បាល់ទាត់៖ ក្រុម​របស់​លោក Sam Allardyce ក្រសោប​បាន​បី​ពិន្ទុ​ក្នុង​ផ្ទះ​ខ្លួនឯង​យ៉ាង​តានតឹង​ ក្រោយ​យកឈ្នះ​សារិកា​ព្រៃ Newcastle 1-0 ធ្វើ​អោយ Everton ឡើងឈរ​លេខ8 ក្នុង​តារាង​នៅ​ក្រប​ខណ្ឌ English Premier League​។ ​​Theo Walcott ជា​អ្នក​ស៊ុត​បញ្ចូល​ទី​តែមួយ​គ្រាប់​គត់​អោយ Everton ទទួល​បាន​បី​ពិន្ទុ​ពី​ការប្រកួត​យប់​ថ្ងៃ​ចន្ទ ម្សិល​ម៉ិ​ញ​នេះ ដែល​ជា​គ្រាប់​ដំបូង​របស់​គេ​តាំងពី​ខែ​មករា​។ ​ក្រោយ​ការប្រកួត​នេះ​ចប់​អ្នកគាំទ្រ​មួយ​ចំនួន​ បាន​ធ្វើ​ការរិះគន់របៀប​លេង​របស់...

ប្រណាំង​យន្តហោះ៖ ​អ្នក​បើក​យន្តហោះ​ជើងចាស់ Matt Hall សញ្ជាតិ​អូស្ត្រាលី​ បាន​បង្ហាញ​បច្ចេកទេស​ដ៏​ប៉ិនប្រសព្វ​របស់​ខ្លួន ​ក្នុង​ការ​បញ្ជា​គ្រឿង​ម៉ាស៊ីន​លើ​អាកាស​ ដើម្បី​ដណ្ដើម​យក​ជ័យជំនះ​ក្នុង​ជើង​ទី២ នៃ​ព្រឹត្តិការណ៍​ប្រណាំង​យន្តហោះ Red Bull Air Race ជើងឯក​ពិភពលោក​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងមក ដែល​ការប្រកួត​ធ្វើឡើង​នៅ​ខេត្ត​កាន​ប្រទេស​បារាំង។​​​Matt Hall ដែល​មាន​វ័យ ៤១ឆ្នាំ​រូប​នេះ​បាន​ប្រើ​ថេរៈវេលា​លឿន​ជាងគេ​ជាមួយ​នឹង ៥៧វិនាទី ៦៩២ នឹង​ជា​កំណត់ត្រា​ការ​ឈ្នះ​លើកដំបូង​ ចាប់​តាំង​ពី​ការ​ឈ្នះ​ក្នុង​ការប្រកួត​កាល​ឆ្នាំទៅ​ជាមួយ​នឹង Edge 540។​...

​​ប្រណាំង​កង់៖ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយានបាន​ប្រកាស​កាលបរិច្ឆេទ ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពានរង្វាន់ Mountain Bike Series(MTB Series) ឆ្នាំ​២០១៨ ហើយដោយ​បន្ត​រៀបចំ​ជា ៥​ដំណាក់កាល​ដូច​ឆ្នាំ​មុន​ៗ​ដែរ ខណៈ​កីឡាករ​-​កីឡា​ការិនី​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ ក្រោយ​ឆ្លងកាត់​ការប្រកួត​ទាំង ៥​ដំណាក់កាល នឹង​ក្លាយ​ជា​សមាជិករបស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​។ នេះ​បើ​តាម​ការ​លើក​ឡើង​រប​ស់​លោក វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន។​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Mountain Bike Series ឆ្នាំ​២០១៨...

បាល់ទាត់៖ បន្ទាប់ពី​ទទួល​បាន​ឱកាស​ចូលរួម​ជាមួយ​ក្រុម​ធំ នៃ​ក្លឹប​ក្រសួងការពារជាតិនៅ​ដើម​រដូវ​កាល នៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០១៨ ខ្សែប្រយុទ្ធ​វ័យក្មេង កាន់ ពិសាល បានសម្រេច​ក្ដី​ស្រ​ម៉ៃ​របស់​ខ្លួន​មួយ​ជំហាន​ទៀត​ហើយ ក្រោយ​ត្រូវ​បាន​លោក ប្រាក់ សុវណ្ណារ៉ា ជ្រើសរើស​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ យុវជន​ក្រោម​អាយុ ២១​ឆ្នាំដើម្បី​ចូលរួម​ប្រកួត​ពានរង្វាន់ Hassanal Bolkiah Trophy 2018 របស់​ព្រះមហាក្សត្រ​ប្រទេស​ប្រ៊ុយណេនា​ចុង​សប្ដាហ៍​នេះ។ ​ ថ្លែងប្រាប់​អ្នកសារព័ត៌មានមុន​ឡើង​យន្តហោះ ធ្វើដំណើរ​ទៅ​ប្រទេស​ប្រ៊ុយណេ​កាលពី​ម្សិលមិញ យុវជន កាន់ ពិសាល បាន​លើក​ឡើង​ថា...

តេន្នីស៖ ​កីឡាករ​វាយ​កូន​បាល់​លេខ​១ ពិភពលោក Rafael Nadal បាន​បន្ថែម​កំណត់ត្រា​ឈ្នះ​ជើងឯក​កម្មវិធី Monte Carlo Masters ឡើង​ដល់ ១១​លើក បន្ទាប់ពី​យកឈ្នះ​កីឡាករ​ជប៉ុន Kei Nishikori នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្សិល​ម៉ិ​ញ​។ ​​Nadal ដែល​ក៏​កំពុង​ស្វែង​ពាន Roland Garros លើក​ទី​១ ​រដូវ​កាល​នេះ​ផង​នោះ បាន​ចំណាយពេល ១​ម៉ោង 33នាទី​ដើម្បី​យកឈ្នះ​កីឡាករ​កំពូល​របស់​ជ​ប៉ុន Nishikori...

