ប្រ​ណាំង​កង់៖ ​អ្នក​ប្រ​ណាំង​កង់​សញ្ជាតិ​អូស្ត្រាលី Mathew Hayman បាន​យកឈ្នះ​ការប្រកួត​កម្មវិធី​Paris-Roubaix Classic ដែល​មាន​តែមួយ​ថ្ងៃ​កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ​នៅ​ប្រទេស​បារាំង។ ​ ​​កីឡាករ​នៃ​ក្រុម​ប្រណាំង Orica-Green EDGE, Mathew Hayman បាន​យកឈ្នះ​ការប្រកួត​ដែល​មាន​តែមួយ​ដំណាក់កាល​គឺ​ប្រវែង​ផ្លូវ ២៥៧.៥គីឡូម៉ែត្រ​ជាមួយនឹង​ថេរវេលា​លឿន​ជាងគេ ៥ម៉ោង ៥១នាទី​នឹង ៥៣វិនាទី ពោល​គឺ​ប្រើ​ល្បឿន​ជា​មធ្យម ៤៣.៩គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។​ ​លេខ២ កីឡា​ករ​បែល​ហ្សិ​ក Tom Boonen​ នៃ​ក្រុម​ប្រណាំង Etixx-Quick-Step...

ប្រណាំង​ម៉ូតូ៖ ​កីឡាករ​ប្រណាំង MotoGP អេ​ស្ប៉ា​ញ​របស់​ក្រុម​ហុងដា Marc Marquez បាន​ប្រជែង​ឈ្នះ​ការប្រកួត​នៅ​ទីលាន​សហរដ្ឋអាមេរិក​ទីក្រុង Austin រដ្ឋតិច​សាស ដែល​ជា​ជ័យជំនះ​នៅ​អាមេរិក​នេះ​បួន​ឆ្នាំ​ជាប់​គ្នា​។ ​​ជា​ការ​ចេញដំណើរ​នៅ​ពីមុខ​គេ Pole Position លើក​ទី​បួន​រដូវ​កាល​នេះ ខណៈ​ការប្រកួត​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ កីឡាករ​អេ​ស្ប៉ា​ញ​អតិ​ត​ជើងឯក​ពិភពលោក​រូប​នេះ បាន​មក​ដល់ទី​ព្រ័ត្រ​មុនគេ​ដាច់​អ្នក​លេខ​ពីរ​ជាង 6វិនាទីគឺ​កីឡាករ​ការពារ​តំណែង​ជើងឯក Jorge Lorenzo ខណៈ​ដែល​កីឡាករ​អ៊ីតាលី​របស់​ក្រុម Ducati, Andrea Iannone មកដល់លំដាប់​ទី​បី​។​...

ប្រដាល់៖ ​កំពូល​អ្នក​ប្រដាល់​អង់គ្លេស Anthony Joshua បន្ត​រក្សា​កំណត់ត្រា​ប្រកួត​មិនដែល​ចាញ់ក្រោយ​ផ្ដួល​គូប្រកួត Charles Martin ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២ នឹង​ដណ្ដើមយក​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់ IBF Heavyweight Champions ទៅ​គ្រប់​គ្រង​បានសម្រេច​កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ។ ​ ​​កា​ណាត់ជួប​រវាង​អ្នក​ទាំងពីរ​គឺ​ធ្វើ​ឡើង​នៅ​លើ​សង្វៀន O2 Arena ទីក្រុង​ឡុង​ដ៏​ចក្រភព​អង់គ្លេស​កីឡាករ​លេង​កណ្ដាប់​ដៃ Anthony Joshua​វ័យ ២៦ឆ្នាំ​រូប​នេះ​ បាន​បញ្ចេញ​កណ្ដាប់​ដៃ​ម៉ាត់​ត្រង់ៗ​ចំ​គំ​ថ្គាម​កីឡាករ​ប្រដាល់ Charles Martin​អ្នក​ប្រដាល់​អាមេរិកកាំង​វ័យ ២៩ឆ្នាំ​ឲ្យ​អុក​គូថ​នៅ​លើ​សង្វៀន​គួរ​ឲ្យ​អស្ចារ្យ​បំផុត ពោល​គឺ...

ប្រដាល់៖ ​ប្រជាជន​ហ្វីលីពីនបាន​នាំ​គ្នា​អបអរសាទរ ជ័យជំនះ​របស់​កំពូល​កីឡាករ​ប្រដាល់ Manny Pacquiao ដែលបាន​យកឈ្នះ​អ្នក​ប្រដាល់​អាមេរិក Timothy Bradley ប្រកួត​ចុងក្រោយ​ក្នុង​អាជីព​របស់​ខ្លួន​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ​។ ​​ការប្រកួត​ដែល​រៀបចំ​នៅ MGM Grand Arena, Las Vegas សហរដ្ឋអាមេរិក ប្រជាជន​ហ្វីលីពីន​ឯណេះវិញ​បាន​ប្រមូល​ផ្តុំគ្នា​ទស្សនាការ​ប្រកួត​តាមរយៈ​អេក្រង់ LED នៅ​ទីក្រុង Marikina ប្រទេស​ហ្វីលីពីន​។ និយាយ​ក្រោយ​ឃើញ​ជ័យជំនះ​របស់ Pacman បុរស​ចូលនិវត្តន៍​ម្នាក់ James...

