​​យេមែន៖ កងកម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​វាយប្រហារ​មក​លើ​មូលដ្ឋាន​ទ័ពអាកាស​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធីនៅក្នុង​ទីក្រុង​សា​ណា របស់​ប្រទេស​យេមែនកាលពី​ថ្ងៃ​សៅរ៍​។​ ​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ការវាយប្រហារ​តាម​ច្រក​អាកាស​មក​លើ​មូលដ្ឋាន​ទ័ពអាកាស​អាល់​-​ដៃ​ឡា​មី ដែល​នៅ​ជិត​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ទីក្រុង​មួយ​នេះបាន​កើត​ឡើង បន្ទាប់ពី​ការ​ស្លាប់​របស់​មេបញ្ជាការ​ក្នុងស្រុក​ម្នាក់ និង​កូនទាហាន​ម្នាក់​នៅ​តំបន់​ព្រំដែន​ជិត​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​ ​ក្រសួងមហាផ្ទៃ​អា​រ៉ា​ប៊ី​សា​អូឌីតបាន​និយាយ​ថា ​មនុស្ស​ជាច្រើន​នាក់ត្រូវ​បាន​សម្លាប់​ដោយ​ការ​បាញ់​កាំភ្លើង​ពី​ភាគី​យេមែន​ ដែល​ប្រចាំការ​នៅ​តំបន់​ព្រំដែនកាលពី​ថ្ងៃ​សុក្រ គឺ​បន្ទាប់ពី​រថយន្ត​ល្បាត​របស់​ពួកគេ​ជាន់​ត្រូវ​គ្រាប់មីន​។​ គួរ​ឲ្យ​ដឹង​ថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីតបាន​នឹង​កំពុង​ធ្វើសង្គ្រាម​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូ​ធី ​នៅក្នុង​ប្រទេស​យេមែនអស់​រយៈពេល​៦​ខែ​មក​ហើយៗ​ បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​របស់​រដ្ឋ​អារ៉ាប់ ដើម្បី​បណ្ដេញ​ក្រុម​ឧទ្ទាម​មួយ​នេះ ចេញពី​ទីក្រុង​សា​ណា​។​ ការវាយប្រហារ​តាម​ច្រក​អាកាស និង​លើគោក​នេះ​ដែរបាន​សម្លាប់​មនុស្ស​ជាង​៤៥០០​នាក់ នៅក្នុង​ប្រទេស​យេមែន ចាប់តាំងពី​មានការ​ធ្វើ​អន្តរាគមន៍​ពី​បរទេស បាន​ចាប់ផ្តើម​ឡើង​កាលពី​ថ្ងៃទី​២៥ខែ​មិនា​កន្លងទៅ​៕ អត្ថបទ៖ សារ៉ាត់

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​ ២៥ ​ខែ​កញ្ញា​ ឆ្នាំ​ ២០១៥​ លោក ​ពេញ​ ធារម្យ​ ប្រធាន​សាខា​កាំកុង​ត្រូល​ផែ​ស្ងួត​ចុង​ទី​ភ្នំពេញ និ​ង​អង្គ​ការ​មិត្ត​សំឡាញ់​បាន​សហការ​គ្នា​បណ្តុះ​បណ្តាល ​សុវត្ថិ​ភាព​ចំណី​អាហារ​ដល់​មាតា​បិតា​សិស្ស។ លោក​លោក ​ពេញ​ ធារម្យបាន​ឱ្យ​ដឹង​ថា ប្រទេស​ជាតិ​ត្រូវ​ការ​ធាន​ធាន​មនុស្ស ​ចួល​រួម​ចំណែក​អភិវឌ្ឍ​លើគ្រប់​វិស្ស័យ ​ហើយ​ដើម្បី​អោយ​វិស័យទាំ​ងអស់ ​មាន​ការ​អភិវឌ្ឍន៍​ទៅ​បាន​ ដោយ​សារ​ប្រទេស​ជាតិ​សំបូរ​ដោយ​ធន​ធាន​មនុស្ស ​ក៏​ប៉ុន្តែធ​នធានមនុស្ស​មាន​ទៅ​បាន​ ដោយ​សារ​មនុស្ស​ទាំង​អស់ ​មាន​សុខ​ភាព​ល្អ​។ លោក បន្ថែម​ថា ​ការដែល​លោក ​ចាត់​បញ្ចូន​មន្ត្រីជំនាញ​អោយ​ចូល​បណ្តុះ​បណ្តាល​ សុវត្ថិ​ភាព​ចំណី​អាហារ​ដល់​មាតា​បិតាសិស្ស​ដែល​បាន​ស្តារ​សម្បទា​រហើយ​ និង​កំពុង​ធ្វើ​សមាហរ័ណ​កម្ម​ចូល​សាលា​រដ្ឋ​នៅ​ពេល​នេះ ​មាន​សារៈ​សំខាន់​ណាស់ ​ព្រោះថា​ ត្រូវ​តែ​មាន​ចំណេះ​ដឹង​នេះ ​មិន​ត្រឹម​តែ​សំរាប់​សុខ​ភាព​គ្រួសារ​ខ្លួន​ឯង​ប៉ុណ្ណោះ ​ប៉ុន្តែ​គាត់​អាច​យក​ចំណេះដឹ​ងទាំង​នេះ​ ទៅ​ផ្សព្វផ្សាយ​ក្នុង​សហគមន៍​របស់​គាត់​ ក៏​ដូច​ជា​ថា​...

ចាប់ខ្លួន មេក្រឡុកខ្លាឃ្លោកដុះស្លែនៅប្លុកបុរីកីឡា ដកហូតវត្ថុតាង និងលុយភ្នាល់ជាង១ពាន់ដុល្លា

ព័ត៌មានថ្មីៗ