បាល់ទាត់៖ ក្រុមបាល់ទាត់ព័រទុយហ្គាល់បានឈានចូលវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ Euro 2016 ហើយក្រោយឈ្នះប៉ូឡូញដោយបាល់ 11ម៉ែត្រកាត់សេចក្តីយប់ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ បន្ទាប់ពីស្មើគ្នា 1-1 ពេញ 120 នាទី។ ខ្សែប្រយុទ្ធកំពូលរបស់ Bayern Munich, Robert Lewandowski ជាអ្នកបើកការនាំមុខមុនអោយប៉ូឡូញ តាំងពីនាទីទី2 ដែលជាគ្រាប់ដំបូងរបស់គេនៅ Euro 2016 នេះ។ យ៉ាងណាក៏ដោយក្នុងវគ្គទីមួយដដែលនេះ កីឡាករវ័យ 18ឆ្នាំ...

ហ្គោល៖ កីឡាករវាយហ្គោលអាជីពមកពីដែនម៉ាក Luca Bjerregaard បានឡើងទៅឈរកំពូលតារាងជើងឯកគេ ក្រោយពីបានបញ្ចប់ការប្រកួតនៅថ្ងៃដំបូងកម្មវិធី French Open នៅថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញនេះនៅទីលានវាយហ្គោល Le Golf National ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ Luca Bjerregaard ដែលមានវ័យ ២៤ឆ្នាំរូបនេះធ្វើបាន 5 under par 66 នាំមុខគេលើតារាងពោលគឺនាំមុខចំនួន 1 stroke ទៅលើកីឡាករ...

ហ្គោល៖ បួនសប្ដាហ៍បន្ទាប់ពីឈ្នះជើងឯក្នុងក្របខណ្ឌ PGA Tour លើកដំបូងក្នុងអាជីព William McGirt ជាថ្មីម្តងទៀតស្វែងរកជើងឯក PGA Tour មួយកម្មវិធីទៀត ក្រោយនាំមុខថ្ងៃដំបូងការប្រកួតកម្មវិធី WGC-Bridgestone Invitational នៅ Ohio សហរដ្ឋអាមេរិក។ កីឡាករវ័យ 37ឆ្នាំអាមេរិករូបនេះធ្វើបានថ្ងៃដំបូង 6 under par។ រំលឹកថា William McGirt...

ប្រណាំងកង់៖ ព្រឹត្តិការណ៍ប្រណាំងកង់ធំបំផុតប្រចាំឆ្នាំ Tour de France បានធ្វើពិធីបទបង្ហាញក្រុមកីឡាករប្រណាំងដែលចូលរួមឆ្នាំនេះ ខណៈការប្រកួតនឹងចាប់ផ្តើមស្អែកនេះហើយ និងបញ្ចប់នៅថ្ងៃទី 24 ខែកក្កដានេះ។ អ្នកការពារតំណែងជើងឯក Chris Froome ក៏មានវត្តមាននៅទីនោះផងដែរ ខណៈកីឡាករកំពូលផ្សេងទៀត ក៏ត្រៀមប្រជែងជើងឯកឆ្នាំនេះដែរ រារាំងមិនអោយកីឡាករចក្រភពអង់គ្លេស Chris Froome ក្លាយជាកីឡាករដែលអាចការពារតំណែងជើងឯកបានក្នុងរយៈពេល 20ឆ្នាំចុងក្រោយ។ កីឡាករវ័យ 31ឆ្នាំរូបនេះទើបតែបានយកឈ្នះជើងឯក Criterium du...

បាល់ទាត់៖ អតិតគ្រូបង្វឹក Sevilla លោក Unai Emery ត្រូវបានបង្ហាញជាគ្រូបង្វឹកក្លឹបបារាំង Paris Saint Germain ជាផ្លូវការហើយ ជាមួយនឹងកិច្ចសន្យារយៈពេលពីរឆ្នាំ។ គ្រូបង្វឹកវ័យ 44 ឆ្នាំរូបនេះបានចាកចេញពី Sevilla បន្ទាប់ពីដឹកនាំក្រុមអេស្ប៉ាញមួយនេះឈ្នះជើងឯក UEFA Europa League បីរដូវកាលជាប់គ្នា ជំនួសតំណែងលោក Laurent Blanc ដែលបានចែកផ្លូវគ្នាជាមួយ...

បាល់ទាត់៖ ខ្សែប្រយុទ្ធប្រេស៊ីល Hulk បានធ្វើដំណើរមកដល់ទីក្រុងសៀងហៃប្រទេសចិនក្នុងដំណើរផ្ទេរមកកាន់ក្លឹបចិន Shanghai SIPG ក្នុងតំលៃ 56លានអឺរ៉ូពីក្លឹបរុស្ស៊ី Zenit St. Petersburg។ តំលៃផ្ទេរនេះនឹងបំបែកកំណត់ត្រាចាស់ផ្ទេរកីឡាករនៅអាស៊ី 50លានអឺរ៉ូដែល Jiangsu Suning ទិញយកកីឡាករប្រេស៊ីល Alex Teixeira ពីក្លឹបអ៊ុយក្រែន Shakhtar Donetsk កាលពីខែកុម្ភៈ។ សំរាប់ Hulk បានធ្វើដំណើរមកដល់ទឹកដីចិនម្សិលម៉ិញនេះ...

