video

កំពង់ស្ពឺ​ ៖ ស្ត្រី​វ័យ​ចំណាស់​ត្រូវ​បាន​រថយន្ត​ដឹក​ស៊ីម៉ង់​បុក​រួច​កិន​ពីលើ​សំប៉ែត​ដូច​ចេកចៀន​ស្លាប់​យ៉ាង​អាណោចអាធម៍​បំផុត ។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ ​បាន​កើត​មាន ​ឡើង​ កាលពី​វេលា​ម៉ោង​១៤និង២៥ នាទី​រសៀល​កាល​ពី​ថ្ងៃទី​០៧ខែកញ្ញា​ឆ្នាំ២០១៥​លើ​ផ្លូវ​ជាតិ​លេខ​៤​គីឡូម៉ែត្រ៣៧-៣៨ចំណុច​ភូមិ​ព្រៃ​ផ្ដៅ​ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​ សមត្ថកិច្ច​បាន​ប្រាប់​ថា​ រថយន្ត​ដែល​បាន​បុក​ស្ត្រី​រងគ្រោះ​ម៉ាក​ហ៊ី​ណូ​ពណ៌​ត្រួយ​ចេក​ពាក់​ផ្លាក​លេខ​តាកែវ​3A.1121​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​និង​ទីលំនៅ​ធ្វើ​ដំណើរ​មកពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​មកដល់​ចំណុច​ខាងលើ​បាន​បុក​អ្នក​ជិះ​កង់​ម្នាក់​ឈ្មោះ ទឹម សាត ភេទ​ស្រី​អាយុ​57​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កំពុង​ធ្វើដំណើរ​ឆ្លងផ្លូវ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​បណ្ដាល​អោយ​អ្នក​ជិះ​កង់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ។ ​សាក្ស​បាន​និយាយ​ថា​មុន​ពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ជិះ​កង់​ឆ្លង​ផ្លូវជាតិ​លេខ​4​ហើយ​ខណៈ​ពេលនោះ​ស្រាប់​តែ​មាន​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ដឹក​ស៊ីម៉ង់​បាន​បើក​បុក និង​កិន​សំប៉ែត​ដូច ចេកចៀន ។ ជុំ​វិញ​ករណីនេះ​សមត្ថកិច្ច​គួរ​មាន​វិធាន​អោយ​បាន​តឹង​រឹង​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី គឺ​ត្រូវ​មានទោស​តាមច្បាប់​ព្រហ្មទណ្ឌ​បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​ប្រគល់ ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ តាម​ប្រពៃណី​ចំណែក វត្ថុ​តាង​ទាំងពីរ​យក​មក​រក្សាទុក​នៅ ​អធិការដ្ឋាន ​នគរបាល ស្រុក​សំរោង​ទង ដើម្បី​រៀបចំ​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕​

បុគ្គលិក​ប្រៃសណីយ៍​ទូរគមនាគមន៍​កម្ពុជា​ផ្ទុះ​ការ​តវ៉ា​រឿង​បាត់​លុយ​ជាង​២៣​ម៉ឺន​ដុល្លា ភ្នំពេញ ៖ បុគ្គលិក​ប្រៃសណីយ៍​ទូរគមនាគមន៍​កម្ពុជា​ជាច្រើន​សិប​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា​នេះ បាន​ប្រមូល​ផ្តុំគ្នា​នៅ​បរិវេណ​ទូរគមនាគមន៍​កម្ពុជា​នៅ​ចំណុច​ទូរគមនាគមន៍​ កម្ពុជា ទីតាំង​លេខ​៩៥+៩៧ នៅ​តាម​បណ្ដោយ​ផ្លូវ​១០៥ កែង​និង​ផ្លូវ​២៧៤ ភូមិ​០១ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​និង​ទាមទារ​ឲ្យ​ ក្រុមប្រឹក្សាវិន័យ​បើក​ការ​ស៊ើប​អង្កេត លើ​ករណី​បាត់​ថវិកា​របស់​ស្ថាប័ន​ជាង​២០​ម៉ឺន​ដុល្លារ។ ក្រោយពី​មាន​ប្រតិកម្ម សម្តែង​ការ​មិន​ពេញចិត្ត​របស់​បុគ្គលិក ក្រុមប្រឹក្សាវិន័យ នឹង​ថ្នាក់ដឹកនាំ​បាន​ចោទ​អនុប្រធាន​ហិរញ្ញ​កិច្ច ចំណូល ចំណាយ និង ប្រធាន​ផ្នែក​គណនេយ្យ​ប្រមូល​លុយ នៃ ទូរគមនាគមន៍​កម្ពុ​ជា​ចំនួន​ពី​នាក់​ពាក់​ព័ន្ធ​និង​កា​បាត់​លុយ​ចំនួន​២៣​ ម៉ឺន​ដុល្លា​។ សូម​បញ្ជាក់​ថា ទូរគមនាគមន៍​កម្ពុ​ជា​ជា​ស្ថាប័ន​ស្វយ័ត​របស់​រដ្ឋ​ដែល​បម្រើសេវា​ទូរស័ព្ទ សេវា​អ៊ី​ន​ធើ​ណែ​ត​និង​សេវា​ឆ្លងកាត់​ផ្សេងៗ​ទៀត​។ មាន​បុគ្គលិក​បម្រើការ​សរុប​មាន​ចំនួន​ជាង​៤០០​នាក់​នៅ​ភ្នំពេញ​និង​ជាង​២០០ ​នាក់​ទៀត​បម្រើការ​នៅ​តាម​បណ្តា​ខេត្ត​។ ហើយ​កន្លងមក​ទូរគមនាគមន៍​កម្ពុជា​ធ្លាប់​មានការ​បែកធ្លាយ​ករណី​ពុករលួយ​នេះ​ ម្តងមក​ហើយ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ តែ​ពួកគាត់​ថា រឿង​នេះ​ក៏​ត្រូវ​បាន​បញ្ចប់​ទៅវិញ​បន្ទាប់ពី​អ្នក​ពាក់ព័ន្ធ​យល់ព្រម​សង​...