បាល់ទាត់៖ ព្រឹត្តិការណ៍បាល់ទាត់ត្រៀម World Cup ហៅថា FIFA Confederations Cup បានបញ្ចប់វគ្គវិលជុំក្នុងពូល B ហើយដោយឈីលី និងអាល្លឺម៉ង់ឡើងវគ្គបន្ត។ ឈីលីត្រូវការតែស្មើប៉ុណ្ណោះពេលជួបអូស្ត្រាលី ដើម្បីមានមុខនៅវគ្គបួនក្រុមចុងក្រោយ តែត្រូវបានបន្លាចដោយក្រុមជើងឯកអាស៊ីអូស្ត្រាលីក្រោយ James Troisi បើកការនាំមុខនៅនាទីទី៤២ ក្នុងវគ្គទីមួយ។ តែក្រុមជើងឯកអាមេរិកខាងត្បូងឈីលី ឆ្លើយតបមកវិញនៅវគ្គទីពីរដោយ Martin Rodriguez តាមស្មើវិញបានសំរេចនៅនាទីទី៦៨។ អូស្ត្រាលីស្ទើរតែមានឱកាសរកបានគ្រាប់ជ័យជំនះទៅហើយតែ...

ប្រណាំងរថយន្ត៖ កីឡាកររបស់ក្រុម Red Bull, Daniel Ricciardo បានយកឈ្នះការប្រកួតប្រណាំងរថយន្ត Formula One នៅទីក្រុង Baku ប្រទេស Azerbaijan ខណៈ Sebastian Vettel ត្រូវបានពិន័យក្រោយកំហុសលើ Hamilton។មិត្តរួមក្រុម Mercedes របស់ Hamilton កីឡាករហ្វាំងឡង់ Valtteri Bottas...

ប្រដាល់៖ ម្ចាស់គ្រប់គ្រងខ្សែក្រវាត់លើទំងន់ Welterweight, Manny Pacquiaoបានធ្វើដំណើរមកដល់ទីក្រុង Brisbane ប្រទេសអូស្ត្រាលីហើយ មុនជំនួបជាមួយកីឡាករម្ចាស់ស្រុកអូស្ត្រាលី Jeff Horn ក្នុងការពារខ្សែប្រវាត់ WBO នៅប៉ុន្មានថ្ងៃខាងមុខនេះ។ជើងឯកពិភពលោក ១១ដងរួមជាមួយគ្រូបង្វឹករបស់ខ្លួនសញ្ជាតិអាមេរិក Freddie Roach បានជួបជាមួយអ្នកគាំទ្រជាច្រើននៅអាកាសយានដ្ឋានអន្តរជាតិ Brisbane Airport មុនពេលចូលខ្លួនក្នុងសន្និសីទឆ្លើយសំនួរ ពីបណ្ដាសារព័ត៌មានជុំវិញពិភពលោកទាក់ទងនឹងការប្រកួតខាងមុខនឹង Jeff Horn។ អ្នកប្រដាល់កូន៥...

បាល់ទាត់៖ ក្លឹបបាល់ទាត់ថៃ Chonburi FC បានបង្ហាញកីឡាករចុងក្រោយដែលក្លឹបនាំយកមករួមក្រុមគឺខ្សែប្រយុទ្ធប្រេស៊ីល Thiago Cunha ពីក្លឹបឥណ្ឌូនេស៊ី។ ការផ្ទេរក្លាយជាព័ត៌មានផ្លូវការ ក្រោយក្លឹបបានបង្ហោះនៅទំព័របណ្ដាញសង្គម Facebook កីឡាករវ័យ ៣២ឆ្នាំរូបនេះបានសំរេចវិលមករកទ្រនំចាស់របស់ខ្លួនវិញ បន្ទាប់ពីចំណាយពេលពីរឆ្នាំជាមួយក្លឹបថៃ Port FC ក្លឹបឥណ្ឌា Mumbai City, ក្លឹបប្រេស៊ីល Londrina និងចុងក្រោយនៅឥណ្ឌូនេស៊ី Barito Putera។ រំលឹកថា...

តេន្នីស៖ កីឡាករជើងចាស់វាយតេន្នីសលំដាប់កំពូលស្វីស Roger Federer បានបំបាក់កីឡាករអាល្លឺម៉ង់ Mischa Zverev នៅជុំទី២ នៅ Halle Open កាលថ្ងៃព្រហស្បត៍ ហើយនេះជាកម្មវិធីដែលប្រើស្មៅ ដើម្បីជាការត្រៀមខ្លួនមុនការប្រកួត Grand Slam ទី៣ Wimbledon មកដល់។ជើងឯក 18Grand Slam, Federer ដែលដកខ្លួនចេញពីការប្រកួតលើទីលានដីឥដ្ឋនៅ Roland...

