បាល់ទាត់៖ ជើងឯកលីហ្គកំពូលកូរ៉េ Jeonbuk Motors បានកក់កៅអីនៅវគ្គផ្ដាច់ព្រ័ត្រ AFC Champions League ហើយ ក្រោយយកឈ្នះក្រុមរួមលីហ្គ FC Seoul សរុបពីរជើង ៥-៣ ដើម្បីឡើងជួបក្រុមអារ៉ាប់រួម Al Ain។ បន្ទាប់ពីឈ្នះយ៉ាងស្រួលកាលពីជើងទីមួយ ៤-១ លើ FC Seoul ក្រុមជើងឯកកូរ៉េ Jeonbuk Motors...

បាល់ទាត់៖ ក្លឹបបាល់ទាត់ Brighton and Hove Albion នឹងឡើងមកកាន់ក្របខណ្ឌកំពូល English Premier League រដូវកាលក្រោយខាងមុខ បន្ទាប់ពីមានពិន្ទុគ្រប់គ្រាន់ដាច់ក្រុមលេខ៣ ក្នុងតំបន់ Play-Off នៅក្របខណ្ឌ League Championship ក្រោយឈ្នះ Wigan ២-១។ យប់ម៉ិញនេះក្របខណ្ឌ League Championship បានឈានចូលសប្ដាហ៍ទី៤៣ ខណៈដែលក្រុម...

បាល់ទាត់៖ បន្ទាប់ពីទម្លាក់ក្រុមជើងឯកពិភពលោកប្រាំសម័យប្រេស៊ីល បេរ៉ូកំពុងត្រៀមទម្លាក់កូឡុំប៊ីទៀតក្នុងវគ្គ 8ក្រុមចុងក្រោយ Copa America Centenario ព្រឹកស្អែកនេះ។ ក្រុមបេរ៉ូនឹងត្រូវជួបកូឡុំប៊ីព្រឹកស្អែកនៅកីឡដ្ឋាន MetLife រដ្ឋ New Jersey ដែលអាចផ្ទុកអ្នកទស្សនាបានដល់ទៅ 82000នាក់។ យ៉ាងណាក៏ដោយនិយាយក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតខ្សែការពារបេរ៉ូ Alberto Rodriguez មិនមើលស្រាលកូឡុំប៊ីឡើយតែរំពឹងថា ជាការប្រកួតតានតឹងរវាងក្រុមទាំងពីរ។ ចំណែកគ្រូបង្វឹកបេរ៉ូលោក Ricardo Gareca មានក្តីសង្ឃឹមខ្ពស់ថា...

ប្រដាល់៖ កំពូលកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao បានវិលមកសង្វៀនប្រដាល់វិញ ងាកពីការចូលនិវត្តន៍មកយកឈ្នះកីឡាករប្រដាល់អាមេរិក Jessie Vargas ដើម្បីគ្រប់គ្រងខ្សែក្រវ៉ាត់ WBO មកគ្រប់គ្រង។ ទោះបីជាមានអាយុចាស់ជាងគូប្រកួត ១០ឆ្នាំ បុរសវ័យ ៣៧ឆ្នាំ Manny Pacquiao បានប្រើរាល់បច្ចេកទេស និងកម្លាំងបានល្អ និងធ្វើអោយគូប្រកួតចាញ់ដោយអស់ចិត្ត ក្រោយការសំរេចផ្ដល់អោយតំណាងរាស្ត្រហ្វីលីពីនឈ្នះដោយឯកច្ឆន្ទ។ Manny Pacquiao...

វាយកូនបាល់៖ ​កីឡាករ Nick Matthew ហើយ​និង​កីឡាការិនី Nicol David ទទួល​បាន​ជ័យជំនះ​ដូចៗ​គ្នា​ក្នុង​ការប្រកួត​របស់​ខ្លួន​នា​ជុំ​ទី ២ នៃ​ព្រឹត្តិការណ៍ PSA World Tour US Open នារ​ដ្ឋ Philadelphai​សហរដ្ឋអាមេរិក ។​ ​​អតិ​ត​ជើងឯក US Open វ័យ ៣៥ ឆ្នាំ​សញ្ជាតិ​អង់គ្លេស Nick...

តេន្នីស៖ កីឡាការិនីលេខ៤ ពិភពលោក Garbine Muguruza មិនមានបញ្ហាឡើយ ដោយគេបានយកឈ្នះការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រទៅលើកីឡាការិនី Simona Halep កាលថ្ងៃអាទិត្យ។Garbine Muguruza សញ្ជាតិអេស្ប៉ាញរូបនេះ បានជំនះជាមួយនឹងកំដៅថ្ងៃពេលរសៀលនៃរដូវក្តៅ ប៉ុន្តែជាសំណាងខ្លាំងណាស់ដោយគេបានយកឈ្នះទាំងមិនសូវចំណាយកំលាំងច្រើន ពោលគឺបានយកឈ្នះលទ្ធផល ២សិត០ ជាមួយពិន្ទុ 6-1 នឹង 6-0 ទៅលើកីឡាការិនីលេខ១មកពីប្រទេសរ៉ូម៉ានី Simona Halep លេខ២...