បាល់ទាត់៖ ​សមាជិក​ដ៏​សំខាន់​របស់​ក្រុម​ហង្ស​ក្រហម Liverpool នា​រដូវ​កាល​នេះ Mohamed Salah ទីបំផុត​បាន​ប្រជែង​យកឈ្នះ​ពានរង្វាន់ PFA Player of the Year ខណៈ​ដែល​ក្លឹប​ជើងឯក​ឆ្នាំនេះ Manchester City ពី​កីឡាករ Leroy Sane បាន​ដណ្ដើម​យក​ពាន​កីឡាករ​វ័យក្មេង​ល្អ​បំផុត​ ដែល​ប្រកាស​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។​​​កីឡាករ​អន្តរជាតិ​អេ​ហ្ស៊ី​ប​រូប​នេះ​ បាន​ផ្ដួល​គូប្រជែង​របស់​ខ្លួន​ដូចជា​កីឡាករ Kevin de Bruyne,...

បាល់ទាត់៖ ​ពិតជា​អស្ចារ្យ​បំផុត​ នៅ​ពេល​ដែល​កីឡាករ​ខ្សែប្រយុទ្ធ​ដែល​បាន​ទិញ​ពី​កាំភ្លើង​ធំ Arsenal សញ្ជាតិ​បារាំង Olivier Giroud បាន​អូស​ញាក់​ដាច់​កីឡាករ ៥នាក់​បូករួម​ទាំង​អ្នកចាំទី​ដើម​តង់​ទី២ នាទី​ទី៤៦ ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​ដើម្បី​បើក​ការ​នាំ​មុខ​មុន 1-0 ទៅលើ​ក្រុម Southampton។ ​ ​​នេះ​ជា​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup ដែល​ធ្វើឡើង​នៅ​ក្នុង​កីឡដ្ឋាន Wembley ខណៈ​ការប្រកួត​នៅ​ក្នុង​វគ្គ​ទី​១ ក្រុម​ទាំងពីរ​គឺ​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​ឡើយ​ដោយ​រក្សា 0-0 ស្រប​ពេល​ដែល​បើក​ការប្រកួត​មិន​ទាន់​បាន​ប៉ុន្មាន​វិនាទី​ផង​នោះ​ កីឡាករ Olivier...

ប្រណាំង​ម៉ូតូ៖ ​បេក្ខភាព​ម្ចាស់​ការពារ​តំណែង​ជើងឯក MotoGP ពិភពលោក Marc Marquez ពិតជា​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​ទីលាន​ទី៣ នៃ​រដូវ​កាល​ប្រណាំង​ឆ្នាំ២០១៨ នេះ Motorcycle Grand Prix of the Americas កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ។​​​នេះ​ជា​ជ័យជំនះ​លើកដំបូង​នា​រដូវ​កាល​នេះ​របស់​កីឡាករ​វ័យ ២៥ឆ្នាំ Marquez ក្រោយ​ចេញដំណើរ​ត្រឹម​លំដាប់​លេខ​រៀង​ទី៤ ប៉ុណ្ណោះ ក្រោយ​ត្រូវ​គណៈកម្មការ​ពិន័យ​រូបគេ​កាត់បន្ថយ ៣លំដាប់​លេខ​រៀង ប៉ុន្តែ​គេ​បាន​បង្ហាញ​ពី​បច្ចេកទេស​គួរ​ឲ្យ​កត់សំគាល់ ដោយ​បាន​វា​ជែង​ជាមួយ​នឹង​កីឡាករ​សញ្ជាតិ​អ៊ីតាលី​របស់​ក្រុម...

បាល់ទាត់៖ ​ជើងឯក​ក្រប​ខណ្ឌ English Premier League រដូវ​កាល​នេះ Manchester City ទោះបីជា​គ្រប់​ពិន្ទុ​លើក​ពាន​ក៏ដោយ​ គ្រូ​បង្វឹក Pep Guardiola នៅតែ​ត្រូវការ​ឈ្នះ​បន្ថែម​ទៀត ​ដើម្បី​បំបែក​កំណត់ត្រា ខណៈ​ដែល​បំបាក់ Swansea City 5-0 យប់​ម៉ិ​ញ​នេះ​នៅ Etihad​។ ​​5គ្រាប់​ដោយ​កីឡាករ 5នាក់​រួមមាន David Silva, Raheem...

ប្រណាំង​កង់​៖ កីឡាករ​ប្រណាំង​កង់​លុចហ្សំបួរ Bob Jungle បាន​ឈ្នះ​កម្មវិធី​ប្រណាំង​កង់ Liege-Bastonge-Liege ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដែល​ជា​ការ​ប្រណាំង​កម្ដៅ​សាច់ដុំ​ មុន​ព្រឹត្តិការណ៍​ប្រណាំង​កង់​ធំ​ៗ​មកដល់​។ ​​ការប្រកួត​ដែល​កំណត់​យក​ទីក្រុង Liege ជា​គោល​ចេញដំណើរ​ទៅកាន់ Bastonge ហើយ​បក​មក Liege វិញ សមាជិក​នៃ​ក្រុម Quick Step-Floors រូប​នេះ​បាន​ប្រើប្រាស់​ល្បឿន​យ៉ាង​លឿន ​ដើម្បី​វ៉ា​គូប្រជែង​ក្នុង​ការ​ប្រកួត ដោយ​រូបគេ​នាំមុខ​ដាច់​គូប្រកួត​រហូត​ដល់​ទី​ព្រ័ត្រ ចំណែក​ឯ​កីឡាករ​កាណាដា Michal Woods...