បាល់ទាត់៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គជំរុះក្នុងពូលទាំងវេទនា និងឈ្នះក្រូអាតម៉ោងបន្ថែម 15 នាទីពីរដងវគ្គ 16 ក្រុមចុងក្រោយនោះ ព័រទុយហ្គាល់កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2016 នេះ។ព័រទុយហ្គាល់ទើបតែរក្សាកំណត់ត្រារបស់ខ្លួនឈានចូលវគ្គ 8ក្រុមចុងក្រោយមិនដែលខានក្នុងវត្តមាននៅ Euro ទាំងដប់លើករបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយពួកគេបានក្លាយជាក្រុមកំបាំងមុខ ដែលអាចឈ្នះជើងឯក Euro 2016 នេះ តែទំរង់លេងរបស់ព័រទុយហ្គាល់បច្ចុប្បន្នពិតជាធ្លាក់ចុះ។ ព័រទុយហ្គាល់មានកីឡាករសំខាន់មួយរូប ដែលស្ថិតក្នុងក្រសែភ្នែកអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោកគឺ Cristiano Ronaldo...

បាល់ទាត់៖ ក្រុមបាល់ទាត់ប្រេស៊ីលសំរាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុង Rio ឆ្នាំនេះត្រូវបានបង្ហាញជាផ្លូវការហើយ ដោយមានការកោះហៅអ្នកចាំទី Fernando Prass មកពី Palmeiras ក៏ដូចជា Douglas Costa ជាមួយនឹង Neymar ស្វែងរកមេដាយអូឡាំពិកលើទឹកដីខ្លួនឯង។ គ្រូបង្វឹកក្រុមបាល់ទាត់ប្រេស៊ីលសំរាប់អូឡាំពិកនេះគឺលោក Rogerio Micale បានធ្វើបទបង្ហាញកីឡាករទាំងអស់របស់ប្រេស៊ីលក្នុងសន្និសីទសារព័ត៌មាន ដោយមានកីឡាករលើអាយុ 23ឆ្នាំបីនាក់រួមជាមួយកីឡាករអាយុ ក្រោម 23ឆ្នាំ។ ខ្សែប្រយុទ្ធ Barcelona,...

បាល់ទាត់៖ នៅរសៀលថ្ងៃពុធម្សិលម៉ិញនេះ ក្នុងជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិប៉ូឡូញ បានចេញមកធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមខ្លួនឲ្យបានល្អបំផុតក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ព្រឹត្តិការណ៍បាល់ទាត់ប្រចាំទ្វីបអឺរ៉ុបដែលត្រូវជួបជើងខ្លាំងព័រទុយហ្គាល់រាត្រីថ្ងៃព្រហស្បតិ៍នេះ។ ក្រុមសហម្ចាស់ផ្ទះយ៉ូរ៉ូឆ្នាំ ២០១២ ប៉ូឡូញបានបង្កើតប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យ ក្នុងវិស័យបាល់ទាត់សម័យទំនើប នេះនៅពេលដែលបានគោលចរមកជួបជាមួយ ក្រុមជៀមរោមមាសព័រទុយហ្គាល់ដែលបារាំងជាម្ចាស់ផ្ទះយ៉ូរ៉ូឆ្នាំ ២០១៦។ គួររំលឹកថាប៉ូឡូញសម្រាប់ការប្រកួតជំរុះក្នុងពូល C គេបានយកឈ្នះក្រុមអៀកឡង់ខាងជើង 1-0 ស៊ុតបញ្ចូលទីដោយ Milik ប្រកួតទី២ យកស្មើអាល្លឺម៉ង់ 0-0 នឹងចុងក្រោយយកឈ្នះអ៊ុយក្រែន 1-0...

តេន្នីស៖ កីឡាករលេខពីរពិភពលោក Andy Murray ផ្ដើមការប្រកួត Grand Slam, Wimbledon បានយ៉ាងល្អដោយយកឈ្នះកីឡាករវ័យក្មេងមិត្តរួមជាតិ Liam Broady។ជើងឯកឆ្នាំ 2013 រូបនេះមិនដែលជួបកីឡាករណាម្នាក់ ដែលជាមិត្តរួមជាតិឡើយនៅ Wimbledon 56ប្រកួតចុងក្រោយក្នុងអាជីព ខណៈការប្រកួតម្សិលម៉ិញនេះ Andy Murray បានយកឈ្នះក្នុងលទ្ធផល 3 set 0 តែម្តង...