​ភ្នំពេញ៖ ស្ត្រី​ម្នាក់​ ត្រូវ​បាន​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ក្រុងភ្នំពេញ​ចាប់​ខ្លួន ​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៥ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ប័ណ្ណ​កម្ម​សិទ្ធ​ក្លែងក្លាយ​យក​ទៅ​បញ្ចាំ​ធនាគារ​អេ​ស៊ី​លីដា យក​ប្រាក់​បាន ចំនួន ១៥ ម៉ឺន​ដុល្លារ​អាមេរិកកាំង។​ ​ជនជាប់ចោទ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ អ៊ូ ចាន់ណា អាយុ ៣៦ ឆ្នាំ រស់នៅ​ផ្ទះ​លេខ ២២,២៤ ផ្លូវ​លេខ ៣៥៥ ក្រុម ១ សង្កាត់​បឹងកក់ ១ ខ​ណ្ឌ​ទួលគោក។​ ​លោក​វរសេនីយ៍ទោ ជាវ វិបុល អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ​កំរិត​ស្រាល​ក្រុងភ្នំពេញ បាន​អោយដឹងថា ពិតជា​មាន​ករណី​ឃាត់ខ្លួន​លោកស្រី អ៊ូ ចាន់ណា...

ភ្នំពេញ ៖ អតីតមន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ នៅ​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស បញ្ជូន​មក​សាលាឧទ្ធរណ៍ ដើម្បី​ជំនុំជម្រះ​ករណី​បាញ់សម្លាប់​មនុស្ស កាលពី​ឆ្នាំ​២០១២។​ ​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ប៉ាក ច័ន្ទ​សំបូរ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោកស្រី គឹម កល្យាណ ជា​តំណាង​មហាអយ្យការ។​ ​ជនជាប់ចោទ​ឈ្មោះ ជុំ វណ្ណា អាយុ​២៨​ឆ្នាំ មាន​មុខរបរ​បន្ថែម​ជា​សន្តិសុខ​ក្លឹប​រាត្រី​ឌី​ជេ​ស្តេ​សិន ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ ជនជាប់ចោទ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​១០​ឆ្នាំ ពី​បទ​ឃាតកម្ម និង កាន់កាប់​អាវុធ​ខុសច្បាប់ ។ ប៉ុន្តែ ​ជនជាប់ចោទ​បាន​ប្តឹង​ឧទ្ធរណ៍។​ ​តាម​អង្គហេតុ​គឺ កាលពី​យប់​ថ្ងៃទី​៤...

ភ្នំពេញ​៖​ ព្រឹកស្អែក​នគរបាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ បញ្ជូន​ជនសង្ស័យ​៦​នាក់ រួម​ទាំង​វត្ថុតាង​មួយចំនួន ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​តាមច្បាប់ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ទោ យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​ប្រាប់​នា​រសៀល​នេះ​។​ ​ជនសង្ស័យ​ទាំង ៦​នាក់ រួមមាន ទី​១​ឈ្មោះ មាន ម៉េ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងភ្លើង ទី​២​ឈ្មោះ ចាន់ វិ​រះ ភេទ​ប្រុស អាយុ​២៤ មុខរបរ​កម្មករ​រោងចក្រ ទី​៣ ឈ្មោះ ព្រាប រត​នះ ភេទ​ប្រុស អាយុ ២៣ មុខរបរ​កម្មករ​រោងចក្រ...

ព្រះសីហនុ​ ៖ យ៉ាងហោចណាស់​ក៏​មាន​ទូ​កុងតឺន័រ​រាប់​សិប​ទូ​បាន​ហោះ​ប៉ើង​ធ្លាក់​គ​ពេល​ទីលាន​ផ្ទុក​កុងតឺន័រ​ក្នុង​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ ។ ដោយសារតែ​អំណាច​នៃ​ឥទ្ធិពល​នៃ​ខ្យល់ព្យុះ​ប្រមោយដំរី​បាន​បោកបក់​និង​គួច​យ៉ាង​ខ្លាំង​ក្នុង​ខណៈ​ពេល​មេឃ​កំពុង​​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ចាប់​តាំងពី​ព្រឹក​ព្រលឹម​នោះ​។ ​ឧបទ្ទវហេតុ​គ្រោះធម្មជាតិ​នេះ​បាន​កើត​មាន​ឡើង​នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃទី​១៥ខែ​កញ្ញាឆ្នាំ២០១៥​នេះ​​ពេល​នេះ​គេ​មិនទាន់​បានដឹង​អំពី​ទំហំ​នៃ​ការ​ខួច​ខាត​ទ្រព្យសម្បត្តិ​ដែល​បង្ក​ឡើង​ដោយ​ខ្យល់ព្យុះ​ប្រមោយដំរី​នោះ​ទេ​។ ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កំពង់ផែ​បាន​ឲ្យ​ដឹង​ថា​ករណី​គ្រោះធម្មជាតិ​នេះ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​រឺ​ស្លាប់​បាត់បង់​អាយុជីវិត​នោះ​ទេ​ ​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ភ្លាមៗ​នេះ​គេ​មិន​ទាន់​អាច​វាយ​តម្លៃ​អំពី​ទំហំ​នៃ​ការ​ខូចខាត​បាន​នោះ​ទេ​ព្រោះថា​នៅ​ពេល​នេះ​មេឃ​នៅតែ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ដដែល​។ ​សូម​បញ្ជាក់​ផង​ដែរ​ថា​អាកាសធាតុ​នៅ​តាម​តំបន់ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ២០១៥​​នេះ​មេឃ​បាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ស្ទើរ​គ្រប់​ទីកន្លែង​ចំនែក​ឯ​នៅ​តាម​ឆ្នេរ​និង​កោះ​មាន​​រលក​សមុទ្រ​មាន​កម្ពស់​ប្រមាណ​ជិត​២​ម៉ែត្រ​៕​

