ក្រចេះ ៖ ​យ៉ាងហោចណាស់​មាន​ក្បួន​រថយន្ត​យី​ឌុប ដឹកឈើ​ប្រណិតជាច្រើន​គ្រឿង ដោយ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ធ្នង់ និង​សុ​ក្រម​ដឹក​ចេញពី​ទឹកដី​ខេត្តស្ទឹងត្រែងឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម កាល​យប់​ថ្ងៃទី​៥ ​ខែកញ្ញាឆ្នាំ​២០១៥ ។ ក្នុងនោះ​មាន​រថយន្ត​យី​ឌុប​មួយគ្រឿង ដែល​ផ្ទុក​ឈើ​ធ្នុង​ប្រមាណ​ជាង ៣០​ម៉ែត្រគូប ​បាន​ក្រឡាប់​ចាក់​ឈើ​ចោល​នៅ​ស្រុក​ស្នួលហើយ​រថយន្ត ៩​គ្រឿង​ទៀត ដែល​នៅសល់​បាន​ដឹក​ឆ្លង​ទៅកាន់​ប្រទេស​វៀតណាម ទាំង​យប់​ដោយ​រលូន ។​រថយន្ត​ដឹកឈើ​ធ្នង់ មួយគ្រឿង ដែល​ក្រឡាប់ចាក់​ឈើ​ចោល   គឺ​នៅ​ចំណុច​ភូមិ​រោងចក្រ ឃុំ​ស្នួល ស្រុក​ស្នួល បច្ចុប្បន្ន​រថយន្ត​ដឹកឈើ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ ស្នាក់​ការ​នគរបាល និង​ឈើ​ប្រគល់​ទៅឲ្យ​មន្ត្រី​ជំនាញរដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សាទុក ដើម្បី​រងចាំ​ឲ្យ​ម្ចាស់ចូលខ្លួន​មក​ដោះស្រាយ។ ប្រភពពី​សមត្ថកិច្ចបាន​បង្ហើប​ឲ្យ​ដឹងថា​៖ រថយន្ត​ដឹកឈើ​ធ្នង់​ដែល​ក្រឡាប់​នោះជា​របស់​ឈ្មួញ​ឈ្មោះ សាន ច​យ ជា​អ្នក​រត់ការ​ដោយ​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង។ ប្រ​ភព​ដដែលបាន​បន្តថា ៖ កាលពី​យប់​ថ្ងៃទី​៥​ ខែកញ្ញា...

ភ្នំពេញ​៖ បុរស​ម្នាក់ បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​សំដៅ​ទៅលើ​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល ខណៈ​ព្យាយាម​បង្ក្រាប​បទល្មើស​នេសាទ​។ ទោះ​បីយ៉ាងណា សមត្ថកិច្ច​ដឹងខ្លួន​ទាន់ ក៏​ប្រតាយប្រតប់​គ្នា ធ្វើ​ឱ្យ​កាំបិត​ធ្លាក់​ចូល​ទន្លេ ហើយ​ជនល្មើស ​ត្រូវបាន​សមត្ថ​កិច្ច​ចាប់ខ្លួន​។​ ​ជនល្មើស​មានឈ្មោះ ខួង មួង អាយុ​១៨​ឆ្នាំ ត្រូវ​បាន​សាលាដំបូង​ខេត្តកោះកុង និង​សាលាឧទ្ធរណ៍ ផ្ដន្ទាទោស​រយៈពេល​១០​ឆ្នាំ ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០០៩ តាម​មាត្រា​៤ ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់ទោស​នៃ​បទឧក្រិដ្ឋ ។ ការសម្រេច​នេះ ត្រូវ​បាន​ជនជាប់ចោទ​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​។​ ​មន្ត្រី​តុលាការ​កំពូល ថ្លែងថា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ ខាងមុខនេះ...

