បាល់ទាត់៖ ក្រុមកំពូលតារាងនៅអេស្ប៉ាញ La Liga ទាំងពីរ Real Madrid និង Barcelona នៅតែបន្តស្មើពិន្ទុគ្នាដដែល ក្រោយយកឈ្នះគូប្រកួតមួយទំហឹងដូចគ្នាយប់មិញនេះ។ Real Madrid ធ្វើដំណើរទៅផ្ទះ Deportivo La Coruna ដោយ Cristiano Ronaldo សំរាក ខណៈ Gareth Bale របួស។...

ប្រដាល់៖ កីឡាករប្រដាល់វ័យក្មេងចក្រភពអង់គ្លេស Anthony Joshua បាននិយាយថា រយៈពេល ១៣សប្តាហ៍ដែលគេធ្វើការហ្វឹកហាត់នោះគឺគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនជួបជាមួយកំពូលអ្នកប្រដាល់អ៊ុយក្រែន Wladimir Klitshko លើប្រភេទទំងន់ធ្ងន់ក្នុងសប្តាហ៍នេះនៅកីឡដ្ឋាន Wembley។បុរសវ័យ ២៧ឆ្នាំ Joshua ដែលមានប្រវត្តិប្រកួតមិនដែលចាញ់សោះក្នុង ១៨ប្រកួតសម្រាប់អាជីពខ្លួនក្រោយចាប់តាំងពីឆ្នាំ២០១៣ ត្រូវបានគេសង្កេតឃើញថាបានធ្វើការហ្វឹកហាត់ទាំងយប់ទាំងថ្ងៃ ដើម្បីបង្កើនសមត្ថភាពឲ្យល្អបំផុតមុនជំនួបដ៏លំបាកនេះ។ ចំណែកឯបុរសអ៊ុយក្រែនវ័យ ៤១ឆ្នាំ Wladimir Klitshko ដែលមានប្រវត្តិប្រកួតឈ្នះ ៦៤ដង...

បាល់ទាត់៖ ក្រុមលេខ២ Tottenham Hotspur បានបន្តក្តីសង្ឃឹមប្រជែងជើងឯកតាមពីក្រោយក្រុមកំពូលតារាងតោខៀវ Chelsea ៤ពិន្ទុដដែល ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ១-០ យប់ម៉ិញ។ ក្រុមរបស់លោក Mouricio Pochettino មានការលំបាកក្នុងការយកឈ្នះលើកក្រុមម្ចាស់ផ្ទះ Crystal Palace របស់លោក Sam Alladyce ខណៈដែលគ្រាប់បីពិន្ទុដ៏មានសារសំខាន់របស់ Spurs ត្រូវរង់ចាំដល់នាទីទី៧៨ សំរេចដោយ...

វ៉ូស៊ូ៖ សមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា បានឯកភាពគ្នាលើការធ្វើកំណែទម្រង់ស៊ីជម្រៅ តាមការណែនាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ហើយ បន្ទាប់ពីស្ថាប័នដឹកនាំកីឡាកំពូលមួយនេះ ព្រមានព្យួរសមាជិកភាព និងបោះប្រជុំដោះស្រាយបញ្ហាផ្ទៃក្នុង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីពុធម្សិលមិញ។ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងក្នុងកិច្ចប្រជុំនោះថា នេះមិនមែនជាលើកទី១ នោះទេដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កោះហៅថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិមកប្រជុំដោះស្រាយបញ្ហា។ លើសពីនេះឯកឧត្ដមក៏មិនចង់ឃើញស្ថាប័នកីឡាកំពូលៗ មានក្រសួងអប់រំ យុវជន និងកីឡា សម្រេចព្យួរសមាជិកភាពសហព័ន្ធកីឡាជាតិជាបន្ដបន្ទាប់ដែរ ស្របពេលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣នោះ។ យ៉ាងណាមិញឯកឧត្ដម វ៉ាត់ ចំរើន...

តេន្នីស៖ កីឡាករវាយតេន្នីសអាហ្វ្រិកខាងត្បូង Kevin Anderson ធ្វើបានយ៉ាងល្អក្នុងការប្រកួតជុំទី២ នេះក្រោយឈ្នះទៅលើកីឡាករអេស្ប៉ាញ David Ferrer នៅក្របខណ្ឌ ATP Tour នៃពានរង្វាន់ Barcelona Open ក្នុងប្រទេសអេស្ប៉ាញថ្ងៃអង្គារម្សិលម៉ិញនេះ។ Kevin Anderson វ័យ ៣០ឆ្នាំរូបនេះបានកក់កៅអីប្រកួតជុំទី៣ ក្រោយយកឈ្នះក្នុងលទ្ធផល ២សិត០ ជាមួយពិន្ទុ 6-3 នឹង 6-4...