ភ្នំពេញ ៖ ​តំណាង​អង្គការ​សហ​ប្រជា​តិ និង​អ្នកជំនាញ​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា និង​តូ​ហ្គូ និង​មានការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​សាធារណៈ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន បាន​មក​ជួប​ប្រជុំ​សាកសួរ ជជែក ដេញ​ដោយ​លម្អិត​ផ្ទាល់មាត់ ភាគី​ពាក់ព័ន្ធ អំពី​ការអនុវត្ត​ជាក់ស្តែង​ទាក់ទង​នឹង​បទដ្ឋាន​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ (UNCAC) នៅ​កម្ពុជា​។ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៥ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​ ​ឯកឧត្តម ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លៃ​ង​ថា កិច្ចប្រជុំ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​វេទិកា​ដល់​ភាគី​ត្រួតពិនិត្យ (​តំណាង​អង្គការ​សហ​ប្រជាតិ និង​អ្នកជំនាញ​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា និង​តូ​ហ្គូ​) ជួប​សាកសួរ ជជែក ដេញ​ដោយ​លម្អិត​ផ្ទាល់មាត់​ជាមួយ​ភាគី​ពាក់ព័ន្ធ អំពី​ការអនុវត្ត​ជាក់ស្តែង​ទាក់ទង​នឹង​បទដ្ឋាន​ដែល UNCAC បាន​កំណត់ និង​ដែល​កម្ពុជា​ត្រូវ​គោរព​តាម បន្ថែម​ពី​ព័ត៌មាន​ដែល​បាន​ផ្តល់​ជូន​ក្នុង​របាយការណ៍​ស្វ័យ​វាយតម្លៃ ដែល​កម្ពុជា​បាន​ដាក់​ជូន​ពិនិត្យ ដោយ​ផ្ដោត​លើ​ជំពូក​ទី​៣...

​ភ្នំពេញ​ ៖ លោក​ចាន់​បូ​រិន្ទ​អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដារ​ជាតិ បាន​ថ្លែង​ថា​ ម្ចាស់​រោង​ម៉ាស៊ីន​កិន​គួរ​បង្វែរ​ទិសដៅ ពី​ការប្រើប្រាស់​ម៉ាស៊ីនកិនស្រូវ​មក​ប្រើប្រាស់​ឡ​ជីវឧស្ម័ន​វិញ គឺ​អាច​កាត់បន្ថយ​ចំណាយ​ផ្សេងៗ បាន​មួយ​កម្រិត​ទៀត​និង​បាន​ចូលរួម​យ៉ាង​សំខាន់ សម្រាប់​ការពារ​បរិស្ថាន ។​ នេះ​ជា​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោក​ចាន់​បូ​រិន្ទ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ ស្ដីពី​សុខភាព សុវត្ថិភាព​ការងារ នឹង​បរិស្ថាន សម្រាប់​ការប្រើប្រាស់​ឡ​ជីវឧស្ម័ន នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥លោក​បាន​លើក​ឡើងថា​ក្រោម​ការ​សហប្រតិបត្តិការ រវាង​វិទ្យាស្ថាន​ស្តង់ដារ ជាមួយ​អង្គការ អភិវឌ្ឍន៍​ប្រទេស​ហូ​ឡង់​(SNV)​គឺ​មាន​គោលបំណង​ការពារ​សុខភាព សុវត្ថិភាព​ការងារ និង​បរិស្ថាន នៃ​ការប្រើប្រាស់​ឡ​ជីវឧស្ម័ន​នេះ ដើម្បី​សម្របសម្រួល​បង្ក​ការ​លក្ខណៈ​ងាយស្រួល ដល់​ក្រុមហ៊ុន​រោងចក្រ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ទិសដៅ​ជំរុញ​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ នៃ​ការប្រើប្រាស់ ឡ​ជីវឧស្ម័ន​នេះ ។​ ​លោក ចាន់ បូ​រិន្ទ បាន​ថ្លែង​បន្ត​ទៀត​ថា​ នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ជាច្រើន​ដែល​សល់​កាកសំណល់​ជា​អង្កាម​ហើយ​គ្មាន​លទ្ធភាព​កែច្នៃ ដោយ​យក​អង្កាម​ទៅ​ដុត​ចោល​ឬ​ការ​លក់​ចេញទៅ​ប្រទេសជិតខាង...

