ធ​របស់​ខ្លួន​តែ​ពេលនោះ​ស្ត្រី​ជា​ប្រពន្ធ​មិន​ព្រម​ឲ្យ​ទេ​ជាហេតុ​បង្ក​ជា​ទំនាស់​ពាក្យសម្ដី​ជាមួយ​ប្រពន្ធ​គាប់​ជួន​ពេលនោះ​ដោយសារ​ជនរងគ្រោះ​ជា​ឪពុកក្មេក​ត្រឡប់​មកពី​ឡើងត្នោត​វិញ​ឃើញ​កូន​ឈ្លោះ​គ្នា​បែប​នេះ​ក៏​បាន​និយាយ​ស្តី​បន្ទោស​ទៅលើ​កូន​ប្រសា​ម្នាក់​នោះ​ដោយ​និយាយ​ថា​កូន​ឯង​ចង់បាន​លុយ​ប៉ុន្មាន​មក​យក​ពី​ឪពុក​ទៅ ពេលនោះ​ស្រាប់តែ​ជនល្មើស​ខឹង​បាន​ស្ទុះ​មក​ដាល់​ជនរងគ្រោះ​ជា​ឪពុកក្មេក​មួយ​ដៃ​បណ្ដាល​អោយ​ដួល​ច្រឡោតតោតតូង​ទៅ​នឹង​ដី ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​វាយ​តបត​ទៅវិញ​ទើប​ជនល្មើស​ដណ្ដើម​យក​កាំបិត​ត្នោត​ពី​ជនរងគ្រោះ​បាន ហើយ​ចាក់​មក​លើ​ជនរងគ្រោះ​តែម្តង​បណ្ដាល​អោយ​របួសធ្ងន់​ជាច្រើន​កន្លែង​ហើយ​ត្រូវ​បាន​គេ​ដឹក​យក​មក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ដើម្បី​ជួយសង្គ្រោះ​ហើយ​ជន​ដៃ​ដល់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ដើម្បី​កសាង​ឯកសារ​បញ្ជូន​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​​

  ​សៀមរាប ៖ ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ​បាន​បញ្ជូន​មនុស្ស ប្រុស​ស្រី​ចំនួន​២១​នាក់ ដែលជា​ជនសង្ស័យ​ជួញដូរ ​និង ប្រើប្រាស់​គ្រឿងញៀន ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។​ ​លោក​វរៈសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង និង ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ កង​រាជ​អាវុធ ខេត្តសៀមរាប បានអោយដឹងថា ​ជនសង្ស័យ​ទាំងអស់​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ ឃាត់ខ្លួន ជា បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​០៤ ដល់ ថ្ងៃទី​០៥ ខែកញ្ញា​នេះ នៅ​ទីតាំង​ខុសៗ​គ្នា ក្នុង​ក្រុង​សៀមរាប​ ដែល​ក្នុងនោះ ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់ គឺជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​។​ ​តាម​ការអោយដឹងថា ​ក្នុងការ​បង្ក្រាប​ជនសង្ស័យ​ជា​អ្នកប្រើប្រាស់ និង...
video

ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី បាន​ជួយ​បណ្តុះបណ្តាល​លើកកម្ពស់​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី តាមរយៈ​ការប្រើប្រាស់​បច្ចេកទេស​ចិញ្ចឹម​មាន់ ឥណទាន​ខ្នាត​តូច ព័ត៌មាន​ទីផ្សារ មុខរបរ​អាជីវកម្ម​កែច្នៃ​ផលិតផល​កសិកម្ម ដើម្បី​រក​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង កាត់បន្ថយ​អំពើហិង្សា​ក្នុង​គ្រួសារ​។​ ​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​វត្តមាន​លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី លោកស្រី អា​យ៉ា យ៉ាម៉ា​គុ​ជិ ប្រធាន​ក្រុមការងារ​គម្រោង (PGM2) លោកស្រី យូ​មិ​កុ ថា​ណា​កា ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​យេនឌ័រ និង​ការអភិវឌ្ឍន៍ នៃ​អង្គការ​(JICA)​ប្រចាំ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ មន្ទីរ​ដៃគូ​មួយចំនួន​ក្នុង​ខេត្តកំពង់ចាម មន្ត្រី​មកពី​ក្រសួង​កិច្ចការនារី និង​មន្ទីរ​កិច្ច​ការនារី​គ្រប់​រាជធានី​-​ខេត្ត​ប្រមាណ...

