បាល់ទាត់៖ ប្រេស៊ីលនៅតែបន្តការហ្វឹកហាត់ជុំគ្នាដដែល កាលពីថ្ងៃពុធម្សិលម៉ិញនេះនៅកីឡដ្ឋាន Estadio Centenario ដើម្បីទទួលស្វាគមន៍ក្រុមអ៊ុយរ៉ាហ្គាយវគ្គជំរុះ World Cup ក្នុងតំបន់ CONMEBOL ខណៈខ្លួនត្រូវការតែស្មើគឺមានឈ្មោះស្វ័យប្រវត្តិទៅរុស្សី World Cup 2018។ ក្រោយហ្វឹកហាត់រួចហើយកីឡាករខ្សែបំរើកណ្ដាលប្រេស៊ីល Renato Augusto បានប្រាប់ថា ការប្រកួតនៅចំពោះមុខ វាស្រដៀងទៅនឹងការប្រកួតព្រឹត្តិការណ៍ Copa Libertadores Cup ផងដែរវាជាជំនួបក្រុមខ្លាំងនៅអាមេរិកឡាទិនប៉ះគ្នា។ ហើយអ្វីដែលគួរឲ្យសោកស្ដាយនោះគឺកីឡាករខ្សែប្រយុទ្ធវ័យក្មេង...

បាល់ទាត់៖ គ្រូបង្វឹកនៃក្លឹបបាល់ទាត់ Monaco, Leonardo Jardim បាននិយាយទាំងភ្ញាក់ផ្អើលនៅពេលដែលទទួលបានដំណឹងថា ក្រុមជម្រើសជាតិប្រេស៊ីលមិនបានធ្វើការកោះហៅ កីឡាករខ្សែបំរើកណ្ដាល Fabinho ចូលក្នុងក្រុមជម្រើសជាតិនោះ។ គ្រូបង្វឹកវ័យ ៤២ឆ្នាំរូបនេះបាននិយាយជាភាសាព័រទុយហ្គាលក្នុងសន្និសីទថា ជាក់ស្ដែងបាល់ទាត់គឺជាការប្រមូលផ្តុំគ្នាដោយកីឡាករក្នុងក្រុមទាំងមូល ដើម្បីស្វែងរកភាពជោគជ័យដូចដែលក្រុម Monaco បានជួបក្នុងរដូវកាលនេះដោយបច្ចុប្បន្នឈរកំពូលតារាង Ligue1 បារាំង។ និយាយពាក់ព័ន្ធទៅនឹងមិនមានវត្តមានកីឡាករខ្សែបំរើកណ្ដាល Fabinho លោក Jardim បានថ្លែងទាំងសោកស្ដាយព្រោះថា Fabinho គេមានទំរង់លេងល្អណាស់នៅជាមួយ...

ប្រណាំងកង់៖ កីឡាករប្រណាំងកង់សញ្ជាតិស្វ៊ីស Christoph Sauser និងកីឡាករឆេក Jaroslav Kulhavi កំពុងដេញជិតទាន់អ្នកនាំមុខកីឡាករអាល្លឺម៉ង់ Manuel Fumic និង Henrique Avancini សញ្ជាតិប្រេស៊ីល ក្រោយបញ្ចប់ដំណាក់កាលទី៣ កម្មវិធីប្រណាំងកង់ឆ្លងកាត់ឧបសគ្គ Cape Epic Race។   ការប្រកួតដំណាក់កាលទី៣ ម្សិលម៉ិញមានចំងាយផ្លូវ ៧៨គីឡូម៉ែត្រ Sauser និង Kulhavy...

ប្រណាំងកង់៖ ព្រឹត្តិការណ៍ប្រណាំងកង់ Tour of Catalonia បានឈានដល់ដំណាក់កាលទី៣ ហើយកាលពីថ្ងៃពុធម្សិលមិញនេះដោយចេញពី Mataro ឆ្ពោះទៅ La Molina ចម្ងាយ ១៨៨.៣គីឡូម៉ែត្រ។ Alejandro Valverde ប្រណាំងឲ្យក្រុម Movistar ជាអ្នកធ្វើបានល្អជាងគេនៅដំណាក់កាលទី៣ នេះដោយមកដល់ទីព្រ័ត្រមុនគេក្នុងថេរវេលា ៥ម៉ោង ០៧នាទី ១២វិនាទី លេខ២ កីឡាករអៀរឡង់ Daniel...

បាល់ទាត់៖ ខ្សែប្រយុទ្ធ Lukas Podolski បានស៊ុតបញ្ចូលទីមួយគ្រាប់ជ័យជំនះឲ្យអាល្លឺម៉ង់ឈ្នះលើក្រុមអង់គ្លេស ១-០ ជំនួបមិត្តភាពអន្តរជាតិដែលជាប្រកួតចុងក្រោយសំរាប់ Podolski អោយក្រុមជម្រើសជាតិមុនចាកចេញទៅទឹកដីជប៉ុន។ ការប្រកួតមិត្តភាពម្សិលម៉ិញធ្វើនៅកីឡដ្ឋាន Signal Iduna Park ទីក្រុង Dortmund គឺជាការប្រកួតលា ចុងក្រោយសំរាប់កីឡាករវ័យ ៣១ឆ្នាំ Lukas Podolski ដែលជាប្រកួតទី១៣០ របស់គេអោយក្រុមជម្រើសជាតិ។ ចំណែកឯក្រុមភ្ញៀវអង់គ្លេសដឹកនាំដោយគ្រូបង្វឹកលោក Gareth Southgate...

