​​បាល់​ឱប៖ កាលពី​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ​មុន​ការប្រកួត​និង​ក្រុម​រ៉ូ​ម៉ា​នី​នៅ​ពហុ​កីឡដ្ឋាន​Wembley​ក្រុម​បាល់​ឧ​ប​អៀក​ឡង់​បាន ធ្វើការ​ហ្វឹកហាត់ ក្រោយ​ទទួល​បាន​ជ័យជំនះ​យ៉ាង​ត្រចះត្រចង់​កាល​ចុង​សប្ដាហ៍​កន្លងទៅ ។​ ​​ក្រុម​តារា​ល្បីៗ​ជាច្រើន​របស់​អៀក​ឡង់​បាន​ចេញ​មក​ធ្វើការ​ហ្វឹកហាត់​ជុំគ្នា​នៅ St. George Park ដើម្បី​ត្រៀម ប្រកួត​នា​ជំនួប​ទី ២ នៃ​ព្រឹ​ត្ត​ការ​ណ៏​បាល់​ឱប​ពិភពលោក​ឆ្នាំ ២០១៥ ។ គួរ​រំលឹក​ថា​អៀក​ឡង់​បាន​ចាប់ផ្តើម​ការប្រកួត​បាន​យ៉ាង​ល្អ​ពោល​គឺ​ឈ្នះ​ក្នុង​លទ្ធផល​លើសលប់​ជាមួយ​ពិន្ទុ 50-7 លើ​ក្រុម​កាណាដា​នៅ​ពហុ​កីឡដ្ឋាន Twickenham​ទីក្រុង​ឡុង​ដ៏ និង​បច្ចុប្បន្ន​កំពុង​ឈរ​លើ​គេ​នៅ​ពូ​ល D ដោយមាន ៥ ពិន្ទុ។ ​គួរ​បញ្ជាក់​ថា​អៀក​ឡង់​ស្ថិត​នៅ​ក្នុង​ពូ​ល...

​បាល់ទាត់៖ ​ក្រុម​ព័រ​ទូ​ហ្កា​ល់ និង​ដា​ណឺ​ម៉ាក​កំពុង​ត្រៀមខ្លួន​ជួបគ្នា​យប់​នេះ​ការប្រកួត​ជំ​រុះ Euro 2016 ខណៈ​ក្រុម​ទាំងពីរ​សុទ្ធ​ខ្លាចរអា​ល​គ្នា​ទៅវិញទៅមក​។ ​​ប្រសិនបើ​ព័រ​ទូ​ហ្កា​ល់​ស្មើ រឺ​ឈ្នះ ពួកគេ​នឹង​ឆ្លង​ផុត​វគ្គ​ជំ​រុះ​នេះ ហើយ​ក្តីសង្ឃឹម​របស់​ពួកគេ​យប់​នេះ បន្ទាប់ពី​កីឡាករមួយចំនួន​រួចផុត​ពី​បំរាប និងជា​ពីរ​បួស​ដូចជា Tiago Mendes, Joao Moutinho និង Fabio Coentrao ជាដើម​។ គ្រូបង្វឹក​ក្រុម​ព័រ​ទូ​ហ្កា​ល់​លោក Fernando Santos បាន​និយាយថា ទោះបី​មួយ​ពិន្ទុ​យើង​ត្រូវការ...

​បាល់ទាត់៖ ​មិន​មែន​ជា​រឿង​មិនអាច​ទៅរួច តែ​វា​ជា​រឿង​កម្រ​បាន​កើតឡើង​ក្នុង​ការ​ប្រកួត​បាល់ទាត់​ចុង​សប្ដាហ៍​កន្លងទៅ​។  ​​ប្រទេស​ព័រ​ទូ​ហ្កា​ល់​៖ អាជ្ញា​កណ្ដាល​វ័យក្មេង Helder Malheiro ត្រូវ​បាន​អោយ​ចូល​កាត់ក្តី​លើ​ទីលាន​ភ្លាមៗ​បន្ទាប់ពី​អាជ្ញា​កណ្ដាល​ទីមួយ​លើ​ទីលាន​មាន​របួស​។ ក្រុមបាល់ទាត់ Sporting កំពុង​នាំមុខ Victoria Guimaraes 2-0 នៅ​ក្របខណ្ឌ​លី​ហ្គ​កំពូល​ព័រ​ទូ​ហ្កា​ល់ លោក Rui Costa ដែលជា​មន្ត្រី​អាជ្ញាកណ្តាល​លើ​ទីលាន បាន​រងរបួស​ភ្លៅ បង្ខំចិត្ត​អោយ​មន្ត្រី​ទី​បួន​ចូល​កាត់ក្តី​លើ​ទីលាន ខណៈ​មន្ត្រី​ទី​បួន​នេះ​មិនដែល​កាត់ក្តី​ការប្រកួត​ធំ​ពីមុន មក​ឡើយ​។ ចូល​ទីលាន​បានតែ​ពីរ​នាទី បុរស​វ័យ...