រតនគិរី​៖ ជនសង្ស័យ​ចំនួន​ ០៩​ នាក់​កំពុង​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ ត្រូវ​បាន​កំលាំង​នគរ​បាល​ក្រុង ​បាន​លុង​សហការ​ជាមួយ​កំលាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ នៃ​ស្នងការ​ខេត្ត​ ​និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​កន្សែង​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​លោក​"​ជា​សុ​ភ័​ក្រ​"​ ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ស្ទាក់​ចាប់បាន​នៅក្នុង​ចំការ​ប័​រ​ខាងក្រោយ​យ​មន្ទីរ​បរិស្ថាន​ ស្ថិត​ក្នុង​ភូមិ​អូ​រក​ន្ទឹ​ល​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង រួច​នាំ​ខ្លួន​យកមក​អធិការដ្ឋាន​ធ្វើការ​ឃុំ​មួយ​យប់​ប្រតិ​ប​ត្ត​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១០និង០០​នាទី​យប់​ថ្ងៃទី​០៦ ​ខែកញ្ញា ​ឆ្នាំ​២០១៥​ លុះ​ព្រឹក​ថ្ងៃ​បន្ទាប់​ទើប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​។​ ​យោង​តាម​របាយការណ៍​អធិការ​ក្រុង​បាន​លុង​ បាន​អោយ​ដឹងថា​ ជនសង្ស័យ​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​ ០៩ ​នាក់​នោះ ​ទី​១.​ឈ្មោះ​"​ស៊ិន​ប៊ុន​រាត់​"​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជន​ជាតិខ្មែរ​រស់នៅ​ភូមិ​អូ​រក​ន្ទឹ​ល​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​មុខរបរ​មិន​ពិតប្រាកដ​។​ ទី​២.​ឈ្មោះ សែន​ដា​រូត ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជន​ជាតិខ្មែរ​រស់នៅ​ភូមិ​ថ្មដា​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​។​ទី​៣.​ឈ្មោះ​ប៉ោ​ស្រី​ឡែ​ន​ភេទ​ស្រី​អាយុ​២០​ឆ្នាំ​ជន​ជាតិខ្មែរ​រស់នៅ​ភូមិ​អូ​រក​ន្ទឹ​ល​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​។ ​ទី​៤.​ឈ្មោះ​ជាយា​ន​ភេទ​ស្រី​អាយុ​៤២​ឆ្នាំ ​ជន​ជាតិខ្មែរ​រស់នៅ​ភូមិ​អូរ​ក្ន​ទឹល​ដែរ​ទី​០៥​ឈ្មោះ​សៀន​ស្រី​និ​ច​ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​គីឡូ​ម៉ែត​លេខ​៨​សង្កាត់​សាមគ្គី​ខេត្តស្ទឹងត្រែង​ទី​៦.​ឈ្មោះ​សេង​ពេជ្រ​ភេទ​ប្រុស​ជនជាតិខ្មែរ​រស់នៅ​ភូមិ​៧​មករា​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​។ ​ទី​៧.​ឈ្មោះ​ស្រុ​ន​សំបូរ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​។​ទី​៨.​ឈ្មោះ​សុខ​រ៉ាវី​ភេទ​ប្រុស​ជនជាតិខ្មែរ​អាយុ​១៩​ឆ្នាំ​ជា​សិស្ស​រស់នៅ​ភូមិ​ជ័យជំនះ​ដែរ​។​ទី​៩.​ឈ្មោះ​លី​អូន​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិ​ខ្មែរ​ជា​សិស្ស​រស់នៅ​ភូមិ​ជ័យជំនះ​ដែរ​។​ ​ហើយ​វត្ថុ​តាង​ដែល​រិ​ប​អូស​បាន​រូ​ម​មាន​ទូរ​ស័ព្ទ​ដៃ​ចំនួន​១៣​គ្រឿង​ម៉ា​ទឹក​ក​ចំនួន​០១​ជី​០៣​ហ៊ុន​៧​លី​លុយ​ចំនួន​៣១០.០០០​រៀល​និង​សំភារៈ​សេព​មួយ​ចំនួនទៀត​។​ ​នៅ​ព្រឹ​ក​ថ្ងៃ​០៧ ​ខែកញ្ញា ​ឆ្នាំ​២០១៥​នេះ ​នៅ​អធិការដ្ឋាន​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចា​ត់​ការ​តាមច្បាប់​។​ ​ចំពោះ​ការ​បង្ក្រាប​ករណី​គ្រឿងញៀន​ក្នុង​រតនគិរី​នេះ​ក៏បាន​ធ្វើឡើង​ញឹកញាប់​ដែល​គឺ​បានតែ​នាក់​ប្រើប្រាស់​និង​ចែកចាយ​ទ្រុង​ទ្រាយ​តូចតាច​ប៉ុណ្ណោះ​ឯ​មេខ្លោង​ជួញដូរ​ទ្រុង​ទ្រាយ​ធំៗ​នោះ​ដូចជា​ពុំដែល​ឃើញ​បង្ក្រាប​នៅឡើយ​ទេ​៕