បាល់ទះ៖ ​ក្រុម​បាល់ទះ​ស្ត្រី​របស់​ប្រទេស​កូរ៉េ និង​ក្រុម​បាល់ទះ​ស្ត្រី​ម្ចាស់ផ្ទះ​ជប៉ុន​ គឺ​សុទ្ធ​សឹងទទួល​បាន​ជ័យជំនះ​ដូចៗ​គ្នា​ក្នុង​ការប្រកួត​ពានរង្វាន់ FIVB Volleyball Women’s នឹង​ជា​ការ​ប្រកួត​ជំ​រុះ​ព្រឹត្តិការណ៍​កីឡា Olympic ទីក្រុង​រី​យ៉ូ ២០១៦ នៅ​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​តូក្យូ​។ ​​ក្រុម​បាល់ទះ​ស្ត្រី​កូរ៉េខាងត្បូង​ ក្រោយពី​ប្រកួត​ចាញ់​ក្រោម​ថ្វីដៃ​ក្រុម​ស្ត្រី​អ៊ីតាលី ​ក្នុង​ថ្ងៃ​ដំបូង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក ​គឺ​ត្រូវការ​ជ័យជំនះ​ជា​ចំ​បាច់​នៅពេល​ជួប​ក្រុម​ហូ​ឡង់ តែ​ជា​ហេតុផល​ល្អ​គឺ​ក្រុម​កូ​រ៉េ​ខាងត្បូង​បាន​យកឈ្នះ ៣​សិត​០ ជាមួយ​លទ្ធផល ពិន្ទុ 27-29, 23-25, 21-25 ដ៏​តានតឹង​បំផុត។ ដូច្នេះ​ក្រុម​បាល់ទះ​ស្ត្រី​កូរ៉េខាងត្បូង​ឡើង​មក​ឈរ​លេខ...

បាល់ទាត់៖ អគ្គលេខាធិការសហព័ន្ធបាល់ទាត់ប្រេស៊ីលលោក Walter Feldman បានបង្ហាញពីលទ្ធផលនៃកិច្ចពិភាក្សា ដោយសម្រេចនឹងអោយមានការប្រកួតមិត្តភាព រវាងប្រេស៊ីល និងកូឡុំប៊ី នៅខែមករាខាងមុខ ដើម្បីរៃអង្គាសប្រាក់ជួយក្លឹបបាល់ទាត់ Chapecoense។ សមាជិក ១៩នាក់របស់ក្លឹបបាល់ទាត់ Chapecoense បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះ ក្នុងចំណោមជនរងគ្រោះដល់ជីវិត ៧១នាក់លើយន្តហោះ ពេលធ្វើដំណើរទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទីមួយ Copa Sudamericana ជាមួយម្ចាស់ផ្ទះកូឡុំប៊ី Atletico Nacional។ ការប្រកួតមិត្តភាពរវាងប្រេស៊ីល និងកូឡុំប៊ីនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី២២...

តេន្នីស៖ Marin Cilic បានយកឈ្នះកីឡាករបារាំង Richard Gasquet ប្រកួតចុងក្រោយម្សិលម៉ិញនេះដើម្បីនាំមុខក្រុម ក្រូអាតឈានចូលវគ្គផ្ដាច់ព្រ័ត្រ Davis Cup 2016 នេះ។ ការប្រកួតនៅទីក្រុង Zadar ប្រទេសក្រូអាត Marin Cilic បានចំណាយពេលក្នុងមួយសិត 39នាទីដូចគ្នាយកឈ្នះពីរសិតដំបូង 6-3, 6-2។ សិតទីបី Richard Gasquet...

ប្រណាំង​កង់៖ ​បេក្ខភាព​នៃ​ក្រុម​ប្រណាំង Red Bulls ដែល​ជា​ជើងឯក ៤​សម័យ​កម្មវិធី Cape Epic, Karl Platt សញ្ជាតិ​អាល្លឺម៉ង់​ជាមួយនឹង​ដៃគូ​កីឡាករ​ស្វី​ស Urs Huber បាន​ប្រជែង​យកឈ្នះ​ក្នុង​ដំណាក់​កាល​ទី​១ នៃ​ព្រឹត្តិការណ៍ Cape Epic Race នៅ​តំបន់​ភ្នំ​ Saronsberg ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កាល​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ។ ​ ​​កីឡាករ​ទាំង​ពីរ​រូប Karl Platt ដែល​រីករាយ​ថ្ងៃ​ខួបកំណើត​គំរប់​វ័យ...