​​មណ្ឌលគិរី៖ ​កំលាំង​យោធា​កងអនុសេនាធំ​ទី​២ វរៈ​ការពារ​ព្រំដែន​លេខ​១០៣ ចំណុះឱ្យ​តំបន់​ប្រតិបត្តិការ​សឹករង​មណ្ឌលគិរី​ បាន​ឃាត់ខ្លួន​ជន​ជា​វៀតណាម​ចំនួន​ ០៤ ​នាក់ ​ចូល​មក​កាប់​ឈើ​ខុសច្បាប់​នៅ​ស្រុក​កោះ​ញែក​រួម​ និង​វត្ថុ​តាង​មួយចំនួន​ការ​ឃាត់​ខ្លួន​នេះ​ ធ្វើឡើង​កាលពី​ថ្ងៃ​០៣ ខែ​កញ្ញា ឆ្នាំ២០១៥ ​វេលា​ម៉ោង​០៩និង៣០នាទី​ព្រឹក​ ​ត្រង់​ចំណុច​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក តែ​ករណី​ចាប់​ជនជាតិ​វៀតណាម​ខាងលើ ០៤ នាក់​នេះ ​ត្រូវ​បាន​ឈ្មោះ​ច័ន្ទ សំណាង​មន្ត្រី​យោធា គ​៣​និង​លោក​ហ៊ឺ​ម សុផាត មេគ​3​ធ្វើការ​ដោះលែង​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដោយ​មិនបាន​ខ្វាយខ្វល់​ពី​នីតិ​វិធី​ផ្លូវច្បាប់​។ ​សមត្ថកិច្ច​ បាន​បង្ហើប​ប្រាប់​ដំណើរ​ដើមទង​រឿងរ៉ាវ​នេះ​ថា មន្ត្រី​យោធា​គ​៣​ចំនួន​ ០៤ ​នាក់ ​ជា​កូនចៅ​របស់​លោក ហ៊ឹម សុផាត​មេគ​៣ មានឈ្មោះ ចាន់​ ​តូច...

​បន្ទាយមានជ័យ ៖ ​ជនសង្ស័យ​ម្នាក់​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​ ត្រូវ​បាន​កំលាំង​នគ​រ​បាល​ក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួន​ពេល​ដែល​កំពុង​ធ្វើការ​ល្បាត​នៅតាម​ផ្លូវ​។ ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចែក​គ្រឿងញៀន​នៅ​ម៉ោង​១១​យប់​រំលង​អា​ធ្រា​ត្រ​ ថ្ងៃទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១៥ ​នៅ​ចំណុច​ផ្លូវលំ​ ភូមិ​ប៉ោយប៉ែត ​សង្កាត់​ប៉ោយប៉ែ​ត្រ ​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​និង​ដកហូត​វត្ថុតាង​បាន​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន ​ចំនួន​៩០​គ្រាប់​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ អាត់ ​ខែម​ ស្នងការ​នគ​របាល​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ ​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​មានឈ្មោះ ឆាង​ រិទ្ធី​ ប្រុស​អាយុ​២៨​ឆ្នាំ​ស្នាក់នៅ​បន្ទប់​បណ្តោះអាសន្ន​នៅ​ភូមិ​ប៉ោយប៉ែត​ សង្កាត់​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​។ លោក ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ​នៅ​យប់​ថ្ងៃទី​៦​ ខែកញ្ញា នោះ​កំលាំង​នគ​រ​បាល​ក្រុង​ប៉ោយប៉ែត​មួយ​ក្រុម​បាន​ចុះ​ល្បាត​រហូតដល់​យប់​ជ្រៅ​ក៏​ប្រទះឃើញ​ជនសង្ស័យ​ដើរ​ចុះឡើង​នៅមុខ​ផ្ទះ​ហើយ​ពេល​ឃើញ​នគរ​បាល​ហាក់ដូចជា​មានការ​ភ័យខ្លាច​ពេលនោះ​នគ​របាល​ចុះ​ធ្វើការ​សាកសួរ​ហើយ​នៅ​ជិត​នោះ​មាន ​កាបូប​មួយ​ដាក់​ចោល​នៅ​ជិត​គំន​រ​សំរាម​ពេល​ដែល​នគរ​​បាល​ឆែក​នៅ​ក្នុង​កាបូប​នោះ​ស្រាប់តែ​ប្រទះឃើញ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​៩​កញ្ចប់​តូច​ស្មើ​និង​៩០​គ្រាប់​។​ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​រួច​ក៏​បញ្ជូន​មក​ស្នងការ​។ នៅមុខ​នគ​រ​បាល​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ ខ្លួនគេ​ទើប​មកពី​ភ្នំពេញ​បាន​១​តែ​ប៉ុណ្ណោះ​ហើយ​បែកគំនិត​ចេញ​រ​កស៊ី​គ្រឿងញៀន​នេះ​ត្រូវ​នគ​រ​បាល​ក្រុង​ប៉ោយប៉ែត​ចាប់​បាន​តែម្តង​។​ជនសង្ស័យ​ត្រូវ​នគ​រ​បាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕​