ភ្នំពេញ​ ៖ ជនជាតិ​វៀតណាម​ជាង​២០​នាក់​បន្ថែម​ទៀត​និង​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​ ទី​០៨ ខែ​កញ្ញា ​ឆ្នាំ ​២០១៥​ ប្រសិនបើ​ខាង​ស្ថានទូត​វៀតណាម​មក​ទំនាក់ទំនង​ហើយ​នោះ ។​ ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត ​នីតិវិធី​ក្រសួងមហាផ្ទៃ លោក​ឧត្ដមសេនីយ៍​ ទោ អ៊ុក ហៃ​សិលា បាន​បញ្ជាក់​ថា ​ជនជាតិ វៀតណាម ជាង​២០​នាក់​និង​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ ​អាច​នៅ​ថ្ងៃទី​០៨ ខែកញ្ញា ស្អែកនេះ​​ ។ ប៉ុន្តែ​គិត​ត្រឹម​ច័ន្ទ​នេះ ខាង​ស្ថានទូត​វៀតណាម​មិនទាន់​មក​ទំនាក់ទំ​នង​នៅឡើយ​ទេ ។ លោក អ៊ុក ហៃ​សីឡា បញ្ជាក់ថា ជនជាតិ​វៀតណាម​ទាំងនេះ​ត្រូវ​បាន​ចាប់ខ្លួន​មកពី​តាម​បណ្តា​ខេត្ត​និង​នៅ​ក្រុងភ្នំពេញ ។ លោក​ បាន​បញ្ជាក់​ថា​ ជនបរទេស​ទាំងនេះ សមត្ថកិច្ច​កម្ពុជា​ធ្វើការ​បណ្តេញ​ចេញ ​ពីបទ​លួច ចូល​ឆ្លងដែន​មក​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់...

​ភ្នំពេញ ៖ មនុស្ស ៦​នាក់ ​បានស្លា​ប់ ​និង១៦នាក់​រង​របួសធ្ងន់​-ស្រាល ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ទូទាំង​ប្រទេស ​កាល​ពី​ថ្ងៃទី​៣ ​ខែក​ញ្ញា ​ឆ្នាំ២០១៥។ គ្រោះថ្នាក់ចរាចរណ៍ដែលកើត​ឡើង​១២លើក​នេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១០គ្រឿង, រថយន្តធុនតូច៣គ្រឿង,រថយន្តធុនធំ២គ្រឿង,កង់១គ្រឿង និង ថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៧លើក,មិនគោរពសិទ្ធ២លើក,កត្តាយានយន្ត១លើក និងស្រវឹង២លើកក្នុងនោះអ្នកមិន ពាក់មួកពេលគ្រោះថ្នាក់ មាន១៣នាក់(យប់១០នាក់) ៕