បាល់ទាត់៖ ក្លឹបហង្សក្រហម Liverpool បានចំណាយលុយជាច្រើន ដើម្បីនាំយកកីឡាករខ្សែបំរើស្លាប Superstar អេហ្ស៊ីប Mohamed Salah នេះបើយោងតាមរបាយការណ៍ការចុងក្រោយរបស់ក្លឹប។កីឡាករក្លឹបកញ្ជ្រោងអ៊ីតាលី AS Roma បានឆ្លងកាត់ការពិនិត្យខុសភាពរួចហើយនៅថ្ងៃព្រហស្បត៍ម្សិលម៉ិញ ហើយតំលៃខ្លួននោះគឺ 43.5លានដុល្លារអាមេរិកជាមួយនឹងកិច្ចសន្យារយៈពេលវែង។ ក្រោយជោគជ័យក្នុងការឆ្លងការត្រួតពិនិត្យខុសភាពហើយនោះ វាមិនមែនជាលើកទី១ ឡើយសម្រាប់កីឡាករអេហ្ស៊ីប Mohamed Salah មកកាន់ទឹកដីនៅក្របខណ្ឌ Premier League ព្រោះអតីតកាលគេធ្លាប់ជាកីឡាករក្លឹបតោខៀវ...

បាល់ទាត់៖ បើតាមសេចក្ដីរាយការណ៍មួយ ដោយសារព័ត៌មានចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បត៍ថា លោក Frank de Boer ដែលអតីតគ្រូបង្វឹកក្លឹប Ajax និងក្លឹប Inter Milan បានដាក់ពាក្យស្នើសុំធ្វើជាគ្រូបង្វឹកក្លឹបនៅអង់គ្លេស Crystal Palace។ រំលឹកថា លោក Frank de Boer វ័យ ៤៧ឆ្នាំធ្លាប់បានដឹកនាំជោគជ័យបំផុតនៅពេលជាគ្រូបង្វឹក Ajax ដោយឈ្នះពានជើងឯកលីហ្គកំពូលហូឡង់ ៤ឆ្នាំជាប់ៗគ្នាចន្លោះពីឆ្នាំ2011...

បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ហ្វឹកហាត់ថ្ងៃចុងក្រោយនៅកីឡដ្ឋាន Spartak កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីត្រៀមប្រកួតជាមួយនូវែលហ្សេឡង់ក្នុងពូល A ថ្ងៃសៅរ៍ទី២៤មិថុនានេះនៅកីឡដ្ឋាន Saint Petersburg។ព័រទុយហ្គាល់គឺជាក្រុមដែលមានសង្ឃឹមច្រើន ឈានចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយសារនូវែលហ្សេឡង់ជាក្រុមដែលគ្មានពិន្ទុរាប់នឹងគេក្នុងពូល A នេះ ក្រោយពីរប្រកួតចាញ់ទាំងពីរប្រកួត ប៉ុន្តែគ្រូបង្វឹកព័រទុយហ្គាលកលោក Fernando Santos បានប្រាប់កូនក្រុមមិនឲ្យមើលស្រាលគូរប្រកួតទេ ដោយពួកយើងត្រូវលេងដោយគោរពគ្នាទៅវិញទៅមក។ ជុំវិញការហ្វឹកហាត់កាលពីម្សិលមិញគេមិនឃើញវត្តមាន Ronaldo ចូលរួមហ្វឹកហាត់នោះទេ ដោយសាររូបគេត្រូវបានគ្រូបង្វឹកឲ្យសម្រាកតាំងពីថ្ងៃពុធ...

បាល់ទាត់៖ ខ្សែប្រយុទ្ធ Arsenal, Alexis Sanchez បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេអោយក្រុមជំរើសជាតិឈីលី បន្ទាប់ពីរកបានមួយគ្រាប់ពេលស្មើអាល្លឺម៉ង់ ១-១ យប់ម៉ិញពានរង្វាន់ FIFA Confederations Cup។ ជ័យជំនះនឹងធានាបានកៅអីនៅវគ្គបន្តសំរាប់ក្រុមទាំងពីរអាល្លឺម៉ង់ និងឈីលី ដែលជួបគ្នានៅទីក្រុង Kazan ប្រទេសរុស្ស៊ី។ ជើងឯក Copa America ឈីលីបើកការនាំមុខតាំងពីនាទីទី៦ ដោយ Alexis Sanchez ដែលជាគ្រាប់ទី៣៨...

បាល់ទាត់៖ បន្ទាប់ពីលាលែងពីតំណែងគ្រូបង្វឹកក្រុមជំរើសជាតិថៃកាលពីខែមិនា លោក Kiatisuk Senamuang រកបានទ្រនំថ្មីហើយដោយក្លាយជាគ្រូបង្វឹកក្លឹបបាល់ទាត់ Port FC។ ដំណឹងនេះចាប់ផ្ដើមបាចសាចដោយប្រធានក្លឹប Port FC លោក Nualphan Lamsam បង្ហាញនៅលើ បណ្ដាញសង្គមក្នុងការចុះហត្ថលេខានាំយកគ្រូបង្វឹកវ័យ ៤៣ឆ្នាំរូបនេះ។ Port FC ដែលបច្ចុប្បន្នកំពុងឈរលេខ៨ ក្នុងតារាងក្របខ័ណ្ឌ Thai Premier League នោះក៏បានប្រកាសដែរថា...