បាល់ទាត់៖ នៅល្ងាចថ្ងៃអង្គារម្សិលម៉ិញនេះ ក្រុមសាំបាប្រេស៊ីលដែលជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ៥សម័យបានចេញមកធ្វើការហ្វឹកហាត់នៅ Sao Paulo ត្រៀមខ្លួនមុនជួបជាមួយក្រុមអ៊ុយរ៉ាហ្គាយនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ពោលគឺដើម្បីបន្តរក្សាកំពូលតំណែងវគ្គជំរុះ World Cup 2018។ ប្រសិនបើប្រេស៊ីលអាចយកឈ្នះក្រៅដីនៅ Montevideo បានទៅលើអ៊ុយរ៉ាហ្គាយពិតមែននោះគឺមានន័យថា ម្ចាស់ជើងឯកពិភពលោក ៥សម័យនេះនឹងមានឈ្មោះដោយស្វ័យប្រវត្តិ ក្នុងការប្រកួតបែងចែកពូលនៅរុស្សី២០១៨។ អ្នកចាំទីប្រេស៊ីលដែលមានឈ្មោះថា Alisson Becker បាននិយាយថា ជ័យជំនះពិតជាសំខាន់សម្រាប់ក្រុមទាំងមូល ដើម្បីប្រាកដថាយើងនឹងមានមុខទៅរុស្សី២០១៨ ខណៈដែលកីឡាករកំពូល Neymar...

បាល់ទាត់៖ ក្រុមជម្រើសជាតិអាហ្សង់ទិនបានចេញមកធ្វើការហ្វឹកហាត់ ដែលដឹកនាំដោយប្រធានក្រុម Lionel Messi នៅរសៀលថ្ងៃអង្គារម្សិលម៉ិញនេះមុនការប្រកួតជំរុះ World Cup 2018 ជាមួយក្រុមឈីលីនៅកីឡដ្ឋាន River Plate នៅព្រឹកថ្ងៃព្រហស្បតិ៍ហើយជ័យជំនះ ៣ពិន្ទុគឺអាចនាំក្រុមមួយនេះឡើងទៅកន្លែងមានសុវត្ថិភាព។ បច្ចុប្បន្នក្រុមអាហ្សង់ទិនស្ថិតនៅលេខ៥ ដោយមាន ១៩ពិន្ទុ កំពុងប្រជែងជាមួយក្រុមកូឡុំប៊ីដែលឈរលេខ ៦ តាមពីក្រោយមួយពិន្ទុ និងតាមពីក្រោយមួយពិន្ទុពីក្រុមអេក្វាដ័រ និងឈីលីផងដែរ។ អាហ្សង់ទិនដែលត្រូវបើកកីឡដ្ឋាន Estadio San...

បាល់ទាត់៖ ខ្សែបំរើ Manchester United, Bastian Schweinsteiger ចូលរួមជាមួយក្លឹបបាល់ទាត់អាមេរិក Chicago Fire នៅក្របខណ្ឌ Major League Soccer នេះបើតាមការចុះផ្សាយដោយសារព័ត៌មានកីឡានៅ Chicago សហរដ្ឋអាមេរិក។   កីឡាករអាល្លឺម៉ង់រូបនេះបានចុះហត្ថលេខាលេងអោយ Manchester United ដើមរដូវកាលមុន តែក្រោយមកក៏ស្ថិតក្រៅជំរើសរបស់គ្រូបង្វឹកថ្មី Jose Mourinho ដែលមកកាន់តំណែងរដូវកាលនេះ។ គ្រូបង្វឹករបស់ក្រុម...

បាល់ទាត់៖ គ្រូបង្វឹកក្រុមជំរើសជាតិអាល្លឺម៉ង់លោក Joachim Loew បាននិយាយថា Lucas Podolski ជាកំពូលខ្សែប្រយុទ្ធរបស់អាល្លឺម៉ង់ម្នាក់។ ក្រុមអាល្លឺម៉ង់នឹងដឹកនាំដោយ Lucas Podolski ដែលជាប្រធានក្រុមសំរាប់ការប្រកួតមិត្តភាព ជាមួយក្រុមអង់គ្លេសនៅកីឡដ្ឋាន Signal Iduna Park ទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់ថ្ងៃពុធនេះ។ Lucas Podolski ដែលធ្លាប់ស៊ុតបញ្ចូលទីបាន ៤៨គ្រាប់មកហើយ អោយអាល្លឺម៉ង់ក្នុងចំណោមការបង្ហាញខ្លួន ១២៩ប្រកួត...

បាល់ទាត់៖ សហព័ន្ធបាល់ទាត់កូដូវ័របានប្រកាសតែងតាំងគ្រូបង្វឹកថ្មី ដែលជាអតិតគ្រូបង្វឹកក្រុមជំរើសជាតិបែលហ្ស៊ិកលោក Marc Wilmots មុនការប្រកួតជំរុះ World Cup ២០១៨ តំបន់អាហ្វ្រិក។   លោក Marc Wilmots បានចុះហត្ថលេខារយៈពេល ២ឆ្នាំ និងលក្ខខណ្ឌពន្យារពីរឆ្នាំបន្ថែម។ ក្រុមកូដូវ័របានស្វែងរកគ្រូបង្វឹកថ្មីតាំងពីការចាកចេញរបស់លោក Michel Dussuyer កាលពីដើមឆ្នាំ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ មិនអាចនាំក្រុមកូដូវ័រឡើងវគ្គ ៨ក្រុមចុងក្រោយ ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិកបាន។ ចំណែកឯលោក...