ភ្នំពេញ៖ មន្ត្រី​មន្ទីរសាធារណការ​រាជ​ធានីភ្នំ​ពេញ​បាន​អោយ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​០៤-០៥ ខែកញ្ញា ឆ្នាំ​២០១៥​ មន្ទីរ​សាធារណការ​រាជ​ធានី ​បាន​ជួស​ជុល​អណ្តូង​លូ​ និង​ប្តូរ​ខ្នោះ​អណ្តូង​លូ​ថ្មី ​នៅផ្លូវ​លេខ​១៩៣​ ចាប់​ពី​មហា​វិថី​ម៉ៅ​សេទុងដល់​ផ្លូវ​លេខ​៣១០​ បាន​ចំនួន​ ១៦​អណ្តូង​លូ​។ ជាទិស​ដៅ​បន្ត​ នឹង​ចុះ​ជួស​ជុល​និង​ប្តូរ​ខ្នោះ​អណ្តូង​លូ ​នៅ​វិថី​ហ្សាលដឺ​ហ្គោល ​ចាប់​ពី​ផ្លូវ​លេខ​១៦១​ដល់​ផ្លូវ​លេខ​១០៧ ​ក្នុង​ខណ្ឌ​៧មករា៕

ភ្នំពេញ៖ នៅ​វេលា​ម៉ោង​២១យប់ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ២០១៥ នេះ មាន​អគ្គីភ័យ​មួយ​បាន​និង​កំពុង​ឆាបឆេះ​ក្លិប​កំសាន្ត​មួយ​កន្លែង​ដែល​មាន​ឈ្មោះ​ ឃីក្លិប ដែល​មាន​ទី​តាំង​ស្ថិតនៅ​ក្នុង​សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ខណៈ​នេះ​ផង​ដែល​មាន​រថយន្ដ​ពន្លត់​អគ្គីភ័យ​ចំនួន៤គ្រឿង​ដែល​បាន​មកដល់​ហើយ​បាន​និង​កំពុង​បាញ់​ពន្លត់​ភ្លាមៗ៕​

បុគ្គលិក​ប្រៃសណីយ៍​ទូរគមនាគមន៍​កម្ពុជា​ផ្ទុះ​ការ​តវ៉ា​រឿង​បាត់​លុយ​ជាង​២៣​ម៉ឺន​ដុល្លា ភ្នំពេញ ៖ បុគ្គលិក​ប្រៃសណីយ៍​ទូរគមនាគមន៍​កម្ពុជា​ជាច្រើន​សិប​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា​នេះ បាន​ប្រមូល​ផ្តុំគ្នា​នៅ​បរិវេណ​ទូរគមនាគមន៍​កម្ពុជា​នៅ​ចំណុច​ទូរគមនាគមន៍​ កម្ពុជា ទីតាំង​លេខ​៩៥+៩៧ នៅ​តាម​បណ្ដោយ​ផ្លូវ​១០៥ កែង​និង​ផ្លូវ​២៧៤ ភូមិ​០១ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​និង​ទាមទារ​ឲ្យ​ ក្រុមប្រឹក្សាវិន័យ​បើក​ការ​ស៊ើប​អង្កេត លើ​ករណី​បាត់​ថវិកា​របស់​ស្ថាប័ន​ជាង​២០​ម៉ឺន​ដុល្លារ។ ក្រោយពី​មាន​ប្រតិកម្ម សម្តែង​ការ​មិន​ពេញចិត្ត​របស់​បុគ្គលិក ក្រុមប្រឹក្សាវិន័យ នឹង​ថ្នាក់ដឹកនាំ​បាន​ចោទ​អនុប្រធាន​ហិរញ្ញ​កិច្ច ចំណូល ចំណាយ និង ប្រធាន​ផ្នែក​គណនេយ្យ​ប្រមូល​លុយ នៃ ទូរគមនាគមន៍​កម្ពុ​ជា​ចំនួន​ពី​នាក់​ពាក់​ព័ន្ធ​និង​កា​បាត់​លុយ​ចំនួន​២៣​ ម៉ឺន​ដុល្លា​។ សូម​បញ្ជាក់​ថា ទូរគមនាគមន៍​កម្ពុ​ជា​ជា​ស្ថាប័ន​ស្វយ័ត​របស់​រដ្ឋ​ដែល​បម្រើសេវា​ទូរស័ព្ទ សេវា​អ៊ី​ន​ធើ​ណែ​ត​និង​សេវា​ឆ្លងកាត់​ផ្សេងៗ​ទៀត​។ មាន​បុគ្គលិក​បម្រើការ​សរុប​មាន​ចំនួន​ជាង​៤០០​នាក់​នៅ​ភ្នំពេញ​និង​ជាង​២០០ ​នាក់​ទៀត​បម្រើការ​នៅ​តាម​បណ្តា​ខេត្ត​។ ហើយ​កន្លងមក​ទូរគមនាគមន៍​កម្ពុជា​ធ្លាប់​មានការ​បែកធ្លាយ​ករណី​ពុករលួយ​នេះ​ ម្តងមក​ហើយ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ តែ​ពួកគាត់​ថា រឿង​នេះ​ក៏​ត្រូវ​បាន​បញ្ចប់​ទៅវិញ​បន្ទាប់ពី​អ្នក​ពាក់ព័ន្ធ​យល់ព្រម​សង​...