​ភ្នំពេញ​៖​ សន្តិសុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ម្នាក់ ​រង​របួស​ធ្ងន់ ​ខណៈ​ពេល​ដែល​មាន​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​គ្រឿង​ បាន​បត់​ត្រឡប់​ក្រោយ​មិន​ប្រ​យ័​ត្ន​បណ្តាលអោយ​កិន​ជើង​រងរបួស​ធ្ងន់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​០៧​ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិត​នៅត្រង់​ចំនុច​ផ្លូវ​មុនី​រេ​ត​មុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​ ​សន្តិសុខ​រងគ្រោះ​ខាងលើ​មានឈ្មោះ​ប៉ោ សុខ​ហ៊ាង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​សន្តិសុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ស្នាក់នៅ​ផ្ទះ​ជួល ម្ដុំ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ និង​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​។ ចំណែក​អ្នកបើកបរ​រថយន្តក្រុង ​ត្រូវបាន​ស្គាល់ឈ្មោះ ងឿ​ន វ៉ាន​ដៀវ អាយុ​៤៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បើកបរ​រថ​យន្ត​ក្រុង​។​ ​សាក្សី​នៅ​កន្លែង​កើតហេតុ​ បានអោយដឹងថា ​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ក្រុងរ​បស់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ Phuong Trinh មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ...

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​០៩​និង​២០​នាទី ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​០៧ ​ខែកញ្ញា​ឆ្នាំ​២០១៥ ​នៅ​ចំណុច​ទូរគមនាគមន៍​កម្ពុជា ទីតាំង​លេខ​៩៥និង៩៧ នៅ​តាម​បណ្ដោយ​ផ្លូវ​១០៥ កែង​និង​ផ្លូវ​២៧៤ ភូមិ​០១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​ មាន​បុគ្គលិក​ទូរគមនាគមន៍ កម្ពុជា​ចំនួន​ប្រហែល​១០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅក្នុង​បរិវេណ​ទូរគមនាគមន៍​កម្ពុជា ដើម្បី​សំដែង​មតិ​ជុំវិញ​ករណី​បាត់ប្រាក់​ចំណូល​របស់​រដ្ឋ​ប្រមាណ​ជាង​២៣០០០០$(​ម្ភៃ​បី​ម៉ឺន​ដុល្លា​អាមេរិក​) ក្នុង​បណ្ឌិត​ការ​គ្រប់គ្រង របស់​ឯកឧត្ដម ឡាយ​ម៉ា​រី​វ៉ូ ជា​អគ្គនាយក ​ក្នុង​នោះ​មានការ​ឆ្លើយ​ដាក់​គ្នា​ទៅវិញទៅមក​រវាង​អគ្គនាយក​ថ្មី និង អគ្គនាយក​ចាស់ គឺ​ឯកឧត្ដម កឹម វី​ក្រា​។ សូម​បញ្ជាក់​ផង​ដែរ​នៅ​វេលា​ម៉ោង​០៩​និង​៤០​នាទី ព្រឹក​​ថែ្ងទី៧​ខែកញ្ញា​ឆ្នាំ២០១៥​ដដែល ​ឯកឧត្ដម​ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ថ្មី​បាន​កោះហៅ​ប្រមូល​ប្រជុំ​ផ្ទៃ​ក្នុង​ពិភាក្សា​ជុំវិញ​ការ​បាត់​សាច់ប្រាក់​ចំណូល​ចំនួន​២៣០០០០$(​ម្ភៃ​បី​ម៉ឺន​ដុល្លា​អាមេរិក​) នៅក្នុង​អង្គ​ប្រជុំ​បាន​រក​ឃើញ​អ្នក​ដែល​ពាក់ព័ន្ធ​លុយ​នេះ​មាន​គ្នា​០២​នាក់​ ១.​លោក​ខឹម តេង​អឿន អនុប្រធាន​ហិរញ្ញ​កិច្ច ចំណូល ចំណាយ...

​តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​កំលាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ស្ថាប័ន​តុលាការ​ខេត្តកំពង់ធំ​បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ដឹកជញ្ជូន​ឈើ​គ្រញូង​គេចពន្ធ​បាន​រថយន្ដ​ល្មើស​ចំនួន​២​គ្រឿង​ផ្ទុក​ឈើ​គ្រញូង​ពេញៗ​ណែន​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​០៦​កញ្ញា​២០១៥​ស្ថិតនៅលើ​ផ្លូវលំ​១​កន្លែង​ដែល​គេ​ស្គាល់​ថា​ចំណុច​ត្នោតជុំ​ក្បែរ​រមណីយដ្ឋាន​សំរិទ្ធ​ក្នុង​ទី​រួម​ខេត្តកំពង់ធំ​។​ ​ភ្នាក់ងារ​រាយការណ៍​អោយដឹងថា​វត្ថុតាង​បទល្មើស​រួមមាន​រថយន្ត​និង​ឈើ​គ្រញូង​ទាំងនោះ​ត្រូវបាន​ជំនាញ​មេព្រៃ​លាក់លៀម​យ៉ាង​ជិត​មិនអោយ​អ្នកកាសែត​បានដឹង​ដើម្បី​ធ្វើការ​ចុះផ្សាយ​អោយដឹង​ព័ត៌មាន​ជា​សា​ធារ​ណះ​នៅ​ទ្បើ​យ​ទេ​។​ការបិទបាំង​ព័ត៌មាន​ដ៍​ធំ​នេះ​សង្ស័យ​ឈ្មួញ​ឈើ​គ្រញូង​កំពុង​រត់ការ​បង់លុយ​ទៅអោយ​សមត្ថកិច្ច​យ៉ាងច្រើន​ដើម្បី​ជា​ថ្នូរ​អោយមាន​ការដោះលែង​រថ​យន្ត​ទាំង​២​គ្រឿង​មកវិញ​។​ ​សមត្ថកិច្ច​ដែល​ស្និទ្ធ​ជាមួយ​អ្នកសារព័ត៌មាន​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៧​កញ្ញា​២០១៥​ថា​រថយន្ត​ដឹក​គ្រញូង​ពេញៗ​ណែន​ទាំង​២​គ្រឿង​នោះ​មាន​ម៉ាក​ហៃ​ទ្បេ​ន​ឌ័​រ​១​គ្រឿង​ពណ៌​ទឹកប្រាក់​និង​១​គ្រឿង​ទៀត​ម៉ាក​កាមរី​បា​ទ្បែ​ន​ពណ៌​ទឹកប្រាក់​ដូចគ្នា​ចរាចរ​មកពី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​តាមផ្លូវ​ជាតិ​លេខ​៦៧​ហើយ​បន្ត​ទ្បើង​ទៅ​ខេត្តកំពង់ធំ​។​កំលាំង​សមត្ថកិច្ច​បាន​ដេញ​បទល្មើស​នេះ​ពី​ខេត្តសៀមរាប​ដល់​ទឹកដី​ខេត្តកំពង់ធំ​ក៍​ត្រូវ​សមត្ថកិច្ច​ចាប់បាន​នៅ​ទីនោះ​តែម្តង​។​ ​ប្រភពព័ត៌មាន​បា​នប​ង្ហើ​ប​អោយដឹងថា​រថយន្ដ​ដឹកឈើ​គ្រញូង​ទាំង​២​គ្រឿង​ខាងលើ​ជា​របស់​ស្ដ្រី​ថៅកែ​គ្រញូង​ដុះ​ស្លែ​ម្នាក់​មកពី​វៀតណាម​ឈ្មោះ​ម៉ា​យ​។​ហាងឆេង​ឈើ​គ្រញូង​ដល់​ព្រំដែន​វៀតណាម​ថ្លៃ​១២​ដុល្លារ​អាមេរិក​ក្នុង​១​គី​ទ្បូ​ក្រាម​ហើយ​ក្នុង​១​ម៉ែត្រគូប​ស្មើនឹង​ជាង​១​ពាន់​គី​ទ្បូ​ក្រាម​ឯណោះ​គឺ​ប្រហាក់ប្រហែល​ជាង​១​ម៉ឺន​ដុល្លារ​ក្នុង​១​ម៉ែត្រគូប​។​ការចុះ​បង្ក្រាប​ខាងលើនេះ​ដោយសារ​ថៅកែ​គ្រញូង​មិនបាន​ទាក់ទង​រត់ការ​បង់លុយ​ក្បាល​ទ្បាន​ជាមុន​ទើប​ជួប​វាសនា​អាក្រក់​បែបនេះ​៕ ​សហការី