តេន្នីស៖ កីឡាការិនីវាយតេន្នីសអាជីពលំដាប់ទី៧ ក្នុងកម្មវិធី Agnieszka Redwanska បានក្លាយជាកីឡាការិនីដែលមានឈ្មោះល្បីល្បាញជាងគេ ខ្ទាតចេញពីការប្រកួតហើយនៃក្របខណ្ឌ WTA Tour នៃព្រឹត្តិការណ៍ Stuttgart Open ដែលរៀបចំធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ថ្ងៃអង្គារម្សិលម៉ិញ។នាង Agnieszka Redwanska សញ្ជាតិប៉ូឡូញរូបនេះមិនអាចតបតអ្វីបានឡើយ ក្រោយពីកីឡាការិនីរុស្សីនាង Ekaterina Makarova យកឈ្នះ ២ សិត ០ ជាមួយពិន្ទុ...

បាល់ទាត់៖ គ្រូបង្វឹក Barcelona លោក Luis Enrique បាននិយាយថា Barcelona មិនមែនជាក្រុមដែលគេរំពឹងថាឈ្នះជើងឯក La Liga ឡើយ ទោះបីទើបតែឈ្នះក្រុមគូប្រជែង Real Madrid ចុងសប្តាហ៍កន្លងទៅក៏ដោយ។ គ្រាប់ជ័យជំនះរបស់ Lionel Messi នាទីទី៩០+២ ធ្វើអោយ Barcelona វិលមកមានឱកាសស្វែងរកជើងឯក La Liga...

បាល់ទាត់៖ គ្រូបង្វឹក Real Madrid លោក Zinedine Zidane បាននិយាយថ្ងៃអង្គារម្សិលម៉ិញនេះថា បរាជ័យក្នុងជំនួប El Clasico ចុងសប្ដាហ៍កន្លងទៅចាត់ទុកថាជារឿងអតិតកាល ខណៈក្រុមរបស់លោកនៅពេលនេះផ្តោតអារម្មណ៍យកបីពិន្ទុឲ្យបាននៅពេលជួបជាមួយ Deportivo La Coruna យប់នេះ។ Real Madrid យប់នេះនឹងត្រូវជួបម្ចាស់ផ្ទះ Deportivo ធ្វើយ៉ាងណារក្សាពិន្ទុអោយស្មើគ្នាជាមួយ Barcelona ឲ្យបាន និងនៅសល់មួយប្រកួតក្នុងដៃស្វែងរកជើងឯក...

បាល់ទាត់៖ កីឡាករទួរគី Nuri Sahin បានចុះហត្ថលេខាបន្តកិច្ចសន្យារស់នៅជាមួយ Borussia Dortmund ដល់ឆ្នាំ២០១៩ បន្ទាប់ពីវិលមកចូលរួមក្លឹបវិញជាលើកទី២ កាលពីឆ្នាំ២០១៤។   ទោះបីជាទទួលបានកិច្ចសន្យាថ្មីនេះក្តី កីឡាករជំរើសជាតិទួរគីរូបនេះមិនសូវមានមុខក្នុងជំរើស ១១នាក់ដំបូង ជាមួយ Dortmund ឡើយដោយបង្ហាញខ្លួនបានតែ ៨ប្រកួតប៉ុណ្ណោះរដូវកាលនេះដោយសារបួស ជាពិសេសគេទើបតែទទួលរងរបួសជាថ្មីកាលពីថ្ងៃសៅរ៍នៅពេល Dortmund ឈ្នះ Moenchengladbach ៣-២។ តែរបួសកជើងដែលគេទទួរងនោះមិនធ្ងន់ធ្ងរទេ ដែលធ្វើអោយក្លឹបមានទំនុកចិត្ត និងផ្តល់កិច្ចសន្យាបន្ថែម។...

បាល់ទាត់៖ តោខៀវ Chelsea កាន់តែមានក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងយកពាន English Premier League រដូវកាលនេះក្រោយពេលបានយកឈ្នះក្នុងលទ្ធផល 4-2 ទៅលើក្រុម Southampton នៅ Stamford Bridge យប់ម៉ិញនេះ។កីឡាករខ្សែបំរើប្រយុទ្ធ Eden Hazard ជាអ្នកស៊ុតគ្រាប់ដំបូងក្នុងការប្រកួតនៅនាទីទី៥ ក្រោយការបញ្ជូនពី Diego Costa នាំមុខក្រុមភ្ញៀវ Southampton 1-0...