ប្រដាល់៖ ​អ្នក​ប្រដាល់ David Haye បាន​បង្ហាញ​សញ្ញា​នៃ​ការ​បញ្ចប់​រជ្ជកាល​រប​ស់​លោក ខណៈ​ដែល​លោក​រុះរើ​ចោល​សង្វៀន​របស់​លោក​​ស្ថិត​នៅ​ក្នុង​កីឡាដ្ឋាន​ក្រុង​ឡុងដ៍ ។​ ​អតីត​ជើងឯក​ទម្ងន់​មធ្យម និង​ទម្ងន់​ធ្ងន់​ពិភពលោក​ម្នាក់​នេះ បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ដើមខែ​នេះ​ថា លោក​នឹង​ចាក់សោ​អាជីព​របស់​លោក ក្រោយ​អវត្តមាន​អស់​រយៈពេល​៦​ឆ្នាំ​។​   ​ដោយឡែក សង្វៀន​ដែល​រុះរើ​ចេញពី​កីឡដ្ឋាន​​របស់​លោក​ស្ថិតនៅ​ជាប់​នឹង​ផ្លូវដែក​នៅក្នុង​ស្រុក Vauxhall កំពុង​ដាក់​លក់​​ក្នុង​តម្លៃ​ជាង​២៥០០០​ផោន​។​   ​ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​សារ​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ Facebook លោក Haye​ បាន​និយាយ​ថា លោក​គ្រាប់​តែ​កសាង​សង្វៀន​ថ្មី​ប៉ុណ្ណោះ វា​គឺជា​សង្វៀន​គួរ​អា​សូរ្យ​ខ្លាំង​ព្រោះ​វា​ចាស់​​ទ្រុឌទ្រោម ណាស់​ទៅ​ហើយ​។​   ​លោក​បាន​បន្ត​ទៀត​ថា សង្វៀន​មួយ​នេះ លោក​ធ្លាប់​ហ្វឹកហាត់​យូរណាស់​មក​ហើយ...

​​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​ឈាន​ចូល​ជុំ​ទី​បួន​នៃ​ការប្រកួត​ពានរង្វាន់ Capital One Cup ក្រោយ​ឈ្នះ​ក្រុម​ភ្ញៀវ Ipswich Town 3-0 យប់​ម៉ិ​ញ​នេះ​នៅ Old Trafford​។ ​​ខ្សែប្រយុទ្ធ​អង់គ្លេស Wayne Rooney បើក​ការ​នាំមុខ​អោយ​ម្ចាស់ផ្ទះ​មុន​នៅ​នាទី​ទី 23 ខណៈដែល​វគ្គ​ទី​ពីរ កីឡាករ​វ័យក្មេង​ប្រេ​ស៊ី​ល Andreas Pereira បន្ថែម​គ្រាប់​ទី​ពីរ​នាទី​ទី...

​បាល់ទាត់៖ ក្រុម​កំពូល​តារាង Bayern Munich បាន​ពន្លាត​ពិន្ទុ​ក្នុង​ក្របខណ្ឌ​បាល់ទាត់​លី​ហ្គ Bundesliga បន្ទាប់ពី​បំបាក់ក្រុម​លេខ​ពីរ Borussia Dortmund 5-1 ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​។ ​កីឡាករ​ប៉ូឡូញ Robert Lewandowski នៅតែ​បន្ត​រក​គ្រាប់​ទៀត​ក្នុង​ការ​ប្រកួត​នេះ ស្រប​ពេលដែល Thomas Mueller ក៏​រកបាន​ពីរ​គ្រាប់​ដែរ​។ កីឡាករ​អាល្លឺម៉ង់ Thomas Mueller ជា​អ្នកបើក​ការនាំ​មុខមុន​នៅ​នាទី​ទី 26 និង...