បន្ទាយមានជ័យ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារតែ​បុរស​ម្នាក់ លោត​ពីលើ​ផ្ទះថ្ម​ជាន់​ទី​៣​កាលពី​ម៉ោង ៨ និង​២៥​នាទី​យប់​កាល​ពី​​ថ្ងៃទី​០៧ កញ្ញា ២០១៥ ​ស្ថិតនៅ​ចំនុច​ខាងត្បូង​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ក្នុងភូមិ​៣ ​សង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ ដែល​​ករណី​លោត​នេះ​ត្រូវ​បាន​អ្នកជិតខាង​និយាយ​ថា ដោយ​សា​រឿង​ស្នេហា ។ ​យុវជន​ដែល​សម្រេចចិត្ត​លោត​ពីលើ​ជាន់​ទី​៣​ខាងលើ មានឈ្មោះ អៀង កំសាន្ត អាយុ​ប្រជា​២៣​ឆ្នាំ ត្រូវ​បាន​អ្នកជិតខាង និង​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ បន្ទាន់​នៅ​គ្លីនិក​វិសាល​សុខ បន្ទាប់ពី​លោត​ពីលើ​ជាន់​ទី​៣​មក​ទើរ​លើ​ស័ង្កសី នៃ​សំ​យ៉ាប់​មុខ​ផ្ទះ​តាម​ការ​អោយ​ដឹងពី​បងប្រុស​របស់​ជនរងគ្រោះ​ដែល​សុំ​មិន​អោយ​ថតរូប​ប្អូន​របស់​ខ្លួន​បាន​និយាយ​ថា មូល​ហេតុ​ដែល​ធ្លាក់​ពីលើ​ជាន់​ទី​៣​មក​ក្រោម​គឺ​ដោយសារតែ​ស្រវឹងស្រា​រអិល​ជើង​ធ្លាក់​មក​ក្រោម ។ ​តែ​ដោយឡែក​បើ​តាម​អ្នកជិតខាង និង​អ្នក​ឃើញ​ហេតុ​ការ​បាន​និយាយ​ថា វា​មិនមែន​ដូចជា​ការ​រៀប​រាប់​របស់​បង​ប្រុស​ជនរងគ្រោះ​នោះ​ទេ វា​គឺជា​រឿង​ស្នេហា​ដែល​ជនរងគ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ម្នាក់​នៅ​ជាប់​ផ្ទះ​គ្នា ​ ហើយ​សង្ស័យ​ស្នេហា​នេះ​មាន​អ្នក​រារាំង ទើប​បុរស​រងគ្រោះ​អាច​ខូចចិត្ត​រហូតដល់​លោត​ពី​លើ​ផ្ទះ...