​កណ្ដាល ៖ ចោរប្លន់​ម្នាក់​បាន​រត់​គេច​ខ្លួន​ជាង​៩​ឆ្នាំ ពោល​គឺ​បាន​ប្រព្រឹត្ត​បទល្មើស​តាំង ពី​ឆ្នាំ​២០០៦ រហូតមកដល់​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៥ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម ដីកា​របស់​តុលាការ ។ សមត្ថកិច្ច​ស្រុក​ខ្សាច់​កណ្ដាល ​ថ្លែង​ថា ចោរប្លន់​រូប​នេះ​ឈ្មោះ ស្រឿ​ន រស្មី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ស្វាយ​អាត់​លើ ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្តកណ្តាល ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៥ ។ ការ​ចាប់​ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៦៨​ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០០៧ របស់​លោក តេង រតនា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ជាប់ចោទ​ពី​បទ​ប្លន់​ប្រព្រឹត្ត​នៅ ភូមិ​ស្វាយ​អាត់​លើ...

បន្ទាយមានជ័យ ៖ ​ល្បែង​ស៊ីសង​តាម​អ៊ិន​ធឺ​ណេត ​បាន​កើតទ្បើងរីកដុះដាល​ពេញ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ បន្ទាប់ពី​ស្ងាត់​មួយ​រយះ​ដោយ​សមត្ថកិច្ច​ប៉ូលិស​បង្ក្រាប​។​ការដែល​កើត​មាន ​ទ្បើង​វិញ​នេះ​ កំពុង​ត្រូវ​បាន​ពលរដ្ឋ​រិះ​គុណ​ថា ​ពុំ ទាន់​មានការ​បង្ក្រាប​ពី​​សំណាក់​សមត្ថកិច្ច ​ឬ​ការ​បញ្ជា​អោយ​ចាត់ការ​ពី​សំណាក់ ​គ​ណះ​បញ្ជា​ការ​ឯកភាព​ក្រុង​ទ្បើ​យ​។ ជាមួយ​និង​ការ​រិះគន់​នេះ​ប្រជាពលរដ្ឋ​ បាន​អោយ​ដឹង​ថា ​គ្រាន់តែ​កា​ស៊ីណូ​ នៅ​ប៉ោយប៉ែ​ត វា​បាន​ធ្វើអោយ​ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​ និង​មកពី​ខេត្ត​ដទៃ​ចូល​លេង​ចាញ់​អ​ស់​ម៉ូតូ ​រថយន្ត ​ដីស្រែ​ចំការ​ផ្ទះ​សម្បែង ​និង​ឈ្លោះ​ប្រកែក​​ក្លាយ​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​អ្នកខ្លះ​បែកគំនិត​ប្រព្រឹត្ត​បទល្មើស​លួច​ឆក់​ប្លន់​ជួញដូរ​គ្រឿងញៀន ​តែ​ឥឡូវ​វា​បាន​បន្ថែម​នៅ​ល្បែង​ស៊ីសង​ជាច្រើន​ក្រៅ​ពី​កា​ស៊ី​ណូ​ដូចជា​ ល្បែង​បាញ់​ត្រី ​ចាក់បាល់​ និង​ហ្គាម​តាម​អន​ឡាញ​ (Online) ​កំពុង​កើតមាន​ប្រមាណ​១០ ​កន្លែង​នៅ​ចំណុច​ផ្សារ​រាត្រី​ ផ្លូវ​ដើម​ពុទ្រា​ធ្វើ​អោយ​កាន់តែ​ងាយស្រួល​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​ខ្មែរ​ ចូល​លេង​។ ពួកគាត់​បាន​អោយ​ដឹង​ទៀត​រាល់ថ្ងៃ​មិន​ដឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​ សុវត្ថិភាព​ដែល​អាជ្ញាធរ​និង​សមត្ថកិច្ច​តែង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​គ្រប់​ ខេត្ត ​ក្រុង​ជាពិសេស​នៅ​ក្រុង​ប៉ោយប៉ែត​ហាក់​គ្មាន​​ប្រយោជន៍​អ្វី​សោះ​ព្រោះថា ​ការ​មិន​អោយមាន​បទល្មើស​ទាំង​ប៉ុន្មាន​ចំណុច​ក្នុង​គោលនយោបាយ​វា​សុទ្ធតែ​ កើតមាន​នៅ​ក្រុង​ប៉ោយប៉ែត​។...

​ភ្នំពេញ ៖ ទីតាំង​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​ស្ថិតនៅ​ផ្ទះ​លេខ​៩០E ផ្លូវ​៣៨៤​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ខណ្ឌចំការមន ដែល​ជា​កន្លែង​ប្រមូល​ម្តុំ​ដោយ​អ្នក​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន ទាំងយប់​ទាំង​ថ្ងៃ ត្រូវ​បាន​កំលាំង​អាវុធហត្ថ​មន្ទីរ​យុត្តិធម៌​នៃ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជនសង្ស័យ​៧​នាក់​និង​វត្ថុ​តាង​មួយចំនួន​។​ ​លោក ប៉ាន់ សុភាព ​ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​ទីបញ្ជាការដ្ឋាន អាវុធហត្ថ រាជធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ បង្ក្រាប​ទីតាំង​ប្រើប្រាស់​និង​ជួញដូរ​ថ្នាំញៀន នៅក្នុង​ទីតាំង លួច​បើក​ល្បែង​ហ្គេម​បាញ់​ត្រី​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១០និង៣០​នាទី​យប់​កាល​ពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៥​ស្ថិតនៅ​ផ្ទះ​លេខ ៩០E ផ្លូវ ៣៨៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង រាជធានី​ភ្នំពេញ​គង់​សំ​សា​រ៉េត​។​ លោក​បន្ត​ថា​ការ​ចុះ​បង្ក្រាប​ទីតាំង​ប្រើប្រាស់​និង​ចែកចាយ​ថ្នាំញៀន​នេះ​បាន​ធ្វើ​ឡើង ក្រោយពី​កំលាំង របស់ លោក​ទទួល​បាន​ព័ត៌មាន​និង​តាមដាន ជនសង្ស័យ​ខាងលើ​ពាក់ព័ន្ធ​ការ​ប្រមូល​ម្តុំ​អ្នក​សេព​និង​ប្រើប្រាស់​ថ្នាំញៀន​ ជា​លទ្ធិ​ផល កម្លាំង អាវុធហត្ថ បាន​ឃាត់ខ្លួន ជនសង្ស័យ​៧​នាក់ និង​ដកហូត​ថ្នាំ​៨...