ភ្នំពេញ ៖ នា​វេលា​ម៉ោង​១១​នាទី ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៣៩​នាក់ ​ក្នុង​នោះ​ស្រី ០៧​នាក់ ពាក់ព័ន្ធ និង​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​កាលពី​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤ ខែកញ្ញា កន្លងទៅ​ថ្មីៗ​នេះ ។ ​លោក​វរសេនីយ៍ឯក ប៊​ន សំអាត ស្នងការ​រង ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​យ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រួចមក និង​ដើម្បី​ចូលរួម​កាត់បន្ថយ​សក​ម្ម​ភាព ចែកចាយ និង​ប្រើ​គ្រឿងញៀន ដែល​ជា​បញ្ហា​ស្មុគស្មាញ និង​មាន​គ្រោះថ្នាក់​បំផុត​នោះ លោក​បាន​ដឹកនាំ​កម្លាំង​តាម​បណ្ដា​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ទាំង​៣៩​នាក់ ក្នុង​នោះ​មាន​ស្រី ០៧​នាក់...

ភ្នំពេញ​៖ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១៤​លើក ក្នុង​នោះ​យប់ ៨​លើក​, បណ្ដាល​អោយ​មនុស្ស​ស្លាប់ ៩​នាក់ (​ស្រី​៣​នាក់​) រង​របួស​ធ្ងន់ ១៥​នាក់ (​ស្រី​៥​នាក់​) និង​របួសស្រាល ៤​នាក់ (​ស្រី​ម្នាក់​)​។ ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៤​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៣​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ១៥​គ្រឿង​, រថយន្ត​ធុន​តូច ៥​គ្រឿង​,​រថយន្ត​ធុន​ធំ ៣​គ្រឿង​,​និង​ថ្មើរជើង ២​នាក់​។ ​ ​ប្រភព​ព័​ត៌មាន​ខាងលើ​ប្រាប់​បន្ត​ថា ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ១១​លើក​,​ប្រជែង​គ្រោះថ្នាក់ ២​លើក​,...

​​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន លើកទឹកចិត្ត​អនុញ្ញាត​ឱ្យ​សិស្ស​និទ្ទេស​A​ចំនួន​១០៨​នាក់ ដែល​បាន​ប្រលង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ចូល​ជួប​សំដែង​ការគួរ ​និង​ទទួល​បាន​ការឧបត្ថម្ភ​លើកទឹកចិត្ត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​១៥​កញ្ញា​នេះ​។​ ​ ​ក្រោយពី​ជំនួប​បញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឱ្យ​ដឹង​ថា​៖​នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ការ​អបអរសាទរ​ជាមួយ​ចៅៗ​ដែល​បាន ប្រលង​ជាប់ និទ្ទេស​A ។ សម្ដេច​បាន​មានប្រសាសន៍ថា លទ្ធផល​ដែល​ទទួល​បាន​នៅ​ពេល​នេះ ជា លទ្ធផល នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទ្វេ​ទិស មានន័យថា​ទី​១​ជា​ការ​ប្រឹងប្រែង​របស់​ក្មួយៗ ចៅៗ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​, និង​ទី​២​ជា​ការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ដែល​បាន​បង្ក​ឱកាស​ឱ្យ​មាន​សន្តិភាព ស្ថិរភាព និង​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​សាលារៀន និង​គ្រូបង្រៀន​ជាដើម ហើយ​បើ​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន​និង​គ្មាន​កិច្ចប្រឹងប្រែង​របស់​ចៅៗ​នោះ​ទេ...

​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥​កញ្ញា​ឆ្នាំ​២០១៥​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ​ប្រចាំឆមាស​ទី២ ឆ្នាំ​២០១៥​ ក្រោម​វត្តមាន​លោក ​ឧត្តម​សេនីយ៍​ឯក​ប្រាក់​សិទ្ធិ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដើម្បី​បណ្ដុះបណ្ដាល​បន្ថែម​លើ​មុខជំនាញ​របស់​អាវុធ​ទូទាំង​រាជធានី​។​ លោក​ឧត្ដមសេនីយ៍ឯក​ប្រាក់​សិទ្ធ បាន​បញ្ជាក់​ពី​ទិសដៅ​រួម​នៃ​ការ​ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ​គឺ​សង្កត់ធ្ងន់​ត្រង់​ចំនុច​វិន័យ​ក្រម​សីល​ធ​ម៏​ពិសេស​ស្វែងយល់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​លើ​សកម្មភាព​អនុវត្ត​ភារកិច្ច​របស់​អាវុធ​ដើម្បី​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។ ​ ​គួរ​បញ្ជាក់​ថា​ការ​ផ្សព្វផ្សាយ​ពី​ការងារ​អប់រំ​ចិត្តសាស្ត្រ​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ត្រូវ​បាន​ប្រារព្ធ​ឡើង​ចំនួន​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៥​រហូតដល់​១៧​កញ្ញា​ឆ្នាំ​២០១៥​ ៕​