​រត់​៖ ​អ្នក​រត់​ឡើង​ជណ្ដើរ​ជុំវិញ​ពិភពលោក បាន​ចូលរួម​ការប្រកួត​ព្រឹត្តិការណ៍​ឡើង​ជណ្ដើរ​អគារ 57 ជាន់​នាទី​ក្រុង សៀង​ហៃ​ប្រទេស​ចិន​។ ​​ទាំង​កីឡាករ​អាជីព និងមហាជនត្រូវ​ជំនះ​អោយ​បាន​កំពស់​អគារ 57 ជាន់​ដែល​មាន​កាំជណ្តើរ​សរុប 1460 កាំ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​រៀបចំ​។ ដោយឡែក​សំរាប់​លទ្ធផល​ប្រកួត​ផ្នែក​បុរសកីឡាករ​ប៉ូឡូញ Piotr Lobodzinski ជា​អ្នកឈ្នះ​ក្រោយ​ប្រើ ថេរវេលា 7 នាទី 54 វិនាទី​។ ចំណែក​ផ្នែក​នារី​វិញកីឡា​ការ​នី​ចិន Gan Xue...

​បាល់ទាត់៖ ​ក្រុម​អ្នកមាន Paris Saint Germain បាន​ធ្វើ​ការ​ហ្វឹកហាត់​ជុំគ្នា​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ មុន​ការប្រកួត​នឹង​ក្រុម Guingamp នៃ​ក្របខណ្ឌ​កំពូល​បារាំង Ligue 1 ខណៈ​ដែល​មិនដែល​ចាញ់​នៅឡើយ 6 ប្រកួត​រដូវ​កាល​ថ្មី​នេះ​។ ​​តែ​ការ​ស្មើ​ពីរ​ប្រកួត​ជាប់​គ្នា​ពេល​ជួបនឹង Bordeaux និង Reims គឺជា​បញ្ហា​ដែល​ក្រុម​កំពុង​ប្រឈម​។​ សំរាប់​ខ្សែប្រយុទ្ធ​ស៊ុយអែត Zlatan Ibrahimovich ដែល​អាចជា​រដូវ​កាល​ចុងក្រោយ​របស់គេ​នៅ PSG នោះ...

ប្រណាំង​កង់៖ ​កីឡាករ​ប្រណាំង​កង់​អ៊ីតាលី Fabio Aru របស់​ក្រុម Astana បាន​ក្លាយ​ជា​ជើង​ឯកនៃ​ការ​ប្រកួត​ប្រណាំង​កង់​កម្មវិធី Grand Tour ប្រចាំឆ្នាំ Tour of Spain បន្ទាប់ពី​អ្នក​នាំមុខ​មុន​ថ្ងៃ​ចុងក្រោយ Tom Dumoulin បាត់បង់​ថេរវេលា ច្រើន​ដំណាក់កាល​ចុងក្រោយ​នេះ​។ ​ដំណាក់កាល​ទី 21 ចុងក្រោយ​គេមាន​ចំងាយ​ផ្លូវ 175.8km បញ្ចប់​នៅ​ទីក្រុង Madrid នោះអ្នកឈ្នះ​ក្នុងដំណាក់​កាល​គឺ​កីឡាករ​ម្ចាស់ផ្ទះ...

​​ហ្គោល៖ ​កីឡាករ​វាយ​កូន​ហ្គោល​ប៊ែ​ល​ហ្ស៊ិ​ក Thomas Pieters បាន​គ្រង​ជើងឯក​នៃ​ការប្រកួត​កម្មវិធី Dutch Open នៅ ប្រទេស​ហូ​ឡង់​ក្នុង​ក្របខណ្ឌ European Tour ចុង​សប្តាហ៍​កន្លងទៅនេះ​។ ​​នេះ​ជា​ជើងឯក​ក្នុង​ក្របខណ្ឌ European Tour លើក​ទី​ពីរ​ក្នុង​អាជីព​សំរាប់ Thomas Pieters បន្ទាប់ពី​ឈ្នះ លើកទីមួយ​កន្លះ​ខែ​មុន​កម្មវិធី Czech Masters​។ ​ការប្រកួត​ថ្ងៃ​ចុងក្រោយ Thomas Pieters...