តេន្នីស៖ ​ម្ចាស់​ជើងឯក​អូស្ត្រាលី Angelique Kerber​ នៅ​ពេល​នេះ​នាង​ធ្វើ​បាន​សម្រេច​ហើយ ​ក្នុង​ការ​ឈាន​ឡើង​ទៅ​ជុំ ៨​នាក់​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Volvo Car Open បន្ទាប់ពី​ឈ្នះ​កីឡាការិនី​ស្លូ​វ៉ា​គី Kristina Kucova​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​នេះ​ ដែល​ការប្រកួត​រៀបចំ​នៅ South Carolina សហរដ្ឋ​អាមេរិក។ ​ ​​Angelique Kerber លេខ ២ ពិភពលោក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ បាន​យកឈ្នះ​ក្នុង​លទ្ធផល ២...

ប្រដាល់៖ ​អ្នក​ប្រដាល់​អាមេរិក Charles Martin នឹង​ការពារ​ខ្សែក្រវាត់ IBF របស់​ខ្លួន​នៅពេល​ជួប​កីឡាករ​ម្ចាស់​មេដាយ​អូឡាំពិក Anthony Joshua អោយ​បាន​ក្នុង​ការ​ប្រកួត​ថ្ងៃ​សៅរ៍​នេះ​នៅ​ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស​។ ​​កីឡាករ​ទាំង​ពីរ​បាន​បង្ហាញខ្លួន​ផ្លូវការ​ ក្នុង​សន្និសីទ​សារព័ត៌មានថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​នេះ ខណៈ​អ្នក​ទាំងពីរ សុទ្ធតែ​បង្ហាញ​ពី​ទំនុកចិត្ត​រៀងខ្លួន​។ ​Charles Martin បាន​និយាយ​ថា នឹង​ផ្ដួល Anthony Joshua អោយ​បាន មិន​អោយ​ដល់ 12 ទឹក​ឡើយ​។ Charles...

វាយ​សី៖ ​អតិ​ត​កីឡាករ​វាយ​សី​លំដាប់​លេខ​មួយ​ពិភពលោក បច្ចុប្បន្ន​លេខ​បី​កីឡាករ​ម៉ាឡេស៊ី Lee Chong Wei បាន​ឈាន​ចូល​វគ្គ 8នាក់​ចុងក្រោយ ការប្រកួត​វាយ​សី​ដណ្ដើម​ពានរង្វាន់ BMF SuperSeries Malaysia Open​។ ​​កីឡាករ​ម្ចាស់ផ្ទះ Lee Chong Wei បាន​យកឈ្នះ​កីឡាករ​កូរ៉េខាងត្បូង Son Wan-ho 2 set 0 តែម្តង​មិន អាច​តដៃ​បាន...

តេន្នីស៖ ​កីឡា​ការ​នី​លំដាប់​ទី​បី​ក្នុង​កម្មវិធី​ម្ចាស់ផ្ទះ​អាមេរិក Venus Williams បាន​ឈាន​ចូល​ជុំ​ទី​បី​ហើយ​នៃ​ការប្រកួតកម្មវិធី Volvo Car Open នៅ South Carolina សហរដ្ឋអាមេរិក ក្រោយ​ឈ្នះ​កីឡា​ការ​នី​មិត្ត​រួម​ជាតិ Alison Riske​។ ​​Venus Williams ដែល​ជា​អតិ​ត​ជើងឯក Grand Slam 7 កម្មវិធី​កំពុង​ស្វែងរក​ជើងឯក​ក្នុង​ក្របខណ្ឌ WTA លើក​ទី50 ក្នុង​អាជីព...

បាល់ទាត់៖ នេះ​ជា​រដូវ​កាល​មួយ​ដ៏​លំបាក​សម្រាប់​ក្រុម​ក្ងាន​សួ​ហ៏ Swansea City ក្រោម​ការដឹកនាំ​ពី​គ្រូបង្វឹក​លោក Garry Monk ប៉ុន្តែ​រឿង​ល្អ​អាច​វិល​មកវិញ​នៅពេល​កីឡាករ Gylfi Sigurdsson កំពុងតែ​បង្ហាញខ្លួន​បាន​ល្អ​មួយ​រយៈ​ចុងក្រោយ​ក្នុង​ការ​ប្រកួត ពោល​គឺ​ត្រូវ​នាំ​ក្រុម​ឲ្យ​គេច​ផុត​ពី​ការ​កាត់ចោល​នា​រដូវ​កាល​នេះ​នៃ​ក្របខណ្ឌ Barclays Premier League។ ​ ​​អតិ​ត​កីឡាករ​នៃ​ក្រុម​មាន់​ក្នាយ​មាស Tottenham Hotspurs, Sigurdsson រូប​នេះ​បាន​ធ្វើ​ឲ្យ​ក្លឹប​ចាស់ របស់ ខ្លួន​មានការ​សោកស្ដាយ​ជា​ខ្លាំង​នៅពេល​លក់​ទៅ​ឲ្យ Swansea City ដោយ​ទំរង់​លេង​របស់​គេ​កាន់តែ​មានការ​ចាប់​អារម្មណ៍​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​។...

បាល់ទាត់៖ ​គ្រូបង្វឹក Liverpool, Jurgen Klopp វិល​ទៅកាន់​ទឹកដី​អតិ​ត​ក្លឹប​ដែល​ខ្លួន​ធ្លាប់​ដឹកនាំ Borussia Dortmund លើកដំបូង​ការប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ​ជើង​ទីមួយ UEFA Europa League យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ​​គ្រូបង្វឹក​វ័យ 48 ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា លោក​ចង់​អោយ​គ្រប់គ្នា​សំឡឹង​ឃើញ​ពី​ការ ប្រកួត​រវាង​ក្រុម​ខ្លាំង​ទាំងពីរ ជាជាង​គិត​ពី​ការ​វិល​ត្រលប់​របស់​លោក​។ Jurgen Klopp បាន​ចំណាយពេល 7 ឆ្នាំ...

ព័ត៌មានថ្មីៗ